នៅក្នុងប្រវត្តិសាស្រ្តអាស៊ានយើងនេះ បណ្តាប្រទេសទាំងអស់សុទ្ធសឹងតែធ្លាប់ធ្លាក់ក្នុងអាណានិគម លើកលែងតែប្រទេសថៃមួយគត់ ដែលអាចគេចផុតពីការត្រួតត្រារបស់ មហាអំណាចលោកខាងលិច និងជប៉ុន។

ការគេចផុតពីការធ្លាក់ចូលទៅកាន់អាណានិគមនេះ គឺដោយសារភាពវៃឆ្លាតរបស់ សម្ដេចជូឡាឡុងកន។ ដែលគ្រានោះ សម្ដេចជូឡាឡុងកន ដឹងថាអឺរ៉ុបនឹងមកពង្រីកឥទ្ធិពលនៅអាស៊ាន ដូច្នេះទ្រង់ក៏បានប្តូររបបនយោបាយទៅតាមបែបនយោបាយអឺរ៉ុបវិញ។King Chulalongkorn Day | Thaigerម៉្យាងវិញទៀត ដោយសារថៃមានទីតាំងភូមិសាស្ត្រ អំណោយផល ដោយស្ថិតនៅចន្លោះតំបន់ត្រួតត្រាអាណានិគមអង់គ្លេសនៃឧបទ្វីបម៉ាឡេ និងអាណានិគមបារាំងនៃឥណ្ឌូចិន ហេតុដូច្នេះប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបែងចែកដែនឥទ្ធិពលគ្នា ដើម្បីគ្រប់គ្រងនគរសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVhdtRc40U4kLjuYS6z5W1ZnjnaWKiX-N-PJ14ImZtOQmcu0kiq7GfqzP1TRHNL4GsmD62ZeGYTHY1LyPxvl6pSriLBHtzOUmGuyDjTWgBoDrGU6q3JsNEiRSxlKPTTHZLmedeVMRZFlvLwXHnw9AIAzQ7Tc7DSZPNEXnt0ssiXl7v6m6kzE2VOdmyRg/s1280/maxresdefault.jpgយោងតាមកិច្ចព្រមព្រៀង ចុះឆ្នាំ១៨៩៦ បារាំងបានព្រមព្រៀងជាមួយអង់គ្លេសថានឹងទុកឱ្យនគរសៀមនៅជាប្រទេសឯករាជ្យ ដើម្បីទុកប្រទេសសៀមធ្វើជារបាំងរវាងដែនដីអាណានិគមអង់គ្លេស (ភូមា និងម៉ាឡេស៊ី) និងដែនដីអាណានិគមបារាំង (សហភាពឥណ្ឌូចិន)។Was Thailand Colonized? (How It Remained Independent)
សូមបញ្ជាក់ផងដែរថា នៅក្នុងពិភពលោកយើងនេះ មានតែ៨ប្រទេសប៉ុណ្ណោះ ដែលមិនធ្លាប់ធ្លាក់ក្រោមអាណានិគម ដោយក្នុងនោះ១ប្រទេស មកពីទ្វីបអាហ្វ្រិក គឺអេព្យូពី និង៧ប្រទេសទៀត មកពីទ្វីបអាសុី ដែលរួមមាន៖
• អារ៉ាប៊ីសាអូឌីត
• ជប៉ុន
• ប៊ូតាន
• នេប៉ាល់
• ចិន
• អ៊ីរ៉ង
• ថៃThis Is How Europe Conquered Asia – The Diplomat