មិនដែលដឹងទាល់តែសោះថាសត្វឆ្មាអាចប្តូរទឹកមុខបានរហូតដល់២៧៦ដងខុសៗគ្នា
ឆ្មា គឺសត្វដែលមានភាពឆ្លាតវៃ និងរហ័សរហួន ក៏ដូចជាមានជំនាញ និងសម្ថភាពពិសេសប្លែកៗខុសពីសត្វដទៃ ដោយជាទូទៅវាតែងតែរស់នៅប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស។ ដូច្នេះហើយ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Behavioral Processes កាលពីខែមុន អ្នកវិទ្យាសាស្ត្រអាមេរិកពីរនាក់បានរាប់ចំនួន ២៧៦ ដងនៃទឹកមុខផ្សេងៗគ្នារបស់សត្វឆ្មា នៅពេលដែលឆ្មាក្នុងស្រុកមានទំនាក់ទំនងគ្នាទៅវិញទៅមក។
លោក Brittany Florkiewicz សហអ្នកនិពន្ធការសិក្សា និងជាចិត្តវិទូវិវត្តនៅមហាវិទ្យាល័យ Lyon ក្នុងរដ្ឋ Arkansas បាននិយាយថា ការប្រាស្រ័យទាក់ទងរបស់សត្វឆ្មាគឺមានភាពស្មុគស្មាញខ្លាំងណាស់។ លោក Florkiewicz ក៏បានពន្យល់ដែរថា ឆ្មាដែលចិញ្ចឹមតាមផ្ទះជាធម្មតាមានភាពអត់ធ្មត់ក្នុងសង្គមជាងសត្វឆ្មាព្រៃ ទោះជាយ៉ាងណាក៏ដោយសត្វឆ្មាទាំងនោះបានផ្លាស់ប្តូរទឹកមុខភ្លាមៗ នៅពេលដែលពួកវាធ្វើការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដោយការស្រាវជ្រាវបានរកឃើញថា សត្វឆ្មាទាំងនោះបានផ្លាស់ប្តូរទឹកមុខរហូតទៅដល់ ២៧៦ ដងខុសៗគ្នា។
ដូច្នេះ ដើម្បីប្រមូលទិន្នន័យទាំងអស់នេះបាន អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍ ដោយយកសត្វឆ្មាចំនួន ៥៣ ក្បាលនៅហាងកាហ្វេក្នុងស្រុកមួយ ទៅដាក់នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស ចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២ ពីការថតវីដេអូរយៈពេល ១៩៤ នាទី ដោយបានកត់ត្រាទំនាក់ទំនងសត្វឆ្មាសរុបចំនួន ១៨៦ ក្បាល ហើយក៏បានរកឃើញរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។
ដោយក្នុងកាមេរានោះគេរកឃើញថា សត្វឆ្មាចំនួន ៥៣ ក្បាលដែលមកពីហាងកាហ្វេក្នុងស្រុកមួយកន្លែងនោះ បានផ្លាស់ប្តូរទឹកមុខនៅពេលដែលវាបានឃើញសត្វឆ្មាដទៃទៀត ហើយអ្នកស្រាវជ្រាវក៏បានរាប់ចំនួននៃការផ្លាស់ប្តូរទឹកមុខរបស់ពួកវា ដោយរកឃើញថាសត្វឆ្មាទាំងអស់ពិតជាមានសមត្ថភាពអាចប្តូរទឹកមុខបានរហូតដល់ ២៧៦ ដងខុសៗគ្នាពិតប្រាកដមែន។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ពីអត្ថន័យនៃការបញ្ចេញទឹកមុខប្លែកៗរបស់សត្វឆ្មាទាំងអស់នោះទេ ដោយពួកគេសង្ឃឹមថានឹងសិក្សាបន្ថែមអំពីជម្រៅចិត្តរបស់សត្វឆ្មា ដើម្បីកំណត់ពីអត្ថន័យនៃការបញ្ចេញទឹកមុខរបស់ពួកវា៕



៣ ខ្លោងទ្វារទន្លេទន្លេអុំ គឺជាខ្លោងទ្វារខាងត្បូងនិងជាខ្លោងទ្វារដ៏មមាលញឹកជាងគេ អាចធ្វើដំណើរឆ្លងកាត់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់រាប់ចាប់ពីវណ្ណៈក្សត្រ នាមឺនមន្រ្តី រហូតដល់ប្រជារាស្រ្តសាមញ្ញ និងអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹមរហូតដល់ព្រលប់ នៅក្នុងគោលបំណងធ្វើកិច្ចការដ្ឋបាល សាសនា និងរកស៊ីជួញដូរ។ ម៉្យាងវិញទៀតខ្លោងទ្វារនេះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអ៊ុទូក ដើម្បីរំលឹកដល់ការធ្វើចម្បាំងជើងទឹកដោយបានយកឈ្នះទៅលើកងទ័ពចាម ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។










![Herald Interview] 'No friend or foe in intelligence,' lawmaker says on US leak](https://res.heraldm.com/content/image/2023/04/24/20230424000669_0.jpg)
បច្ចុប្បន្ន កូរ៉េខាងជើង និងរុស្ស៊ីកំពុងពង្រឹងភាពជាដៃគូរបស់ពួកគេ ខណៈដែលជម្លោះរបស់ពួកគេជាមួយសហរដ្ឋអាមេរិកកាន់តែកើនឡើង។ កូរ៉េខាងត្បូង និងអាមេរិកជឿជាក់ថា កូរ៉េខាងជើងអាចផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ជាថ្នូរនឹងបច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។






កម្មវិធីប្រកួតនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយក្នុងនោះឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ គឺជាអ្នកអានសំណេរសរសេរតាមអានដោយផ្ទាល់តែម្តង។



ឯកឧត្តម ឆាយ យាន បានទិញផ្ទះ ២០៣ល្វែង និងលោកហេង តារា បានទិញផ្ទះ៣៩ល្វែង ពីក្រុមហ៊ុន បុរីពិភពថ្មី ដើម្បីធ្វើការយកទៅលក់បន្ត តែបច្ចុប្បន្នដោយសារមានវិបត្តិអចលនទ្រព្យ ពួកគាត់បែរជានាំគ្នាប្រមូលអតិថិជនមួយចំនួនតូច ជួបជុំទាមទារគាបសង្កត់ចង់ផ្យក្រុមហ៊ុនធ្វើតាមអ្វីៗ ដែលពួកគាត់ចង់បាន ខុសពីអ្វីដែលបានចែង ក្នុងកិច្ចសន្យា។
តែយ៉ាងណាមិញ ក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖







