ប្រសិនបើគេនិយាយដល់ប្រទេសផ្តាច់ការជាងគេលើលោក ប្រាកដណាស់មនុស្សភាគច្រើននឹងគិតទៅដល់កូរ៉េជើងមុនគេ ដែលមានការហាមឃាត់ និងបិទសិទ្ធជាច្រើនមិនឱ្យពលរដ្ឋខ្លួនមិនឃើញពិភពលោកខាងក្រៅជាដើម។Ashgabat | Central Asian city, desert oasis, Silk Road hub | Britannicaតែយ៉ាងមិញ ក្រៅពីកូរ៉េខាងជើង ក៏នៅមានប្រទេសតួកមេនីស្ថាន (Turkmenistan) មួយទៀតផងដែរ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសផ្តាច់ការជាងគេលើលោក ឬអាចថាផ្តាច់ការជាងកូរ៉េខាងជើងទៀតឯណោះ។
តួកមេនីស្ថាន (Turkmenistan) ស្ថិតនៅអាសុីកណ្តាល ដែលប្រជាជននៅក្នុងប្រទេសនេះត្រូវបានរដ្ឋាភិបាល បិទសិទ្ធ និងមានការរឹតបន្តឹងច្បាប់ជាខ្លាំង។Turkmenistan: Freedom in the World 2021 Country Report | Freedom Houseជាក់ស្តែង នៅក្នុងរាជធានីប្រទេសនេះ ដែលមានអគារស្រោបដោយមាស មិនអនុញ្ញាតឱ្យរថយន្តសេរីចាស់ ឬកង្វក់ បើកចូលទីក្រុងនោះទេ។ មិនតែប៉ុណ្ណោះសូម្បីតែរថយន្តមានពណ៌ខ្មៅក៏ត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រទេសនេះផងដែរ។People are afraid to say a word': inside the closed city of Ashgabat |  Stanislav Volkov | The Guardianលើសពីនេះទៅទៀត មនុស្សប្រុសស្រី ដែលជាគូស្នេហា មិនអនុញ្ញាតឱ្យកាន់ដៃគ្នានៅទីសាធារណនោះទេ ព្រោះវាខុសទៅនឹងប្រពៃណី។

ម្យ៉ាងវិញទៀត ការទទួលទានជាតិអាកុលតម្រូវឱ្យមានកម្រិត និងថ្ងៃសៅរ អាទិត្យ ហាមដាច់ខាតមិនឱ្យមានការលក់ និងទទួលទានគ្រឿងស្រវឹងនោះទេ។Turkmen Leaders' Lavish Trips Don't Sit Well With Civilians Mired In Povertyអ្វីដែលសំខាន់នោះ រដ្ឋាភិបាល តែងតែឃ្លាំមើល រាល់ការចូល Google របស់ប្រជាជនអំពីវេបសាយ ដែលពួកគេបានចូល search ដើម្បីធានាបានថាពលរដ្ឋរបស់ខ្លួនមិនមានការបញ្ចេញព័ត៌មានអាក្រក់ និងអសន្តិសុខណាមួយនៅក្នុងប្រទសខ្លួនឱ្យទៅពិភពលោកខាងក្រៅបានឃើញ។Turkmenistan Clips Wings Of Citizens Fleeing Economic Woesសូមបញ្ជាក់ថា ជាប្រចាំឆ្នាំ ប្រទេសតួកមេនីស្ថាន (Turkmenistan) មានភ្ញៀវទេសចរណ៍ទៅទស្សនាតិចជាងប្រទេសកូរ៉េខាងជើងនោះទេ ដោយភ្ញៀវទេសចរណ៍ភាគច្រើនតម្រូវឱ្យធ្វើដំណើរតាមមគ្គុទេសក៍ទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ៕Turkmenistan not about to abandon its long-held neutrality - Asia Times

ប្រភព៖ Amnesty