វ៉ាស៊ីនតោន៖កាលពីថ្ងៃអាទិត្យទី២២ ខែតុលានេះ ប្រធានាធិបតីអាមេរិកលោកចូបៃដិនបានពិភាក្សាជុំវិញបញ្ហាចម្រូងចម្រាស់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ជាមួយនឹងមេដឹកនាំនៃមហាអំណាចលោកខាងលិច ខណៈអ៊ីស្រាអែលកំពុងតែបង្កើនការវាយប្រហារមកលើតំបន់ហ្កាហ្សា។Biden holds calls with key Western allies, Pope to discuss Israel-Hamas war  | The Straits Times
ជំនួបមេដឹកនាំសំខាន់ៗលោកខាងលិចរួមមាន៖ ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលីដោយផ្តោតលើបញ្ហារ សង្គ្រាមរវាង អ៊ីស្រាអែល-ហាម៉ាស់។ មេដឹកនាំទាំងអស់ក្នុងកិច្ចប្រជុំ ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់ពួកគេទៅកាន់អ៊ីស្រាអែល និងសិទ្ធរបស់ខ្លួននៅក្នុងការការពារប្រឆាំងនឹងអំពើភេរវកម្ម និងបានអំពាវនាវឲ្យប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងសន្ធិសញ្ញាការពារជនស៊ីវិលផងដែរ។

កិច្ចពិភាក្សារបស់មេដឹកនាំទាំងនោះក៏បាននិយាយទាក់ទងទៅនឹងប្រជាពលរដ្ឋរបស់ពួកគេដែលជាប់នៅក្នុងសង្គ្រាមអីស្រាអែល-ហាម៉ាស់ ជាពិសេសអ្នកដែលចង់ចាកចេញពីតំបន់ហ្កាហ្សា ព្រោះតែការប្រយុទ្ធគ្នានេះបានផ្ទុះឡើងដោយមិនបានត្រៀមទុកជាមុនហើយមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតនៅតាមដែនអាកាសនៅក្នុងតំបន់ហ្កាហ្សាដោយពួកអ៊ីស្រាអែល ដែលស្ថានការនោះកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ។Israel-Palestine war Highlights: Gaza witnesses 'congestion in morgue';  Hamas threatens to execute Israeli captives | Mint

បើទោះជាយ៉ាងណាក៏ដោយ មេដឹកនាំលោកខាងលិចទាំងអស់ក៏បានសម្តែងនូវការប្តេជ្ញាចិត្តនៅក្នុងការជួយសម្របសម្រួល ដើម្បីធានាបានស្ថេរភាពនិងសុត្ថិភាពតាមរយៈម្ហូបអាហារ ទឹក ថ្នាំពេទ្រនិងជំនួយផ្សេងៗដើម្បីបំពេញតម្រូវការមនុស្សជាតិ។Israel-Hamas war: List of key events, day 5 | Israel-Palestine conflict  News | Al Jazeera

ពួកគេក៏បានសន្យាផងដែរក្នុងទំនាក់ទំនងការទូតយ៉ាងស្អិតរមួតគឺក្នុងន័យសម្របសម្រួល កុំឲ្យសង្គ្រាមនោះមានការរីករាលដាលកាន់តែធំនិងខ្លាំងឡើង ធានាបាននូវស្ថេរភាពនៅក្នុងតំបន់នៃមជ្ឈមបូព៌ា ដំណើរឆ្ពោះទៅរកដំណោះស្រាយមួយយ៉ាងមានប្រសិទ្ធភាព និងសន្តិភាពជានិរន្តផងដែរ៕ CAN News