Home ព័ត៌មានអន្តរជាតិ ថៃបង្ហាញក្ដីបារម្ភ ខណៈកម្ពុជាមានសិទ្ធិទិញអាវុ.ធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់

ថៃបង្ហាញក្ដីបារម្ភ ខណៈកម្ពុជាមានសិទ្ធិទិញអាវុ.ធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់

24
0

ពីមុនធ្លាប់មានតែឯង ពេលនេះចាប់ផ្ដើមព្រួយបារម្ភ! ប្រទេសថៃបានដាក់កងកម្លាំងសន្តិសុខរបស់ខ្លួនឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយព្រ.មានថាភាពតានតឹងតាមបណ្តោយព្រំដែនជាមួយកម្ពុជាអាចនឹងផ្ទុះឡើងម្តងទៀត បន្ទាប់ពីស្ថានការណ៍ថ្មីៗនេះបានបង្ហាញថា កម្ពុជាអាចនឹងធ្វើទំនើបកម្មសព្វាវុ.ធទំនើបៗជាងមុន និងភាពរីកចម្រើនដែលអាចកើតមាននៅក្នុងប្រព័ន្ធការពារដែនអាកាសនៅខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7hr4SVVZ0ZLHh8NTQcuX_97lMe352eC7tjYeYmn4xdYKnCAe4w_3378dJ7TECcsg8I8LOCLuWPbWxOkrEW_bkLby8Zvpt4cLRqLvz2TXdb25nOF9ZQnzMnbrkSCvzAbtGSMEv-pJKw_6ql0BtgvKItB7G8lNp0QA2am5hf51KoDN7dwNj3yH7ZOPqwgiR/s1200/photo_2026-02-10_09-17-06%20(2).jpg
យោងតាមសារព័ត៌មាន The Nation នៅថ្ងៃទី៩ ខែកុម្ភៈបានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់ និងសន្តិសុខបានព្រ.មានថាភាពតានតឹងតាមបណ្តោយព្រំដែនថៃ-កម្ពុជាអាចកើនឡើងម្តងទៀត បន្ទាប់ពីមើលឃើញថាស្ថានភាពហាក់មិនសូវស្រួល ជាពិសេសអំពីការផ្លាស់ប្តូរថ្មីៗនៅក្នុងតុល្យភាពយោធារបស់កម្ពុជានៅក្នុងតំបន់។ ការណ៍នេះបង្កឱ្យមានការព្រួយបារម្ភថាជម្លោះព្រំដែនយូរអង្វែងអាចរីករាលដាលទៅជាការប្រឈមមុខដាក់គ្នាឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPc28fWZ6AA-FBQH6kvrIAtE1A5hRxjP0MKjqueQDKbzSGsw4j2SISDfMnabslsfTDt47yQnGbjtGUx4m-DWQovpfHvRegtc4D8kIV0BUq1kSi6ASex6gqq7GBIOI5ATU1WnbDXQ0snzEeFxbNtbHDRzR3Da44Jdn3F1B7hBCwumuJ7rHcgC4yLuFCHzr/s1280/photo_2026-02-10_09-17-05.jpg

ទន្ទឹមនឹងនេះ ការដកចេញពីបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកទៅលើកម្ពុជាចំពោះការទិញសព្វាវុ.ធ បានបើកទ្វារឱ្យទីក្រុងភ្នំពេញអាចទិញអាវុធទំនើបៗដែលផលិតដោយអាមេរិក ដែលជាការវិវឌ្ឍធំមួយ ធ្វើឲ្យអ្នករៀបចំផែនការសន្តិសុខថៃកំពុងតាមដានយ៉ាងដិតដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixjsW_Zpo1zjNeQwOOC8Buw8dZMn2hlG40eNA3SM9RHVuF-O4NGJlcB_lwetrNRFQ_X59NEird2woxJPLJ2LfEc8j2Wln9QD2h2LaITm6knTt9nBkytIJsurLb0_3FcZZZ8JHd1Cg6oMx1RnuXCu08nxcGZNHNk7Pbhi6Ts4ofDKjPWAiJH0_2p1Tc86ko/s1280/photo_2026-02-10_09-17-06.jpg

ប្រភពពីមន្ត្រីសន្តិសុខថៃបានគូសបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាដែលអាចកើតមាននាពេលខាងមុខ នឹងមិនមែនជាការប្រើប្រាស់ត្រឹមតែប្រព័ន្ធរ៉ុក្កែត BM-21 ដូចកាលពីអតីតកាលនោះទេ។ អ្វីដែលជាក្តីបារម្ភចម្បងសម្រាប់កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ (RTARF) នៅពេលនេះ គឺវត្តមាននៃ ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ដែលកម្ពុជាទើបនឹងទទួលបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOdl2uSkhbDLjWh9644_ST1G4gqBsX0dHGH-8m1PybwrKYbSyFQzlwzfl30J8rwur8y9lVy1cBl3Dms5YT9JdQvLevWpZAnRiuHCEV9d0gEkrSCUZp0Mi6DbVrfhj8TUUmIaC6BQ66xjKMZUc1iCuv6D2MA5uFp7xBthOXICPR6WhaVpElUaxFG1hLRkUs/s1280/photo_2026-02-10_09-17-06%20(4).jpg
អ្នកវិភាគយោធាជឿជាក់ថា ការបំពាក់គ្រឿងយុទ្ធោបករណ៍ថ្មីៗទាំងនេះ គឺជាយុទ្ធសាស្ត្រ “បន្សាបឧត្តមភាព” ដើម្បីទប់ទល់នឹងកម្លាំងទ័ពអាកាសរបស់ថៃ ដែលជានិច្ចកាលតែងតែមានប្រៀបជាងក្នុងការគ្រប់គ្រងស្ថានការណ៍ព្រំដែន តាមរយៈយន្តហោះចម្បាំង និងបច្ចេកវិទ្យាវាយប្រហារចំគោលដៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-517dsVBExhEf8H2TkVYnUlUabNdqTJVk2kmNUkGQRRFH52fEJEx1p0bdiY_XI8Lh5cCB5vxCc7bliK1dFs3vSouXf84LW3bXJkrynz1r849V4Al7Pj3uTATV4LwTziP7Nt9t0nRpPRAof_lOeBWotDmUvPDY4irgF8pZPdKge4NcOzmyntrm9y3oD9nj/s1280/photo_2026-02-10_09-17-06%20(3).jpg

តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បច្ចុប្បន្នរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខថៃបានបង្កើនប្រតិបត្តិការឃ្លាំមើលតាមព្រំដែនយ៉ាងតឹងរ៉ឹងបំផុត ដើម្បីតាមដានសញ្ញាណាមួយដែលនាំទៅរក “ជុំទីបី” នៃជម្លោះប្រដាប់អាវុធ។ តំបន់ព្រំដែនដែលធ្លាប់មានជម្លោះ ត្រូវបានកំណត់ជាផ្លូវការថាជា “តំបន់ងាយរងគ្រោះបំផុត” ក្នុងស្ថានភាពនយោបាយក្រោយការបោះឆ្នោតនេះ។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបផ្លូវការណាមួយពីភាគីរដ្ឋាភិបាលកម្ពុជាជុំវិញការចោទប្រកាន់ និងរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ថៃនេះនៅឡើយទេ ៕