សូមប្រុងប្រយ័ត្ន! ជំងឺឆ្លងភ្នែកក្រហមកំពុងកើនឡើងក្នុងបណ្ដាខេត្តមួយចំនួន
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃទី១៩ ខែតុលា ថាគិតត្រឹមថ្ងៃទី១៨
ខែតុលា មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួនដែលតម្រូវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។
ក្រសួងបានបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាននៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។
ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗដូចជា៖
១. បង្កដោយវីរុស៖ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ។
២. បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។
ក្រសួងបានសង្កត់ធ្ងន់ថា ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)។ ចំណែកឯអ្នកមានជំងឺឆ្លងភ្នកក្រហមត្រូវអនុវត្តដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ៣០វិនាទី ឬប្រើទឹកអាល់កុល លាងដៃមុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។
២. ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត។
៣. ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសិចរបស់ ស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែលបានបើរឡំជាមួយទឹកក្តៅ ។ សាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។
៤. កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយ សម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ (កុំប្រើថ្នាំលើភ្នែកមិនឈឺ)។
៥. បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូបោកខោអាវ លាងដៃរបស់អ្នក បន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ។
៦. សម្អាតវ៉ែនតា ដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ (ដូចជាកន្សែងដៃ) ដែលអាចនឹងត្រូវបានអ្នកដទៃប្រើជាមួយ។
៧. កុំចែករំលែករបស់របរផ្ទាល់ខ្លួន ដូចជា ខ្នើយ ភួយ ស្រោមពូក កន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែក ឬគ្រឿង សម្អាងមុខ ជក់ផាត់មុខ កែវដាក់កញ្ចក់ ប្រអប់ដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែកជាមួយអ្នកដទៃ។
៨. កុំប្រើអាងហែលទឹក។
៩. បើអ្នកមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត៕





















ប្រភព ៖ Mono News
តែយ៉ាងមិញ ក្រៅពីកូរ៉េខាងជើង ក៏នៅមានប្រទេសតួកមេនីស្ថាន (Turkmenistan) មួយទៀតផងដែរ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសផ្តាច់ការជាងគេលើលោក ឬអាចថាផ្តាច់ការជាងកូរ៉េខាងជើងទៀតឯណោះ។
ជាក់ស្តែង នៅក្នុងរាជធានីប្រទេសនេះ ដែលមានអគារស្រោបដោយមាស មិនអនុញ្ញាតឱ្យរថយន្តសេរីចាស់ ឬកង្វក់ បើកចូលទីក្រុងនោះទេ។ មិនតែប៉ុណ្ណោះសូម្បីតែរថយន្តមានពណ៌ខ្មៅក៏ត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រទេសនេះផងដែរ។
លើសពីនេះទៅទៀត មនុស្សប្រុសស្រី ដែលជាគូស្នេហា មិនអនុញ្ញាតឱ្យកាន់ដៃគ្នានៅទីសាធារណនោះទេ ព្រោះវាខុសទៅនឹងប្រពៃណី។
អ្វីដែលសំខាន់នោះ រដ្ឋាភិបាល តែងតែឃ្លាំមើល រាល់ការចូល Google របស់ប្រជាជនអំពីវេបសាយ ដែលពួកគេបានចូល search ដើម្បីធានាបានថាពលរដ្ឋរបស់ខ្លួនមិនមានការបញ្ចេញព័ត៌មានអាក្រក់ និងអសន្តិសុខណាមួយនៅក្នុងប្រទសខ្លួនឱ្យទៅពិភពលោកខាងក្រៅបានឃើញ។
សូមបញ្ជាក់ថា ជាប្រចាំឆ្នាំ ប្រទេសតួកមេនីស្ថាន (Turkmenistan) មានភ្ញៀវទេសចរណ៍ទៅទស្សនាតិចជាងប្រទេសកូរ៉េខាងជើងនោះទេ ដោយភ្ញៀវទេសចរណ៍ភាគច្រើនតម្រូវឱ្យធ្វើដំណើរតាមមគ្គុទេសក៍ទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ៕


សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ”។





២-ទូកដែលចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់សាកល្បង និងមានលក្ខណៈសមស្រប ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។ ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក។ ការដាក់ពាក្យចូលរួមប្រកួត ចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ៖-ពាក្យសុំចូលរួមប្រកួត -បញ្ជីរាយនាមក្រុមកីឡាករ និង-ប្រវត្តិសង្ខេបទូកនីមួយៗ។




