កូរ៉េខាងត្បូង៖ ប្រុសស្អាត D.O ដែលជាសមាជិករបស់ក្រុម EXO ត្រូវបានរាយការណ៍ថានឹងបញ្ចប់កុងត្រាជាមួយផលិតកម្ម SM Entertainment នៅដើមខែវិច្ឆិកា ដោយត្រៀមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន នេះបើយោងតាមសារព័ត៌មាន Koreaboo ដែលបានចុះផ្សាយនៅថ្ងៃទី ១៨ ខែតុលា។EXO DO Net Worth 2022: How Rich is the 'Call Me Baby' Singer? | KpopStarz

នៅថ្ងៃដដែលនោះផលិតកម្ម SM Entertainment ក៏បានបញ្ជាក់ដែរថា កិច្ចសន្យារបស់ Do Kyungsoo (D.O.) នឹងត្រូវបានផុតកំណត់នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣។ ដូច្នេះបន្ទាប់ពីពួកយើងបានពិភាក្សាគ្នារួចរាល់ យើងក៏បានសម្រេចចិត្តថារាល់សកម្មភាពរបស់ D.O ជាមួយក្រុម EXO នឹងត្រូវបានគ្រប់គ្រងដោយផលិតកម្ម SM Entertainment ដដែលទេ ប៉ុន្តែសម្រាប់សកម្មភាពដូចជាសម្ដែងទោលវិញ D.O នឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្សេងទៀត ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់តែម្តង ជាមួយអតីតនឹងអ្នកគ្រប់គ្រងគាត់ម្នាក់ទៀត។EXO: D.O se convertiría en fiscal para su regreso a los K-dramas | Cultura Asiática | La República

គួរបញ្ជាក់ដែរថា D.O មានឈ្មោះពិតគឺ Do Kyungsoo ដែលបច្ចុប្បន្នគាត់មានអាយុ ៣០ ឆ្នាំ នឹងជាតារាសម្តែងក្នុងរឿងល្បីៗជាច្រើនដូចជា 100 Days My Prince, The Moon, Bad Prosecutor, My Annoying Brother…នឹងជាច្រើនរឿងទៀត ហើយគាត់ក៏ជាតារាចម្រៀងនៅក្នុងក្រុម EXO ផងដែរ ទោះបីជាគាត់បានចាកចេញពីផលិតកម្ម SM ក៏ដោយ ក៏គាត់នៅតែបន្តសកម្មភាពជាមួយសមាជិកក្រុម EXO ដដែលទេ៕EXO To Open “EXOcial Club- Cream Soda” Pop-Up Store To Celebrate 7th Full-Length Album - Koreaboo