ស្ត្រីមួយចំនួនដែលចូលចិត្តការហោះហើរទៅក្រៅប្រទេស ក៏ដូចជាចំណាយពេលជិះយន្តហោះក្នុងរយៈពេលយូរចាំបាច់ត្រូវប្រើផលិតផល ៥ យ៉ាងដូចខាងក្រោមនេះ ដើម្បីថែរក្សាស្បែក ដែលអ្នកគួរតែដឹងជាពិសេសពេលជិះយន្តហោះ។ ដូច្នេះរបស់ប្រើប្រាស់ទាំងនោះមានដូចជា៖

១.ជែលថែរក្សាបបូរមាត់៖ អាកាសត្រជាក់នៅពេលជិះយន្តហោះអាចធ្វើឱ្យបបូរមាត់អ្នកស្ងួត ដូច្នេះអ្នកគួរតែប្រើក្រែមដើម្បីថែរក្សាបបូរមាត់ ក៏ដូចជាបន្ថែមសំណើមដល់បបូរមាត់ ឬចំណុចស្ងួតផ្សេងៗនៅលើដៃ ឬកែងដៃ។Amazon.com : UNLEASHIA] Non-Sticky Dazzle Tint (No.1 Blink) : Beauty &  Personal Care

២.ក្រដាសជូតសម្អាតគ្រឿងសម្អាង៖ ក្នុងអំឡុងពេលហោះហើរចម្ងាយឆ្ងាយ ប្រសិនបើអ្នកមិនចូលចិត្តបន្ទប់ទឹកក្នុងយន្តហោះទេ អ្នកអាចជ្រើសរើសក្រដាសជូតសម្អាតគ្រឿងសម្អាង ដែលងាយស្រួលប្រើ និងមិនរមាស់ ក៏ដូចជាអាចប្រើសម្រាប់លាងសម្អាតមុខទាំងមូល រួមទាំងភ្នែកផងដែរ។K Beauty Tips: How To Skin Care In-Flight — Let's Face It Australia | by  Let's Face It Australia | Medium

៣.ក្រែមលាបដៃ៖ ជាការពិតណាស់កុំធ្វេសប្រហែសនៅចំណុចទាំងនេះ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏គួរតែថែរក្សាស្បែកនៅលើដៃរបស់អ្នកផងដែរ ដើម្បីការពារកុំឱ្យស្ងួត ឬប្រេះរបកស្បែក។Hand Cream: 5 Reasons to Use a Hand Cream – SoulTree

៤.អាល់កុល៖ អាកុលគឺជារបស់ប្រើប្រាស់ដ៏ចាំបាច់មួយដែលអ្នកមិនអាចខ្វះបាន ព្រោះវាអាចជួយកំចាត់សារធាតុកខ្វក់នៅលើយន្តហោះ ក៏ដូចជាកាត់បន្ថយមេរោគផ្សេងៗនៅលើកៅអីយន្តហោះផងដែរ។Everything you need to know about drinking on a plane

៥.ក្រែមលាបមាត់៖ គ្រឿងសំអាងដែលមិនអាចខ្វះបានសម្រាប់នារីគឺ ក្រែមលាបមាត់។ ដូច្នេះអ្នកត្រូវជ្រើសរើសក្រែមលាបមាត់ដែលជាប់បានយូរនៅលើបបូរមាត់របស់អ្នកសម្រាប់ពេលហោះហើរជាច្រើន៕10 In-Flight Beauty Tricks : TravelChannel.com | Travel Channel
ប្រភព៖kormedi.com