ថ្វីដ្បិតតែ Chen សមាជិកក្រុម EXO បានរៀបការស្របច្បាប់ក្នុងឆ្នាំ២០២០ និងទទួលបានចំណងដៃកូនស្រីម្នាក់ក៏ដោយ ប៉ុន្តែតារា K-Pop រូបនេះទើបតែបានរៀបចំពិធីមង្គលការរបស់ខ្លួនដោយអញ្ជើញមនុស្សជាទីស្រលាញ់ក្នុងចង្កោមសិល្បៈចូលរួម ខណៈកាលពីមុនរៀបចំបែបលក្ខណៈគ្រួសារ។

ទោះជាយ៉ាងណា ទន្ទឹមនឹងភាពរីករាយនៅពេលឃើញពិធីមង្គលការរបស់ Chen រៀបចំឡើងកាលពីពេលថ្មីៗនេះប៉ុន្តែក៏បង្កភាពចម្រូងចម្រាសក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េដោយការបញ្ចូលបទចម្រៀងពិសេសរបស់អ្នកគាំទ្រ EXO នៅក្នុងពិធីមង្គលការនេះ ។EXO's Chen Is Expecting A Second Baby - Koreaboo

នៅលើវេទិកាអនឡាញកូរ៉េមានការជជែកវែកញែកផ្តោតលើការសម្រេចចិត្តរបស់ Chen ក្នុងការបញ្ចូលបទចម្រៀង “Don’t Go” របស់ EXO ទៅក្នុងការសម្តែងពិធីមង្គលការរបស់តារាចម្រៀងរូបនេះ។ បញ្ហាជាក់លាក់ដែលលើកឡើងដោយអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតពាក់ព័ន្ធនឹងអត្ថន័យដើមនៃបទចម្រៀងនេះ ព្រោះថា “Don’t Go” ត្រូវបានបង្កើតឡើងជា ‘fan song’ ក្នុងឆ្នាំ២០១៣ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងកាន់តែខ្លាំងឡើងរវាង EXO និងអ្នកគាំទ្ររបស់ពួកគេ EXO-Ls ។All members of EXO attend Chen's wedding ceremony | allkpop

នៅលើបណ្តាញទំនាក់ទំនងសង្គម ពួកគេបានបញ្ចេញមតិថា៖ បទ “‘Peter Pan,’ ‘Angel,’ និង ‘Don’t Go’ គឺជាបទចម្រៀងរបស់អ្នកគាំទ្រផ្តាច់មុខវារន្ធត់ចិត្តណាស់ដែលមានបទចម្រៀងបែបនេះបានសម្តែងក្នុងពិធីមង្គលការ វាជាជម្រើសមិនត្រឹមត្រូវ។ បទចម្រៀងដ៏សំខាន់បែបនេះគួរតែកុំប៉ះពាល់។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា គេពិតជាមិនខ្វល់ថាអ្នកណារៀបចំពិធីមង្គលការឬអ្វីនោះទេ ប៉ុន្តែនៅពេលឮបទ “Don’t Go”វាបានធ្វើឱ្យគេខឹងសម្បារយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiICciCCBsMyEcFAG2cOEEljXZYCGgdLgy-UyLDiyY0hMgxbsqyw21GUa5sJQqlVkqAt9wwboHNCa7GOoixe9ceAwnT7w9ewyBcYWqAXMiV1m9m6odyQvDGxcQZ0bJmtSkMki_fjhnfb5rqbsQ3FsIFQ5bUmZv68g2WjzXLSAdlQ0We6npKPmM44dyjJWc/s1096/unnamed%20(1)%20(4).jpg

ប្រតិកម្មរបស់អ្នកលេងអ៊ីនធឺណិតបន្ថែមទៀតរួមមាន «គេមិនមែនជាអ្នកគាំទ្រក្រុម EXO ទេ ប៉ុន្តែនេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់, បទនេះពិតជាពិសេសសម្រាប់ EXO-Ls ហើយទោះបីជាវាជាពិធីមង្គលការរបស់គាត់ក៏ដោយគួរតែបង្ហាញការយកចិត្តទុកដាក់ចំពោះជ្រើសបទចម្រៀង, អត្ថបទចម្រៀងសំដៅទៅលើអ្នកគាំទ្រ យ៉ាងជាក់លាក់ដូច្នេះយើងមិនដឹងថាហេតុអ្វី chen ត្រូវជ្រើសរើសបទនេះមកសម្តែងក្នុងពិធីមង្គលការនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjUxcGfDeX0YmDW9FNoHotaLdOmibloX6AXL3cyTeJ9EEbLMg3hF6-s-CIoj-YNuoZTKDtwTBuAxKUtIfSu6b-FiSMp9zf1or0PeVgwxnDW_MJWnkEW4L092SHSRXWGWk6tIqSfWPLDOpuDGW3Tm3tb76LI596xkqXdiPHUhaBugAMNHJkht0uQdBePM/s573/unnamed%20(3)%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKUGynYfEHnAKHFQS2FjE3mMFL624eJ6TyP_CPeLHRlnkdXbC8VXRgjpDsLkqC8nEjkV_lHzzc6VwVMv5ooscK0d0Ba5tlvS6xVnnGHt_j3QL6ZavV8TGqqjATwySTo_uwYtzj_zlF2zNVoLIrR8UCUjj8zI-y06ViQqAvTykU-doUhz2qQvp_XJykfY/s1766/unnamed%20(2)%20(2).jpg