បរទេស៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យ Gaza បានសម្លាប់មនុស្ស ៥០០ នាក់ និងរងរបួសជាច្រើននាក់ទៀត ខណៈដែលក្រុមហាម៉ាស់កំពុងចោតប្រកាន់ទៅលើអ៊ីស្រាអែលថាជាអ្នកបំផ្ទុះគ្រាប់បែក ដោយអ៊ីស្រាអែលក៏បានតបវិញថា វាជាគ្រាប់កាំជ្រួចរបស់កម្លាំងផ្សេងទេ។Israel-Hamas war: Blast kills hundreds at Gaza hospital, Hamas and Israel  trade blame | AP News

យោងតាមសារព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ១៨ ខែតុលាថ្មីៗនេះថា ការផ្ទុះនៅមន្ទីរពេទ្យ Al-Hali ក្នុងទីក្រុង Gaza ពោរពេញទៅដោយអ្នករបួស និងជនភៀសខ្លួនជាច្រើននាក់ ខណៈដែលក្រុមហាម៉ាសបាននិយាយថាមានមនុស្សយ៉ាងតិច ៥០០ នាក់ត្រូវបានសម្លាប់។ ក្រុមហាម៉ាសក៏បានឱ្យដឹងទៀតថា ការផ្ទុះនេះអាចបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ហើយបានពណ៌នាការវាយប្រហារនេះថាជាអំពើប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់បំផុត។Israeli air raid on al-Ahli Arab Hospital kills 500, Gaza officials say |  Israel-Palestine conflict News | Al Jazeera

នៅក្នុងថ្ងៃដដែលនោះ អ៊ីស្រាអែលក៏បានចង្អុលបង្ហាញថាវាជាកាំជ្រួចពីកម្លាំង«ជីហាដ»មួយទៀតនៅប៉ាឡេស្ទីនដែលបានបាញ់ទៅទីនោះ។ ដូច្នេះ យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលបាននិយាយថាក្រុមជីហាដគឺជាអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុដ៏រន្ធត់នេះ។ ទោះជាយ៉ាងណា ក្រុមជីហាដក៏បានបដិសេធការលើកឡើងនេះដែរ ដោយពួកគេបាននិយាយថា អ៊ីស្រាអែលកំពុងព្យាយាមជៀសវាងការទទួលខុសត្រូវចំពោះអំពើឃោរឃៅរបស់ខ្លួន។At least 500 killed in Gaza City hospital explosion, Hamas and Israel  exchange blame | PBS NewsHour

បច្ចុប្បន្នរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តឯកជនកំពុងជួយដឹកអ្នករបួសជាង ៣៥០ នាក់ពីមន្ទីរពេទ្យ Al-Ali ទៅកាន់មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យសំខាន់មួយនៅក្នុងតំបន់ហ្គាហ្សា។ នាយកមន្ទីរពេទ្យ Al-Shifa និយាយថា មន្ទីរពេទ្យរបស់ខ្លួនកំពុងទទួលរងនូវចំនួនអ្នករបួសយ៉ាងខ្លាំងពីការវាយប្រហារលើកមុនរួចទៅហើយ រីឯប្រេងដែលប្រើជាឥន្ធនៈសម្រាប់ផលិតអគ្គិសនីក្នុងមន្ទីរពេទ្យក៏នឹងអស់ក្នុងពេលឆាប់ៗនេះផងដែរ៕