Home Blog Page 1419

លន្លង់លន្លោចណាស់! លីម តិចម៉េង Cover បទរៀមច្បង មាស សុខសោភា មួយបទនេះពីរោះខ្លាំង

0

«ដើមឈើស្នេហ៍» គឺជាបទចម្រៀងរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានអាយុកាលច្រើនឆ្នាំមកហើយតាំងពីតារាចម្រៀងរូបនេះនៅក្នុងទ្រនំថោន។ មួយបទនេះដែរកំពុងធ្វើឱ្យស្រទាប់យុវវ័យជំនាន់ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់តារាចម្រៀង លីម តិចម៉េង យកមក Cover ជាមួយសំឡេងហ្គីតាឡើងវិញ។May be an image of 1 person, horizon and grass

កាលពីពេលថ្មីៗនេះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមធ្វើឱ្យអ្នកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រដោយរូបលោកបាន Cover បទរបស់រៀមច្បង មាស សុខសោភា មានចំណងជើងថា «ដើមឈើស្នេហ៍»ដែលជាបទល្បីមួយទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ប្រមាណ៦ឆ្នាំមុន។May be an image of 1 person, bangs and text

តាមរយៈទឹកដមសំឡេងរបស់លោករួមជាមួយការដាក់មនោសញ្ចេតនាទៅលើបទចម្រៀងខាងលើនេះគួបផ្សំទឹកដៃលេងហ្គីតាល្អទៀតធ្វើឱ្យអ្នកស្តាប់សំឡេងរបស់ តិចម៉េង ហើយលន្លង់លន្លោចតាមលោកណាស់។ អ្នកគាំទ្របានកោតសរសើរ លីម តិចម៉េង ថាច្រៀងពីរោះ ចូលតួសាហាវ ព្រមទាំងចំអន់ ដាក់លោកទៀតថា នារីរូបណាដែលធ្វើឱ្យកំលោះតូចរូបនេះក្រៀមក្រំចិត្តយ៉ាងនេះ។May be an image of 1 person and bangs

ម្ចាស់ពានរូបនេះជារឿយៗបាន Cover បទរៀមច្បងជាច្រើនបង្ហោះនៅលើបណ្តាញសង្គមព្រមទាំងទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើន។ ចាប់តាំងពីប្រឡូកអាជីពសិល្បៈ លីម តិចម៉េង នៅតែទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រលើសលុបមិនស្ងាត់ប្រជាប្រិយភាពដូចជាម្ចាស់ពានមួយចំនួននោះទេ។ ជាក់ស្តែងលោកមានការងារសិល្បៈសឹងតែរកពេលទំនេរគ្មានដោយត្រឹមរយៈពេលជាង១ឆ្នាំនេះលោកមានសមត្ថភាពទិញឡានទំនើប និងផ្ទះផ្ទាល់ខ្លួន។

មិនត្រឹមតែទទួលបានប្រជាប្រិយភាពប៉ុណ្ណោះទេ តែ លីម តិចម៉េង ជាអ្នកចម្រៀងស្រករក្រោយដែលអ្នកសិល្បៈមួយចំនួនបានផ្សព្វផ្សាយល្បែងអនឡាញគួរយកគម្រូតាមព្រោះពន្លកថ្មីរូបនេះមានឆន្ទៈមោះមុតមិនទទួលផ្សព្វផ្សាយល្បែងអនឡាញឡើយ៕

 

វៀតណាមគ្រោងនឹងដំណើរការផ្លូវដែកល្បឿនលឿននៅឆ្នាំ ២០៤៥

0

វៀតណាម៖ រដ្ឋាភិបាលរបស់វៀតណាមមានបំណងចង់ចាប់ផ្តើមការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូងនៅឆ្នាំ ២០៣០ ហើយបញ្ចប់និងដាក់ឱ្យដំណើរការខ្សែរថភ្លើងទាំងមូលនៅឆ្នាំ ២០៤៥។
យោងតាមគេហទំព័រ VOV World ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកាថា រដ្ឋាភិបាលវៀតណាមបានចេញផែនការសកម្មភាពមួយស្ដីពីទិសដៅអភិវឌ្ឍន៍ផ្លូវដែករបស់ប្រទេសក្នុងឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកឆ្នាំ ២០៤៥។ អាស្រ័យហេតុនេះ រដ្ឋាភិបាលមានបំណងបែងចែកដើមទុនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក រួមទាំងផ្លូវល្បឿនលឿន ចន្លោះឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៤៥ ។Vietnam considers building a high-speed railway - Vietnam Insider

ដូច្នេះ វៀតណាមនឹងចាប់ផ្តើមសាងសង់លើផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងក្នុងអំឡុងឆ្នាំ ២០២៦-២០៣០ និងបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០៤៥ ដោយផ្តល់អាទិភាពលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូង ដែលឆ្លងកាត់ខេត្ត-ក្រុងចំនួន ២០ ជាមួយនឹងល្បឿនប្រតិបត្តិការ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។bullet trains around the world Cheap Sale - OFF 52%
ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅខាងលើ រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ដើមទុនវិនិយោគសម្រាប់ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង រួមទាំងប្រភពចំណូលកើនឡើង និងការសន្សំថ្លៃដើម ដោយវិស័យសេដ្ឋកិច្ចត្រូវបានអំពាវនាវឱ្យចូលរួមក្នុងអាជីវកម្មផ្លូវដែក និងសេវាកម្មគាំទ្រការដឹកជញ្ជូន។Bombardier Zefiro High Speed train | Train, High speed photography,  Transportation design

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសវៀតណាមកំពុងរៀបចំសំណើគោលនយោបាយវិនិយោគសម្រាប់ផ្លូវរថភ្លើងដែលទើបសាងសង់ថ្មី និងផ្លូវរថភ្លើងក្នុងទីក្រុងក៏កំពុងត្រូវបានអនុវត្តផងដែរ ដោយផ្លូវរថភ្លើងខ្លះត្រូវបានកែលម្អ និងជួសជុលឡើងវិញ៕

សមាគមកសិករដាំអំពៅត្រៀមបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសថៃ

0

ប្រទេសថៃ ៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នាយកសមាគមកសិករដាំអំពៅ ប្រចាំតំបន់ទី៦ នៅខេត្តកំពែងពេជ្រ ប្រទេសថៃ បានធ្វើការប្រជុំពិភាក្សាគ្នាជាមួយសមាជិកនានា ក្រោយពីរដ្ឋាភិបាលថៃបានប្រកាសឱ្យស្ករស ក្លាយជាផលិតផលស្ថិតនៅក្រោមការគ្រប់គ្រងតម្លៃ ដោយរដ្ឋាភិបាលប្រកាសថា ការលក់ស្ករ គឺមិនលើសពី២៥បាតក្នុង១គីឡូក្រាម ។ សមាគមកសិករដាំអំពៅឱ្យដឹងថា ពួកគេនឹងត្រៀមបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសថៃ នៅដើមខែវិច្ឆិកានេះ ។น้ำตาลส่อขม! ชาวไร่อ้อยนัดปิดโกดังทั่วประเทศ สวนนโยบาย พณ.คุมน้ำตาลทราย

មុននេះ គណៈកម្មការគ្រប់គ្រងដំណាំអំពៅ និងស្ករស បានសម្រេចដំឡើងថ្លៃស្ករស ចំនួន៤បាតក្នុង១គីឡូក្រាម ។ លោក មុនទ្រី មន្ត្រីសមាគមកសិករដាំអំពៅលើកឡើងថា ការគ្រប់គ្រងតម្លៃស្ករសនេះ មិនសមស្របជាមួយតម្លៃស្ករសនៅលើទីផ្សារពិភពលោកទេ ។ ហេតុនេះ វាបានបង្កផលប៉ះពាល់ដល់កសិករដាំអំពៅ គឺធ្វើឱ្យការចំណាយដើមទុនរបស់កសិករខ្ពស់ជាងមុន ហើយពួកគេត្រូវជួបនឹងបញ្ហាខ្វះខាតដើមទុនទៀតផង ។น้ำตาลส่อขม! ชาวไร่อ้อยนัดปิดโกดังทั่วประเทศ สวนนโยบาย พณ.คุมน้ำตาลทราย

សហព័ន្ធកសិករដាំអំពៅប្រចាំប្រទេសថៃ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានឯកភាពគ្នាកំណត់វិធានការមួយភ្លាមៗ គឺការបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសថៃ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងមិនឱ្យបញ្ជូនស្ករស ដែលជាចំណែករបស់កសិករដាំអំពៅប្រមាណ៧០% ។เคลื่อนไหวแล้ว! มติสมาคมชาวไร่อ้อยปิดโรงงานน้ำตาลทั่วประเทศ 5 พ.ย.นี้

ការព្រមព្រៀងគ្នាបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសនេះ ដោយសារយល់ឃើញថា បើពួកគេទូទាត់ការចំណាយផ្សេងៗហើយឃើញថា មិនរួចថ្លៃដើមទុននោះទេ ។ ចំណែកស្ករសនៅសល់៣០% ទៀត ដែលជាកូតារបស់រោងចក្រ គឺនឹងកំណត់ឱ្យវាជាការទទួលខុសត្រូវរបស់រោងចក្រ ៕คณะรัฐมนตรีมีมติเห็นชอบน้ำตาลทรายเป็นสินค้าควบคุม | Thai PBS News  ข่าวไทยพีบีเอส ប្រភព ៖ ThaiPBS North

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្យាថា នឹងជួយសង្គ្រោះចំណា.ប់ខ្មាំ.ងថៃ

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃថ្លែងថា នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលបានទូរស័ព្ទមកកាន់លោក ដើម្បីសម្តែងការសោកស្តាយចំពោះពលករថៃ ដែលបានស្លា.ប់បា.ត់ប.ង់ជីវិតនៅប្រទេសអ៊ីស្រាអែល ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្យាថា លោកនឹងជួយសង្គ្រោះចំណា.ប់ខ្មាំ.ងថៃទាំងអស់ និងឱ្យពួកគេត្រឡប់ទៅធ្វើការងារវិញ ប្រសិនបើស្ថានការណ៍ល្អប្រសើរ ។Netanyahu failed and must resign | The Hill

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម X (Twitter) អំពីការជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ៖ «ថ្ងៃនេះ (ថ្ងៃទី១ ខែវិច្ឆិកា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មកហៅទូរស័ព្ទមកខ្ញុំ ដើម្បីសម្តែងការសោកស្តាយចំពោះការស្លា.ប់របស់បងប្អូនពលករថៃ ដែលទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ។ ខ្ញុំបានសុំឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួយសង្គ្រោះពលករថៃ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដើម្បីឱ្យពួកគេមានសុវត្ថិភាពយ៉ាងឆាប់រហ័ស ។ លើសពីនេះ ខ្ញុំបានសង្កត់ធ្ងន់ថា ពលករថៃដែលទៅធ្វើការនៅអ៊ីស្រាអែល ពួកគេមិនពាក់ព័ន្ធនឹងជម្លោះដែលកើតឡើងនេះទេ» ។From Real Estate Billionaire to Thai Prime Minister Srettha Thavisin |  Harbor Property

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា ៖ «ដូច្នេះ សូមឱ្យរដ្ឋាភិបាលប្រទេសអ៊ីស្រាអែលជួយមើលថែទាំសុវត្ថិភាពដល់ពលករថៃទាំងអស់ ដែលកំពុងធ្វើការនៅអ៊ីស្រាអែល ចំនួនជាង២ម៉ឺននាក់ផង ។ ប្រសិនបើមានភាពចាំបាច់ គឺត្រូវតែជម្លៀសពលករថៃបន្ថែមទៀត ដោយសារស្ថានការណ៍សង្គ្រាមនៅតែអូសបន្លាយ ឬស្ថានការណ៍កាន់តែអាក្រក់ជាងនេះ» ។

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា ៖ «លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមចំពោះការស្នើសុំរបស់ខ្ញុំ ដោយលោកនឹងជួយសង្គ្រោះដល់ពលករថៃយ៉ាងពេញទំហឹង ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថែមទាំងបានបញ្ជាក់ថា លោកនឹងជួយសង្គ្រោះពលករថៃឱ្យត្រឡប់ទៅធ្វើការនៅប្រទេសអ៊ីស្រាអែលវិញ ប្រសិនបើស្ថានការណ៍ធូរស្រាល ហើយលោកនឹងផ្តល់ដំណឹងអំពីការប្រែប្រួលស្ថានការណ៍ឱ្យខ្ញុំបានជ្រាបផងដែរ» ៕Gaza population being 'dehumanized' UN agency warns as Netanyahu rejects  ceasefire calls | CNN ប្រភព ៖ khaosod

ភ្នំវែងជាងគេបំផុតលើលោក មានប្រវែងជិត៧ពាន់គីឡូម៉ែត្រ

0

ឱ្យតែនិយាយពីភ្នំខ្ពស់ជាងគេ គេតែងតែនឹកទៅដល់ភ្នំអេវើរេស ដែលស្ថិតនៅប្រទេសនេប៉ាល់ ក៏ប៉ុន្តែមានមនុស្សតិចណាស់ ដែលស្គាល់ថាភ្នំណាវែងជាងគេនៅលើពិភពលោក។

លើពិភពលោក ភ្នំ Andes គឺជាភ្នំវែងជាងគេនៅលើពិភពលោក​ មានប្រវែង៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន។Andes Grew to Towering Heights in Two Explosive 'Growth Spurts' | Live Science

ភ្នំនេះស្ថិតនៅ ទ្វីបអាមេរិកខាងត្បូង  ដោយចំណុច​ខ្ពស់​បំផុតនៃជួរ​ភ្នំនេះ គឺចំណុច Aconcagua ដែល​ស្ថិតនៅតាមបណ្តោយព្រំដែន​ប្រទេសអាហ្សង់ទីន និងស៊ីលី។

មិនត្រឹមតែជាភ្នំវែងជាងគេនោះទេ ភ្នំ Andes ក៏ជាខ្ពង់រាបខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីខ្ពង់រាបទីបេផងដែរ។Andes - Wikipedia

ដំបូងឡើយ ភ្នំនេះត្រូវបានអ្នកស្រាវជ្រាវអង់គ្លេសលោក Edward Whymper រកឃើញមុនគេនៅក្នុងប្រទេស អេក្វាឌ័រ នៅក្នុងឆ្នាំ១៧៣៥។

បច្ចុប្បន្ន ភ្នំនេះ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលនៅលើពិភពលោក ដោយមានប្រាសាទដ៏អស្ចារ្យមួយគឺ Machu Picchu ក៏ស្ថិតនៅជួរភ្នំនេះផងដែរ៕Machu Picchu: The Incan estate 8,000 feet high in the Andes | Live Science

ប្លែក ! រៀបការនៅសណ្ឋាគារល្អឯកលំដាប់ផ្កាយ តែបែរជាចែកបាយភ្ញៀវត្រឹមតែ១ប្រអប់ !

0

្រទេសចិន ៖ ភ្ញៀវមកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគូស្នេហ៍១គូបានរៀបអាពាហ៍ពិពាហ៍ក្នុងសណ្ឋាគារប្រណីតមួយនៅប្រទេសចិន ប៉ុន្តែពួកគេបានទទួលភ្ញៀវត្រឹមតែផ្តល់បាយម្នាក់១ប្រអប់ប៉ុណ្ណោះ ។ គូស្នេហ៍នេះនិយាយថា វាឆាប់រហ័ស និងមិនខាតបង់ពេលវេលាច្រើន ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនរិះគន់ចំពោះទង្វើនេះ ។แขกหน้าแห้ง คู่รักแต่งงานยิ่งใหญ่ ในโรงแรมหรู แต่เห็นอาหารที่เสิร์ฟอึ้ง

សារព័ត៌មានបរទេសចុះផ្សាយថា គូស្នេហ៍១គូនេះបានរៀបចំពិធីពិពាហ៍ពិពាហ៍របស់ពួកគេក្នុងសណ្ឋាគារដ៏ប្រណីត ប៉ុន្តែអាហារសម្រាប់ទទួលភ្ញៀវមកចូលរួមនោះ គឺមានត្រឹមតែបាយ១ប្រអប់ប៉ុណ្ណោះ និងគ្មានអ្វីបន្ថែមផ្សេងទៀតទេ ។ ដូច្នេះ ធ្វើឱ្យភ្ញៀវមកចូលរួមទទួលទានអាហារក្នុងពិធីនេះស្រឡាំងកាំងគ្រប់គ្នា ហើយញញឹមទាំងមុខស្ងួត ។

រីឯសារព័ត៌មានចិនវិញបានចុះផ្សាយពីវីដេអូពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះនៅទីក្រុងវូហាន ប្រទេសចិន ដែលបានរៀបចំឡើងយ៉ាងអធិកអធមក្នុងសណ្ឋាគារមួយកន្លែង ។ ម្ចាស់កម្មវិធីបានចែកបាយភ្ញៀវម្នាក់១ប្រអប់ ហើយបាយនេះគ្មានអ្វីប្លែកទេ ថែមទាំងមានតម្លៃថោកទៀត ។ ដូច្នេះ ម្ចាស់កម្មវិធីចង់ឱ្យមានភាពងាយស្រួល, ការបរិភោគឆាប់រហ័ស និងងាយស្រួលបោសសម្អាត ប៉ុន្តែពួកគេយកបាយប្រអប់មកទទួលភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍បែបនេះ គឺអាចមានតែមួយនេះទេ នៅលើពិភពលោក ។

ភ្ញៀវមកចូលរួមកម្មវិធីនិយាយថា ខ្លួនបានទទួលថង់ផ្លាស្ទិកធំមួយពណ៌ក្រហម ហើយនៅក្នុងថង់នេះមានបាយ១ប្រអប់ ដែលមានតម្លៃប្រមាណ៥០យាន់ (ឬស្មើប្រមាណ២ម៉ឺន៤ពាន់រៀល) ។ ភ្ញៀវរូបនេះបន្តថា ក្នុងប្រអប់នោះរួមមាន បាយសដាក់ស៊ុតចៀន១គ្រាប់ ព្រមទាំងមានម្ហូបចំនួន៣មុខ ក្នុងនោះមានឆាសាច់ជាមួយបន្លែ ។

រឿងរ៉ាវនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមប្រទេសចិន ក្នុងនោះអ្នកលេងបណ្តាញសង្គមចិនម្នាក់និយាយថា ៖ «ខ្លួនទើបតែបានឃើញបាយប្រអប់សម្រាប់ទទួលភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍ជាលើកដំបូង នៅទីក្រុងវូហាន» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «វាជារូបភាពគួរឱ្យខ្មាស់អៀន បើមិនចែកបាយឱ្យភ្ញៀវ គឺល្អជាង» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «មើលទៅបាយប្រអប់នេះស្រដៀងគ្នានឹងបាយដែលគេទុករយៈពេល១០០ឆ្នាំមុនអីចឹង ពីព្រោះពួកគេចម្អិនវាយូរហើយ ទើបយកមកចែកចាយ» ។

ចំណែកអ្នកលេងបណ្តាញសង្គមខ្លះទៀតយល់ឃើញថា នេះអាចជាការបរិភោគអាហារថ្ងៃត្រង់ងាយៗប៉ុណ្ណោះ មុននឹងឈានដល់ការបរិភោគអាហារពេលល្ងាច ដែលម្ចាស់កម្មវិធីនឹងរៀបចំម្ហូបអាហារសម្បូរបែបក៏ថាបាន ។ ចំណែកក្រុមអ្នកមកអង្គុយបរិភោគអាហារទាំងនេះ គឺអាចជាសាច់ញាតិ ឬក្រុមគ្រួសារ ឬមិត្តភក្តិ ដែលមកជួយការងារមុននឹងពិធីចាប់ផ្តើម ៕

ប្រភព ៖ khaosod

 

ស្ងាត់ៗ! ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមធ្វើជាពិធីការិនីក្នុងកម្មវិធីមួយនៅឯប្រទេសថៃ

0

ធ្លាប់តែឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញម៉ូត ជាបវរកញ្ញា ច្រៀង និងសម្តែងរឿង ពេលនេះតារាស្រីរូបនេះត្រៀមបង្ហាញខ្លួនធ្វើជាពិធីការិនីនៅក្នុងកម្មវិធីស្វាគមន៍បវរកញ្ញា Top10 Miss Grand International នាថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ។May be an image of 1 person

អ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបណ្តាញសង្គម Miss Grand ក្រុងថេប បានបង្ហោះរូបភាព Poster មួយសន្លឹកនៅល្ងាចថ្ងៃទី១ វិច្ឆិកា ដោយប្រកាសពី ពិធីករ ពិធីការិនី ក្នុងកម្មវិធីស្វាគមន៍បវរកញ្ញា Top10 Miss Grand International ដោយក្នុងនោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ MGI 2022 ទទួលបានកិត្តិយសពិសេសធ្វើជាពិធីការិនី ចាប់ដៃគូជាមួយលោក champ ដែលជាមនុស្សជំនិតរបស់លោក Nawat ។ កម្មវិធីស្វាគមន៍បវរកញ្ញានេះរៀបចំដោយលោកស្រី Morphine Anda ម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី ដែលអាចបញ្ជាក់ថាលោកស្រីពិតជាស្រលាញ់ចូលចិត្តនិងផ្តល់កិត្តិយសយ៉ាងសំខាន់ទៅដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ កម្មវិធីខាងលើនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ វិច្ឆិកា ខាងមុខនេះនៅឯប្រទេសថៃ។May be an image of 1 person

អស់រយៈពេលជាង១ឆ្នាំហើយបន្ទាប់ពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលតំណែងជាលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand International 2022 ហើយនាងនៅតែទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់ថ្នាក់ដឹកនាំ MGI ហ្វេនៗទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងបវរកញ្ញាជំនាន់ថ្មីចាស់ បានបង្ហាញការស្រលាញ់ចូលចិត្តនាងយ៉ាងខ្លាំង ទើប ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែទទួលបានឱកាសការងារពីក្រៅប្រទេស។May be an image of 1 person

ការទទួលបានក្តីស្រលាញ់យ៉ាងច្រើននេះ គឺដោយសារតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាម្នាក់ដែលមានចរិតរុះរាយ ចិត្តល្អ ដាក់ខ្លួន ផ្តល់ការស្រលាញ់ដល់មនុស្សជុំវិញខ្លួន។

មិនត្រឹមតែទទួលបានឱកាសទីផ្សារនៅក្រៅប្រទេសតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះទើបតែបញ្ចប់ការងារខ្នាតធំដោយបានសម្តែងជាតួឯកស្រីក្នុងរឿង «ប្រុសលក់ខ្លួន» ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ។ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះល្បីសុះសាយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជា BA តំណាងផលិតផលធំៗ និងទីផ្សារសិល្បៈយ៉ាងច្រើនសន្ធឹកសន្ទាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyTLpKn3y9zgqZX7lQxauQbIhU5VUhWgDrvedXru74QO5g1F8CWqbhUTQUcGiriwjrR_DypiUT0blF96HMQH6R6Faa7UMaVMDsgJwh3T-WTTvwwfyG0NgewI9_cGqIGFJsV9pdCgdYMwlkaz0Ek_UVeScujdA9v4P3tbiN2r4iUafdi8RjnmEwxCvyaac/s1200/image_2023-11-02_10-14-41.png

ពលរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ១២ ពាន់លានដុល្លារក្នុងថ្ងៃបុណ្យ Halloween

0

អាមេរិក៖ ទោះបីជាពិធីបុណ្យ Halloween មានត្រឹមតែមួយថ្ងៃក៏ដោយ ក៏ពិធីបុណ្យនេះនៅតែជំរុញការចំណាយលើផលិតផលគ្រប់ប្រភេទនៅក្នុងសហរដ្ឋអាមេរិក ដោយពលរដ្ឋអាមេរិកភាគច្រើនបានចំណាយប្រាក់រហូតទៅដល់ ១២.២ ពាន់លានដុល្លារ។Why Halloween is a dangerous holiday in America from peak car accidents to  pumpkin carving injuries | Daily Mail Onlineយោងតាមលទ្ធផលនៃការស្ទង់មតិប្រចាំឆ្នាំដែលធ្វើឡើងដោយសហព័ន្ធលក់រាយជាតិរបស់សហរដ្ឋអាមេរិក (NRF) បានឱ្យដឹងថា ចំនួនការចំណាយនេះបានកើនឡើង ៣ ឆ្នាំជាប់គ្នា។ ក្នុងចំណោមនោះ ជនជាតិអាមេរិកត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រាក់ ៤.១ ពាន់លានដុល្លារលើសំលៀកបំពាក់ និង ៣.៩ ពាន់លានដុល្លារលើការតុបតែងផ្ទះ រួមទាំង ៣.៦ ពាន់លានដុល្លារលើស្ករគ្រាប់។Americans are ready for Halloween'

ដូច្នេះ ចំនួនទាំងអស់នេះបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួនប្រាក់ជាមធ្យមនៃមនុស្សម្នាក់គ្រោងចំណាយក្នុងពិធីបុណ្យ Halloween ឆ្នាំនេះក៏បានឡើងដល់កំណត់ត្រាចំនួន ១០៨ ដុល្លារផងដែរ។

Halloween គឺជាពិធីបុណ្យខ្មោចមួយដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា និងមានប្រភពមកពីលោកខាងលិច។ សកម្មភាពពេញនិយមក្នុងអំឡុងពិធីបុណ្យនេះគឺទិញសំលៀកបំពាក់ប្លែកៗដើម្បីតែងខ្លួនជាខ្មោច ក៏ដូចជារៀបចំផ្ទះឱ្យដូចទៅនឹងរឿងភ័យរន្ធត់ និងគោះទ្វារអ្នកជិតខាងដើម្បីសុំស្ករគ្រាប់។Halloween update: consumer confidence and excitement builds across the United  States

ភាគរយដែលប្រជាជនអាមេរិកចូលរួមពិធីបុណ្យនេះគឺ ៧៣% កើនឡើងពី ៦៩% ក្នុងឆ្នាំ ២០២២ ដូច្នេះការទិញទំនិញ និងគ្រឿងតុបតែងទាំងអស់នេះបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកកើនឡើងយ៉ាងខ្លាំងដោយរំពឹងថានឹងបង្កើតកំណត់ត្រាចំនួន ១២.២ ពាន់លានដុល្លារក្នុងរយៈពេលចុងឆ្នាំនេះ៕

La Cima Cartel ជូនដំណឹងដល់សិល្បករ សិល្បការិនី ត្រូវសុំការអនុញ្ញាតិ មុននឹងយកបទចម្រៀងទៅសម្តែង

0

ក្រុមចម្រៀង La Cima Cartel បានចេញសេចក្តីជូនដំណឹងទៅសិល្បករ សិល្បការនីមួយចំនួនមុននឹងយកបទចម្រៀងរបស់ La Cima Cartel ទៅសម្ដែងតាមកម្មវិធីនានា ត្រូវតែជូនដំណឹង ឬសុំការអនុញ្ញាតជាមុនសិនដើម្បីបង្ហាញការគោរពនិងឱ្យតម្លៃស្នាដៃម្ចាស់ដើម និងជៀសវាងការធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ដោយប្រការណាមួយ។

នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមចម្រៀង La Cima Cartel បានចេញសេចក្តីជូនដំណឹងជាសាធារណៈដែលតំណាងដោយ លោក ស៊ីវ រិទ្ធី ជានាយកប្រតិបត្តិ ដោយបានបញ្ជាក់ថា កន្លងទៅថ្មីៗនេះគេបានឃើញសិល្បករ សិល្បការនីមួយចំនួនទៅសម្តែង ឬ Cover តាមឆាក តូច ធំ Concert និងកម្មវិធីនានាបានយកបទចម្រៀងយើងខ្ញុំទៅច្រៀង ដោយមិនបានជូនដំណឹងជាមុនមកកាន់ក្រុមការងារ La Cima Cartel ឬសុំការអនុញ្ញាតិពីយើងជាមុនសិនដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានផលប្រយោជន៍របស់យើងក្នុងនាមជាអ្នកផលិតស្នាដៃចំរៀងថ្មីៗ។No photo description available.

ដើម្បីជៀសវាងការធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ដោយប្រការណាមួយ La Cima Cartel បានជូនដំណឹងទៅ ដល់សិល្បករ សិល្បការិនី ទាំងអស់ មុននឹងយកបទចម្រៀងរបស់ក្រុមចម្រៀងនេះទៅសម្ដែងតាមកម្មវិធីនានា ត្រូវតែជូនដំណឹងឬសុំការអនុញ្ញាតមក La Cima Cartel ជាមុនសិន ដើម្បីការពារការកើតមានឡើងនូវកំហុសឆ្គងណាមួយដោយ អចតនា។
ទន្ទឹមនឹងនេះ La Cima Cartel សង្ឃឹមយ៉ាងមុតមាំថា សិល្បករ សិល្បការិនីទាំងអស់ នឹងចូលរួមសហការ ដើម្បីបង្ហាញពីការគោរព និងឱ្យតម្លៃនូវស្នាដៃរបស់ក្រុមចម្រៀងយើងខ្ញុំ ក៏ដូចជាសិល្បករដទៃទៀតផងដែរ។

គួរបញ្ជាក់ថា បទចម្រៀងរបស់ក្រុម La Cima Cartel ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរួមមាន បទ «កម្រ», «អូនសីតា», «ស្រាមួយកែវ» និងបទ «10» ជាដើម។

ទាក់ទិននឹងចំណាត់ការរបស់ក្រុមចម្រៀង La Cima Cartel ឱ្យសិល្បករ និង សិល្បការិនី ត្រូវសុំការអនុញ្ញាតពីម្ចាស់ដើមមុននឹងយកបទចម្រៀងទៅសម្តែងតាមកម្មវិធីនានា កវីជើងចាស់ លោក សុខ ជំនោរ ក៏បង្ហាញការគាំទ្រផងដែរ ដោយលោកបានបញ្ជាក់ថាការពិតច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាមានយូរហើយមិនមែនមិនអនុវត្តទេ តែជាការលើកលែងពីផលិតករ៕May be an illustration of ticket stub and text

ក្រុមហ៊ុន AI របស់ចិនអះអាងថាអាចនឹងយកឈ្នះក្រុមហ៊ុន AI សហរដ្ឋអាមេរិក

0

ក្រុមហ៊ុន Baichuan របស់ចិនគឺជាក្រុមហ៊ុនបង្កើតសញ្ញាសិប្បនិមិត្តិបានដាក់ចេញនូវគំរូ AI របស់ខ្លួនបានបង្ហាញថា វាមានលក្ខណៈពិសេសដែលអាចសង្ខេបអត្ថបទប្រលោមលោកយ៉ាងវែងបាន ហើយជាគំរូដ៏ខ្លាំងក្លាបំផុតដែលអាចបំប្លែងពីអត្ថបទវែងទៅជាអត្ថបទខ្លីៗបាន និងសមត្ថភាពលើសពី Antropic Claude 2 របស់អាមេរិក ព្រោះមានគុណភាពក្នុងការឆ្លើយតប និងមានកម្រិតយល់ដឹងនូវអត្ថបទវែងៗបានផងដែរ។

កាលពីថ្ងៃចន្ទទី៣០ខែតុលានេះ សេចក្តីរាយការចេញពីក្រុមហ៊ុន Baichuan នាទីក្រុងប៉េកាំងបាននិយាយថា កំណែទម្រង់ចុងក្រោយគេបង្អស់របស់ខ្លួនគឺជាការកំណត់យកនៅគំរូដ៏ធំនៃប្រព័ន្ធ AI « Context Window» ដែលអាចសង្ខេបអត្ថបទអក្សរចិនបានរហូតដល់ទី ៣៥០ ០០០ ពាក្យ។

បើប្រៀបធៀបជាមួយនឹង Anthropic Claude2 របស់អាមេរិក ដែលបានដាក់ចេញកាលពីខែកក្កដាកន្លងទៅថាជាប្រព័ន្ធ AI ទំនើបបំផុតលើពិភពលោក ជាគំរូដែលអ្នកប្រើប្រាស់អាចដាក់នៅក្នុង Context Window ជាភាសាអង់គ្លេសបានត្រឹមតែ ៧៥ ០០០ពាក្យតែប៉ុណ្ណោះនៃអត្ថបទ។Anthropic's NEW Claude 2 AI JUST Shocked Everyone (30X GREATER ANNOUNCED) -  YouTube

លើសពីនេះទៅទៀត បណ្តាញទំនាក់ទំនងសង្គមក៏ដូចជាវិដេអូហ្គេមរបស់ចិន បានបង្កើននូវការកែច្នៃគំរូសិប្បនិមិត្តរបស់ខ្លួនបន្ថែមទៀត ដែលបានបម្រើនូវសេវាកម្មក៏ដូចជាដាក់លក់ផលិតផលផ្សេងៗ ហើយការប្រកួតប្រជែងនេះទទួលបាននូវការរីកចម្រើនជាខ្លាំងជាបន្តបន្ទាប់ នាំឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើសកលលោក។ ពួកគេក៏នៅតែបន្តការកែលម្អទៅលើសេវាកម្មគំរូសិប្បនិមិត្តផ្សេងៗទៀតដើម្បីបម្រើនិងបង្កើនការងាយស្រួលដល់អ្នកប្រើប្រាស់។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា អតិថិជនមកពីគ្រប់វិស័យ រួមទាំងធ្វើអាជីវកម្ម ការអប់រំ ហិរញ្ញវត្ថុ ឱសថ និងប្រព័ន្ធផ្សព្វផ្សាយ កំពុងប្រើប្រាស់គំរូ Hunyuan របស់ក្រុមហ៊ុនចិននេះ រួចហើយ។ ម្យ៉ាងវិញទៀត វិស្វករដែលរៀនកម្មវិធីកុំព្យូទ័រទាំង៣២ជំនាញ បានប្រើប្រាស់គំរូ Hunyuan របស់ក្រុមហ៊ុនចិននេះដើម្បីជួយដល់ការសរសេរកូដ និងបំបាត់នូវកំហុសដែលកើតឡើងជាប្រចាំផងដែរ។ South China Morning Post