ក្រសួង ណែនាំសុជីវធម៌៨ចំំណុចនៅក្នុងការបើកបរ ដែលពលរដ្ឋចាំបាច់ត្រូវអនុវត្ត
សុជីវធម៌ក្នុងការបើកបរ សំដៅដល់ការចេះយល់ពីទុក្ខធុរៈ ឬ អនុគ្រោះចំពោះកំហុសឆ្គង បន្តិចបន្តួចដល់រវាងអ្នកបើកបរ និងអ្នកបើកបរដូចគ្នា ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
ខាងក្រោមនេះ ជា៨ចំណុច នៃសុជីវធម៌បើកបរ ដែលក្រសួងសាធារណការ ស្នើឱ្យពលរដ្ឋចាំបាច់ត្រូវអនុវត្តជាប្រចាំថ្ងៃ៖
១. បើកបរត្រូវគោរពទៅតាមគន្លងផ្លូវរៀងខ្លួន មិនត្រូវបំពានគន្លងយានផ្សេងទៀត
២. មិនត្រូវឈប់ ឬចតនៅតាមដងផ្លូវដោយគ្មានសណ្តាប់ធ្នាប់បណ្តាលឱ្យកកស្ទះ
៣. ពេលឃើញអ្នកថ្មើរជើងកំពុង ឬរៀបនឹងឆ្លងកាត់ ត្រូវឈប់ដើម្បីឱ្យពួកគាត់ឆ្លងកាត់បានដោយសុវត្ថិភាព
៤. ការបើកបរពេលមេឃភ្លៀង ឬនៅលើផ្លូវដែលមានទឹកដក់ ឬភក់ បើមានថ្មើរជើងនៅកន្លែងនោះ ត្រូវបើកបរក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យខ្ទាតភក់ ឬទឹកទៅលើអ្នកថ្មើរជើងនោះ
៥. ពេលមានការប៉ះទង្គិចបន្តិចបន្តួច ត្រូវចេះអនុគ្រោះ និងដោះស្រាយសន្តិវិធី ជៀសវាងការប្រើអំពើហិង្សា
៦. នៅពេលធ្វើដំណើរមិនត្រូវខាកស្តោះ ឬចោលសំរាមទៅលើដងផ្លូវដោយគ្មានសណ្តាប់ធ្នាប់ដែលអាចធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់អ្នកដំណើរផ្សេងទៀត និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ
៧. ពេលមានរថយន្តខាងក្រោយធ្វើសញ្ញាសុំជែង ប្រសិនបើខាងមុខទំនេរគ្មានឧបសគ្គ ត្រូវឱ្យរថយន្តខាងក្រោយជែងដោយសុវត្ថិភាព
៨. មិនត្រូវប្រើសូរស័ព្ទស៊ីផ្លេរំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


នៅយប់ថ្ងៃទី២៥ តុលា ស្ថិតនៅទីក្រុងបាងកកប្រទេសថៃ កញ្ញា ស៊ីន យូប៊ីន និងប្អូនស្រីបានចូលរួមក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការប្រ៊េនលំដាប់មួយឈ្មោះថា Bvlgari ដោយមានការចូលរួមពីសំណាក់តារាល្បីប្រចាំប្រទេសថៃ រួមទាំងតារា Kpop និងតារាផ្សេងទៀត។

តាមរយៈវីដេអូ និងរូបភាព ដែលបានចែកចាយលើបណ្តាញសង្គមគេសង្កេតឃើញថាកញ្ញា ស៊ីន យូប៊ីន មានភាពស្និតស្នាលជាមួយតារាស្រី Mai Davika យ៉ាងខ្លាំងហើយតារាថៃរូបនេះថែមទាំងទាញដៃ យូប៊ីន មកកាន់ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងចំពោះ ស៊ីន យូប៊ីន មិនត្រឹមតែប៉ុណ្ណោះនាងក៏បានជួបជាមួយតារាប្រុស Mark Tuan ទៀតគឺសំណាងផ្ទួនៗតែម្តងទើបតែបានជួប Jung kook ថ្ងៃមុនពេលនេះបានជួបតារាល្បីK-Popម្នាក់ទៀត៕




ប្រភព ៖ nation































