Home Blog Page 1407

ប្លែកទៀតហើយ! ហាងអូស្ត្រាលីមួយកន្លែងត្រូវបានផាកពិន័យ បន្ទាប់ពីផ្សព្វផ្សាយចែកភេសជ្ជៈឥតគិតថ្លៃតាមទំហំអាវទ្រ.នាប់

0

បរទេស៖ ហាងស្រាអូស្ត្រាលីមួយកន្លែងរងការផាកពិន័យយ៉ាងច្រើន បន្ទាប់ពីផ្សព្វផ្សាយការចែកភេសជ្ជៈមិនគិតថ្លៃតាមទំហំអាវទ្រនាប់ បង្កការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋជាច្រើន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail កាលពីថ្ងៃទី ២៤ ខែតុលាថា កន្លែងកម្សាន្តមួយដែលមានឈ្មោះថា “Woolshed on Hindley” នៅទីក្រុង Adelaide ភាគខាងត្បូងប្រទេសអូស្ត្រាលី ត្រូវបានពិន័យដោយអាជ្ញាធរ បន្ទាប់ពីហាងនេះបានផ្សព្វផ្សាយឱ្យអតិថិជនជាស្ត្រីដោះអាវទ្រនាប់ចេញ ដើម្បីទទួលបានភេសជ្ជៈឥតគិតថ្លៃតាមទំហំអាវ មានន័យថាបើទំហំអាវធំទទួលបានភេសជ្ជៈកែវធំ ប៉ុន្តែបើទំហំអាវតូចទទួលបានភេសជ្ជៈកែវតូច។Woolshed Adelaide Hindley Street: Bar fined for offering women free drinks  based on their bra size

តាមស្លាកសញ្ញារបស់ហាងមានសរសេរថា Cup A ទទួលបានភេសជ្ជៈ ១ កែវ ភេសជ្ជៈ B ២ និងភេសជ្ជៈ ៣ C ដោយមានសារសរសេរនៅលើនោះថា «កាន់តែធំកាន់តែល្អ»។ ទោះជាយ៉ាងណាក៏ដោយ កន្លែងកម្សាន្តនោះត្រូវបានផាកពិន័យ ៣,៨៩៧ ដុល្លារ សម្រាប់ការផ្សព្វផ្សាយនោះ ព្រោះវាបានបំពានបទប្បញ្ញត្តិសម្រាប់ការផ្សព្វផ្សាយកន្លែង កម្សាន្ត។ យោងតាមអាជ្ញាធរក៏បានរកឃើញថាហាងនេះមិនមានកាមេរ៉ា CCTV ដែលអាចប្រើប្រាស់បាននោះទេ។ ដូច្នេះ ការផ្សព្វផ្សាយផ្អែកលើយេនឌ័រ រួមទាំងការផ្សព្វផ្សាយដែលប្រឆាំងនឹងមនុស្ស មិនត្រឹមតែមិនស្របតាមការរំពឹងទុករបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពាន។Woolshed on Hindley nightclub, Adelaide, learns its punishment for urging  patrons to take off their bra for free drinks | Daily Mail Online

គួរបញ្ជាក់ដែរថា ការផ្សព្វផ្សាយនេះត្រូវបានលុបចោលភ្លាមៗ ហើយម្ចាស់ហាងនេះក៏បានបង្ហោះសារសុំទោសជាសារធារណៈដល់មនុស្សគ្រប់គ្នា ដោយបញ្ជាក់ថា ការផ្សព្វផ្សាយនេះមិនមានចេតនារើសអើងដល់ស្ថាប័នរបស់ប្រជាពលរដ្ឋតាមមធ្យោបាយណាមួយឡើយ៕Woolshed Adelaide Hindley Street: Bar fined for offering women free drinks  based on their bra size

ផ្អើលពេញបណ្តាញសង្គម G-Dragon ត្រូវប៉ូលិសឃាត់ខ្លួនស៊ើបអង្កេតពាក់ព័ន្ធនឹងគ្រឿ.ងញៀ.ន

0

នៅថ្ងៃទី ២៥ ខែតុលា សារព័ត៌មាន News1 បានរាយការណ៍ថា G-Dragon ត្រូវបានភ្នាក់ងារប៉ូលិសក្រុង Incheon ឃាត់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ប៉ូលីសបានអត្ថាធិប្បាយថា «ដោយសារតែវាជាករណីដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតយើងមិនអាចបង្ហាញព័ត៌មានលម្អិតជាក់ស្តែងបានទេ» ។ ប៉ូលិសក៏បានបំភ្លឺផងដែរថា ករណីនេះមិនពាក់ព័ន្ធនឹងតារាសម្តែង Lee Sun Gyun ដែលបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនដូចគ្នា ប៉ុន្តែនេះគឺជាករណីដាច់ដោយឡែកដែលមិនមានទំនាក់ទំនងជាមួយគ្នាឡើយ។K-Pop Artist G-Dragon Arrested for Using Drugs in South Korea

នៅល្ងាចថ្ងៃទី២៥ តុលា ផលិតកម្ម YG Entertainment បានប្រាប់សារព័ត៌មាន Xportsnews ថា បច្ចុប្បន្ន G-Dragonមិនមែនជាតារានៅក្រោមផលិតរបស់ក្រុមហ៊ុនទេ ដូច្នេះវាពិបាកសម្រាប់ពួកយើងក្នុងការឆ្លើយតបជាផ្លូវការ។ ផលិតកម្ម YG Entertainment ធ្លាប់បានបង្ហើបកាលពីខែមិថុនាថា កិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយ G-Dragon បានផុតកំណត់ហើយ។G-Dragon, arrested for drug use, “I mistook marijuana for cigarettes, it's  unfair”… The explanation 12

ទន្ទឹមនឹងដំណឹងនៃការឃាត់ខ្លួនរបស់តារា K-Pop ដ៏ល្បីពាក់ព័ន្ធនឹងគ្រឿងញៀននេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវីដេអូរបស់ G-Dragon នៅឯព្រលានយន្តហោះកាលពីដើមខែឧសភា បានផ្ទុះកក្រើកម្តងទៀត។ អ្នកលេងបណ្តាញអ៊ឺនធឺណិតនៅ កូរ៉េជជែកវែកញែកយ៉ាងច្រើនទៅលើឥរិយាបថ G-Dragon សម្រាប់កាលវិភាគរបស់គេទៅសហរដ្ឋអាម៉េរិក ដែលមានសភាពមិនធម្មតា នៅពេលចុះពីឡានភ្លាម G-Dragon ក៏ញ័រខ្លួន ហើយខំប្រឹងទប់ខ្លួនដើម្បីឈរ។ សូម្បីតែក្នុងរយៈពេលដ៏ខ្លីដែលកំពុងរង់ចាំនៅផ្លូវថ្មើរជើងក៏ដោយ G-Dragon បានធ្វើចលនារាងកាយរបស់គេ ដោយឥតឈប់ឈរ ហើយបន្តលើកដៃរបស់ដោះមួកក្រវីក្បាល និងធ្វើចលនាចម្លែកផ្សេងទៀត ហើយវីដេអូនោះបានចែកចាយយ៉ាងច្រើនពេញបណ្តាញសង្គម៕G-Dragon: Net worth, career and expensive things he owns

ចិនប្រកាសអនុម័តច្បាប់អប់រំឆ្ពោះទៅរក«ឧត្តមគតិស្នេហាជាតិ» ក្រោមហេតុផលជាតិនិយម

0

ហុងកុង៖ កាលពីថ្ងៃអង្គារទី២៤ខែតុលានេះ សារព័ត៌មានរបស់រដ្ឋចិនបានរាយការណ៍ថា សភាជាតិរបស់ប្រទេសចិនបានបានអនុម័តច្បាប់ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធអប់រំទៅកាន់សាធារណៈជន ជាពិសេសគឺកុមារឲ្យមានឧត្តមគតិស្នេហាជាតិ ដើម្បីបញ្ជៀសនូវបញ្ហាមួយចំនួន ពិសេសកុំឲ្យកើតឡើងនូវប្រវត្តិសាស្រ្តច្រំដែលនៃ«លទ្ធិបដិវត្ត»របស់ចិននាសម័យមុន និងរក្សាបាននូវឯកភាពជាតិ។China's Patriotic Education Law: A Pathway to National Unity and Pride

យោងតាមភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ច្បាប់អប់រំឧត្តមភាពស្នេហាជាតិនេះត្រូវបានផ្តល់ការធានាបាននូវនិតិវិធីជាតិនិយម ព្រោះថាមនុស្សមួយចំនួនបានភ្លេចនូវស្មារតីស្នេហាជាតិជាបណ្តើរៗហើយ។ ភ្នាក់ងារស៊ីហ័រក៏បានបន្តទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងអប់រំឆ្ពោះទៅរកឧត្តមភាពស្នេហាជាតិ ដោយគោរពទៅនឹង ប្រវត្តិសាស្រ្តនិងវប្បធម៌ជាប្រពៃណីរបស់ប្រទេសដទៃនិងបំផុសគំនិតក្នុងការទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យពីអរិយធម៌ផ្សេងៗផងដែរ។HK supports bill on patriotic education - Chinadaily.com.cn

យោងទៅតាម China Daily បានបញ្ជាក់ដែរថា ច្បាប់នេះបានអនុវត្តវិធានការទៅលើក្រុមមនុស្សផ្សេងៗរួមមានទាំងមន្ត្រីរាជការ កម្មករ អ្នកភូមិ កុមារ ជាពិសេសគឺរដ្ឋបាលនៅទីក្រុងហុងកុង និង ម៉ាកាវ ក៏ដូចជាតៃវ៉ាន់ជាដើម។Legislating patriotism in China | ORF

សូមរំលឹកផលដែរថា៖ ច្បាប់ឧត្តមគតិស្នេហាជាតិនេះគឺ ផ្តោតលើការបណ្តុះស្មារតីស្រលាញ់ជាតិទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារនិង ក្រុមគ្រួសារ(ព្រោះគ្រួសារនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំកូនចៅគេឲ្យស្រលាញ់មាតុភូមិ) ច្បាប់នេះក៏ជាការបើកចិត្តទូលាយទៅកាន់ពិភពលោក ប្រកាន់ភ្ជាប់នូវហេតុផលច្បាស់លាស់ អត់ធ្មត់ និងបើកចំហរ គោរពទៅនឹងអត្តសញ្ញាណក៏ដូចជាវប្បធម៌អរិយធម៌របស់ជាតិដទៃជាដើម។ ច្បាប់នេះនឹងដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីនៅថ្ងៃទី១ខែមករាឆ្នាំ២០២៤នេះតទៅ ដែលទណ្ឌកម្មសម្រាប់ដាក់ទោសក្នុងច្បាប់នេះមានដូចជា ការប្រមាថទង់ជាតិរបស់ប្រទេស ការសួរដេញដោលរករឿងវីរជននៃបក្សកម្មុនីសនិងសកម្មភាពផ្សេងៗទៀតផងដែរ៕China passes patriotic education law for children, families -state media |  Reuters
CAN News

បក្សីចាំក្រុង ប្រាសាទដែលមានរឿងព្រេងដ៏គួរឱ្យទាក់ទាញ តែហាក់រំលងភ្នែកភ្ញៀវទេសចរ

0

ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។

ប្រាសាទ ស្ថិតនៅកណ្តាលព្រៃខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម ដែលត្រូវបានកសាង ដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។May be an image of temple

ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងមានប្រាសាទមួយធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅពីលើ និងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨)។May be an image of monument and temple

ដោយឡែក ជុំវិញនឹងឈ្មោះប្រាសាទនេះវិញ ជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលមានស្តេចមួយអង្គ មានបក្សីចាំថែរក្សាគ្រប់គ្រង និងតែងតែការពារស្តេចអង្គនោះ ឱ្យគេសផុតពីការដេញតាមសំម្លាប់ពីស្តេចដែលសោយរាជ្យមុនៗ៕May be an image of temple

នាយករដ្ឋមន្ត្រីថៃជំរុញវិនិយោគិនអាមេរិកមកវិនិយោគផ្នែកផលិតរថយន្តអគ្គិសនី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានចូលរួមកិច្ចប្រជុំតុមូល ព្រមទាំងថ្លែងសុន្ទរកថាក្នុងកម្មវិធី «AMCHAM’s Annual General Meeting» នៅសណ្ឋាគារ The Athenee Hotel នាទីក្រុងបាងកក ។ ក្នុងឱកាសនោះ លោកលើកឡើងថា នៅពេលលោកចូលរួមកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសថៃ «AMCHAM Thailand» លោកបានផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនអាមេរិកថា ថៃបើកប្រទេសហើយ ហើយវាជាពេលវេលាដ៏ល្អ និងសមរម្យបំផុតសម្រាប់វិនិយោគិនអាមេរិកគួរមកវិនិយោគនៅថៃ ។PM invites US businesses for sustainable, inclusive Thailand collaboration

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «ខ្ញុំបានផ្តល់នូវទំនុកចិត្តថា ប្រទេសថៃមានចំណុចអ្វីខ្លះដែលទាក់ទាញការវិនិយោគ ដូចជា សិទ្ធិពិសេសផ្នែកពន្ធ, ថាមពលស្អាត រួមទាំងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅប្រទេសថៃ ដូចជា អាចឱ្យកូនចូលរៀននៅសាលារៀនអន្តរជាតិ, ប្រព័ន្ធព្យាបាលសុខភាព គឺប្រទេសថៃមានមន្ទីរពេទ្យល្អៗជាច្រើនកន្លែង» ។

ការវិនិយោគលើរថយន្តអគ្គិសនី (EV) ប្រទេសថៃបានស្ថិតក្នុងលំដាប់ទី១ ដែលមានរោងចក្ររថយន្តអគ្គិសនី និងប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រាកើនឡើងខ្ពស់ ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅសមាជិកសភាពាណិជ្ជកម្មអាមេរិកថា ថៃបានគាំទ្រការដំឡើងរថយន្តអគ្គិសនីរហូតមក ប៉ុន្តែលោកមិនប្រាកដចិត្តថា ថៃនឹងផ្តល់សិទ្ធិប្រយោជន៍ផ្នែកពន្ធយូរកម្រិតណា ។ ម្យ៉ាងទៀត ថៃនឹងពិនិត្យមើលវិនិយោគិនចាស់ផងដែរ គឺជប៉ុន ដែលថៃចាត់ទុកថា គឺជាប្រទេសវិនិយោគធំក្នុងរយៈពេល៥០ឆ្នាំ ទៅ៦០ឆ្នាំ ។PM invites US businesses for sustainable, inclusive Thailand collaboration

ចំណែកទិសដៅកំណើនសេដ្ឋកិច្ចប្រទេសថៃក្នុងរយៈពេល២ខែ ទៅ៣ខែនោះ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា លោកពិបាកនិយាយ ព្រោះបច្ចុប្បន្ន មានកើតសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ។ ដូច្នេះ ប្រទេសថៃត្រូវតែតាមដានឱ្យដិតដល់ ប៉ុន្តែរដ្ឋាភិបាលក៏បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដូចជា វិធានការរយៈពេលខ្លី រហូតដល់រយៈពេលវែង ។ ចំណែកវិស័យទេសចរណ៍វិញត្រូវមើលថា តើសង្គ្រាមនៅអ៊ីស្រាអែលនឹងកាន់តែធ្ងន់ធ្ងរដែរឬទេ ? ប្រសិនបើវាធ្ងន់ធ្ងរ គឺនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ព្រោះថៃនឹងឈានចូលរដូវកាលទេសចរណ៍នៅចុងឆ្នាំ២០២៣ ។Indonesians and Thais are very hungry for EVs, according to research - Tech

លោកនាយករដ្ឋមន្ត្រីបន្តថា តាមរយៈការជជែកជាមួយក្រុមហ៊ុនអាជីវកម្មឃើញថា គ្រប់គ្នាមិនបានគិតពីចំណុចអវិជ្ជមានទេ ហើយមានក្រុមហ៊ុនមួយចង់មកសាងសង់រោងចក្រនៅថៃពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយក្រុមហ៊ុននេះបានជជែកជាមួយលោករឿងសិទ្ធិពិសេសផ្នែកពន្ធ ។ ដូច្នេះ លោកឆ្លើយថា បើលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ លោកនឹងជជែកគ្នាបន្តទៀត ៕ ប្រភព ៖ nation

សោកស្តាយ! ភឹម ស្រីនោ មិនបានចូល Top ឡើយក្នុងការប្រកួត MGI 2023 នៅវៀតណាម

0

ពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជា ភឹម ស្រីនោ Miss Grand Cambodia 2023 ដែលមិនបានចូល Top ណាមួយឡើយនៃការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសវៀតណាម។ ការមិនបានចូល Top នេះអ្នកគាំទ្របានលើកឡើងថា ស្រីនោ បានប្រឹងអស់ពីសមត្ថភាពហើយទោះលទ្ធផលបែបណាពួកគេនៅតែស្រលាញ់នាង ខណៈអ្នកមួយចំនួនតូចប៉ុណ្ណោះបានលើកឡើងថាដោយសារតែនាងមិនត្រូវស្តង់ដារបស់ Grand ជាដើម។May be an image of 1 person

នារាត្រីថ្ងៃទី២៥ តុលា កម្មវិធីប្រកួត Miss Grand International 2023 នៅលើទឹកដីប្រទេសវៀតណាម បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញា Luciana Fuster តំណាងប្រទេស ប៉េរូ ខណៈកាលពីឆ្នាំ២០១៧ ម្ចាស់មកុដ MGI ក៏ជាប្រទេសប៉េរូហើយនៅលើទឹកដីនេះដូចគ្នា។May be an image of 6 people and text

ចំណែកឯប្រទេសកម្ពុជាវិញដែលមានកញ្ញា ភឹម ស្រីនោ តំណាងឱ្យប្រទេសមិនបានចូលTop ឡើយ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងក្នុងនោះសូម្បីតែប្រទេសភីលីពីន ឆ្នាំនេះក៏មិនបានចូលTopដូចគ្នា។ ការមិនបានចូលTop របស់ ភឹម ស្រីនោ នេះដែរអ្នកគាំទ្របានលើកទឹកចិត្តដល់នាង ដោយបានលើកឡើងថា បវរកញ្ញាតំណាងប្រទេសយើងខិតខំប្រឹងអស់ពីសមត្ថភាពហើយ លទ្ធផលបែបណាក៏ពួកគេទទួលយក។ មិនត្រឹមតែមានការលើកទឹកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គុយ អេនណា លោកស្រី អ៊ឹម សុគន្ធា រួមទាំងបវរកញ្ញាផ្សេងទៀតក៏បានចូលរួមលើកទឹកចិត្តដល់ ភឹម ស្រីនោ ផងដែរ។May be an image of 1 person and text that says "MGT #Alivel ietnam ODIA"

ទន្ទឹមនឹងមានការលើកទឹកចិត្ត ក្នុងនោះក៏មានអ្នកមួយចំនួនតូចបានលើកឡើងថា ភឹម ស្រីនោ មិនត្រូវស្តង់ដារបស់ Grand ណាមួយឆ្នាំនេះមានអ្នកខ្លាំងៗច្រើនណាស់ ជាពិសេសសូម្បីដែលបវរកញ្ញាដែលមានការរំពឹងទុកខ្ពស់ថាបានគ្រងមកុដឆ្នាំនេះក៏មិនបានដូចដែលមានការរំពឹងទុកដូចគ្នា ព្រោះកម្មវិធីនេះផ្តោតទៅលើជំនួញច្រើនជាង។

គួរបញ្ជាក់ថា សម្រាប់ប្រទេសក្នុងតំបន់អាស៊ានវិញ មីយ៉ាន់ម៉ា បានជាប់លំដាប់រងទី១ និង វៀតណាមជាម្ចាស់ផ្ទះបានជាប់លំដាប់រងទី៤ ចំណែកឯប្រទេសថៃ និងឥណ្ឌូនេស៊ី បានចូល Top 10 និង ឡាវ បានចូល Top 20 ៕

ទីក្រុងហាណូយកំពុងប្រឈមនឹងការខ្វះខាតទឹកស្អាត

0

វៀតណាម៖ បច្ចុប្បន្ន ការខ្វះខាតទឹកស្អាតនៅទីក្រុងហាណូយមានចន្លោះពី ១ ទៅ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ អស់រយៈពេលជាងកន្លះខែមកហើយនៅក្នុងតំបន់មួយចំនួន បើតាមការចុះផ្សាយរបស់គេហទំព័រ The Vietnam Post។Hanoi faces widespread domestic water shortage

យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបញ្ជាក់កាលពីថ្ងៃទី ២៥ ខែតុលាថា កង្វះខាតទឹកស្អាតក្នុងមូលដ្ឋាននៅតំបន់ជាច្រើននៅតែកើតមានឡើងដដែល។ ដូច្នេះ ក្នុងរដូវក្តៅឆ្នាំ ២០២៤ ទីក្រុងហាណូយអាចនឹងប្រឈមជាមួយការខ្វះខាតទឹកប្រហែល ៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលប្រមូលផ្តុំនៅភាគខាងលិច និងនិរតី។ មូលហេតុចម្បងនៃការខ្វះខាតទឹកស្អាតគឺដោយតម្រូវការទឹកស្អាតច្រើនហួសពីការគ្រោងទុក ហើយទីក្រុងបានកាត់បន្ថយការទាញយកប្រភពទឹកពីក្រោមដី។Many areas in Hanoi face severe water shortage

ដើម្បីធានាតម្រូវការប្រើប្រាស់ទឹកស្អាតសម្រាប់ឆ្នាំបន្តបន្ទាប់ ទីក្រុងតម្រូវឱ្យក្រុមហ៊ុន Duong River និងក្រុមហ៊ុនទឹកស្អាត Song Da រៀបចំដំណោះស្រាយដើម្បីដំណើរការសមត្ថភាពទំនេរកើនឡើង ២០% បើប្រៀបធៀបនឹងថ្ងៃនេះតាមពេលវេលា និងបច្ចេកទេសអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗមិនដូចផែនការដែលទីក្រុងរៀបចំនោះទេ មូលហេតុគឺនៅពេលរៀបចំវិនិយោគ ទឹកទន្លេ Da បានធ្លាក់ចុះទាបពេក បង្កការលំបាកដល់ប្រភពទឹក។ ដូច្នេះក្រុមហ៊ុន Duong River បានដំឡើងស្ថានីយ៍បូមទឹកស្រែនៅឆ្នាំ ២០២០ និងស្ថានីយ៍បូមទឹកសង្គ្រោះបន្ទាន់នៅឆ្នាំ ២០២៣ ដើម្បីអាចយកទឹកឆៅពីទន្លេដា ចូលទៅក្នុងប្រឡាយនាំទៅដល់រោងចក្រផលិតស្អាត Song Da ។Boom or bust: Hanoi pollution crises expose growth risks | The Straits Times

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបរបស់ទីក្រុងហាណូយគឺ ១.៥ លានម៉ែត្រគូប ប៉ុន្តែផលិតកម្មជាក់ស្តែងក្នុងឆ្នាំ ២០២៣ គឺត្រឹមតែ ១.៣ លានម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ ក្នុងនោះទឹកក្រោមដីមាន ៧៧០.០០០ ម៉ែត្រគូប ទឹកលើផ្ទៃមាន ៧៥០.០០០ ម៉ែត្រគូប។ រីឯបណ្តាញផ្គត់ផ្គង់ទឹកជនបទមានសមត្ថភាពរចនាស្ថានីយ៍នីមួយៗពី ៣០០ – ១,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ៕

ត្រឹមខែ៩នៃឆ្នាំ២០២៣ ថៃទទួលបានចំណូលពីការនាំចេញទំនិញ១០មុខហួសពីការស្មាន

0

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញតួលេខការនាំចេញទំនិញសំខាន់ៗរបស់ប្រទេសថៃ នៅខែកញ្ញា ឆ្នាំ២០២៣ ថា ការនាំចេញបានកើនឡើង២,១% ហើយវាកើនឡើងជាបន្តបន្ទាប់សម្រាប់ខែទី២ ជាប់ៗគ្នា ដែលស្មើនឹងទឹកប្រាក់២៥.៤៧៦លានដុល្លារអាមេរិក ឬស្មើ៨៨៨.៦៦៦លានបាត ។ កំណើននេះបានធ្វើឱ្យការនាំចេញទំនិញរបស់ថៃក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ ស្មើនឹង២១៣.០៦៩លានដុល្លារអាមេរិក ។Plexus Expands Presence in Asia with New Manufacturing Facility in Thailand  - EE Times Asia

ទំនិញសំខាន់ៗចំនួន១០មុខរបស់ថៃ ដែលបាននាំចេញក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ រួមមាន ៖
១-ឧបករណ៍អេឡិចត្រូនិក តម្លៃការនាំចេញស្មើនឹង ៣៤.២៥៨ លានដុល្លារអាមេរិក
២-យានជំនិះ និងគ្រឿងបន្លាស់ តម្លៃការនាំចេញស្មើនឹង ២៩.៩៦៣ លានដុល្លារអាមេរិក
៣-សម្ភារៈអគ្គិសនី តម្លៃការនាំចេញស្មើនឹង ២២.១៩៩ លានដុល្លារអាមេរិក
៤-ត្បូង និងគ្រឿងអលង្ការ តម្លៃការនាំចេញស្មើនឹង ១១.២៧៨ លានដុល្លារអាមេរិក
៥-ផលិតផលកៅស៊ូ តម្លៃការនាំចេញស្មើនឹង ១០.០០១ លានដុល្លារអាមេរិក
៦-គ្រាប់ផ្លាស្ទិក តម្លៃការនាំចេញស្មើនឹង ៩.៩៤៤ លានដុល្លារអាមេរិក
៧-សម្ភារៈសំណង់ តម្លៃការនាំចេញស្មើនឹង ៨.១៣៦ លានដុល្លារអាមេរិក
៨-បន្លែស្រស់ និងផ្លែឈើ តម្លៃការនាំចេញស្មើនឹង ៨.០៧៨ លានដុល្លារអាមេរិក
៩-ប្រេងឥន្ធនៈ តម្លៃការនាំចេញស្មើនឹង ៧.១៦៩ លានដុល្លារអាមេរិក
១០-គ្រឿងម៉ាស៊ីន តម្លៃការនាំចេញស្មើនឹង ៦.៥៨៤ លានដុល្លារអាមេរិកThailand's booming autos exports help plug gaping tourism hole, ET Auto

បើទោះជាការនាំចេញក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ នៅតែអវិជ្ជមាន៣,៨% ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃបានវាយតម្លៃថា បើវាធ្វើឱ្យការនាំចេញអវិជ្ជមាននៅឆ្នាំ២០២៣ ត្រឹមតែ១% ក្នុងរយៈពេលនៅសេសសល់របស់ឆ្នាំ២០២៣ គឺប្រទេសថៃត្រូវជំរុញការនាំចេញទំនិញក្នុងរយៈពេលនៅសេសសល់នេះ ឱ្យស្មើទឹកប្រាក់ចំនួន២៣.៨២៧លានដុល្លារអាមេរិកក្នុង១ខែៗ ។

លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ នឹងធ្វើជាប្រធានកិច្ចប្រជុំអំពីគោលនយោបាយជាមួយមន្ត្រីទូតពាណិជ្ជកម្មនៅជុំវិញពិភពលោក រួមទាំងវាយតម្លៃទិសដៅការនាំចេញសម្រាប់ខែនៅសល់របស់ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏មានគម្រោងទប់ទល់ជាមួយស្ថានការណ៍សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ផងដែរ បើមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះ ៕ ប្រភព ៖ Thansettakij

ព្រះបរមរាជវាំង ចេញលិខិតបកស្រាយ ជុំវិញមានការបង្ហោះពីព្រះរាជសារក្លែងក្លាយ

0

ថ្មីៗនេះ មានការបង្ហោះរបស់ជនអនាមិកមួយ ដែលបានក្លែងបន្លំរាជសាររបស់ព្រះបរមរាជវាំង បង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

នៅក្នុងរាជសារក្លែងក្លាយនេះ បានលើកឡើងថា៖”ហ្លួងយាយ សូមគោរពអញ្ជើញ និងនិមន្ត ព្រះថេរធម្ម ចន វាសី ចន្ទមុនី ដើម្បីមកសម្លេង ព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន ថ្វាយ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិកម្ពុជា ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីល្ងាច នៅវត្ដទពត៌មាន(ហៅវត្តកាន់ទ្រង់) ស្ថិតនៅ ភូមិ កាន់ទ្រង់ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។ ទូលព្រះបង្គំខ្ញុំម្ចាស់ សម្ដេច ព្រះស៊ីសុវត្តិ ពទ្យនារី មុនីពង្ស ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រះរាជតំណាងជួសមុខអោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និមន្ត និងប្រគេនពរ ព្រះថេរធម្ម វន វាសី ចន្ទមុនី ។ សូមប្រគេន ព្រះថេរធម្ម បានប្រកបតនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមប្រគេន ព្រះថេរធម្ម ទទួលនូវសេចក្ដីគោរពអំពី ហ្លួងយាយ”។

ក្រោយពីបានឃើញរាជសារក្លែងក្លាយ ខាងព្រះបរមរាជវាំងបានចេញលិខិតបកស្រាយច្បាស់ថា៖”រាជសារ ដែលគេបង្ហោះនៅលើបណ្តាញសង្គមនោះ គឺក្លែងក្លាយនោះទេ ដោយពុំមែនជា ព្រះរាជសារពិតប្រាកដ របស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ៕No photo description available.May be an image of text

 

ឈ្វេងយល់! ការផលិតកុនកូនជ្រូក​ ជាអំពើខុសច្បាប់ដែរឬទេ?

0

ថ្មីៗនេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងមួយកន្លែងថតរឿងកូនជ្រូក ដោយបានឃាត់ខ្លួនមនុស្សជាច្រេីននាក់ មានទាំងជនជាតិខ្មែរ និងចិន។ ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ទាក់ទងនឹងករណីនេះ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការថតផលិតកុនកូនជ្រូក ឬថតរូបភាព ជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តិអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ២លានរៀល។

លើសពីនេះ អ្នកផលិតកុននេះ អាចនឹងជាប់ពន្ធនាគារ៥ឆ្នាំ ទៅដល់១០ឆ្នាំ ប្រសិនបើថតរូបភាព ឬវីដេអូ ទៅលើកុមារក្រោមអាយុ១៨ឆ្នាំ៕

 

May be an image of textMay be an image of text