ក្រុមរាំ WBC (Wall breaker crew) នឹងតំណាងប្រទេសកម្ពុជាប្រកួតក្នុងកម្មវិធី Body Rock Asia Dance នៅឯប្រទេសហ្វីលីពីន។ នេះគឺជាលើកទី១ដែលក្រុមរាំនៅក្នុងប្រទេសកម្ពុជាចូលរួមកម្មវិធីប្រកួតរាំនេះ។
.png)
តាមការឱ្យដឹងពីក្រុម WBC នៅលើគណនីទិកតុកបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រុមរបស់ពួកគេនឹងចូលរួមប្រកួតជុំចុងក្រោយនៃកម្មវិធី Body Rock Asia Dance នៅឯប្រទេសហ្វីលីពីន។ អ្នកតំណាងក្រុមបាននិយាយថាពួកគេពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងក្នុងការតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធីដ៏ធំមួយនេះ ហើយពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពផងដែរ។
.png)
ម្ចាស់ជ័យលាភីនៅក្នុងការប្រកួតនេះនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនប៉េសូ ប្រមាណជាង១ពាន់ដុល្លារអាម៉េរិករួមទាំងមានឱកាសទៅសហរដ្ឋអាម៉េរិក។ តាមការផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានក្នុងស្រុកក្រុម WBC បានឆ្លងកាត់វគ្គចម្រុះតាមអនឡាញមានរហូតដល់៧០ក្រុម។ នេះបញ្ជាក់ថាកូនខ្មែរក៏ពូកែមិនធម្មតាមិនចាញ់បរទេសឡើយជាពិសេសគឺមានឱកាសស្ពាយឈ្មោះប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។
ក្រុមរាំ WBC ធ្លាប់ចូលរួមការប្រកួតក្នុងកម្មវិធី Cambodia Got talent 2023 និងបានចូលរួមបង្កើតក្បាច់រាំសម្រាប់តារាល្បីៗដូចជា វណ្ណដា នរិទ្ធ GMENGz ក្រុម Lacima និងសិល្បករមួយចំនួនទៀត៕










