Home Blog Page 1415

ស្ត្រីដែលជិះយន្តហោះយូរ ចាំបាច់ត្រូវការប្រើផលិតផល ៥ យ៉ាងនេះ

0

ស្ត្រីមួយចំនួនដែលចូលចិត្តការហោះហើរទៅក្រៅប្រទេស ក៏ដូចជាចំណាយពេលជិះយន្តហោះក្នុងរយៈពេលយូរចាំបាច់ត្រូវប្រើផលិតផល ៥ យ៉ាងដូចខាងក្រោមនេះ ដើម្បីថែរក្សាស្បែក ដែលអ្នកគួរតែដឹងជាពិសេសពេលជិះយន្តហោះ។ ដូច្នេះរបស់ប្រើប្រាស់ទាំងនោះមានដូចជា៖

១.ជែលថែរក្សាបបូរមាត់៖ អាកាសត្រជាក់នៅពេលជិះយន្តហោះអាចធ្វើឱ្យបបូរមាត់អ្នកស្ងួត ដូច្នេះអ្នកគួរតែប្រើក្រែមដើម្បីថែរក្សាបបូរមាត់ ក៏ដូចជាបន្ថែមសំណើមដល់បបូរមាត់ ឬចំណុចស្ងួតផ្សេងៗនៅលើដៃ ឬកែងដៃ។Amazon.com : UNLEASHIA] Non-Sticky Dazzle Tint (No.1 Blink) : Beauty &  Personal Care

២.ក្រដាសជូតសម្អាតគ្រឿងសម្អាង៖ ក្នុងអំឡុងពេលហោះហើរចម្ងាយឆ្ងាយ ប្រសិនបើអ្នកមិនចូលចិត្តបន្ទប់ទឹកក្នុងយន្តហោះទេ អ្នកអាចជ្រើសរើសក្រដាសជូតសម្អាតគ្រឿងសម្អាង ដែលងាយស្រួលប្រើ និងមិនរមាស់ ក៏ដូចជាអាចប្រើសម្រាប់លាងសម្អាតមុខទាំងមូល រួមទាំងភ្នែកផងដែរ។K Beauty Tips: How To Skin Care In-Flight — Let's Face It Australia | by  Let's Face It Australia | Medium

៣.ក្រែមលាបដៃ៖ ជាការពិតណាស់កុំធ្វេសប្រហែសនៅចំណុចទាំងនេះ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏គួរតែថែរក្សាស្បែកនៅលើដៃរបស់អ្នកផងដែរ ដើម្បីការពារកុំឱ្យស្ងួត ឬប្រេះរបកស្បែក។Hand Cream: 5 Reasons to Use a Hand Cream – SoulTree

៤.អាល់កុល៖ អាកុលគឺជារបស់ប្រើប្រាស់ដ៏ចាំបាច់មួយដែលអ្នកមិនអាចខ្វះបាន ព្រោះវាអាចជួយកំចាត់សារធាតុកខ្វក់នៅលើយន្តហោះ ក៏ដូចជាកាត់បន្ថយមេរោគផ្សេងៗនៅលើកៅអីយន្តហោះផងដែរ។Everything you need to know about drinking on a plane

៥.ក្រែមលាបមាត់៖ គ្រឿងសំអាងដែលមិនអាចខ្វះបានសម្រាប់នារីគឺ ក្រែមលាបមាត់។ ដូច្នេះអ្នកត្រូវជ្រើសរើសក្រែមលាបមាត់ដែលជាប់បានយូរនៅលើបបូរមាត់របស់អ្នកសម្រាប់ពេលហោះហើរជាច្រើន៕10 In-Flight Beauty Tricks : TravelChannel.com | Travel Channel
ប្រភព៖kormedi.com

អ្នកគាំទ្រពោលសរសើរ ភឹម ស្រីនោ ធ្វើបានល្អខ្លាំងក្នុងវគ្គប្រកួតបឋម MGI 2023

0

នារាត្រីថ្ងៃទី២២ តុលា កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2023 បានឈានចូលដល់វគ្គប្រកួតបឋមហើយ ដោយបវរកញ្ញាតំណាងប្រទេសនីមួយៗបង្ហាញការដើររបស់ខ្លួននៅក្នុងឈុតហែលទឹក និងក្នុងឈុតរាត្រីសម្រោលសរួមទាំងប្រកាសឈ្មោះប្រទេសរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhSupxsHVi4T8pZsls1JUT3xhi7TUZ39ZCfuyqEi_hmJyDGE1neUJIVzaXK657IVT2FE23diyflBqVTBB9Pbb8BdC7HVucG-i1IyoPR2T8xJ-6IKMx387xozvrD61AhZB5QRg1CBxMLVZCrB1UVipwXF2mFuPsJzFl7MzvostVfEaVDhPc8wvvr4kMNKQ/s525/Screenshot%202023-10-23%20132033.png

វគ្គនេះផងដែរ បវរកញ្ញា ភឹម ស្រីនោ តំណាងឱ្យប្រទេសកម្ពុជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាពោលសរសើរយ៉ាងខ្លាំងថានាងធ្វើបានល្អទាំងការដើរ ទាំងការបញ្ចេញទឹកមុខ ការរៀបចំខ្លួន ក្រវាសសក់ គឺធ្វើបានល្អ។ អ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាសរសើរខ្លាំងជាងគេនោះគឺការបញ្ចេញទឹកមុខដ៏ទាក់ទាញរបស់ ភឹម ស្រីនោ តែម្តង។

ជាមួយនឹងការសរសើរនេះអ្នកគាំទ្រជាច្រើនបានចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បវរកញ្ញាតំណាងប្រទេសដែលខិតខំតស៊ូអស់កម្លាំងកាយចិត្តដើម្បីមុខមាត់ប្រទេសខ្លួន។ ជាក់ស្តែងកាលពីបង្ហាញឈុតតំណាងជាតិ «ស៊ីក្លូ» ដោយសារតែឈុតមានទម្ងន់ធ្វើឱ្យដៃរបស់ ភឹម ស្រីនោ មានស្នាមជាំទៀតផង ប៉ុន្តែរូបនាងនៅតែព្យាយាមធ្វើបានយ៉ាងល្អបំផុត។May be an image of 1 person and text that says 'CAMBODIA'

លើសពីនេះអ្នកគាំទ្រកម្ពុជា បានបង្ហាញការគាំទ្រពីចម្ងាយទោះបីជាមិនបានទៅគាំទ្រផ្ទាល់នៅប្រទេសវៀតណាមប៉ុន្តែពួកគេបានជួលរោងកុនដើម្បីទស្សនាការប្រកួតបឋមរបស់ ភឹម ស្រីនោ ផងដែររួមទាំងមានការបញ្ចាំងវីដេអូនៅលើផ្ទាំងបាណូជាដើម។May be an image of 1 person

គួរបញ្ជាក់ផងដែរថាវគ្គផ្តាច់ព្រ័ត្រ Miss Grand International 2023 នឹងប្រព្រឹត្តនៅថ្ងៃទី២៥ តុលា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕

 

 

គូស្នេហ៍តៃវ៉ាន់ថតរូប Pre-Wedding នៅមុខគំនរសំរាម

0

តៃវ៉ាន់ ៖ យើងមានគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ និងជាមិត្តជាមួយបរិស្ថានផងដែរ ។ យើងសង្ឃឹមថា ភ្ញៀវរបស់យើងនឹងយកសម្ភារៈមកខ្លួនឯងសម្រាប់ទទួលនំខេកអាពាហ៍ពិពាហ៍ និងយកអ្វីនៅសេសសល់ទៅវិញផងដែរ ។ នេះជាការលើកឡើងរបស់អ្នកនាង អៃរិ ស៊ូ ជនជាតិតៃវ៉ាន់ អាយុ៣៣ឆ្នាំ អំពីពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ដែលនឹងរៀបចំឡើងនៅខែមករា ឆ្នាំ២០២៤ ។Til trash do us part: Taiwan couple embraces garbage wedding shoot -  VnExpress International

អ្នកនាង អៃរិ ស៊ូ មានគោលបំណងថែរក្សាបរិស្ថាន និងចោលសំរាមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់នាងឱ្យមានបរិមាណតិចបំផុត ។ នាង និងស្វាមីបានរៀបចំការថតរូប Pre-Wedding នៅមុខគំនរសំរាមដ៏ធំ និងសរសេរថា ៖ «កម្ចាត់សំរាមរហូតដល់អស់ពីពួកយើង» ។ ការថតរូបជាមួយគំនរសំរាមនេះ ដើម្បីបង្ហាញដល់ភ្ញៀវដែលមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ឃើញថា ក្នុងមួយថ្ងៃ ពលរដ្ឋតៃវ៉ាន់បានចោលសំរាមច្រើនកម្រិតណា ។Til trash do us part: Taiwan couple embraces garbage wedding shoot -  Jamaica Observer

អ្នកនាងរៀបរាប់ថា នៅពេលនាងទៅថតរូប គឺនាងតាំងចិត្តត្រឹមថតរូបដោយស្ងាត់ៗនៅមុខទ្វារប៉ុណ្ណោះ ដើម្បីកុំឱ្យរំខានដល់ការធ្វើការរបស់បុគ្គលិកប្រមូលសំរាម ប៉ុន្តែនៅពេលអាជ្ញាធរឃើញ គេក៏ទទួលស្វាគមន៍ពួកនាងដោយក្តីរីករាយ ហើយធ្វើឱ្យនាង និងស្វាមីសប្បាយចិត្តណាស់ ។ នៅពេលសាច់ញាតិឃើញរូបថតនេះ ពួកគេក៏រីករាយ និងពេញចិត្តផងដែរ ក្នុងការយកសម្ភារៈមកចូលរួមពិធីអាពាហ៍ពិពាហ៍របស់នាង ។

គួរបញ្ជាក់ថា តៃវ៉ាន់មានពលរដ្ឋសរុបប្រមាណ២៣លាននាក់ ហើយតៃវ៉ាន់មានគម្រោងកែច្នៃសំរាមឡើងវិញតាំងពីឆ្នាំ១៩៨៧ មកម៉្លេះ ។ សំរាមនៅតាមលំនៅឋានពលរដ្ឋជាង៥០% បានដំណើរការកែច្នៃឡើងវិញតាមរយៈប្រព័ន្ធផ្លូវការមួយ ដែលគេចាត់ទុកថា វាជាអត្រាខ្ពស់បំផុតនៅលើពិភពលោក ។Garbage-Taiwan

នាយកមន្ទីរសុខាភិបាលប្រចាំទីក្រុងផូលីលើកឡើងថា បរិមាណសំរាមនៅតៃវ៉ាន់បានកើនឡើងយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង បើគេពិនិត្យមើលក្នុងអំឡុងឆ្នាំ១៩៨០ ឃើញថា បរិមាណសំរាមស្មើប្រមាណតែ២០តោនក្នុង១ថ្ងៃ ប៉ុន្តែបច្ចុប្បន្ន បរិមាណសំរាមស្មើរហូតដល់៥០តោនក្នុង១ថ្ងៃ ៕ ប្រភព ៖ TNN World

មកស្គាល់ខេត្តខ្មែរទាំង៦ ដែលបានបាត់បង់ទៅប្រទេសឡាវ

0

នាសម័យបុរាណ ខ្មែរយើងបានបាត់បង់ទឹកដី និងខេត្តជាច្រើន ទៅឱ្យប្រទេសជិតខាង មិនត្រឹមតែប្រទេសថៃនោះទេ សូម្បីតែឡាវក៏ធ្លាប់បានដណ្តើមយកខេត្តពីខ្មែរយើងផងដែរ។អាណាចក្រ​ភ្នំ​»​ឬ​«​ហ្វូណន​»​ជា​រដ្ឋ​សំខាន់​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ - វិទ្យុវាយោ - VAYO FM Radioនៅក្នុងនោះ ខេត្តដែលខ្មែរបាត់បង់ទៅឡាវភាគច្រើន នៅចន្លោះសម័យនគរភ្នំ និងនគរចេនឡា អំឡុងសតវត្សទី១០ និងទី១៣។ខ្មែរយើងបានបាត់បង់ខេត្តចំនួន៦ ទៅឡាវ ដែលរួមមាន៖

  • ខេត្តសេកុង ប្តូរឈ្មោះទៅឡាវ ស្រែគង្គ
  • ខេត្តខាំមួន ប្តូរឈ្មោះទៅឡាវ ក្រមួន
  • ខេត្តសារ៉ាវ៉ាន់ ប្តូរឈ្មោះទៅឡាវ ខេត្តសាឡៈវ៉ាន់
  • ខេត្តចំប៉ាស័ក្ដ
  • អាចម៍ក្រពើ (មិនមានឯកសារបញ្ជក់អំពីការប្តូរឈ្មោះ)
  • ខេត្តសួគ៌ខេត្ត (មិនមានឯកសារបញ្ជក់អំពីការប្តូរឈ្មោះ)ນໍ້າຕົກຕາດຟານ (ຈໍາປາສັກ) - ຂ້ອຍຮັກປະເທດລາວ

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ មេដឹកនាំមហាអំណាចលោកខាងលិច លូកដៃចូលរួមដោះស្រាយហើយ

0

វ៉ាស៊ីនតោន៖កាលពីថ្ងៃអាទិត្យទី២២ ខែតុលានេះ ប្រធានាធិបតីអាមេរិកលោកចូបៃដិនបានពិភាក្សាជុំវិញបញ្ហាចម្រូងចម្រាស់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ជាមួយនឹងមេដឹកនាំនៃមហាអំណាចលោកខាងលិច ខណៈអ៊ីស្រាអែលកំពុងតែបង្កើនការវាយប្រហារមកលើតំបន់ហ្កាហ្សា។Biden holds calls with key Western allies, Pope to discuss Israel-Hamas war  | The Straits Times
ជំនួបមេដឹកនាំសំខាន់ៗលោកខាងលិចរួមមាន៖ ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលីដោយផ្តោតលើបញ្ហារ សង្គ្រាមរវាង អ៊ីស្រាអែល-ហាម៉ាស់។ មេដឹកនាំទាំងអស់ក្នុងកិច្ចប្រជុំ ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់ពួកគេទៅកាន់អ៊ីស្រាអែល និងសិទ្ធរបស់ខ្លួននៅក្នុងការការពារប្រឆាំងនឹងអំពើភេរវកម្ម និងបានអំពាវនាវឲ្យប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងសន្ធិសញ្ញាការពារជនស៊ីវិលផងដែរ។

កិច្ចពិភាក្សារបស់មេដឹកនាំទាំងនោះក៏បាននិយាយទាក់ទងទៅនឹងប្រជាពលរដ្ឋរបស់ពួកគេដែលជាប់នៅក្នុងសង្គ្រាមអីស្រាអែល-ហាម៉ាស់ ជាពិសេសអ្នកដែលចង់ចាកចេញពីតំបន់ហ្កាហ្សា ព្រោះតែការប្រយុទ្ធគ្នានេះបានផ្ទុះឡើងដោយមិនបានត្រៀមទុកជាមុនហើយមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតនៅតាមដែនអាកាសនៅក្នុងតំបន់ហ្កាហ្សាដោយពួកអ៊ីស្រាអែល ដែលស្ថានការនោះកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ។Israel-Palestine war Highlights: Gaza witnesses 'congestion in morgue';  Hamas threatens to execute Israeli captives | Mint

បើទោះជាយ៉ាងណាក៏ដោយ មេដឹកនាំលោកខាងលិចទាំងអស់ក៏បានសម្តែងនូវការប្តេជ្ញាចិត្តនៅក្នុងការជួយសម្របសម្រួល ដើម្បីធានាបានស្ថេរភាពនិងសុត្ថិភាពតាមរយៈម្ហូបអាហារ ទឹក ថ្នាំពេទ្រនិងជំនួយផ្សេងៗដើម្បីបំពេញតម្រូវការមនុស្សជាតិ។Israel-Hamas war: List of key events, day 5 | Israel-Palestine conflict  News | Al Jazeera

ពួកគេក៏បានសន្យាផងដែរក្នុងទំនាក់ទំនងការទូតយ៉ាងស្អិតរមួតគឺក្នុងន័យសម្របសម្រួល កុំឲ្យសង្គ្រាមនោះមានការរីករាលដាលកាន់តែធំនិងខ្លាំងឡើង ធានាបាននូវស្ថេរភាពនៅក្នុងតំបន់នៃមជ្ឈមបូព៌ា ដំណើរឆ្ពោះទៅរកដំណោះស្រាយមួយយ៉ាងមានប្រសិទ្ធភាព និងសន្តិភាពជានិរន្តផងដែរ៕ CAN News

ជំងឺស្បែកដែលបង្កឡើងដោយសត្វរុយបានក្លាយទៅជាជំងឺឆ្លងបំផុតនៅក្នុងសហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២១ ខែតុលាថា ពលរដ្ឋអាមេរិកកាំងជាច្រើននាក់ កំពុងទទួលរងនូវការឆ្លងមេរោគ leishmaniasis ដែលជាជំងឺស្បែកបង្កឡើងដោយសត្វរុយខ្សាច់។A tropical parasite, passed through the bite of a sand fly, is causing skin  infections in the US - East Idaho News

រុយខ្សាច់ គឺជារុយតូចៗដែលមានពណ៌ទឹកក្រូច នឹងមានទំហំប្រហែលមួយភាគបួននៃទំហំមូស។ សត្វរុយប្រភេទនេះ ច្រើនតែរស់នៅក្នុងតំបន់ក្តៅ ដោយជាធម្មតាវានៅជនបទ និងព្រៃឈើ ក៏ដូចជាតំបន់ផ្សេងទៀតនៃពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវបានឱ្យដឹងថាពួកវាចម្លងប៉ារ៉ាស៊ីត ដែលជាសារពាង្គកាយកោសិកាតែមួយបណ្តាលឱ្យមានជំងឺឆ្លងហៅថា leishmaniasis ។ ពួកវាសកម្មបំផុតនៅពេលយប់ ហើយពួកវាក៏អាចរអិលខ្លួនចូលក្នុងមុង ឬក៏ចូលក្នុងតង់ និងបង្អួចបានយ៉ាងងាយ ដោយសារខ្លួនរបស់ពួកវាតូចខ្លាំងណាស់។IDLIB, SYRIA - JULY 02: A Syrian kid suffering from leishmaniasis, a parasitic disease spread by the bite of phlebotomine sandflies, shows her hands in a refugee camp in Idlib, Syria on July 02, 2020. In the refugee camps in Idlib, danger of leishmaniasis disease arose due to inadequate living conditions and insufficient health services. In the camps where sheltered civilians escaping from the attacks of Assad regime and its supporters, infrastructure problems, especially exposed septic pits and damaged sewers, cause the spread of the disease. (Photo by Muhammed Abdullah/Anadolu Agency via Getty Images)

វេជ្ជបណ្ឌិត Mary Kamb អ្នកឯកទេសខាងរោគរាតត្បាតផ្នែកវេជ្ជសាស្រ្តនៅមជ្ឈមណ្ឌលគ្រប់គ្រងរបស់សហរដ្ឋអាមេរិកបាននិយាយថា ពេលខ្លះអ្នកមិនបានកត់សំគាល់ថាអ្នកត្រូវបានសត្វល្អិតទាំងនេះខាំនោះទេ។ ដូច្នេះនៅពេលរុយខ្សាច់ខាំនឹងមានរោគសញ្ញាពីរផ្សេងៗគ្នា ដោយរោគសញ្ញាទីមួយនឹងបណ្តាលឱ្យអ្នកកើតជំងឺស្បែក ខណៈដែលរោគសញ្ញាទីពីរបណ្តាលឱ្យខូចសរីរាង្គខាងក្នុង។Sandfly - Wikipedia

ទោះជាយ៉ាងណាក៏ដោយ ជំងឺទាំងនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សឡើយ ហើយវានឹងជាសះស្បើយឡើងវិញក្នុងរយៈពេល ៣-៤ ខែក្រោយ ប៉ុន្តែអាចនឹងមានស្លាកស្នាមនៅលើស្បែកបន្តិចបន្តួចជាដើម។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នជំងឺស្បែក leishmaniasis ដែលបង្កឡើងដោយសត្វរុយខ្សាច់ កំពុងមានការរីករាលដាលយ៉ាងខ្លាំងនៅក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយក៏ត្រូវបានរកឃើញមួយចំនួននៅបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ៕

អ្នកលេងអ៊ីនធឺណិតកូរ៉េប្រតិកម្មខ្លាំងក្នុងពិធីមង្គលការ Chen សមាជិក EXO ដោយសារតែរឿងនេះ

0

ថ្វីដ្បិតតែ Chen សមាជិកក្រុម EXO បានរៀបការស្របច្បាប់ក្នុងឆ្នាំ២០២០ និងទទួលបានចំណងដៃកូនស្រីម្នាក់ក៏ដោយ ប៉ុន្តែតារា K-Pop រូបនេះទើបតែបានរៀបចំពិធីមង្គលការរបស់ខ្លួនដោយអញ្ជើញមនុស្សជាទីស្រលាញ់ក្នុងចង្កោមសិល្បៈចូលរួម ខណៈកាលពីមុនរៀបចំបែបលក្ខណៈគ្រួសារ។

ទោះជាយ៉ាងណា ទន្ទឹមនឹងភាពរីករាយនៅពេលឃើញពិធីមង្គលការរបស់ Chen រៀបចំឡើងកាលពីពេលថ្មីៗនេះប៉ុន្តែក៏បង្កភាពចម្រូងចម្រាសក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េដោយការបញ្ចូលបទចម្រៀងពិសេសរបស់អ្នកគាំទ្រ EXO នៅក្នុងពិធីមង្គលការនេះ ។EXO's Chen Is Expecting A Second Baby - Koreaboo

នៅលើវេទិកាអនឡាញកូរ៉េមានការជជែកវែកញែកផ្តោតលើការសម្រេចចិត្តរបស់ Chen ក្នុងការបញ្ចូលបទចម្រៀង “Don’t Go” របស់ EXO ទៅក្នុងការសម្តែងពិធីមង្គលការរបស់តារាចម្រៀងរូបនេះ។ បញ្ហាជាក់លាក់ដែលលើកឡើងដោយអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតពាក់ព័ន្ធនឹងអត្ថន័យដើមនៃបទចម្រៀងនេះ ព្រោះថា “Don’t Go” ត្រូវបានបង្កើតឡើងជា ‘fan song’ ក្នុងឆ្នាំ២០១៣ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងកាន់តែខ្លាំងឡើងរវាង EXO និងអ្នកគាំទ្ររបស់ពួកគេ EXO-Ls ។All members of EXO attend Chen's wedding ceremony | allkpop

នៅលើបណ្តាញទំនាក់ទំនងសង្គម ពួកគេបានបញ្ចេញមតិថា៖ បទ “‘Peter Pan,’ ‘Angel,’ និង ‘Don’t Go’ គឺជាបទចម្រៀងរបស់អ្នកគាំទ្រផ្តាច់មុខវារន្ធត់ចិត្តណាស់ដែលមានបទចម្រៀងបែបនេះបានសម្តែងក្នុងពិធីមង្គលការ វាជាជម្រើសមិនត្រឹមត្រូវ។ បទចម្រៀងដ៏សំខាន់បែបនេះគួរតែកុំប៉ះពាល់។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា គេពិតជាមិនខ្វល់ថាអ្នកណារៀបចំពិធីមង្គលការឬអ្វីនោះទេ ប៉ុន្តែនៅពេលឮបទ “Don’t Go”វាបានធ្វើឱ្យគេខឹងសម្បារយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiICciCCBsMyEcFAG2cOEEljXZYCGgdLgy-UyLDiyY0hMgxbsqyw21GUa5sJQqlVkqAt9wwboHNCa7GOoixe9ceAwnT7w9ewyBcYWqAXMiV1m9m6odyQvDGxcQZ0bJmtSkMki_fjhnfb5rqbsQ3FsIFQ5bUmZv68g2WjzXLSAdlQ0We6npKPmM44dyjJWc/s1096/unnamed%20(1)%20(4).jpg

ប្រតិកម្មរបស់អ្នកលេងអ៊ីនធឺណិតបន្ថែមទៀតរួមមាន «គេមិនមែនជាអ្នកគាំទ្រក្រុម EXO ទេ ប៉ុន្តែនេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់, បទនេះពិតជាពិសេសសម្រាប់ EXO-Ls ហើយទោះបីជាវាជាពិធីមង្គលការរបស់គាត់ក៏ដោយគួរតែបង្ហាញការយកចិត្តទុកដាក់ចំពោះជ្រើសបទចម្រៀង, អត្ថបទចម្រៀងសំដៅទៅលើអ្នកគាំទ្រ យ៉ាងជាក់លាក់ដូច្នេះយើងមិនដឹងថាហេតុអ្វី chen ត្រូវជ្រើសរើសបទនេះមកសម្តែងក្នុងពិធីមង្គលការនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjUxcGfDeX0YmDW9FNoHotaLdOmibloX6AXL3cyTeJ9EEbLMg3hF6-s-CIoj-YNuoZTKDtwTBuAxKUtIfSu6b-FiSMp9zf1or0PeVgwxnDW_MJWnkEW4L092SHSRXWGWk6tIqSfWPLDOpuDGW3Tm3tb76LI596xkqXdiPHUhaBugAMNHJkht0uQdBePM/s573/unnamed%20(3)%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKUGynYfEHnAKHFQS2FjE3mMFL624eJ6TyP_CPeLHRlnkdXbC8VXRgjpDsLkqC8nEjkV_lHzzc6VwVMv5ooscK0d0Ba5tlvS6xVnnGHt_j3QL6ZavV8TGqqjATwySTo_uwYtzj_zlF2zNVoLIrR8UCUjj8zI-y06ViQqAvTykU-doUhz2qQvp_XJykfY/s1766/unnamed%20(2)%20(2).jpg

អាឡឺម៉ង់នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្សីឡើងវិញ

0

បរទេស៖ ថ្មីៗនេះប្រទេសអាឡឺម៉ង់ មានបំណងចង់ស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីអស់រយៈជាយូរ។

យោងតាមលោក Steffen Kotre សមាជិកសភា Bundestag របស់អាឡឺម៉ង់បាននិយាយថា ការបោះបង់ចោលថាមពលរបស់រុស្ស៊ី និងជំនួសមកវិញនូវការផ្គត់ផ្គង់ឧស្ម័នផ្សេងទៀត គឺជាកំហុសដ៏ធំមួយរបស់ប្រទេស។ បច្ចុប្បន្ន តម្លៃប្រេងសាំងខ្ពស់បាននាំទៅរកភាពគ្មានឧស្សាហកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ដូច្នេះដើម្បីធានាបាននូវការប្រកួតប្រជែង អាល្លឺម៉ង់គួរតែយល់ព្រមទិញឧស្ម័នពីរុស្ស៊ីវិញ ក៏ដូចជានាំចូលថាមពលផ្សេងៗពីរុស្ស៊ីផងដែរ។AfD-Politiker Kotré verteidigt russischen Talkshow-Auftritt - ZDFheute

លោក Steffen Kotre ក៏បានបន្តទៀតថា យើងត្រូវតែផ្លាស់ប្តូរ ដោយសារតែប្រទេសអាល្លឺម៉ង់ឥឡូវនេះត្រូវចំណាយកាន់តែច្រើនសម្រាប់ឧស្ម័នពីប្រភពជំនួស ជាងដែលខ្លួនធ្លាប់ចំណាយសម្រាប់ឧស្ម័នរុស្ស៊ី។ ឧស្ម័នរុស្ស៊ីមានផលចំណេញ និងជាមិត្តភាពបរិស្ថាននៃការផ្គត់ផ្គង់បច្ចុប្បន្នរបស់យើង ដូច្នេះឧស្ម័នធម្មជាតិរាវជាចម្បងពីសហរដ្ឋអាមេរិកគឺមិនអាចជំនួសរុស្ស៊ីបានទេ។Rubles for gas: Who's paid so far? – POLITICO ទោះជាយ៉ាងណាក៏ដោយ ប្រទេសអាឡឺម៉ង់នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ហើយក៏បារម្ភថាការផ្គត់ផ្គង់ឧស្ម័ននៅតែអាចប្រឈមនឹងហានិភ័យក្នុងរដូវកាលកំដៅ ដោយសារជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។

គួរបញ្ជាក់ដែរថា បំពង់បង្ហូរប្រេងរវាងរុស្ស៊ី និងអាល្លឺម៉ង់ ត្រូវបានខូចខាត និងបិទកាលពីឆ្នាំមុន នៅក្នុងឧបទ្ទវហេតុមួយដែលត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ។ ជាលទ្ធផល អាឡឺម៉ង់បានបាត់បង់ការចូលទៅកាន់ឧស្ម័នរុស្ស៊ីដោយផ្ទាល់ ដែលធ្លាប់បានបំពេញតម្រូវការថាមពលរបស់ខ្លួនប្រហែលពាក់កណ្តាល។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាជ្ញាធរអាល្លឺម៉ង់មិនទាន់បានបន្តដំណើរការបញ្ជាក់នៅឡើយទេ ដោយសារតែភាពតានតឹងផ្នែកនយោបាយជាមួយទីក្រុងម៉ូស្គូជុំវិញជម្លោះអ៊ុយក្រែន៕EU reveals its plans to stop using Russian gas - BBC News
ប្រភព៖cafef.com

ប្លែក ! ការឡើងភ្នំដោយប្រើជណ្តើរយន្តរបស់ចិនបានទទួលការកោតសរសើរយ៉ាងខ្លាំង

0

ប្រទេសចិន៖ ថ្មីៗនេះប្រទេសចិនត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះភាពងាយស្រួលនៃការឡើងជណ្តើរយន្តនៅលើភ្នំ Tianyu ខណៈមានមនុស្សមួយចំនួនក៏បាននិយាយដែរថាការធ្វើបែបនេះកំពុងបំផ្លាញសម្រស់ធម្មជាតិរបស់ភ្នំ។

យោងតាមទីភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសចិន បានឱ្យដឹងថា ការដំឡើងប្រព័ន្ធជណ្តើរយន្តនៅលើភ្នំ Tianyu ភាគខាងកើតនៃខេត្ត Zhejiang គឺដើម្បីជួយអ្នកទេសចររីករាយនឹងទេសភាពដ៏ស្រស់ស្អាតដោយមិនចាំបាច់រំខានការឡើងភ្នំនោះទេ។ ដូច្នេះ ប្រព័ន្ធជណ្តើរយន្តជួយឱ្យអ្នកទស្សនាចំណាយពេលត្រឹមតែ ១០ នាទីដើម្បីផ្លាស់ទីពីជើងភ្នំទៅជិតកំពូលភ្នំ Tianyu ។ នៅពេលដែលមិនមានជណ្តើរយន្ត ភ្ញៀវទេសចរត្រូវចំណាយពេលប្រហែល ៥០ នាទីដើម្បីឡើងភ្នំ។Painless mountain climbing': critics say tourist escalators at China scenic  spots 'kill' joy of hiking | South China Morning Post

អ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ បាននិយាយថា ដំបូងឡើយពួកគេមានគម្រោងចង់សាងសង់រថយន្តខ្សែកាប ប៉ុន្តែបន្ទាប់មកបានប្តូរទៅជណ្តើរយន្ត ដោយសារតែពួកគេគិតថាការដំឡើងប្រព័ន្ធជណ្តើរយន្តអាចដឹកជញ្ជូនមនុស្សបានច្រើន និងមានសុវត្ថិភាពជាង។ បច្ចុប្បន្នប្រព័ន្ធជណ្តើរយន្តនៅលើភ្នំ Tianyu មានប្រវែង ៣៥០ ម៉ែត្រ ហើយបានចែកចេញជា ៣ ផ្នែក ដែលមានតម្លៃសាងសង់ ១០ លានយន់ (ប្រហែល ១.៤ លានដុល្លារអាមេរិក) រីឯតម្លៃសំបុត្រតាមជណ្តើរយន្តគឺ ៣០ យន់ (ប្រហែល ៤ ដុល្លារ)។$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធជណ្តើរយន្ត “ឡើងភ្នំដោយមិនប្រឹងប្រែង” បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមចិននាពេលៗថ្មីនេះ។ ដោយអ្នកទេសចរណ៍ជាច្រើនបាននិយាយថា ការដំឡើងប្រព័ន្ធជណ្តើរយន្តនៅលើភ្នំគឺពិតជាល្អខ្លាំងណាស់សម្រាប់មនុស្សចាស់ និងក្មេងៗ ខណៈដែលពួកគេមិនចាំបាច់ប្រើកម្លាំងដើម្បីឡើងឡើយ ទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួនបាននិយាយថាការសាងសង់ជណ្តើរយន្តបានបំផ្លាញទេសភាពធម្មជាតិ ក៏ដូចជាបទពិសោធន៍នៃការឡើងភ្នំផងដែរ។Mountain escalators: A new way to enjoy China's mountain tourism -  Chinadaily.com.cn

គួរបញ្ជាក់ដែរថា ក្រៅពីភ្នំ Tianyu ប្រទេសចិន ក៏បានសាងសង់ជណ្តើរយន្តនៅលើជម្រាលភ្នំមួយចំនួនផ្សេងទៀតដូចជាប្រព័ន្ធជណ្តើរយន្ត South Sky ប្រវែង ១០៤ ម៉ែត្រនៅក្នុងតំបន់ទេសចរណ៍ Shenxianju នៃខេត្ត Zhejiang ផងដែរ៕$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ប្រទេសក្នុងតំបន់អាស៊ានតែមួយគត់ ដែលមិនធ្លាប់ធ្លាក់ក្រោមអាណានិគម

0

នៅក្នុងប្រវត្តិសាស្រ្តអាស៊ានយើងនេះ បណ្តាប្រទេសទាំងអស់សុទ្ធសឹងតែធ្លាប់ធ្លាក់ក្នុងអាណានិគម លើកលែងតែប្រទេសថៃមួយគត់ ដែលអាចគេចផុតពីការត្រួតត្រារបស់ មហាអំណាចលោកខាងលិច និងជប៉ុន។

ការគេចផុតពីការធ្លាក់ចូលទៅកាន់អាណានិគមនេះ គឺដោយសារភាពវៃឆ្លាតរបស់ សម្ដេចជូឡាឡុងកន។ ដែលគ្រានោះ សម្ដេចជូឡាឡុងកន ដឹងថាអឺរ៉ុបនឹងមកពង្រីកឥទ្ធិពលនៅអាស៊ាន ដូច្នេះទ្រង់ក៏បានប្តូររបបនយោបាយទៅតាមបែបនយោបាយអឺរ៉ុបវិញ។King Chulalongkorn Day | Thaigerម៉្យាងវិញទៀត ដោយសារថៃមានទីតាំងភូមិសាស្ត្រ អំណោយផល ដោយស្ថិតនៅចន្លោះតំបន់ត្រួតត្រាអាណានិគមអង់គ្លេសនៃឧបទ្វីបម៉ាឡេ និងអាណានិគមបារាំងនៃឥណ្ឌូចិន ហេតុដូច្នេះប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបែងចែកដែនឥទ្ធិពលគ្នា ដើម្បីគ្រប់គ្រងនគរសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVhdtRc40U4kLjuYS6z5W1ZnjnaWKiX-N-PJ14ImZtOQmcu0kiq7GfqzP1TRHNL4GsmD62ZeGYTHY1LyPxvl6pSriLBHtzOUmGuyDjTWgBoDrGU6q3JsNEiRSxlKPTTHZLmedeVMRZFlvLwXHnw9AIAzQ7Tc7DSZPNEXnt0ssiXl7v6m6kzE2VOdmyRg/s1280/maxresdefault.jpgយោងតាមកិច្ចព្រមព្រៀង ចុះឆ្នាំ១៨៩៦ បារាំងបានព្រមព្រៀងជាមួយអង់គ្លេសថានឹងទុកឱ្យនគរសៀមនៅជាប្រទេសឯករាជ្យ ដើម្បីទុកប្រទេសសៀមធ្វើជារបាំងរវាងដែនដីអាណានិគមអង់គ្លេស (ភូមា និងម៉ាឡេស៊ី) និងដែនដីអាណានិគមបារាំង (សហភាពឥណ្ឌូចិន)។Was Thailand Colonized? (How It Remained Independent)
សូមបញ្ជាក់ផងដែរថា នៅក្នុងពិភពលោកយើងនេះ មានតែ៨ប្រទេសប៉ុណ្ណោះ ដែលមិនធ្លាប់ធ្លាក់ក្រោមអាណានិគម ដោយក្នុងនោះ១ប្រទេស មកពីទ្វីបអាហ្វ្រិក គឺអេព្យូពី និង៧ប្រទេសទៀត មកពីទ្វីបអាសុី ដែលរួមមាន៖
• អារ៉ាប៊ីសាអូឌីត
• ជប៉ុន
• ប៊ូតាន
• នេប៉ាល់
• ចិន
• អ៊ីរ៉ង
• ថៃThis Is How Europe Conquered Asia – The Diplomat