Home Blog Page 140

ប្រទេសទាំង៣ ដែលបានឆ្លងឆ្នាំសកលមុនគេបំផុតនៅលើលោក ហើយប្រទេសទាំងនោះមិនសូវមានអ្នកស្គាល់ឡើយ សម្រាប់ជនជាតិខ្មែរយើង!

0

ការឆ្លងឆ្នាំសកលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៃថ្ងៃទី៣១ ខែធ្នូ តាមបណ្តាប្រទេសទាំងអស់នៅលើពិភពលោក តែការអបអរឱកាសពិសេសនេះ មិនមែនប្រារព្ធឡើងក្នុងពេលដំណាលគ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8H1T_zfkf99JNIpzNT7mOtEoLmdnKmnJzT-VFYzSrgctkAtw9xahy1VYjUpo_abaIfL3bTBvPloKigLuFxfLBHxTdGwICeRRBy4ylZklaY7B6cLCiZzvdKXfxCcqe_hHMRI94JB5fXTabZp7n-lYxHPJpfP_zijW3ETSwLXVotH5QsHmr6SgNcH1WihyphenhyphenS/s1600/image_2025-12-27_10-00-18.png

ជាក់ស្តែង មាន៣ប្រទេសដែលនឹងឆ្លងឆ្នាំសកល២០៥មុនគេ ក្នុងនោះរួមមាន គីរីបាទី តុងហ្គា និងកោះសាម័រ។ បើគិតនឹងម៉ោងនៅកម្ពុជា ប្រទេសនេះនឹងអបអរសាទរការឆ្លងចូលឆ្នាំថ្មីឆ្នាំសកល នៅម៉ោង៥ល្ងាច ថ្ងៃទី៣១ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4DWOHuIrEdCX9wcPeySD6KfdIESXnDK6XrWU_6339_yrWN8JnWXClePkeoFx1EVmA-8a3BZjX_9IFaR7G8X5ALVBM0l8uBTgeALBFY6oS173-n_m1XYZYiPuANUenxk3Y0wWSiaVvRjCkG_WkyRZhlTyOsRap0b_BaQigmmjx-IJS4DyC2ue6siUwR4jr/s2560/image_2025-12-27_10-00-14%20(2).png

ដោយឡែកចំពោះ កោះ Baker និងកោះ Howland នៅទ្វីបអាមេរិកខាងជើងនិងត្បូង នឹងអបអរឆ្នាំថ្មីនៅម៉ោង៧យប់ ថ្ងៃទី១ខែមករាម៉ោងនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIzyd80V7n_bYEZJz6sf1ndPd-5K8rdHfRMfairFxeuE-AaVf7kmPgnbRGc0gcXsBew4ReT1BD2H0hcgBQMqeQAasXUUj1VdL3ahb3SOLrX8BCxvxkWXO-Oij-cyEM9Xplb4-MDWGSKyMU8M60TbvC1WYWpFU0nbwxGNTDJc3tTazenzxdhO7zOyU_-NM2/s1600/image_2025-12-27_10-00-15.png
មូលហេតុដែលនាំឱ្យមានការឆ្លងឆ្នាំមុន និងក្រោយនេះ ក៏ព្រោះតែដោយសារល្វែងម៉ោងខុសគ្នា។ គេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) ដែលស្ថិតនៅខ្សែបណ្តោយទី១៨០ របស់ប្រទេសរុស្សុី រដ្ឋអាឡាស្កា និងមហាសមុទ្រប៉ាសុីហ្វិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9alNVnqN0Kwb5OooBNly_dZxf_N9PnMCQ7xYY3i931uq1u-DRBvgi6wU5FG1eYvBZEZc9Ll-GcnoQkGjwkH0__fmdGm-x2I6MZ_MwkZ34V2HN8O6VMP9dza9Hm3zSv0LS7EcPdkmdoj3q1HPc6SJNVvpmGwKLvWgkfb5-gM2knCY0ZTmIrZGUg6Jutki/s2239/image_2025-12-27_10-00-16.png
គេរាប់ថ្ងៃថ្មីដូចទៅនឹងដំណើរនៃផែនដីវិល ដោយបណ្តាលប្រទេសនៅខ្សែបន្ទាត់ខាងឆ្វេងដៃនៅឆ្លងឆ្នាំមុន ខណៈប្រទេសដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់ស្ថិតនៅថ្ងៃចាស់៕

ថ្ងៃនេះ២៧ឆ្នាំមុន! កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ

0

ពលរដ្ឋមួយចំនួននៅតែយល់ច្រឡំថា ក្រោយជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ គឺជាការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តែការយល់ឃើញនោះមិនត្រូវត្រឹមនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWimknQL-Csa_kChlljU-EneYSwKPo-YnKlZy9nb36ggwyeRlddFSAV2snsLYOAD36uSysa_IvY0FZVXo3yjeuR5GK8LtmAO-SyEBWerpHlWbhRnnL57jv2l1drZCpSwpeZmeZCjiVqJzfucO6sywyYBrRMlYO8hzCLMqq5u6YJyz1Q0EUSUc-PqXxF1XX/s750/image_2025-12-29_09-22-14%20(2).png
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃគំរប់ខួប២៧ឆ្នាំ ដែលកម្ពុជាបានទទួលសន្តិភាពពេញលេញ បន្ទាប់ពីបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjHzwuDng0lxN70lydyw767h4_hCwSrrDoNH3Jzv3zfM0WovLZxyjYhjGWzJ2ZpcaNSxL9a-gngxyri85-YcxLAkUeZztF54HmxtyWffyj6Vl-RLgNdHGqLJdxw_MlLvOJWRDh3thWVMllGZgHGif3oerLEZ_e7S3qHZ_w1oGPtIaeKeqJYLMX4N70PB8/s575/image_2025-12-29_09-22-14%20(3).png

នៅក្នុងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ ដែលរួមមាន៖ សម្តេចព្រះបាទ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, សម្តេចតេជោ ហ៊ុន សែន, លោក សឺន សាន តំណាងឱ្យរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifSyIMCxHUxQclO1nhfdt0Vr54q2URMoy2_nCH3_51DMyXyab_Lan79KA-mTXr3NbP7C1S2oRmKB3anmHrTM766E2-VgdnIsBmBP9IjSqGm7n8OVQqIjH9zLziwX9qTYuKWvPS8vUbTceEEAkZWWVCqnePZ7ycnA1PJnKMTHU8v9tlDiuwIZhl_tLSgL3I/s960/image_2025-12-29_09-22-56.png

បើទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ក៏ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjElSOBKAtgplJE9R2fsZCXfTVr3RQbtPsGbkIWw6myatUTQOUNhjkrED__goiKG438o_zVR4OXE7g-tzDC4oK5AsLYqd4Bqxcf7Q-E9N5gil5UxBhlz2y11Sq1HPrgti9jkSGrh2ZooQhUffEK-RhTlsQwSdEQMPf2pIQpdxGBe2Hzm_wVDvUnD09pKm0H/s1280/image_2025-12-29_09-22-57%20(2).png

សង្គ្រាមនេះ បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាពពពេញលេញ ក្រោមគោលនយោបាយឈ្នះ ឈ្នះ៕

រុស្សុីពង្រាយសំណាញ់មេឃ មានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះបំបាំងកាយរបស់អាមេរិក B-2

0

ថ្មីៗនេះ រុស្សុី បានចាប់ផ្តើមដាក់ពង្រាយនូវប្រព័ន្ធការពារដែនអាកាសដ៏ខ្លាំងបំផុតរបស់ខ្លួនគឺ S-500 ឱ្យចូលក្នុងសមរភូមិ ក្រោយពីមានភាពតានតឹងខ្លាំងជាមួយអាមេរិក និង ណាតូ (Nato)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVRlZatUeOIxc_XfTyTLs9V1yv_BQfY-a3ratY_7gwSJIYPTpN46KsBupRTZW0DYCCLg81Z6t8_BDTu-kX673ivNe-ti4yj_H1TFVzSdUtuAVNVhWhOsgqVScWx3CoyTlpdHAYj7rqV207mvo7fD4HcvshcdAibRfkkoXI6iOOcnbSgpFq3QY5eTU-xp_1/s1200/image_2025-12-29_09-04-31.png
ប្រព័ន្ធការពារដែនអាកាស S-500 អាចបាញ់ចេញក្នុងចម្ងាយ៥០០គីឡូម៉ែត្រទៅ៦០០គីឡូម៉ែត្រ និងរត់បានក្នុងល្បឿនលឿនជាងសំលេង២០ដង ឬប្រមាណ២៥០០០គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwsFRaXQPRhwIymla-tiBimDmVXNtl9Ni2ZUoqKsrKQFBStAGm4zel71Pz1D_RnO1HKNSwAcqdHDdV7adI6FHLJ2hbU4Kp2T_Id8hXItH9rh3klK5vobawYTxyoVm5HHp2EfDo3WPI1lh19hVj7Xvu2XdmSXT_6bVRsC-DwjL5Mg2m4lBbZ9Hk-oUbA1-n/s1920/image_2025-12-29_09-03-41%20(2).png

S-500 ត្រូវបានតេស្តសាកល្បងជាលើកដំបូងក្នុងឆ្នាំ២០២១ ដោយផលិតឡើងក្នុងគោលបំណងធំៗចំនួន៤រួមមាន៖

    • ចាប់ស្ទាក់មីសុីលអន្តរទ្វីប
    • កម្ទេចយន្តហោះចម្បាំង
    • ចាប់ស្ទាក់មីសុីលដែលមានល្បឿលឿនជាងសំលេង

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCLhTONC-0GQAe9-c9FBzu-yVKScRGJV1L-IpM53PTuIBz-ZWD_4Xz6h9o0fIT7lQt_bRQdhQpZlXk8gqc__agZtHz2PwGgpu_IMuv3qryVUHcz966xVnbRgXvqpcIyv6_FPj-wLIwjSdjDZu8-mIH3KaTgWCZ4CyQwWhfRN-gRKEeMBuGuHoC15g81hA/s1920/image_2025-12-29_09-04-53.png

លោកពូទីន បានអះអាងថា៖” S-500 មានសមត្ថភាពគ្រប់គ្រាន់បាញ់ទម្លាក់យន្តហោះចម្បាំងទំនើបៗរបស់អាមេរិកដូចជា F22,F35 និងយន្តហោះបំបាំងកាយ B-2 ជាដើម”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrppBf1YJfrvwJZmXMj9nOUA0bJa0zGqx8b3EZpwB1JI9kUGslcEAe9UQaezc3uUegEKVAsfwt0Jxcvfm2i0GyiahsoFZRoc50_kxnuSQaI_LAGywFjWP0EnGE6REY6ZlwpMriMKm9nvFL9joK5BUnC6IeKVFzbgQvTfcqqV5XfJNZf6Ke1zyS-V8hK696/s1366/image_2025-12-29_09-03-39.png

ការសម្តែងដែលលេចធ្លោនិងទទួលបានការទស្សនាខ្ពស់បំផុតនៅ MMA 2025

0

ដ្បិតតែកម្មវិធីបានបញ្ចប់១សប្តាហ៍ហើយក្តីប៉ុន្តែការសម្តែងនៅ MMA 2025 នៅតែមានការចាប់អារម្មណ៍ពីទស្សនិកជនជាពិសេសផ្អែកលើស្ថិតិអ្នកទស្សនានៅទូទាំងវេទិកាអនឡាញ ខាងក្រោមនេះគឺជាការសម្តែងដ៏លេចធ្លោបំផុតទាំង ៥ នៅ MMA 2025 ដែលមិនត្រឹមតែបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការចាប់អារម្មណ៍យ៉ាងទូលំទូលាយក្នុងចំណោមអ្នកគាំទ្រផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0__MjufqCORgYb68MisGwrTY2X5BNyapms6E2q73OHAcN0CpdV-Ikdx99H-jAPFiI8zCesE5GqbVpugcTYPqrw3r5_yYXVWVNeKBrGG-tijujgdfkzwOk8kDuJqNEWfL7zqCf4UMvh3vjqhgGpnQvKbXxuopLjWKllQofeH70AvQnLoyjzXXkjzBG-pup/s2048/image_2025-12-27_15-49-54.png
Jennie ៖ Jennie បានបង្កើតប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រគល់រង្វាន់ MMA Awards ឆ្នាំ២០២៥ ដោយក្លាយជាតារាចម្រៀងទោលដំបូងគេដែលឈ្នះពានរង្វាន់ធំ(Daesang) «អាល់ប៊ុមប្រចាំឆ្នាំ» ជាមួយនឹងអាល់ប៊ុម Ruby របស់នាង។ នៅលើឆាកប្រគល់រង្វាន់ សមាជិក Blackpink រូបនេះបានសម្តែងបទចម្រៀងជាបន្តបន្ទាប់ដូចជា «Seoul City»,«Zen» និង «Like JENNIE»ដែលជាការសម្តែងទោលលើកដំបូងរបស់នាងនៅក្នុងពិធីប្រគល់រង្វាន់ធំមួយនៅកូរ៉េខាងត្បូង។ ជាមួយនឹងវត្តមានដ៏លេចធ្លោនៅលើឆាក និងរចនាប័ទ្មតន្ត្រីដ៏ប្លែករបស់នាង ការសម្តែងរបស់ Jennie បានលើសពី ១០ លានដងយ៉ាងឆាប់រហ័ស ដែលបានក្លាយជាការសម្តែងដែលរំពឹងទុកបំផុតនៅក្នុងកម្មវិធីប្រគល់រង្វាន់ MMA Awards ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWkzODgqUuIiTdPVxVYiPHo335GvQZyWFw4yxFBZVYmkPygBbT-zvRz2kTrBfG4ABOZ5kTmM_63dFNkD0gqULibM3ZLoL036OQ0QepJ2U7YM_nri8nYeCDuURqXlH-zFyp0xTKIcvdfyv4KFH-iY0zgW4UC11RRWAiXXYt6bIC_sSvoYh2O8w_gJmJvKjz/s2048/image_2025-12-27_15-49-59.png

G-Dragon ៖ G-Dragon បន្តបង្ហាញពីភាពទាក់ទាញដ៏យូរអង្វែងរបស់តារាចម្រៀង K-pop ម្នាក់។ នៅឯ MMA 2025 សិល្បកររូបនេះបានសម្តែងជាបន្តបន្ទាប់ពីអាល់ប៊ុមរបស់ខ្លួនដែលឈានដល់កម្រិតកំពូលជាមួយនឹងបទចម្រៀងល្បីរបស់លោក។ រចនាប័ទ្មសម្តែងដ៏ប្លែក និងថាមពលលើឆាកដ៏ពិសេសរបស់ G-Dragon បានផ្លាស់ប្តូរពិធីប្រគល់រង្វាន់ទៅជា «ការប្រគំតន្ត្រីខ្នាតតូច»ពិតប្រាកដ។ ការសម្តែងរបស់ G-Dragon ទទួលបានអ្នកចូលមើលប្រហែល ៣.៣ លានដង ដែលបង្ហាញពីឥទ្ធិពលដែលមិនថមថយរបស់លោកបន្ទាប់ពីបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9tpuHiQmJFSkqaNb9RNLwOTRmpXlMJ_VFtewmrJUbht3XRXCIlm1hOzsc0yXX240gfkYWWavvdGoXU_uJ_23yz_nWD_TSQMMdGfwDYe2zrE1WTxcnd7NY1u1Xd03DS5xfqxCRzczos4-rx0DjhNGNprl6E3hRECDxF1QYwvQq9FkW9hZkcQhwIJo3LZWA/s960/image_2025-12-27_15-50-11.png

EXO ៖ ការបង្ហាញខ្លួនរបស់ក្រុម EXO នៅឯ MMA 2025 បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ ក្រុមនេះបានសម្តែងបទចម្រៀងល្បីៗរបស់ខ្លួនជាបន្តបន្ទាប់រួមជាមួយនឹងបទចម្រៀងថ្មីរបស់ពួកគេ «Back It Up»។ នេះគឺជាការវិលត្រឡប់លើកដំបូងរបស់ក្រុម EXO មកកាន់ឆាកពិធីប្រគល់រង្វាន់ក្នុងរយៈពេល ៨ឆ្នាំ ដែលធ្វើឱ្យពេលវេលានេះមានអត្ថន័យជាពិសេសសម្រាប់អ្នកគាំទ្រ។ វីដេអូសម្តែងរបស់ក្រុមនេះទទួលបានការមើលលើសពី ៣.៧ លានដងយ៉ាងឆាប់រហ័ស និងមានប្រជាប្រិយភាពនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-BP4zFAp_bYqm2L3ErtfVY6Xt-eB39sRp7usJz3QlQqm5leavvKhoJgiIuJ869DSmsXvjjqCoXoxfg4RXwV3pmUMjgRizgiiL-UWUMsB3lebXXyHZB-rVqpNeunzaryDb6V4zzah83WYgRpbBhYr__rqyHrqClpzBsM3OMh_z2WroiGYO26AnXbHJF7Q/s2048/image_2025-12-27_15-50-01%20(2).png

aespa ៖ ក្រុមនេះបន្តពង្រឹងជំហររបស់ខ្លួនជាក្រុមចម្រៀងនារីឈានមុខគេមួយនាពេលបច្ចុប្បន្ន។ នៅឯ MMA 2025 ក្រុមនេះបានសម្តែងដោយរួមបញ្ចូលគ្នានូវបទចម្រៀងចំនួន៣បទ ។ ការសម្តែងនេះត្រូវបានគេសរសើរយ៉ាងខ្លាំងចំពោះទាំងរូបភាព និងតន្ត្រីរបស់វា ដោយទាក់ទាញអ្នកចូលមើលប្រហែល ១.៨ លានដងក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuMmG1ziRSpCmtE_1ZqzG3lCjtNdPA2J21s1e5ODWKtPMQ2r-Kji4fNhRpTCSnwv3VmxAbswJeHdGaigVAE4wCWTx7VmrMH0xkVevaoQPW49FopJ5e8yVKF-ZTXi-QaPMOs_jDyN20Mj2iKPTpTLy-387VYu3-jT0T8JUmanzhJcbEU5LA44KkPvFgJsy/s2048/image_2025-12-27_15-50-04.png

ALLDAY PROJECT៖ ក្នុងនាមជាអ្នកឈ្នះនៃប្រភេទ អ្នកចំណូលថ្មីឆ្នើមប្រចាំឆ្នាំ ក្រុម ALLDAY PROJECT បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការសម្តែងដ៏មានទំនុកចិត្តរបស់ពួកគេនៅក្នុងបទចម្រៀង «One More Time» ,«Look At Me», និង «Famous»។ ជាពិសេស ផ្នែករាំ breakdance ក្នុងបទ «Famous» បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបានក្លាយជាពេលវេលាដ៏គួរឱ្យចងចាំបំផុតមួយនៃយប់ប្រគល់រង្វាន់។ វីដេអូសម្តែងរបស់ក្រុមនេះមានចំនួនអ្នកចូលមើលលើសពី ១.៨លានដង ដែលបង្ហាញពីសក្តានុពលដ៏អស្ចារ្យរបស់ក្រុម K-pop ចំណូលថ្មីនេះ៕

ទឹកចិត្តមហាមិត្ត! ចិនផ្ដល់ជំនួយសរុបជិត ៣លានដុល្លារ សម្រាប់ជនភៀសសឹកកម្ពុជាជាង៦០ម៉ឺននាក់

0

(ភ្នំពេញ)៖ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាននាំយកជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ សរុបចំនួន ២០លានយ័ន (ប្រហែល ២.៨៤លានដុល្លារអាមេរិក) ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ជនភៀសសឹកជាង៦០ម៉ឺននាក់ នៅតាមតំបន់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBYKzx_DqrSdU8s72lAWGsJKhNFCy4V0Bp36hsbfX29JAKynNtKrTaYknyBxySVDEV9AqczRDgsmAb4u3uSStJ5Q0C_Dm9-Ipig-k8cL4-dBbTB7w0mmLMLmXS_UnwU7DLsDn3ekzuOezg3ftv2umh00U9NI65AuuI4bTgfaBbaRL3Hdfs1H0S3tjh4aCx/s1280/photo_2025-12-29_09-50-44%20(2).jpg

នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។ សម្ភារៈជំនួយដំបូងដែលត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារចាំបាច់មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3bkrJ8UvMFMcTfs0Jf7RrRjPcHlOQSLoAa4nURKpWmscMvgb1Y-vxLYrsUauiD24wqLCAGwsCUuUGQqX0u2Pd20_0Ic73Y8Hnxi8CZxo7im_26QgrUrEg8ei8qzdRt6_KIkbpY73a5R8-bJ8ActCPyvSi8PXusRvr-s38G1EYiqP0oHXLoYbZwaTgA1Uc/s1280/photo_2025-12-29_09-50-44%20(3).jpg

ជាមួយនឹងសម្ភារៈជំនួយទាំងនេះ រដ្ឋាភិបាលចិនជឿជាក់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅ និងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfw3F3G6pL48vIkSWmrHgaq-_4_WubL6d8vy8M50Vs2lp5hEYkga7xKjPaTYnrZ0kArW7vaEPZDHzqYrduDY7bL97Ezz4NVDvDob6d6QohvEjY6yCnGoYi_ybscyd365mFZszf6878rRohq5eGqQeRVYMAJyeSIZlPmlYf0Qlcgb-DoS7cEYDgj5QGlmDo/s1280/photo_2025-12-29_09-50-44%20(4).jpg
បន្ថែមលើនោះ ឯកឧត្តម វ៉ាង វិនពីន ក៏បានលើកឡើងផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជា ប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-P2SfB6JISpqFT9b6Bka96TcwpU6hpLi4U1FAUe4BE9LiRvlwA3x_BvxMiIf4oDVKhqnorL_4mRFj-MyE1KCb3SPOqFfa9tNbt8sGKLOqnZKKTbrm_Du6o-yeuhpe_G1x8IxWioJTPRwonf5oGvnkzcSJanJacOSdwPF9j8FCZrypAYJh3ChFx9jYOeqj/s1280/photo_2025-12-29_09-50-44.jpg

តាមការគូសបញ្ជាក់របស់លោក៖ សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។ បច្ចុប្បន្ន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9E8F2xz70gNisYR_Ih-Abjh2Rv4yNOv4YNAyD8UwZjmXXGuTdXoVgyRi02x3I-z8aGzcx_SbZf6QZhYiWCvQnPC74W1OQszzLDeQ16zKgVxL-uFL69qPsGfB5db17cSeIdtWLfQzVLpjJnLnuwbSuqBPVOdXkMj-qJLTC9nld1fOygShKMdABC5vL28X/s1280/photo_2025-12-29_09-50-45%20(2).jpg
ជាមួយគ្នានេះ ប្រទេសចិនសូមបង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើត សន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-P4iAlIGrSaUf5ypFhTs0yDCHLhqwWr0JbyWhUoh-4xdwMCxf5q6mQDuqdkC72tuk8_2pPoNjFDxCZljfYZCh18nFnedBXC0lUVwAsu6UjLFn3uu6zUp4poqZNnZDw6L-cHM35PJeppwTvuNAf3UxofiQUIz_uzcrCFvXMFi_fcsnbbeAZF88FhpMwHX/s1024/photo_2025-12-29_09-50-45.jpg

សម្ដេចធិបតីបញ្ជាក់ថា៖ ការជ្រើសរើសបទឈប់បា.ញ់ មិនមែនកម្ពុជាចុះចា.ញ់ ឬសុខចិត្តយកទឹកដីទៅប្ដូរនឹងសន្តិភាពឡើយ

0

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ថា៖ ការជ្រើសរើសយកការអនុវត្តបទឈប់បា.ញ់នៅពេលនេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Fu7j0VzZT5_yQkeTzLcpjO84tkQzCAuzLQeznVhhHx8E6us4ikMZlKmj0LMRJmHdD9-SHlWW6PdQKJqM93XWxS8L4O5ekm1iUR5N_nzcmPmxj0MW5WkL06o5KoMlINUei9D1vnmNOuVeXT2qIwXtuksfCwyYiLkFisgXRsG0OPJ1gouPaNbUSUxoudfe/s750/photo_2025-12-29_09-26-55.jpg
ផ្ទុយទៅវិញបើតាមប្រសាសន៍របស់សម្ដេច, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Rai5hIT7-tYpGdom4ImmdZ8BZHgXm2nNXJiL_NOYxJr1LTclYrliVSEqefNKBJs6NEZAVhucw03LFWoCDUBJPzdTC6qLh-ol1ec7mCXE_L7HacCDRZQfIOJg-XBa7nXIVnFCV-M1K4UeVfTaH2HlVXTzVhoELWvrS119s71sWhJkgBDxM1y0jeNPE6xO/s1000/photo_2025-12-29_09-26-55%20(2).jpg

ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZLzmeUdM-TbC_cm2LfCBYj1mbSXG3Pm-pKi6SlcTJYITCvbfI2uJt-b3tsnf0t3wr8OfAgW-_gPyRbHH3twGZ4vGH6uRYAUOJcHhBQmWci2_gNDRW-hvM48OHEXTWGJsKQ-COhhq0J-aMukKvxaeqgnZnQAktV9ONK2guT2UtSWqd2X20TDhRfDNIOmgc/s1280/photo_2025-12-29_09-26-56.jpg

លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង, យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC2mVuJGhPNTMpus8VvEBvxrL21do5QpnQUidwYFDt4kenpabfNYER_pmRrR8V3YJUENhR2VbsKB5AC8PSnUqMIVkc8zqlXkAlDrUosx6YnfUR9_uu18s4DgKWJh62Tf-HbyNbo9v0VsFeRPxYI6D5ZJsX8qQBz-87VA8pNXSbAyty0f3h6kUvLHepyLVy/s900/photo_2025-12-29_09-26-56%20(3).jpg
លើសពីនេះ ទទួលយកបទឈប់បា.ញ់ដូចខាងលើ គឺជាការសម្រេចចិត្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi202M6va3_8aXWA8ry2jXQbLNxRcevEMMk1fIOUsV-Aksrd0ciY_az59Gg8r3vcDXfadv-AqrtvTAqU9EfgfsDWoc16l9MhjNeG8bVj8Ysp_Am_5edvHYJGHYpPpebQ7QsTTdgzO-mcqzIxay9lr9L038KteqJ1brgXtPznxqfQAFHZC5Vc8RpR6CfzxHG/s1280/photo_2025-12-29_09-26-56%20(2).jpg
ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប, សម្ដេចធិបតីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង, គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី, នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ៕

លោក ត្រាំ ស្វាគមន៍បទឈប់បា.ញ់រវាងកម្ពុជា-ថៃ និងឆ្លៀតរិះគ.ន់ UN យ៉ាងចាស់ដៃអំពីភាពអសកម្ម

0

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាលត្រាំ បានសម្ដែងការត្រេកអរចំពោះប្រទេសកម្ពុជានិងប្រទេសថៃដែលយល់ព្រមទទួលយកបទឈប់បា.ញ់ និងបានបិទបញ្ចប់ការប្រយុទ្ធគ្នា ហើយត្រឡប់ទៅរកសន្តិភាពវិញ ដោយអនុលោមតាមសន្ធិសញ្ញាដើមដែលបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ។ ក្នុងនោះ លោក ត្រាំ ក៏បានធ្វើការរិះគ.ន់ទៅលើ អង្គការសហប្រជាជាតិផងដែរ ដែលកន្លងមកតែងឈរឱបដៃនៅស្ងៀម មិនចូលរួមក្នុងការជួយស្វែងរកសន្តិភាពសម្រាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi06M2CcWEcosxUJksK2UWOgNU__p_u1xHKltjl6OXqSyO_5YOH3AFswW4Siv7xxid4ZcZjgq89rLYJdzpEo9vFlUCrSg9h1dcngIbaLjdJmzP5hb8nFLlx3ujmoT_x7JMngccFSosGdTFmxRDMJk7FXCy-9etZqo7IqsCnggYaWHcx5asUxNwIPSRhfEop/s1280/photo_2025-12-29_08-46-39.jpg

យោងតាមសំណេរដែលបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social នៅថ្ងៃទី២៩ ខែធ្នូនេះ លោក ដូណាល់ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរមេដឹកនាំដ៏អស្ចារ្យទាំងពីរ ចំពោះភាពវៃឆ្លាតរបស់ពួកគេក្នុងការឈានទៅដល់ការសន្និដ្ឋានដ៏រហ័ស និងយុត្តិធម៌នេះ។ វាពិតជារហ័ស និងម៉ឺងម៉ាត់»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកមានមោទនភាពដែលបានជួយសម្របសម្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6q7OFjPVG7qGN6wU-1HCrJTNkNWL1FU6dR4_m0Tr7ztbyC8cDE8ePPa0nFL7lMo5x8b2dCkfv_P3-yhgBBnA612AQgYmE8x_BrmP9ycAyW9ISYy5LYcVRwCO7zEr86r01mhYi-h2l1x1f5RZuoHYQKNR_V66ygXvEbnzYAntfUkRUZoN0rLQ3nYYZN9YA/s1280/photo_2025-12-29_08-46-38.jpg

ក្នុងសារដដែលនោះ លោក ត្រាំ ក៏បានឆ្លៀតរិះគ.ន់ចំៗទៅកាន់អង្គការសហប្រជាជាតិ (UN) យ៉ាងចាស់ដៃ ដោយលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាមេរិកហាក់បីដូចជាបានក្លាយជា «អង្គការសហប្រជាជាតិពិតប្រាកដ» ទៅហើយ បន្ទាប់ពីលោកបានដោះស្រាយ និងបញ្ឈប់សង្គ្រាមចំនួន ៨ ក្នុងរយៈពេល ១១ខែចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyr_jMYlnAlKltAYvLKnkzKCETltrud16tlEMvPdNCEJPZId16QLGllp6LUmuTaWUlDa4VAOjf94sPjR8Y1YpCVwMv4KeoncnBCkIMZqzmIhOmvsZVyITiQaqHb-LGnpSR5Kyt00yABWJ8ZfYaH7-no8NoPjimO3Xbf3lBy4VFVFtBipgse5nJqe09_hs/s1050/photo_2025-12-29_08-46-39%20(2).jpg

លោកត្រាំបានបន្ថែមថា UN ហាក់បានផ្តល់ជំនួយតិចតួចបំផុតក្នុងជម្លោះនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ហើយបានជំរុញឱ្យស្ថាប័នពិភពលោកមួយនេះ «ចាប់ផ្តើមសកម្ម និងចូលរួមក្នុងសន្តិភាពពិភពលោក» ឱ្យបានពិតប្រាកដ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvDP8j6xUnik-i_DiDWmaPQ360WuvNL1yBVXIkN5Nk_WSCuMQ-51swQBjWlRhV6X7j8XHKak23H6D12xEe3M1bdSl7iiHS5sl1iQge_nElPjyi7pv2raa_AQlGNTfNwtjRMP2LKXfVVXXg9s4abcDKbbWUceSol7-gHXHdHntmvji3sV9N9FiPcl-WZOXa/s1280/photo_2025-12-29_08-46-38%20(2).jpg

កងទ័ពថៃប្រកាសថានឹងវាយប្រ.ហារជាថ្មី ប្រសិនបើកម្ពុជាបំពានបទឈប់បា.ញ់រយៈពេល៧២ម៉ោង

0

ប្រទេសថៃ ៖ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចប់នាវេលាម៉ោង១០និង២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយឯកភាពគ្នាលើបទឈប់បា.ញ់អនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានរយៈពេល៧២ម៉ោង ។ នៅថ្ងៃទី២៧ ខែធ្នូ នេះ ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃប្រកាសថា នឹងវាយប្រ.ហារជាថ្មី ប្រសិនបើកម្ពុជាបំពានបទឈប់បា.ញ់រយៈពេល៧២ម៉ោង ។

លោក ប្រាផាត សនចៃឌី ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិយាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថា ជំហ៊ានបន្ទាប់ ថៃនឹងទំនាក់ទំនងតាមទូរស័ព្ទជាមួយកម្ពុជាដើម្បីចែករំលែកព័ត៌មាន និងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយនឹងមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរចូលរួមសហការ ។ ថៃនឹងប្រមូលភស្តុតាងទាំងអស់បង្ហាញទៅពិភពលោក ដើម្បីចោទប្រកាន់កម្ពុជាបា.ញ់ប្រហារមុន ។

ចំណែកកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយអនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៧២ម៉ោង លោក ប្រាផាត ជំនួយការមេបញ្ជាការកងទ័ពអាកាសយល់ថា នេះជាពេលវេលាសមរម្យ និងជាពេលវេលាស្តង់ដារដែលប្រើប្រាស់នៅទូទាំងពិភពលោក ប៉ុន្តែប្រសិនបើកម្ពុជាបំពានបទឈប់បាញ់បង្កឱ្យមានសង្គ្រាមជាថ្មី គឺកងទ័ពថៃនឹងវាយប្រហារម្តងទៀត ថែមទាំអរាយការណ៍ប្រាប់ពិភពលោក ។

ម្យ៉ាងទៀត ប្រសិនបើថៃដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបរួចហើយ ស្រាប់តែកម្ពុជាបំពានបទឈប់បាញ់ កងទ័ពថៃនឹងវាយប្រហារដូចមុនដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ។ ដូចគ្នានេះ នឹងប្រាប់ពិភពលោកថា ថៃចាំបាច់ត្រូវតែវាយប្រហារកម្ពុជា បន្ទាប់ពីការចរចាដោយសន្តិវិធីរួចប៉ុន្តែគ្មានលទ្ធផល ហើយកងទ័ពថៃនឹងមិនឈប់សម្រាកពេលបុណ្យឆ្លងឆ្នាំខាងមុខទេ គឺត្រៀមខ្លួនវាយប្រហារជានិច្ច ។

ពលរដ្ឋថៃជាង៤សែននាក់ ដែលបានចាកចេញពីផ្ទះសម្បែងទៅស្នាក់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន គឺរដ្ឋាភិបាលថៃនឹងការពារយ៉ាងដិតដល់ និងផ្តល់ប្រាក់សំណងផងដែរ ។ ក្រៅពីនេះ ក៏សូមអរគុណពលរដ្ឋថៃដែលជួយបញ្ជូនសម្ភារៈមកឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពានកម្ពុជាជាបន្តបន្ទាប់ ។ ទោះជាមានជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុន្តែភ្ញៀវទេសចរដែលនឹងធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃមិនចាំបាច់បារម្ភទេ គ្រាន់តែកុំធ្វើដំណើរទៅតំបន់ជម្លោះ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចប់នាវេលាម៉ោង១០និង២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយឯកភាពគ្នាលើបទឈប់បាញ់ដោយអនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានរយៈពេល៧២ម៉ោង ។ កិច្ចប្រជុំនេះក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក Natthaphon Narkphanit រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ។

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា-ថៃ គឺបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ៕

ល្បិចដដែលៗ! សារព័ត៌មានថៃផ្សាយថា កងទ័ពថៃជាន់មីនម្នាក់ទៀតហើយនៅមុនពេលបទឈប់បា.ញ់ចូលជាធរមាន

0

ប្រទេសថៃ ៖ កងទ័ពថៃតែងតែលេងល្បិចដដែលៗរឿងជាន់មីនដើម្បីទម្លាក់កំហុសលើកម្ពុជា ជាពិសេស ពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ឬពេលមានកិច្ចប្រជុំសំខាន់រវាងកម្ពុជា-ថៃ ក៏ប្រឌិតរឿងកងទ័ពថៃជាន់មីនរងរបួសធ្ងន់ ។ លើកនេះក៏ដូចរាល់ដង ពេលបញ្ចប់កិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន (GBC) និងបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្រាប់តែសារព័ត៌មានថៃផ្សាយថា កងទ័ពថៃម្នាក់ទៀតហើយជាន់មីនរងបួសធ្ងន់នៅព្រំដែនខេត្តស៊ីសាកេត គឺរយៈពេល៣០នាទីមុនពេលបទឈប់បា.ញ់ចូលជាធរមាន ដែលក្លាយជាកងទ័ពទី១០ រងគ្រោះដោយសារគ្រាប់មីន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៧ ខែធ្នូ កងទ័ពថៃម្នាក់ទៀតហើយជាន់មីនរងរបួសធ្ងន់ធ្ងរដាច់ជើងស្តាំនៅភ្នំ Sattasom ខេត្តស៊ីសាកេត គឺរយៈពេល៣០នាទីមុនពេលបទឈប់បា.ញ់ចូលជាធរមាន ហើយក៏បានចោទប្រកាន់តាមទម្លាប់ថា គឺជាគ្រាប់មីនរបស់កម្ពុជា ។

នៅថ្ងៃទី២៧ ខែធ្នូ លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃថា ថ្ងៃនេះ រយៈពេល៣០នាទីមុនពេលបទឈប់បា.ញ់ចូលជាធរមាន កងទ័ពថៃម្នាក់បានជាន់មីនប្រឆាំងមនុស្ស ប្រភេទ PMN-2 ពេលកំពុងប្រតិបត្តិការនៅភ្នំ Sattasom ខេត្តស៊ីសាកេត ដែលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដាច់ជើងខាងស្តាំ ។ ក្រោយកើតហេតុ ភ្នាក់ងារជួយសង្គ្រោះបានបញ្ជូនកងទ័ពរូបនេះតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យខេត្តសុរិន្ទ ពេលនេះ គ្រូពេទ្យកំពុងជួយសង្គ្រោះយ៉ាងដិតដល់ ។ កងទ័ពបានត្រួតពិនិត្យនៅទីតាំងកើតហេតុយ៉ាងតឹងរ៉ឹងដើម្បីសុវត្ថិភាព និងការពារកុំឱ្យកងទ័ពថៃជាន់មីនបន្ថែម ។

គួរបញ្ជាក់ថា បើទោះជាការជាន់មីនលើកនេះពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ថា ជាមីនចាស់ ឬថ្មី ប៉ុន្តែកងទ័ពថៃបានចោទប្រកាន់ទម្លាក់កំហុសលើកម្ពុជាដូចលើកមុនៗថា កងទ័ពថៃដែលជាន់មីននេះ គឺជាជនរងគ្រោះទី១០ហើយដែលដាក់ដោយកម្ពុជា ។

កងទ័ពថៃតែងតែប្រើប្រាស់ចាស់ដដែលៗរឿងជាន់មីនជាច្រើនលើកច្រើនសា ជាពិសេស រៀងរាល់ពេលមានកិច្ចប្រជុំសំខាន់ណាមួយត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួលស្ថានការណ៍រវាងកម្ពុជា-ថៃឱ្យមានសន្តិភាពឡើងវិញ គឺកងទ័ពថៃបានប្រឌិតរឿងជាន់មីនជានិច្ច ។ បន្ទាប់មក ថៃក៏ចាប់ផ្តើមរករឿងបង្កជម្លោះជាមួយកម្ពុជា ទាំងដែលថៃគ្មានភស្តុតាងច្បាស់លាស់ ។

ពលរដ្ឋខ្មែរមានចម្ងល់ថា ឱ្យតែពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ឬពេលមានកិច្ចប្រជុំសំខាន់ ហេតុអ្វីកងទ័ពថៃប្រឌិតរឿងជាន់មីនទៅវិញ? ចុះនៅពេលបើកសង្គ្រា.មវាយប្រហារកម្ពុជាជាច្រើនថ្ងៃមកនេះ ហេតុអ្វីមិនជាន់មីន? ឬមួយទាល់តែមានកិច្ចប្រជុំ ទើបកងទ័ពថៃដើរជាន់មីន?

កងទ័ពថៃល្មមឈប់លេងល្បិចដដែលៗនេះទៅ គ្មានអ្នកណាជឿទេ ពីព្រោះល្បិចជាន់មីន គឺជាលេសរករឿងចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ហើយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ។ កម្ពុជាសង្ឃឹមថា កងទ័ពថៃនឹងមិនបំពានបទឈប់បាញ់ និងបញ្ឈប់ការចោទប្រកាន់រឿងមីនមិនឈប់ឈរ ៕

អ្នកកាសែតជើងចាស់របស់ថៃម្នាក់ថា យោធាថៃកំពុង«ស្រវឹងសង្រ្គា.ម»លែងដឹងខុសត្រូវ លែងខ្វល់ពីក្រសែភ្នែកអន្តរជាតិ

0

ប្រទេសថៃ៖ អ្នកកាសែតជើងចាស់ថៃ លោក Pravit Rojanaphruk បានលើកឡើងពីស្ថានភាពរបស់ប្រទេសថៃថា ពេលនេះកំពុងបណ្ដោយឲ្យយោធាដែល«ស្រវឹងសង្រ្គា.ម»កាន់កាប់អំណាច ធ្វើអ្វីបំផ្លាញអ្វីស្រេចតែចិត្ត រួចហើយរកលេសបកស្រាយមិនទំនង ធ្វើសីលធម៌សង្គមកាន់តែធ្លាក់ចុះ ដោយមិនខ្វល់ខ្វាយពីការយល់ឃើញរបស់អន្តរជាតិឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt6YPYDV01UIuFBRSFJXf4SWpslaYfZ0nQEFp4p3usWK0bDZVVFChCtDoB9EhSToih9IO57GVVf09ic5wHJt7gpLhKJx934FZjYi12lcxZjGPnOhvxxcrg7i-6bbh5wWUNAKqVkswJPZ-CJWDFyf7sUNRjj3GMzqQqjPFxeltIUGTU3ufwr6CbUp-NKGAZ/s640/photo_2025-12-27_13-52-26%20(2).jpg
យោងតាមសំណេររបស់លោក Pravit នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា កាលពីខ្ញុំនៅក្មេង យើងត្រូវបានសាលាបង្រៀនថា ភូមាបានវា.យប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំគិតមិនយល់ទេថា ហេតុអ្វីបានជាពួកគេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា?
លុះរហូតមកដល់ពេលនេះ នៅពេលដែលខ្ញុំបានឃើញទាហានថៃទៅបំផ្លាញរូបសំណាកព្រះវិស្ណុដ៏ធំមួយដែលសាងសង់នៅក្នុងប្រទេសកម្ពុជា ហើយដែលពួកគេអះអាងថាបានរំលោភលើទឹកដីថៃនោះ ទីបំផុតខ្ញុំបានយល់យ៉ាងច្បាស់ពីអារម្មណ៍នៃការស្រវឹងសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR1wGPV5ufkgz7UMpq6KXK4o45nTlQrJcxiDd_JHs8Lp_6Rp3grO94Zhgl48Qu2C3_0y9Th-GDvyMaWoMedeTy_acKK_RIvr3I1SX9fod9RS02810LzjXzNbw1jO1FM25SSz7qG4EFGe6M8psKaDhjaFQGqgiucKdMFxoXnrWSs05f1S5gQxy4c2yljgWz/s1280/photo_2025-12-27_13-52-27.jpg

តាមការបញ្ជាក់របស់លោក Pravit៖ ការស្រវឹងសង្គ្រាមនឹងធ្វើឱ្យសង្គមរបស់យើងលែងដឹងខុសត្រុវ និងព្រងើយកន្តើយចំពោះរបៀបដែលពិភពលោកមើលឃើញយើង។ វាប្រៀបដូចជាមនុស្សម្នាក់ដែលទទួលឥទ្ធិពលជាតិស្រវឹ.ងយ៉ាងខ្លាំង ដើរចុះដើរឡើង ហើយនិយាយគ្មានក្បាលកន្ទុយអញ្ចឹងដែរ។ សង្គមមួយដែលខ្វះការយល់ដឹង មិនដឹងពីរបៀបដែលសហគមន៍អន្តរជាតិយល់ឃើញពីសកម្មភាពរបស់ខ្លួនឯងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkh_12yJDMzCsn8zpGmK6TgVsxlh-W7uSk987N474I_YFKSLgHbPL9P9P42cgSz3ZHrtSO1-cmviKWXwJL665xB3AC52YgPOcJhScd9TGioPHFT7M7YYG7bqw2pJy3t3RD0lEwQus7St681wIY_Y77vpeL6qaVV6vwJJU-88BNTsbkoblZkxcO4xYzb210/s1280/photo_2025-12-27_13-52-26%20(3).jpg
ជាក់ស្ដែង អ្នកកាសែតជើងចាស់រូបនេះក៏បានលើកឡើងអំពីរូបព្រះវិស្ណុដែលបានបំផ្លា.ញនោះផងដែរថា មិនថារូបសំណាកនោះចាស់ឬថ្មី ឧទ្ទិសឬអត់ ចុះបញ្ជីឬអត់ ចំណុចសំខាន់គឺថា ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីកម្ទេចវា គឺជាការប្រមាថយ៉ាងខ្លាំងចំពោះជនជាតិឥណ្ឌា និងអ្នកដែលកាន់សាសនាហិណ្ឌូ។ ឧទាហរណ៍ ប្រសិនបើប្រទេសណាមួយរុះរើរូបសំណាកព្រះពុទ្ធដ៏ធំមួយនៅបរទេសគេ ហើយបានធ្វើការអះអាងដូចគ្នា ឬស្រដៀងគ្នានេះ ថាវាគ្រាន់តែជាសំណង់ថ្មី ឬមិនត្រូវបានចុះបញ្ជីអ្វីឡើយ នោះពុទ្ធសាសនិកថៃនឹងមិនសប្បាយចិត្តដូចគ្នា។ ទោះបីជនបរទេសជាអ្នកសាងសង់រូបសំណាកព្រះពុទ្ធក្លែងក្លាយដើម្បីតុបតែងហាងស្រា ឬបារក៏ដោយ ជនជាតិថៃមួយចំនួនធំក៏នឹងខឹងសម្បារយ៉ាងខ្លាំងផងដែរ វាមិនទាក់ទងនឹងសំណង់បុរាណ មិនបុរាណ ឬមានការឧទ្ទិសឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-vYaiRyWHFqaUNfUVpGfKdd1qN9fMUcOnjQvc7c42nb7jZKlNRp7kgwqIkpz-4U9w7XSi7SLaBcHdV7hbDByMsfgNgxa874eNOI86zwSd3KBvhSTjO8Gvs5qCGtUeE_fSL3HQJRvOjK6kpsmV7rfP6IJ4oR5LVJ2WPmQlwTw81YrPOERRtLBLTO6aX1g/s1080/photo_2025-12-27_13-52-26%20(4).jpg

គ្រាន់តែមើលរូបភាពទាំងនេះចុះ អ្នកនឹងឃើញថា តើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណា។
ជាចុងក្រោយលោក Pravit បានគូសបញ្ជាក់ថា៖ ខ្ញុំចង់ប្រាប់ទៅក្រុមថៃជ្រុលនិយមថា គួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីផងទៅ បើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្ល៉ឹងៗនោះ។ បង្កើតសត្រូវម្នាក់ទៀតទៅ ហើយកុំខ្វល់ពីពិភពលោក ឬទំនាក់ទំនងជាមួយរដ្ឋ និងប្រជាជនបរទេសអី។ កាលពីម្សិលមិញ កាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សិង្ហបុរី បានចុះផ្សាយចំណងជើងថា បន្ទាប់ពីឆែកមើលលើ Google Maps រូបសំណាកដែលត្រូវគេវាយចោលនោះ គឺស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រពីព្រំដែនថៃ-កម្ពុជា ប៉ុន្តែ គឺស្ថិតនៅក្នុងដីកម្ពុជា។ ទៅចាត់ការជាមួយសិង្ហបុរីទៅ ដើម្បីបង្ហាញថាពួកអ្នកឯងកំពុង “ស្រវឹងសង្គ្រាម”។ ហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Maps ផងណា៎!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBKlRWg_3Qi-tLmIBsx-sXt_2-LhOSox9qo30ovvUwE7_9hNTy0-xjhWkBAAwS6WOpodkI8od0TASoocScCHlX542RjBdvQDh05B5uPoQzH5TfiRI-uvlvukeJvhdZ1AzGb_3VYqWWVEq1-daYj81EHX5Ly9ib3KfV8fCP2djUkIT_jt7mMSDZBkdPpIF9/s567/photo_2025-12-27_13-52-27%20(3).jpg
ទាំងនេះ គឺជាការលើកឡើងរបស់អតីតអ្នកកាសែតដ៏ឆ្នើមរបស់ថៃ បានធ្វើរៀបរាប់ចំៗមិនខ្លាចមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ក៏ដោយសារតែលោកចង់បង្ហាញពីភាពត្រឹមត្រូវ និងការពិតប្រាប់ទៅកាន់ប្រជាជនថៃគ្រប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលនិយាយត្រង់មិនសូវទទួលបានការឲ្យតម្លៃនោះទេនៅក្នុងសង្គមថៃបច្ចុប្បន្ន៕