ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃទី១៩ ខែតុលា ថាគិតត្រឹមថ្ងៃទី១៨
ខែតុលា មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួនដែលតម្រូវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។May be an image of 1 person, slow loris, medicine and text

ក្រសួងបានបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាននៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។May be an image of slow loris and text

ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗដូចជា៖
១. បង្កដោយវីរុស៖ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ។
២. បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។
ក្រសួងបានសង្កត់ធ្ងន់ថា ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)។ ចំណែកឯអ្នកមានជំងឺឆ្លងភ្នកក្រហមត្រូវអនុវត្តដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ៣០វិនាទី ឬប្រើទឹកអាល់កុល លាងដៃមុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។
២. ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត។
៣. ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសិចរបស់ ស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែលបានបើរឡំជាមួយទឹកក្តៅ ។ សាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។

៤. កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយ សម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ (កុំប្រើថ្នាំលើភ្នែកមិនឈឺ)។
៥. បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូបោកខោអាវ លាងដៃរបស់អ្នក បន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ។
៦. សម្អាតវ៉ែនតា ដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ (ដូចជាកន្សែងដៃ) ដែលអាចនឹងត្រូវបានអ្នកដទៃប្រើជាមួយ។
៧. កុំចែករំលែករបស់របរផ្ទាល់ខ្លួន ដូចជា ខ្នើយ ភួយ ស្រោមពូក កន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែក ឬគ្រឿង សម្អាងមុខ ជក់ផាត់មុខ កែវដាក់កញ្ចក់ ប្រអប់ដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែកជាមួយអ្នកដទៃ។
៨. កុំប្រើអាងហែលទឹក។
៩. បើអ្នកមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត៕May be an illustration of map and textMay be an illustration of textMay be an illustration of text