Home Blog Page 1422

ចិនរកឃើញអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក

0

បរទេស៖ យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី ១០ ខែតុលាថា ក្រុមអ្នកស្រាវជ្រាវជនជាតិចិនបានរកឃើញអាងស្តុកទឹកដ៏ធំសម្បើមមួយ ដែលលាក់ខ្លួននៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ដោយបង្ហាញតាមរយៈរូបភាពរញ្ជួយដី 3D។ អាងស្តុកទឹកបុរាណនេះស្ថិតនៅចម្ងាយ ៣.២ គីឡូម៉ែត្រពីបាតសមុទ្រនៃប្រទេសនូវែលសេឡង់ ដែលជាកន្លែងអាចបង្អាក់កំហុសរញ្ជួយដីដ៏ធំមួយទល់មុខកោះខាងជើង។Giant Ancient Underwater Water Reservoir Found Beneath Pacific Ocean | IFLScience

លោក Andrew Gase អ្នកដឹកនាំការសិក្សានៅឯសាកលវិទ្យាល័យ Texas (UTIG) បាននិយាយថា ទីតាំងដែលអ្នកស្រាវជ្រាវបានរកឃើញនេះ គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើងដ៏ធំដែលបង្កើតឡើងនៅពេលដែលដុំកំអែភ្នំភ្លើងទំហំប៉ុនសហរដ្ឋអាមេរិកបានឡើងមកលើផ្ទៃផែនដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពី ១២៥ លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះគឺជាការផ្ទុះភ្នំភ្លើងដ៏ធំបំផុតមួយនៅលើផែនដី និងបណ្តាលឱ្យមានការរញ្ជួយជាច្រើនលានឆ្នាំមកហើយ។ ដូច្នេះ ដោយសារអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកនេះហើយ ទើបធ្វើឱ្យផែនដីរបស់យើងជួបប្រទះបញ្ហារញ្ជួយដីឥតឈប់ឈរ។A diagram of an underwater volcano, with fluid-rich rocks underneath.

លោក Gase បានបន្តទៀតថា អ្នកស្រាវជ្រាវបានប្រើការស្កែនរញ្ជួយដីដើម្បីបង្កើតរូបភាព 3D នៃខ្ពង់រាបភ្នំភ្លើងបុរាណមួយ ហើយគាត់បានឃើញដីល្បាប់ដ៏ក្រាស់នៅជុំវិញភ្នំភ្លើងដែលកប់ ដោយអ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍ជាមួយនឹងគំរូស្នូលខួងភ្នំភ្លើង ហើយបានរកឃើញថាទឹកមានជិតពាក់កណ្តាលនៃបរិមាណរបស់វា។ ការរកឃើញអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាព័ត៌មានសំខាន់មួយ ដែលអាចជួយយើងឱ្យយល់ច្បាស់ពីការរញ្ជួយដីធំៗ។Huge reservoir of water discovered under the Pacific Ocean ការរញ្ជួយដីជារឿយៗកើតឡើងដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា ដែលបណ្តាលឱ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារមានបំណងចង់ខួងយកគំរូបន្ថែមទៀតសម្រាប់ការសិក្សា ដើម្បីកាត់បន្ថយការរញ្ជួយដី៕

លោក អូលីវ៉ា គង់ នឹងតំណាងកម្ពុជាចូលរួមកម្មវិធី FASHION នៅម៉ាឡេស៊ី ខណៈមានទាំងសែរាជវង្សចូលរួមទៀត

0

ទើបតែតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី FASHION នៅប្រទេសអ៊ីតាលី និងបារាំង អ្នកច្នៃម៉ូតឆ្នើមលោក អូលីវ៉ា គង់ នឹងតំណាងឱ្យប្រទេសជាថ្មីចូលរួមកម្មវិធីបង្ហាញម៉ូតលើឆាកអន្តរជាតិនៅប្រទេសម៉ាឡេស៊ី នាខែធ្នូខាងមុខ ខណៈកម្មវិធី FASHION នេះមានទាំង សែរាជវង្ស រាជរដ្ឋាភិបាល និងតារាល្បីៗចូលរួមប្រមាណជាង១០០០នាក់។May be an image of 12 people

តាមការបញ្ជាក់របស់អ្នកច្នៃម៉ូតរូបនេះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១០ តុលា បានឱ្យដឹងថា «ខ្ញុំបាទ Oliva Kong ម្ចាស់ម៉ាកប្រ៊េន KALKIN ពិតជាមានកិត្តិយសនិងមោទកភាពខ្លាំងណាស់ ដែលមានឱកាសក្លាយជាអ្នកឆ្នៃម៉ូតសំលៀកបំពាក់មួយរូបតំណាងឲ្យកម្ពុជាបង្ហាញម៉ូតនៅលើឆាកអន្តរជាតិលើកទី៣ នៅក្នុងប្រទេស MALAYSIA កម្មវិធី ASIA FASHION RUNWAY 2023 ថ្ងៃទី១៦ ខែធ្នូ »។May be an image of 1 person and lake

ជាមួយគ្នានេះលោក អូលីវ៉ា គង់ បានអះអាងថាលោកបានត្រៀមរួចជាស្រេចដើម្បីឱ្យពិភពលោកទទួលស្គាល់នូវសមិទ្ធផល និងស្នាដៃរបស់កម្ពុជា ទាំងវិស័យច្នៃម៉ូដ វិស័យសិល្បៈនិងវប្បធម៌ ជាពិសេសវិស័យទេសចរណ៍ផងដែរ។ អ្នកច្នៃម៉ូដរូបនេះបានសង្កត់ធ្ងន់ទៀតថា កម្មវិធីខាងលើនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់សែរាជរង្ស រាជរដ្ឋាភិបាល និងតារាល្បីៗប្រមាណជាង១០០០នាក់។May be an image of 3 people and overcoat

គួរបញ្ជាក់ថា នៅខែកញ្ញា លោក អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលីក្នុងចំណោមប្រទេសចូលរួម១៦ ដោយបាននាំម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិន។ មិនត្រឹមតែប៉ុណ្ណោះលោកនិងកូនសិស្សក៏បានចូលរួមការបង្ហាញម៉ូតនៅប្រទេសបារាំងផងដែរ ខណៈកាលពីខែសីហា លោកក៏ទទួលបានពានរង្វាន់ Best International Designer នៅប្រទេសវៀតណាមដូចគ្នា៕May be an image of 1 person

វៀតណាមបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសលើសគោលដៅ

0

ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់ក្រសួងការងារ ជនពិការ និងសុខុមាលភាពសង្គមវៀតណាមបង្ហាញថា ប្រទេសវៀតណាមមានចំនួនពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស រហូតដល់១១១.៥០៧នាក់ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ។ ចំនួននេះ គឺកើនលើសគោលដៅដែលស្មើចំនួន១១ម៉ឺននាក់នៅឆ្នាំ២០២៣ និងកើនឡើង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។Vietnam sends over 111,500 workers abroad in first nine months - Quang Ninh  Online

ប្រទេសជប៉ុន និងតៃវ៉ាន់បានក្លាយជាទីផ្សារធំបំផុតសម្រាប់ពលករវៀតណាម ដោយជប៉ុនបានទទួលពលករវៀតណាមចំនួន៥៥.៦៩០នាក់ បន្ទាប់មក តៃវ៉ាន់ទទួលពលករវៀតណាមចំនួន៤៦.១៦៦នាក់ ។ ចំណែកប្រទេសកូរ៉េខាងត្បូងបានទទួលពលករវៀតណាមចំនួន២.៤៤៩នាក់, ចិន ១.៣៦១នាក់, ហុងគ្រី ១.១៤៨នាក់ និងសិង្ហបុរី ១.០១៥នាក់ ។

បច្ចុប្បន្ន វៀតណាមបានជាប់លំដាប់លេខ១ ក្នុងចំណោម១៥ប្រទេស ដែលបានបញ្ជូនពលករទៅធ្វើការនៅតំបន់អាស៊ីខាងកើតច្រើនបំផុត ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានពលករវៀតណាមរហូតដល់៣៤ម៉ឺន៥ពាន់នាក់បានទៅធ្វើការនៅជប៉ុន ។Vietnam sends over 85,000 workers abroad in seven months | Nhan Dan Online

ក្រសួងការងារវៀតណាមឱ្យដឹងថា នេះមកពីគម្រោងសហការរវាងប្រទេសវៀតណាម និងជប៉ុនជាច្រើនគម្រោង ។ ប្រទេសទាំងពីរបានធ្វើការរួមគ្នាដើម្បីជំរុញគម្រោងជួយពលករវៀតណាមឱ្យមានការងារសមរម្យនៅប្រទេសជប៉ុន ។ លើសពីនេះ ការទទួលបានព័ត៌មានការងារក្រោយពីពួកគេត្រឡប់មកផ្ទះវិញ ក៏ជួយឱ្យក្រុមហ៊ុនអាជីវកម្មអាចស្វែងរកពលករដើម្បីបំពេញមុខតំណែងទំនេរផងដែរ ។

ទោះយ៉ាងណា ដើម្បីការពារផលប្រយោជន៍របស់ពលករវៀតណាមនៅប្រទេសជប៉ុន ក្រសួងការងារវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយខេត្តផ្សេងៗ ដូចជា Chiba, Saitama, Gunma, Kanagawa និង Nagano ។Decree guiding the labor law on Vietnamese workers working abroad - ASL LAW

ក្រៅពីនេះ វៀតណាមបានស្វែងរកទីផ្សារការងារថ្មីៗសម្រាប់ពលករវៀតណាមផងដែរ ជាពិសេស ប្រទេសនៅតំបន់អឺរ៉ុប ដូចជា ហុងគ្រី, ប៉ូឡូញ, ស្លូវ៉ាគី និងក្រូអាស៊ី ។ កាលពីខែសីហា ឆ្នាំ២០២៣ ក្រសួងការងារវៀតណាម និង Greek Union of Agricultural Cooperatives បានពិភាក្សាគ្នា ដើម្បីសហការបញ្ជូនពលករវៀតណាមទៅធ្វើការផ្នែកកសិកម្មនៅក្រៅប្រទេស ។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦ បានអនុញ្ញាតឱ្យបញ្ជូនពលករវៀតណាមទៅប្រទេសក្រិករួចហើយ ៕ ប្រភព ៖ AEC connect

ព្រលានយន្តហោះតម្លៃ១៥០០លានដុល្លារ នឹងលេចរូបរាងនៅឆ្នាំ២០២៤ ក្នុងក្រុងតាខ្មៅ

0

គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជាបានសម្រេចការសាងសង់បានជាង៦០ភាគរយហើយ។ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ក្រុង​តាខ្មៅ សម្រេចការ​សាងសង់​បាន​ជិត​ ៥០% |  ភ្នំពេញ ប៉ុស្ដិ៍ព្រលានយន្តហោះនេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

ផ្លូវចូលព្រលាន នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ ២ និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរចូលទៅកាន់ព្រលាន។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ —  Cambonomistប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅឆ្នាំ២០២៤ ខាងមុខនេះ៕ព្រលានយន្តហោះតាខ្មៅតម្លៃ ២ពាន់លានដុល្លារ សាងសង់សម្រេចបាន ៦៣.១%ហើយ

 

ដៃគូចាស់យូរៗជួបគ្នាម្តង លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី ឱបគ្នាមិនចង់លែង

0

ក្នុងឱកាសវិលត្រលប់មកមាតុភូមិកំណើតវិញដើម្បីមកថតខ្សែភាពយន្តខ្នាតធំអ្នកស្រី អម្ពរ ទេវី បានជួបដៃគូចាស់គឺលោក ទេព រិនដារ៉ូ រួមទាំងសិល្បករជើងចាស់ផ្សេងទៀតរួមទាំងសិល្បករជំនាន់ក្រោយផងដែរ។ ក្នុងឱកាសនេះអ្នកស្រី អម្ពរ ទេវី និងលោក ទេព រិនដារ៉ូ បានបង្ហាញក្តីនឹករម្លឹកគ្នាយ៉ាងខ្លាំងឱបគ្នាសឹងតែមិនចង់លែង។អម្ពរ ទេវី ប្រាប់​គន្លឹះ​​តុបតែង​មុខ​​​ទសវត្សរ៍ ​៩០  ​ធានា​ថា​តារា​ស្រី​សម័យ​ឥឡូវ​មិន​មាន​ប្រើ - Sabay News

គិតមកទល់ពេលនេះមានរយៈពេល១ខែហើយដែលអតីតតារាសម្តែងល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានវិលត្រលប់មកប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្តខ្នាតធំរបស់ស្ថានីយទូរទស្សន៍ហង្សមាស «អប្សរា មហានគរ» ក្រោមការដឹកនាំរឿងរបស់ឯកឧត្តម ហ្វៃ សំអាង ដែលប្រមូលផ្តុំទៅដោយតារាក្មេងចាស់ប្រុសស្រីល្បីៗជាច្រើនរូបចូលរួមសម្តែង។May be an image of 1 personនាពេលថ្មីៗនេះផងដែរវីដេអូខ្លីមួយបានចែកចាយលើបណ្តាញសង្គមគេឃើញថាតារាសម្តែងជាដៃគូចាស់លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី បានបង្ហាញការនឹករលឹកគ្នាយ៉ាងខ្លាំងបន្ទាប់ពីខកខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ តារាសម្តែងល្បីឈ្មោះទាំងពីររូបនេះបានបង្ហាញកាយវិការឱបគ្នាយ៉ាងកក់ក្តៅសឹងតែមិនចង់លែងគ្នានៅឯកន្លែងថតភាពយន្ត។កំពូល​តារា​សម្ដែង​​ អម្ពរ ទេវី ប្រកាស​មក​រស់​នៅ​កម្ពុជា​វិញ  ក្រោម​ហេតុផល​ទាំង​នេះ! - កម្សាន្ត

តាមរយៈវីដេអូខ្លីនោះបានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ពីទំនាក់ទំនងតារាសម្តែងទាំងពីរដួងនេះពិតជាដៃគូស័ក្តិសមជាមួយគ្នា និងយល់ចិត្តគ្នាខ្លាំង ព្រមទាំងបង្ហាញការគាំទ្រនិងសរសើរថាទោះបីជាពេលនេះពួកគាត់មានវ័យជ្រេហើយក្តីប៉ុន្តែនៅតែសង្ហា និងស្រស់ស្អាតដដែល។ លើសពីនេះមហាជនកំពុងតែទន្ទឹងរង់ចាំនូវខ្សែភាពយន្តដែលតារាសម្តែងជើងចាស់ទាំងពីររូបសម្តែងជាមួយគ្នាផងដែរ។May be an image of 1 person and text

បើតាមសម្តីអ្នកដឹកនាំរឿងបញ្ជាក់នាពេលកន្លងមកបានឱ្យដឹងថា
តារាទាំងពីរដួងនេះមានឈុតឆាកស្នេហា ផ្អែមល្ហែម ល្វីងជូរចត់ បង្កើតស្នាដៃរួមគ្នាជាថ្មីលើភាពយន្តខាងលើនេះ។ អ្នកស្រី អម្ពរ ទេវី នឹងសម្តែងជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ ចំណែកឯលោក ទេព រិនដារ៉ូ សម្តែងជាតួអង្គបណ្ឌិតអក្សរសាស្ត្រ៕កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល  ស្អាតណាស់ – Popular Magazine

 

ស៊ឹម ច័ន្ទពន្លឺ ត្រូវអ្នកគាំទ្រសរសើរមិនដាច់ពីមាត់មិនត្រឹមមានរូបសង្ហាតែក៏ចំណាប់ធ្វើម្ហូបមិនណយ

0

ក្នុងឱកាសកម្មវិធីសប្បុរសធម៌ Top4 នៅតំបន់សហគមន៍ឱរ៉ាល់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ត្រូវអ្នកលេងបណ្តាញសង្គមសរសើរមិនដាច់ពីមាត់ក្រោយពីជួយបងប្អូនក្នុងសហគមន៍ធ្វើម្ហូបអាហារសាមគ្គីឱ្យសិស្សានុសិស្សនៅតំបន់នោះ។May be an image of 1 person

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តារាចម្រៀងទាំង៤រូប ដែលជា Top4 បានជួបសិស្សានុសិស្សចំនួន៦២០នាក់ក្នុងតំបន់សហគមន៍ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺដោយមានការចែកជូនអាវរងា សម្ភារៈសិក្សា និងញុំាអាហារសាមគ្គីជាមួយគ្នា រួមទាំងការសំណះសំណាលចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗ។ នេះគឺជាលើកទី១មួយហើយបន្ទាប់ពីការប្រលងចម្រៀងអស់រយៈពេលជាង១ឆ្នាំដែលពួកគេទាំង៤នាក់រួមមាន លីម តិចម៉េង , ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ មានឱកាសបង្កើតកម្មវិធីសប្បុរសធម៌ជាមួយគ្នា។No photo description available.

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ អ្នកលេងបណ្តាញសង្គមពោលសរសើរមិនដាច់ពីមាត់ទៅកាន់តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមតែមានរូបរាងសង្ហា ជាគ្រូពេទ្យ និងជាតារាចម្រៀងផងប៉ុន្តែរូបគេក៏ចំណាប់ធ្វើម្ហូបដូចគ្នា។ ក្នុងវីដេអូខ្លីនោះ បានបង្ហាញសកម្មភាព ស៊ឹម ច័ន្ទពន្លឺ ជួយកាប់មាន់ជាមួយថ្វីដៃយ៉ាងជំនាញដើម្បីជួបបងប្អូនក្នុងសហគមន៍ក្នុងការរៀបចំអាហារសាមគ្គីជាមួយសិស្សានុសិស្សជាច្រើនរយនាក់ជាមួយទឹកមុខយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz-W45ygRkRvATQ2UITfCRvsqDz3jZrthWCgh_kJk5qzwyJCuakkkqszzlKyT2dnYTLG4elrIAfYX3efXdzBxCRXxsm2FP1xw6hSOY830z90UcWuuC55cAJICaNY_2WljcUQNM-W9MUX7P6JMT1ReM2qIfRORX9bRaIq6AZ5epirqiZFEyo3lk4aJD_A0/s543/Screenshot%202023-10-10%20163701.png

ប្រការនេះហើយអ្នកគាំទ្រពោលសរសើរ ស៊ឹម ច័ន្ទពន្លឺ មិនដាច់ពីមាត់ចេះសឹងតែគ្រប់សព្វ សូម្បីតែការតុបតែងមុខមាត់ឡើងឆាកប្រគំតន្រ្តីក៏តារាចម្រៀងរូបនេះចេះដែរ ជាក់ស្តែងកន្លងមកលោកក៏បានជួយផាត់មុខទៅដល់ Top4 ក្នុងអំឡុងពេលប្រកួតកម្មវិធី Cambodian Idol ទៀតផង។

បច្ចុប្បន្នតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ មិនទាន់បង្ហាញមុខគូស្នេហ៍នោះទេស្របពេល នាង ដាវីន និងថុល សុភិទិ ពួកគេសុទ្ធតែប្រកាសទំនាក់ទំនងស្នេហាហើយ៕

 

@sombathnhep

♬ original sound – sombathnhep – sombathnhep

ប្រជាជនមីយ៉ាន់ម៉ារាប់សិបនាក់បានស្លា..ប់ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់យោធា

0

មីយ៉ាន់ម៉ា៖ ថ្មីៗនេះយោងតាមប្រភពព័ត៌មាន ABC NEWS ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែតុលាថា យោធាមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ពីបទទម្លាក់គ្រាប់បែកលើជំរុំភៀសខ្លួននៅរដ្ឋ Kachin ភាគខាងជើង ដែលបានសម្លាប់មនុស្សជាង ៣០ នាក់ក្នុងនោះមានកុមារ ១៣ នាក់ និងមនុស្សប្រហែល ៦០ នាក់ទៀតរងរបួស។Myanmar military accused of bombing displacement camp, killing about 30
អ្នកនាំពាក្យសន្តិសុខជាតិបាននិយាយថា មនុស្សពេញវ័យ ១៩ នាក់និងកុមារ ១៣ នាក់មកពីជំរុំត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសដែលបានកើតឡើងប្រហែលម៉ោង ១១ យប់នាថ្ងៃទី ៩ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពីការវាយប្រហារដោយទម្លាក់គ្រាប់បែកភ្លាមៗនេះ បច្ចុប្បន្ននៅមិនទាន់មាននរណាដឹងច្បាស់នោះទេ ហើយរឿងនេះនឹងធ្វើការស៊ើបអង្កេតជាបន្ត នេះបើយោងតាមគេហទំព័រ Kachin News Group។myanmar: Mizoram: NGO Coordination Committee to pursue matter of bombing by  Myanmar Military with Home Minister - The Economic Times

សព្វថ្ងៃ ប្រទេសមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដែលបង្កឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយ។ រដ្ឋាភិបាលយោធាកាលពីឆ្នាំមុនបានបង្កើនការប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាសក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវពីរគឺ កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធរបស់លោកស្រី Aung San Suu Kyi និងក្រុមជនជាតិភាគតិចដូចជា Kachin ដែលបានប្រយុទ្ធប្រឆាំងជាមួយក្រុមយោធាកាលពីឆ្នាំ ២០២១ ផងដែរ។

ជនជាតិ Kachin គឺជាក្រុមជនជាតិភាគតិច ដែលមានសមត្ថភាពផលិតអាវុធផ្ទាល់ខ្លួនមួយចំនួន។ ពួកគេក៏មានសម្ព័ន្ធភាពជាមួយកងជីវពលប្រដាប់អាវុធនៃកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពយោធា។Myanmar military accused of bombing displacement camp in a northern state,  killing about 30 - Bold News
គួររំលឹកដែរថា កាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅ ក្រុមយោធាបានធ្វើការវាយប្រហារតាមអាកាស នៅជិតភូមិមួយក្នុងសង្កាត់ Hpakant ដែលជាតំបន់ភ្នំដាច់ស្រយាលចម្ងាយ ១៦៧ គីឡូម៉ែត្រ ភាគពាយព្យនៃឡៃហ្សា។ ការវាយប្រហារនេះបានសម្លាប់មនុស្សដល់ទៅ ៨០ នាក់ រួមទាំងមន្រ្តី ទាហាន Kachin និងតារាចម្រៀង តន្ត្រីករ សហគ្រិនជីករ៉ែត្បូង និងជនស៊ីវិលដទៃទៀត៕

រុស្ស៊ី ងាកទៅចាប់ដៃគូជាមួយអ៊ីរ៉ង់ ដោយសារលង់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន

0

រដ្ឋធានីមូស្គូ៖ ដោយសារតែពិភពលោក កំពុងតែផ្ដោតការចាប់អាម្មរណ៍យ៉ាងខ្លាំង ទៅលើប្រទេសអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាម ជាមួយកងជីវពលហាម៉ាស់ នោះ ស្រាប់តែទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានរាយការណ៍ អំពីរុស្ស៊ី កំពុងតែពង្រឹងភាពជាដៃគូ ជាមួយនឹងអ៊ីរ៉ង់ ដោយបានបង្កើននូវការលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១០ ខែតុលា ថា ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសង្គ្រាមរបស់ខ្លួន ថា «ភាពឯកោជាលក្ខណៈអន្តរជាតិរបស់រុស្ស៊ី បានបង្ខំឱ្យរដ្ឋាភិបាលក្រុងមូស្គូ ងាកទៅរកកិច្ចខិតខំប្រឹងប្រែងខាងគោលនយោបាយការបរទេសរបស់ខ្លួន ឆ្ពោះទៅរកភាពជាដៃគូ ដែលមិនសូវចង់បាន កាលពីមុន ដើម្បីទទួលបានការគាំទ្រ ទាំងផ្នែកការទូត សេដ្ឋកិច្ច និង យោធា។ ជំនួយយោធារបស់អ៊ីរ៉ង់ សម្រាប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន រួមមាន ដ្រូនរាប់រយគ្រឿង និង គ្រាប់កាំភ្លើងធំ។ ដ្រូនរបស់អ៊ីរ៉ង់ ក្លាយជាអាវុធដ៏សំខាន់ សម្រាប់យុទ្ធនាការវាយប្រហារពីចម្ងាយរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។Alone together: How the war in Ukraine shapes the Russian-Iranian  relationship | ECFR

បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រអង់គ្លេស បានបញ្ជាក់ថា«ឥឡូវនេះ ការរៀបចំនេះ ត្រូវបានពង្រីក សម្រាប់ការដាក់បញ្ចូលគ្រឿងផ្គុំ និង ផលិតដ្រូន ក្រោមអាជ្ញាប័ណ្ណ នៅក្នុងរោងចក្រមួយ ស្ថិតក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ទំនាក់ទំនង ការទូត និង សេដ្ឋកិច្ច រវាងរុស្ស៊ី និង អ៊ីរ៉ង់ ក៏កំពុងតែពង្រឹងផងដែរ»។Ukraine war: Putin will achieve 'great victory', EU lifts sanctions, Russia  drone wave attacks | Euronews

របាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រអង់គ្លេស បានបន្ដ ថា «ការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអ៊ីរ៉ង់ តាមរយៈវេទិកាពហុជាតិសាសន៍ នឹងកើនឡើងយ៉ាងពិតប្រាកដ ក្រោយការចូលរួមរបស់អ៊ីរ៉ង់ នៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ កាលពីពេលថ្មីៗនេះ និង ការអញ្ជើញក្រុងតេអ៊ីរ៉ង់ ឱ្យចូលរួម នៅក្នុងវេទិកាសេដ្ឋកិច្ចរបស់ប្លុក BRICS ។What NATO can do now to apply lessons from Russia's war in Ukraine -  Atlantic Council

ប្រទេសអ៊ីរ៉ង់ បានអះអាង កាលពីពេលថ្មីៗនេះ ថា រុស្ស៊ី បានបោះទុនវិនិយោគ ជាមួយនឹងទំហំទឹកប្រាក់ ចំនួន ២,៧៦ពាន់លានដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់ ចន្លោះពីឆ្នាំ២០២២-២០២៣។ ទំនាក់ទំនងសេដ្ឋកិច្ច ទំនងជាមានភាពស៊ីជម្រៅខ្លាំង ព្រោះរុស្ស៊ី កំពុងតែស្វែងរកការនូវកាត់បន្ថយទណ្ឌកម្ម ក្រោយការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីលោកខាងលិច និង សម្ពន្ធមិត្ត ពាក់ព័ន្ធនឹងសង្គ្រាម នៅអ៊ុយក្រែន៕

YG ដាច់ចិត្តពន្យល់ពីការពន្យារពេលបង្ហាញខ្លួនផ្លូវការរបស់ក្រុម BABYMONSTER

0

ផលិតកម្ម YG Entertainment បានបង្ហោះរូបភាពដំបូងរបស់ BABYMONSTER នៅលើគណនីបណ្តាញសង្គមរបស់ពួកគេ និងបញ្ជាក់ថាក្រុមនេះនឹងបង្ហាញខ្លួនផ្លូវការនាខែវិច្ឆិកាខាងមុខនេះ ក្រោយពីទស្សនិកជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្រោយពីមានការពន្យារពេលកន្លងមកនេះ។ ជាមួយគ្នានេះខាងផលិតកម្មក៏ពន្យល់ពីមូលហេតុនៃការពន្យារពេលនេះផងដែរ។BABYMONSTER Members Profile - Kpop Profile

កាលពីខែកក្កដា ផលិតកម្ម YG បានប្រកាសថា BABYMONSTER មានបំណងបង្ហាញខ្លួនក្នុងខែកញ្ញា ប៉ុន្តែការបង្ហាញខ្លួនរបស់ពួកគេត្រូវបានពន្យារពេល។ ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី ១០ ខែតុលា អ្នកតំណាងរបស់ YG បានឱ្យដឹងថា ក្រុមហ៊ុនបានយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នក្នុងការជ្រើសរើសបទចម្រៀង និងចំណងជើង ដើម្បីប៉ះប៉ូវជាមួយនឹងលទ្ធផលល្អបំផុត។ ដូច្នេះហើយ ការបង្ហាញខ្លួនដំបូងរបស់ [ក្រុមនារី] ត្រូវបានពន្យារពេលបន្តិចពីខែកញ្ញា ដូចដែលក្រុមហ៊ុនបានជូនដំណឹងដំបូង និងស្នើសុំឱ្យអ្នកគាំទ្រយោគយល់លើចំណុចនេះ។How Old Are the BabyMonster Members?

អ្នកតំណាងផលិតកម្មបានបន្ថែមថា “ការត្រៀមខ្លួនរបស់ពួកគេពេលនេះបានបញ្ចប់ហើយដែលការបង្ហាញខ្លួនជាផ្លូវការត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ពួកគេនឹងបន្តទៅមុខក្នុងល្បឿនពេញលេញ ជាមួយនឹងអ្វីដែលការចាប់អារម្មណ៍ជាច្រើន”។YG's BabyMonster smashes YouTube record after getting 2 mn subscribers

បច្ចុប្បន្ននេះ សមាជិកក្រុម BABYMONSTER បានចាប់ផ្តើមហាត់ក្បាច់រាំបទរបស់ពួកគេ ហើយនឹងចាប់ផ្តើមថតវីដេអូចម្រៀងនៅចុងខែតុលា។
គួរបញ្ជាក់ថា BABYMONSTER គឺជាក្រុមចម្រៀងស្រីដំបូងដែលផលិតដោយ YG Entertainment ក្នុងរយៈពេលប្រហែលប្រាំពីរឆ្នាំចាប់តាំងពីក្រុមBLACKPINK ។ ក្រុមនេះមានសមាជិកចម្រុះជាតិសាសន៍ រួមមាន Ahyeon, Haram, និង Rora មកពីប្រទេសកូរ៉េ, Pharita និង Chiquita មកពីប្រទេសថៃ និង Ruka និង Asa មកពីប្រទេសជប៉ុន៕Pop Base on X: "YG Entertainment's BABYMONSTER is set to consist of 5  members with the final lineup being announced on Friday, May 12th.  https://t.co/TD5harGfWv" / X

អស្ចារ្យមែន! បុរសម្នាក់បានបំបែកកំណត់ត្រាពិភពលោក បន្ទាប់ពីដាំផ្លែល្ពៅដែលមានទម្ងន់ជាង ១,២តោន

0

សហរដ្ឋអាមេរិក៖ បុរសថែសួនម្នាក់នៅរដ្ឋមីនីសូតាក្នុងប្រទេសសហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ បន្ទាប់ពីដាំផ្លែល្ពៅដែលមានទម្ងន់ប្រមាណ ១,២៤៧ គីឡូក្រាម។Pumpkin weighing 2,749 pounds wins California contest, sets world record  for biggest gourd
លោក Travis Gienger មកពីទីក្រុង Anoka រដ្ឋ Minnesota បានឈ្នះក្នុងការប្រកួតជើងឯកទម្ងន់ល្ពៅពិភពលោកលើកទី ៥០ ដែលធ្វើឡើងនៅទីក្រុង Half Moon Bay នៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី ៩ ខែតុលាកន្លងទៅ។ លោក Gienger អាយុ ៤៣ ឆ្នាំបាននិយាយបន្ទាប់ពីឈ្នះថា “អ្វីគ្រប់យ៉ាងគឺលើសពីការរំពឹងទុករបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់”។Travis Gienger from Minnesota breaks world record with 2,749-pound gourd,  wins 3rd Half Moon Bay pumpkin weigh-off - ABC7 San Francisco

លោក Gienger ក៏បានបន្តទៀតថា គាត់បានដាំដុះល្ពៅអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយគាត់បានដាំវានៅលើដីខាងក្រោយផ្ទះរបស់គាត់ នឹងស្រោចទឹកចំនួន ១២ ដងក្នុងមួយថ្ងៃ។
លោក Gienger បានដាំល្ពៅតាំងពីគាត់នៅក្មេងមកម្លេះ ដែលត្រូវបានបំផុសគំនិតដោយឪពុករបស់គាត់។ បច្ចុប្បន្ន Gienger ក៏ជាគ្រូបង្រៀនផ្នែកទេសភាព និងសាកវប្បកម្មនៅមហាវិទ្យាល័យបច្ចេកទេស Anoka ផងដែរ។Anoka man's pumpkin smashes world weight record - KSTP.com 5 Eyewitness News

Gienger បានចូលរួមដំបូងតាំងពីឆ្នាំ ២០២០ ក្នុងការប្រកួតល្ពៅប្រចាំឆ្នាំរបស់ Half Moon Bay ហើយបានឈ្នះការប្រកួតល្ពៅយក្សចំនួន ៣ ដងក្នុងចំណោមការប្រកួតល្ពៅយក្សធំៗចំនួន ៤ របស់ទីក្រុង ដូច្នេះជើងឯកឈ្នះរង្វាន់នឹងទទួលបានទឹកប្រាក់ ៣០,០០០ ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុនគាត់ក៏បានបង្កើតកំណត់ត្រាថ្មីមួយនៅអាមេរិកសម្រាប់ការដាំល្ពៅផងដែរ ដែលល្ពៅរបស់គាត់នៅពេលនោះមានទម្ងន់ ១,២២៦ គីឡូក្រាម នេះបើយោងតាមអង្គការកំណត់ត្រាពិភពលោកហ្គីណេស៕