ថ្មីៗនេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងមួយកន្លែងថតរឿងកូនជ្រូក ដោយបានឃាត់ខ្លួនមនុស្សជាច្រេីននាក់ មានទាំងជនជាតិខ្មែរ និងចិន។ ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ទាក់ទងនឹងករណីនេះ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការថតផលិតកុនកូនជ្រូក ឬថតរូបភាព ជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តិអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ២លានរៀល។

លើសពីនេះ អ្នកផលិតកុននេះ អាចនឹងជាប់ពន្ធនាគារ៥ឆ្នាំ ទៅដល់១០ឆ្នាំ ប្រសិនបើថតរូបភាព ឬវីដេអូ ទៅលើកុមារក្រោមអាយុ១៨ឆ្នាំ៕

 

May be an image of textMay be an image of text