បរទេស៖ ហាងស្រាអូស្ត្រាលីមួយកន្លែងរងការផាកពិន័យយ៉ាងច្រើន បន្ទាប់ពីផ្សព្វផ្សាយការចែកភេសជ្ជៈមិនគិតថ្លៃតាមទំហំអាវទ្រនាប់ បង្កការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋជាច្រើន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail កាលពីថ្ងៃទី ២៤ ខែតុលាថា កន្លែងកម្សាន្តមួយដែលមានឈ្មោះថា “Woolshed on Hindley” នៅទីក្រុង Adelaide ភាគខាងត្បូងប្រទេសអូស្ត្រាលី ត្រូវបានពិន័យដោយអាជ្ញាធរ បន្ទាប់ពីហាងនេះបានផ្សព្វផ្សាយឱ្យអតិថិជនជាស្ត្រីដោះអាវទ្រនាប់ចេញ ដើម្បីទទួលបានភេសជ្ជៈឥតគិតថ្លៃតាមទំហំអាវ មានន័យថាបើទំហំអាវធំទទួលបានភេសជ្ជៈកែវធំ ប៉ុន្តែបើទំហំអាវតូចទទួលបានភេសជ្ជៈកែវតូច។Woolshed Adelaide Hindley Street: Bar fined for offering women free drinks  based on their bra size

តាមស្លាកសញ្ញារបស់ហាងមានសរសេរថា Cup A ទទួលបានភេសជ្ជៈ ១ កែវ ភេសជ្ជៈ B ២ និងភេសជ្ជៈ ៣ C ដោយមានសារសរសេរនៅលើនោះថា «កាន់តែធំកាន់តែល្អ»។ ទោះជាយ៉ាងណាក៏ដោយ កន្លែងកម្សាន្តនោះត្រូវបានផាកពិន័យ ៣,៨៩៧ ដុល្លារ សម្រាប់ការផ្សព្វផ្សាយនោះ ព្រោះវាបានបំពានបទប្បញ្ញត្តិសម្រាប់ការផ្សព្វផ្សាយកន្លែង កម្សាន្ត។ យោងតាមអាជ្ញាធរក៏បានរកឃើញថាហាងនេះមិនមានកាមេរ៉ា CCTV ដែលអាចប្រើប្រាស់បាននោះទេ។ ដូច្នេះ ការផ្សព្វផ្សាយផ្អែកលើយេនឌ័រ រួមទាំងការផ្សព្វផ្សាយដែលប្រឆាំងនឹងមនុស្ស មិនត្រឹមតែមិនស្របតាមការរំពឹងទុករបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពាន។Woolshed on Hindley nightclub, Adelaide, learns its punishment for urging  patrons to take off their bra for free drinks | Daily Mail Online

គួរបញ្ជាក់ដែរថា ការផ្សព្វផ្សាយនេះត្រូវបានលុបចោលភ្លាមៗ ហើយម្ចាស់ហាងនេះក៏បានបង្ហោះសារសុំទោសជាសារធារណៈដល់មនុស្សគ្រប់គ្នា ដោយបញ្ជាក់ថា ការផ្សព្វផ្សាយនេះមិនមានចេតនារើសអើងដល់ស្ថាប័នរបស់ប្រជាពលរដ្ឋតាមមធ្យោបាយណាមួយឡើយ៕Woolshed Adelaide Hindley Street: Bar fined for offering women free drinks  based on their bra size