Home Blog Page 1423

ផ្អើលពេញទឹកដីសៀមរាប ក្រោយពលរដ្ឋប្រទះឃើញពស់មួយប្រភេទមានពណ៌កាប់ស្ទាំង (មានវីដេអូ)

0

នាថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹកដីសៀមរាប បានប្រះឃើញ​ និងចាប់ពស់មួយប្រភេទ ដែលមានពណ៌កាំស្ទាំង ដែលបានចូលទៅលំនៅឋានរបស់ពលរដ្ឋ។

តាមរយៈវីដេអូ ដែលបានបង្ហោះនៅក្នុង TikTok ប្រមាណជិត១នាទីនោះ បានឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋបានចាប់ពស់នោះបាន ទាំងមានការភ័យខ្លាច ដោយមិនដឹងថាពស់នោះមានពិសឬក៏អត់នោះទេ។ May be an image of snake

បើតាមការស្រាវជ្រាវ ពស់នេះត្រូវបានគេដាក់ឈ្នោះឱ្យថា “ពស់វែកពណ៌ខៀវ”  ស្ថិតនៅក្នុងអម្បូរ Trimeresurus Insularis ដែលភាគច្រើនគេប្រទះឃើញនៅក្នុងតំបន់អាសុីអាគ្នេយ៍។Insular Pit Viper - Trimeresurus insularis — HongKongSnakeID.com

ពស់ប្រភេទនេះ​​ មាន៣ពណ៌ គឺបៃតង ខៀវ និងលឿង ដែលពួកវាសុទ្ធមានពិសខ្លាំង ហើយច្រើនរស់នៅប្រទេសឥណ្ឌូនេសុី។

ហេតុដូច្នេះប្រសិនបើបងប្អូនប្រទះឃើញសត្វមួយប្រភេទនេះ នៅជិតលំនៅឋានគួរណាស់តែទាក់ទងទៅកាន់អាជ្ញាធរនៅជិតខ្លួនបំផុត ដើម្បីចៀសវាងមានហេតុការណ៍អាក្រក់ណាមួយកើតឡើង៕trimeresurus insularis [Blue] by Wel Nofri

 

ពលរដ្ឋមកពី២២ប្រទេសបានស្លា…ប់ បាត់ខ្លួន និងក្លាយជាចំណាប់ខ្មាំង

0

ប្រទេសអ៊ីស្រាអែល ៖ ហេតុការណ៍វា.យប្រហា.រមកលើប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស់ បានបណ្តាលឱ្យពលរដ្ឋមកពី២២ប្រទេស ត្រូវស្លា.ប់, បាត់ខ្លួន និងក្លាយជាចំណាប់ខ្មាំង ។ ក្នុងចំណោមពលរដ្ឋទាំងនេះ ក៏មានពលរដ្ឋមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ។Israeli Electronic Music Festival Attack Leaves 260 People Dead – Billboard

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មាន Al Jazeera បានចុះផ្សាយពីស្ថានការណ៍ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយបញ្ជាក់ថា មានជនបរទេសត្រូវបានគេសម្លា.ប់, បាត់ខ្លួន និងត្រូវគេចាប់ធ្វើជាចំណាប់ខ្មាំង សរុបចំនួន២២ប្រទេសក្នុងអំឡុងពេលការវាយប្រហារ ។ ហេតុនេះ វាបានបណ្តាលឱ្យមនុស្សស្លា.ប់ជាង៩០០នាក់ ហើយភាគច្រើន គឺជាជនជាតិអ៊ីស្រាអែល ។Israel-Hamas war updates: Gaza under 'total blockade', refugee camp hit |  Israel-Palestine conflict News | Al Jazeera

ខាងក្រោមនេះ គឺជាជនបរទេសដែលត្រូវគេសម្លា.ប់, បាត់ខ្លួន និងក្លាយជាចំណាប់ខ្លាំង ៖
១-ជនជាតិថៃ ស្លា.ប់ចំនួន១៨នាក់ និងត្រូវគេចាប់ជាចំណាប់ខ្មាំងចំនួន១១នាក់
២-អាមេរិក ស្លា.ប់ចំនួន១១នាក់ និងបាត់ខ្លួនជាច្រើននាក់
៣-នេប៉ាល់ ស្លា.ប់ចំនួន១០នាក់
៤-អាហ្សង់ទីន ស្លា.ប់ចំនួន៧នាក់ និងបាត់ខ្លួន១៥នាក់
៥-អ៊ុយក្រែន ស្លា.ប់ចំនួន២នាក់
៦-បារាំង ស្លា.ប់ចំនួន២នាក់ និងបាត់ខ្លួន១៤នាក់
៧-រុស្ស៊ី ស្លា.ប់ចំនួន១នាក់ និងបាត់ខ្លួន៩នាក់
៨-អង់គ្លេស ស្លា.ប់ចំនួន១នាក់ និងបាត់ខ្លួន១នាក់
៩-កាណាដា ស្លា.ប់ចំនួន១នាក់ និងបាត់ខ្លួន៣នាក់
១០-កម្ពុជា ស្លា.ប់ចំនួន១នាក់
១១-អាល្លឺម៉ង់ ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងជាច្រើននាក់
១២-ប្រេស៊ីល បាត់ខ្លួន៣នាក់
១៣-ឈីលី បាត់ខ្លួន២នាក់
១៤-អ៊ីតាលី បាត់ខ្លួន២នាក់
១៥-ប៉ារ៉ាហ្គាយ បាត់ខ្លួន២នាក់
១៦-ប៉េរូ បាត់ខ្លួន២នាក់
១៧-តង់ហ្សានី បាត់ខ្លួន២នាក់
១៨-ម៉ិកស៊ិក ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន២នាក់
១៩-កូឡុំប៊ី ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន២នាក់
២០-ហ្វីលីពីន បាត់ខ្លួន៦នាក់ និងត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន១នាក់
២១-ប៉ាណាម៉ា បាត់ខ្លួន១នាក់
២២-អៀរឡង់ បាត់ខ្លួន១នាក់Israeli hostage crisis in Hamas-ruled Gaza becomes a political trap for  Netanyahu | Arab News

ជំហានដំបូង ស្ថានទូតប្រទេសថៃប្រចាំនៅទីក្រុង Tel Aviv នឹងបញ្ជូនពលករថៃចំនួន១៥នាក់ឱ្យត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ តាមរយៈយន្តហោះអាកាសចរណ៍អ៊ីស្រាអែល (Israel Airlines) ជើងហោះហើរ LY 083 ។ យន្តហោះដំបូងនេះនឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក នៅថ្ងៃទី១២ ខែតុលា ។

លើសពីនេះ ប្រទេសថៃនឹងរៀបចំយន្តហោះបន្ថែមទៀត ហើយសង្ឃឹមថា យន្តហោះបន្ទាប់នឹងមកដល់ប្រទេសថៃ នៅថ្ងៃទី១៨ ខែតុលា ។ ស្ថានទូតថៃបញ្ជាក់ថា មានពលរដ្ឋថៃចំនួន៣.២២៦នាក់សុំត្រឡប់មកប្រទេសកំណើតវិញ ៕ ប្រភព ៖ Amarin News

ប្រទេសថៃមិនបារម្ភពីសង្គ្រាមនៅអ៊ីស្រាអែល ខណៈថៃមានប្រេងប្រើប្រាស់គ្រប់គ្រាន់

0

ប្រទេសថៃ ៖ ក្រុមហ៊ុនប្រេងឥន្ធនៈប្រទេសថៃលើកឡើងថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិមាណប្រេងនៅលើពិភពលោកទេ ប្រសិនបើសង្គ្រាមនេះមិនរាលដាលកាន់តែខ្លាំង ។ បើទោះជានៅដំណាក់កាលដំបូង តម្លៃប្រេងនឹងកើនឡើងខ្ពស់ក្តី ប៉ុន្តែវានឹងធ្លាក់ចុះវិញ ហើយប្រទេសថៃមានថាមពលប្រើប្រាស់គ្រប់គ្រាន់ មិនគួរបារម្ភទេ ។Ukrainian Crisis: PTT expect crude oil price will reach 100 dollarsbarrel  for ...

លោក អាត់ថាភូន រឺកភីប៊ុន (Atthaphon Rerkphibun) នាយកប្រតិបត្តិក្រុមហ៊ុន PTT លើកឡើងថា ការផ្ទុះសង្គ្រាមនៅប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ លោកយល់ឃើញថា វានឹងមិនប៉ះពាល់ដល់បរិមាណប្រេងនៅលើពិភពលោកទេ ដោយសារមិនមែនជាតំបន់ផលិតប្រេង ប៉ុន្តែវានឹងប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះមួយចំនួន ។ លោកបន្តថា តម្លៃប្រេងបានកើនឡើងភ្លាមៗប្រមាណពី៣ដុល្លារ ទៅ៤ដុល្លារអាមេរិកក្នុង១ធុង ប៉ុន្តែចុងក្រោយ តម្លៃប្រេងនឹងធ្លាក់ចុះវិញ ហើយតម្លៃនេះនៅតែខ្ពស់ជាងតម្លៃនៅមុនអំឡុងពេលកើតសង្គ្រាមនៅអ៊ីស្រាអែល ប្រមាណ២ដុល្លារអាមេរិកក្នុង១ធុង ។Bangkok Thailand June 23 2017 Ptt Gas Station Ptt Public Company Limited Or  Simply Ptt Is A Thai Stateowned Setlisted Oil And Gas Companyformerly Known  As The Petroleum Authority Of Thailand Stock

ទោះយ៉ាងណា សម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈរបស់ថៃ (PTT) បើហេតុការណ៍សង្គ្រាមមិនបានអូសបន្លាយ ឬរីករាលដាលខ្លាំងជាងបច្ចុប្បន្ននោះទេ គឺចាត់ទុកថា មិនគួរឱ្យបារម្ភទេ ។ ប៉ុន្តែក្រុមហ៊ុន PTT បានត្រៀមខ្លួនស្វែងរក និងគ្រប់គ្រងថាមពល ព្រោះក្រុមហ៊ុនបានវិនិយោគក្នុងផ្នែកបម្រុងទុកថាមពលឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅប្រទេសថៃ ដូចជា ប្រេង និង Gas ។ ហេតុនេះ ពលរដ្ឋថៃមិនចាំបាច់បារម្ភទេ ព្រោះប្រទេសថៃមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ។Why the Palestinian group Hamas launched an attack on Israel? All to know |  Israel-Palestine conflict News | Al Jazeera

លោក អាត់ថាភូន រឺកភីប៊ុន នាយកប្រតិបត្តិក្រុមហ៊ុន PTT បន្ថែមថា ចំពោះហេតុការណ៍អាក្រក់បំផុតនោះ លោកគិតថា ឱកាសកើតឡើងមិនច្រើនទេ ។ ដូច្នេះ សម្រាប់ការស្វែងរកថាមពលផ្សេងៗ ខាងក្រុមហ៊ុន PTT បានធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក ដែលធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពរកប្រភពផលិតប្រេងនៅជុំវិញពិភពលោក ។ ហេតុនេះ បើនៅតំបន់មួយចំនួនមានបញ្ហា ដូចជា តំបន់មជ្ឈិមបូព៌ា ក្រុមហ៊ុន PTT អាចស្វែងរកប្រេងពីតំបន់ផ្សេងមកជំនួសបាន ហើយក្រុមហ៊ុនក៏បានតាមដានស្ថានការណ៍នៅអ៊ីស្រាអែលជាប្រចាំផងដែរ ៕ ប្រភព ៖ mgronline

រដ្ឋាភិបាល អនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានកោះនរា ក្នុងថ្ងៃភ្ជុំបិណ្ឌ

0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ។

នៅក្នុងនោះ រដ្ឋាភិបាលក៏ បានកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ស្ពាននេះ ត្រឹមតែទម្ងន់៥ តោន ចុះក្រោម តែប៉ុណ្ណោះ។ ក្រោយចប់ធីបុណ្យភ្ជុំបិណ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រប់។

ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ ដើម្បីធានានូវលំហូរចរាចរណ៍ ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ ចំណេញពេលវេលា និងថវិកា ក្នុងការធ្វើដំណើរ៕No photo description available.

អត្ថប្រយោជន៍សុខភាព ៧ យ៉ាងរបស់ផ្លែព្រូន

0

ផ្លែព្រូន គឺជាផ្លែឈើមួយប្រភេទដែលជាទូទៅត្រូវបានគេឃើញមានលក់នៅក្នុងគ្រឿងម្ចូរ ហើយវាក៏សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន B1, B2 , B6 ក៏ដូចជាវីតាមីន A,C,K,E រួមទាំងហ្វ្លុយអូរី, ប៉ូតាស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ជាតិដែក, ស័ង្កសី, និងកាល់ស្យូម ដែលសារធាតុចិញ្ចឹមល្អៗទាំងនេះជួយឱ្យសុខភាពរាងកាយរបស់យើងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖konkmeng.com

១.ល្អសម្រាប់សុខភាពបេះដូង៖ ផ្លែព្រូន មានលក្ខណៈសម្បត្តិជួយកាត់បន្ថយការរលាកនៅក្នុងបេះដូង។ ការរលាកនេះអាចជាមូលហេតុមួយនៃជំងឺបេះដូង ដូច្នេះហើយ ការទទួលទានផ្លែព្រូន ត្រូវបានគេចាត់ទុកថា ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

២.ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ៖ ការទទួលទានផ្លែព្រូនជាប្រចាំ វានឹងជួយបង្កើនប្រសិទ្ធភាពនៃដំណើរការរំលាយអាហារ និងការបញ្ចេញចោល។ បន្ថែមពីលើនេះ ផ្លែព្រូនក៏មានប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម ជួយកម្ចាត់ជាតិសូដ្យូមពេលបត់ជើងតូច ជួយកាត់បន្ថយភាពតានតឹងនៃជញ្ជាំងសរសៃឈាម នឹងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដល់កម្រិតធម្មតា។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៣.កាត់បន្ថយហានិភ័យនៃការធាត់៖ ផ្លែព្រូនមានលក្ខណៈសម្បត្តិល្អសម្រាប់ការរំលាយអាហារ ដែលវាជួយជំរុញដល់ដំណើរការនៃប្រព័ន្ធមេតាបូលីសក្នុងរាងកាយ ហើយវាគឺជាវិធីមួយដើម្បីកាត់បន្ថយហានិភ័យនៃការធាត់។

៤.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ផ្លែព្រូនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

៥.ល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ៖ ផ្លែព្រូនមានផ្ទុកនូវវីតាមីន B6 ដែលជាសារធាតុចិញ្ចឹមដែលដើរតួក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៦.ជួយជួសជុលកោសិការាងកាយ៖ ផ្លែព្រូនមានផ្ទុកវីតាមីន C ដែលមានសមត្ថភាពពង្រឹង និងជំរុញប្រព័ន្ធភាពស៊ាំ និងជួសជុលកោសិកាដែលខូច លើសពីនេះទៀតផ្លែព្រូនក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺមហារីក ជំងឺបេះដូង បញ្ហាសរសៃឈាម និងប្រព័ន្ធប្រសាទ។

៧.កាត់បន្ថយការទល់លាមក៖ អ្នកដែលមានបញ្ហាទល់លាមកញឹកញាប់មិនគួររំលងផ្លែព្រូនទេ ព្រោះផ្លែព្រូនមានផ្ទុកសារធាតុចិញ្ចឹមច្រើនឈ្មោះ sorbitol ដែលសារធាតុចិញ្ចឹមប្រភេទនេះជាជាតិអាល់កុលស្ករធម្មជាតិ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ៕

៥កន្លែងទេសចរណ៍នៅកោះកុង ស័ក្កសមបំផុតនាឱកាសបុណ្យភ្ជុំបិណ្ឌ

0

ខេត្តកោះកុង ជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស និងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។

មិនត្រឹមតែមានកោះឆ្នេរ ដ៏ស្រស់ស្អាតទេ ខេត្តនេះក៏មានកន្លែងទេសចរណ៍ផ្សេងទៀត ក្រៅពីសមុទ្រ ដ៏ច្រើនផងដែរ។ ហេតុដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅទស្សនាខេត្តកោះកុង នាឱកាសបុណ្យភ្ជុំបិណ្ឌ គួរណាស់តែទៅកម្សាន្តកន្លែងទាំង៥នេះ៖

• ចេតិយឃុនឆាង ឃុនផែន ជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទប្រវត្តិ ចេតិយឃុនឆាង ឃុនផែន• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះសហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត – ព្រះរាជាណាចក្រកម្ពុជា• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែលមកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ - Khmer Breaking News• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕អូរទឹកវេទ ! ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង សូមស្វាគមន៍ ! -  រដ្ឋបាលខេត្តកោះកុង

 

ឱសថទាំង ៥ ប្រភេទជួយពន្យាភាពចាស់ ដែលស្ត្រីមិនគួរមើលរំលង

0

តើមិត្តនារីៗណាខ្លះដែលកំពុងជួបប្រទះនឹងភាពជ្រីវជ្រួញ ហើយចង់ពន្យាភាពចាស់តាមវិធីត្រឹមត្រូវដែលមិនត្រូវការដើមទុនច្រើនឬទេ? តោះថ្ងៃនេះ KBN News នឹងនាំលោកអ្នកមកស្វែងយល់អំពី ឱសថរុក្ខជាតិ ៥ មុខ ដែលមានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់ និងជួយពន្យាភាពចាស់បានយ៉ាងល្អបំផុត។ ដូច្នេះហើយ តើឱសថទាំងនោះមានអ្វីខ្លះ?

១.ខ្ញី៖ ខ្ញីគឺជាឱសថបុរាណមួយប្រភេទដែលត្រូវបានប្រើប្រាស់ដោយជនជាតិចិនរាប់ពាន់ឆ្នាំមកហើយ ដោយសារខ្ញីមានសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាប្រឆាំងនឹងការរលាក ជួយការពារសញ្ញានៃភាពចាស់ និងជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលបង្កគ្រោះថ្នាក់ដល់ស្បែកផងដែរ។

២.រមៀត៖ រមៀតត្រូវបានគេចាត់ទុកថាជាឱសថដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ជួយពន្លឿនការព្យាបាលមុខរបួស ក៏ដូចជាជួយកាត់បន្ថយស្នាមជាំ រួមទាំងជួយធ្វើឱ្យស្បែករស់ឡើងវិញ និងជួយបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង ដូច្នេះហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលវាអាចជួយការពារស្បែកពីសញ្ញានៃភាពចាស់ដែលកើតឡើង។អត្ថប្រយោជន៍ល្អៗរបស់ រមៀត សម្រាប់​សុខភាព​មនុស្ស ដែល​អ្នក​គួរយល់ដឹង! | Cambo Report

៣. ជីអង្កាម៖ ជីអង្កាមគឺជាឱសថដែលមានផ្ទុកខូឡាជែន ជួយការពារសញ្ញានៃភាពចាស់ ជាពិសេសស្បែកដែលទទួលកាំរស្មីយូវីច្រើនពេក ដូច្នេះជីអង្កាមជួយរក្សាភាពយឺតនៃស្បែក ក៏ដូចជាជួយរក្សាកម្រិតសំណើមនៃស្បែក កាត់បន្ថយភាពគ្រើមនៃស្បែក រួមទាំងការពារបញ្ហាស្បែកស្ងួត និងស្នាមជ្រួញលើស្បែកផងដែរ។មូលហេតុ៧ យ៉ាង ស្ទួយឱ្យជីរអង្កាម ក្លាយជាស្ដេចជីរនៃសុខភាព

៤.ស៊ីនណាម៉ន់ (Cinnamon)៖ cinnamon មានលក្ខណៈសម្បត្តិជួយប្រឆាំងភាពជ្រីវជ្រួញបានយ៉ាងល្អ ព្រោះវាមានសមត្ថភាពជួយការពារការរិចរិលនៃកូឡាជែន ក៏ដូចជាបង្កើនការសំយោគកូឡាជែន រួមទាំងជួយពន្យឺតការលូតលាស់របស់បាក់តេរី ដែលមានប្រសិទ្ធភាពជួយការពារការកើតមុន និងជួយព្យាបាលរោគសញ្ញានៃការ sunburn បានយ៉ាងល្អ។How To Use Cinnamon In Gardens & Flowerbeds - Help Your Plants & Soil!

៥.ជីងហ្គោ (Ginkgo)៖ Gingo គឺជាឱសថដែលមានលក្ខណៈសម្បត្តិអស្ចារ្យក្នុងការចិញ្ចឹមខួរក្បាល និងជំរុញការចងចាំ។ ប៉ុន្តែលក្ខណៈពិសេសមួយទៀតដែលមនុស្សស្រីមិនគួររំលង គឺGinkgo ក៏ជួយប្រឆាំងនឹងភាពចាស់ ការពារភាពជ្រីវជ្រួញ ផ្តល់សំណើមដល់ស្បែក ថែមទាំងជួយធ្វើឱ្យស្បែករលោង និងជួយកាត់បន្ថយភាពស្ងួតនៃស្បែកផងដែរ៕

អតីតមហាសេដ្ឋីថៃប្តឹងគូស្នេហ៍ធ្វើឱ្យខ្លួនរលាយទ្រព្យសម្បត្តិអស់

0

បុរសជនជាតិថៃម្នាក់បានបាត់បង់លុយរាប់លានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបន្ទោសអតីតគូស្នេហ៍ចំពោះការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុ។ អតីតមហាសេដ្ឋីវ័យ៧០ ឆ្នាំរូបនេះបានអះអាងថានាងបានបោកបញ្ឆោតលោកឱ្យលក់ទ្រព្យសម្បត្តិប្រណីតរួមទាំងរថយន្តប្រណីតៗផងដែរ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន koreaboo កាលពីពេលថ្មីៗនេះ។

តាមប្រភពដដែលបានបញ្ជាក់ថា ស្ត្រីនោះបច្ចុប្បន្នមានអាយុ៤៥ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នាតាមរយៈមិត្តភ័ក្តិកាលពី១៨ឆ្នាំមុន។ មហាសេដ្ឋីរូបនេះដឹងច្បាស់ថាពេលនោះស្រ្តីរូបនោះកំពុងធ្វើការជានារីបំរើសេវាកម្មផ្លូវភេទ។ ទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះនិងនារីនោះបានស្រលាញ់គ្នាហើយសន្យាថានឹងមើលថែនាង ប្រសិនបើនាងឈប់ទាក់ទងជាមួយបុរសផ្សេងទៀត។

ជិតពីរទស្សវត្សរ៍នៃការរស់នៅយ៉ាងឡូយឆាយបានកន្លងផុតទៅហើយ អ្វីដែលមហាសេដ្ឋីថៃនិយាយគឺធ្វើតាមការសន្យារបស់ខ្លួន ដោយបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ស្រ្តីនោះពី ៥០,០០០ ទៅ ១០០,០០០ បាត (ប្រហែល១,៣០០-២,៧០០ដុល្លារ)។ លើសពីនេះ មហាសេដ្ឋីដែលមិនគេមិនបញ្ចេញអត្តសញ្ញាណនេះបានផ្តល់លុយដល់គូស្នេហ៍ជាប្រចាំចំនួន ១០ លានបាត ប្រហែល ២៧០,០០០ ដុល្លារតាមសំណើដោយចំណាយលើថ្លៃមន្ទីរពេទ្យថ្លៃៗរបស់ឪពុកនាងផងដែររួមទាំងបានទិញរថយន្តទំនើបដូចជា Audi, BMW, និង Mercedes-Benz ជូននាងទៀត។ ស្ត្រីរូបនេះបានបញ្ចុះបញ្ចូលមហាសេដ្ឋីចំណាស់នេះឱ្យលក់របស់ថ្លៃៗរាប់ចាប់ពីគ្រឿងអលង្ការ BVLGARI រហូតដល់នាឡិកាដែលមានតម្លៃរាប់សិបលានបាត។

បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះពីរាប់ពាន់លានដុល្លារមកត្រឹមតែក្រោម ១០លានបាតមហាសេដ្ឋីថៃរូបនោះបានរាយការណ៍ករណីនេះទៅប៉ូលីសដោយសង្ឃឹមថានឹងយកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ ព្រមទាំងបញ្ជាក់ថាលោកមិនខ្លាចការរិះគន់ណាមួយដែលអាចកើតមាននោះទេ៕

ប្រទេសថៃទំនាក់ទំនងគ្រប់វិធីសាស្ត្រដើម្បីជួយពលករនៅអ៊ីស្រាអែល

0

ប្រទេសថៃ ៖ ក្រសួងការបរទេសថៃព្យាយាមទំនាក់ទំនងតាមរយៈស្ថានទូតរបស់បណ្តាប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ ដើម្បីឱ្យដោះលែងពលករថៃដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ព្រោះជនជាតិថៃមិនមែនជាជាតិសាសន៍មានទំនាស់ជាមួយក្រុមហាម៉ាស់ទេ ។ ចំណែកកូនសិស្សថៃចំនួន៨០នាក់ទៀតបញ្ជាក់ថា ពួកគេមានសុវត្ថិភាព ។กต.' เผย มีแรงงานในอิสราเอลเจ็บ8ส่งรพ.5ราย-เสียชีวิต1ราย-ถูกจับ11คน

ក្រសួងការបរទេសថៃនឹងទទួលទូរស័ព្ទ២៤ម៉ោងសម្រាប់ទូរស័ព្ទចំនួន៦០ខ្សែពីសាច់ញាតិ និងក្រុមគ្រួសារដែលចង់ទំនាក់ទំនងមកកាន់ក្រសួង ដើម្បីសួរនាំពីពលករថៃ ។ ក្រៅពីនេះ ក៏មានភ្នាក់ងារជួយសង្គ្រោះជនជាតិថៃ ដែលរស់នៅប្រទេសអ៊ីស្រាអែលផងដែរ ។

ពលករជាង៥.០០០នាក់ដែលរស់នៅជិតតំបន់ប្រយុទ្ធគ្នា ត្រូវបានអាជ្ញាធរជួយជម្លៀសចេញមួយចំនួនកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកសាកស.ពជាច្រើនទៀតត្រូវរង់ចាំឱ្យអាជ្ញាធរអ៊ីស្រាអែលសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ។Israel-Hamas war live news: Israeli bombing rocks Gaza through the night |  Israel-Palestine conflict News | Al Jazeera

លោក ចក្រាផុង ស៊ែងម៉ានី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ទទួលស្គាល់ថា ការទំនាក់ទំនងជាមួយជនជាតិថៃក្នុងតំបន់ពិតជាពិបាកខ្លាំង ព្រោះបណ្តាញទំនាក់ទំនងត្រូវគេកាត់ផ្តាច់ ។ លោកថ្លែងថា ៖ «យើងរង់ចាំឱ្យពួកគេសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ដែលធ្វើឱ្យប្រទេសថៃពិបាកជួយសង្គ្រោះពលកររបស់ខ្លួន ។ ប៉ុន្តែយើងត្រូវតែជួយពួកគេឱ្យបាន» ។

ចំណែកអ្នកនាង ផាន់ណាផា ច័ន្ទថារ៉ារុំ ឯកអគ្គរាជទូតថៃប្រចាំទីក្រុងអាវីស បញ្ជាក់ថា មន្ត្រីស្ថានទូតថៃ ក៏ត្រូវរត់គេចពីតំបន់គ្រោះថ្នាក់ផងដែរ ៕ Israel-Palestine War: Gaza News, Attack By Hamas, Operation Al-Aqsa Flood:  Over 500 Dead In Hamas' Surprise Land-Air-Sea Attack On Israelប្រភព ៖ Thai PBS

មូលហេតុនៃការបាក់ស្រុតផ្លូវ នៅខាងជើងវត្តស្ទឹងមានជ័យ

0

នាព្រឹកនេះ មានករណីបាក់ស្រុតផ្លូវ នៅខាងជើងវត្តស្ទឹងមានជ័យ ដែលបានបង្កជាហានិភ័យបន្តិចដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ​ ជាពិសេសបងប្អូនដែលធ្វើដំណើរចុះពីលើស្ពានសំដៅទៅវត្តឬផ្សារស្ទឹងមានជ័យតែម្តង។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ជុំវិញករណីនេះ បានឱ្យដឹងថា៖” ដោយសារតែ មុខតំណរនៃប្រព័ន្ធលូខាងក្រោមផ្លូវ បានធ្លាយ និងបង្កជាការជ្រាបទឹក ដែលជាហេតុធ្វើឱ្យបាក់ស្រុតផ្លូវតែម្តង”។

តែយ៉ាងណាមិញ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ កំពុងធ្វើការជុសជុល និងអាចដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានធម្មតាវិញនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕May be an image of 3 peopleMay be an image of road