តៃវ៉ាន់ ៖ យើងមានគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ និងជាមិត្តជាមួយបរិស្ថានផងដែរ ។ យើងសង្ឃឹមថា ភ្ញៀវរបស់យើងនឹងយកសម្ភារៈមកខ្លួនឯងសម្រាប់ទទួលនំខេកអាពាហ៍ពិពាហ៍ និងយកអ្វីនៅសេសសល់ទៅវិញផងដែរ ។ នេះជាការលើកឡើងរបស់អ្នកនាង អៃរិ ស៊ូ ជនជាតិតៃវ៉ាន់ អាយុ៣៣ឆ្នាំ អំពីពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ដែលនឹងរៀបចំឡើងនៅខែមករា ឆ្នាំ២០២៤ ។Til trash do us part: Taiwan couple embraces garbage wedding shoot -  VnExpress International

អ្នកនាង អៃរិ ស៊ូ មានគោលបំណងថែរក្សាបរិស្ថាន និងចោលសំរាមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់នាងឱ្យមានបរិមាណតិចបំផុត ។ នាង និងស្វាមីបានរៀបចំការថតរូប Pre-Wedding នៅមុខគំនរសំរាមដ៏ធំ និងសរសេរថា ៖ «កម្ចាត់សំរាមរហូតដល់អស់ពីពួកយើង» ។ ការថតរូបជាមួយគំនរសំរាមនេះ ដើម្បីបង្ហាញដល់ភ្ញៀវដែលមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ឃើញថា ក្នុងមួយថ្ងៃ ពលរដ្ឋតៃវ៉ាន់បានចោលសំរាមច្រើនកម្រិតណា ។Til trash do us part: Taiwan couple embraces garbage wedding shoot -  Jamaica Observer

អ្នកនាងរៀបរាប់ថា នៅពេលនាងទៅថតរូប គឺនាងតាំងចិត្តត្រឹមថតរូបដោយស្ងាត់ៗនៅមុខទ្វារប៉ុណ្ណោះ ដើម្បីកុំឱ្យរំខានដល់ការធ្វើការរបស់បុគ្គលិកប្រមូលសំរាម ប៉ុន្តែនៅពេលអាជ្ញាធរឃើញ គេក៏ទទួលស្វាគមន៍ពួកនាងដោយក្តីរីករាយ ហើយធ្វើឱ្យនាង និងស្វាមីសប្បាយចិត្តណាស់ ។ នៅពេលសាច់ញាតិឃើញរូបថតនេះ ពួកគេក៏រីករាយ និងពេញចិត្តផងដែរ ក្នុងការយកសម្ភារៈមកចូលរួមពិធីអាពាហ៍ពិពាហ៍របស់នាង ។

គួរបញ្ជាក់ថា តៃវ៉ាន់មានពលរដ្ឋសរុបប្រមាណ២៣លាននាក់ ហើយតៃវ៉ាន់មានគម្រោងកែច្នៃសំរាមឡើងវិញតាំងពីឆ្នាំ១៩៨៧ មកម៉្លេះ ។ សំរាមនៅតាមលំនៅឋានពលរដ្ឋជាង៥០% បានដំណើរការកែច្នៃឡើងវិញតាមរយៈប្រព័ន្ធផ្លូវការមួយ ដែលគេចាត់ទុកថា វាជាអត្រាខ្ពស់បំផុតនៅលើពិភពលោក ។Garbage-Taiwan

នាយកមន្ទីរសុខាភិបាលប្រចាំទីក្រុងផូលីលើកឡើងថា បរិមាណសំរាមនៅតៃវ៉ាន់បានកើនឡើងយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង បើគេពិនិត្យមើលក្នុងអំឡុងឆ្នាំ១៩៨០ ឃើញថា បរិមាណសំរាមស្មើប្រមាណតែ២០តោនក្នុង១ថ្ងៃ ប៉ុន្តែបច្ចុប្បន្ន បរិមាណសំរាមស្មើរហូតដល់៥០តោនក្នុង១ថ្ងៃ ៕ ប្រភព ៖ TNN World