Home Blog Page 1408

ថុល សុភិទិ និងគូស្នេហ៍ ឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាអង្គសុរភី នៅខេត្តកំពត

0

តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ អ្នកនាង ឡុង ម៉ានីន មានទឹកចិត្តគួរឱ្យសរសើរបានចូលរួមចំណែកជួយក្នុងវិស័យអប់រំជាទំពាំងស្នងឬស្សី ដោយអ្នកទាំងពីរបានចូលរួមឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាបឋមសិក្សានិងវិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។No photo description available.

តាមការបញ្ជាក់របស់អ្នកនាងឡុង ម៉ានីន លើបណ្តាញសង្គមបានឱ្យដឹងថានាងនិង ភិទិ មានទឹកចិត្តតិចតួចឧបត្ថម្ភស៊ីម៉ងត៍ចំនួន១០០ប៉ាវដល់សាលាបឋម និង១០០ប៉ាវដល់ វិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ដើម្បីធ្វើផ្លូវបេតុងចូលសាលា ហើយខ្លួនក៏ជាអតីតសិស្សរៀននៅសាលានេះផងដែរ។May be an image of 8 people and text

ទឹកចិត្តដ៏ប្រពៃនេះគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានសម្តែងការដឹងគុណចំពោះការឧបត្ថម្ភនេះយ៉ាងខ្លាំងសម្រាប់ចាក់ផ្លូវបេតុងបន្ដជួយសម្រួលដល់សិស្ស។ ជាមួយគ្នានេះសិស្សានុសិស្សបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពេលបានជួបតារាចម្រៀងល្បីឈ្មោះ ថុល សុភិទិ និងអ្នកជំនួញអនឡាញល្បី។May be an image of 10 people and text

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ តុលា ឡុង ម៉ានីន រួមទាំងTop4 ក៏បានបង្កើតកម្មវិធីសប្បុរសធម៌នៅតំបន់ឱរ៉ាល់ ជាមួយសិស្សានុសិស្ស៦០០នាក់ដោយមានការចែកជូនអាវរងារ សម្ភារៈសិក្សា រួមទាំងអាហារសាមគ្គីផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfzfuJPHwaY13-IEgPDkAI7xSLdlBi34r9AVDKl219robKXLhC83misjsNLtd7BgoKMDn8QLP6tXn_h04WEuGWizUeI43JfirufApNP_RUMkvRky35wBSxStTBxHwEVIGLODUpjbTcWqtRPYacGnnryTy4NOe_KWk5kCDejrqaIGufMsGq18P9GM2kcU/s1800/395531109_245235541862814_8603717980541113563_n.jpg

ចំណុចទាំង ៦ ដែលសម្គាល់ថាអ្នកជាមនុស្សស្រីមានភាពទាក់ទាញ

0

ភាពទាក់ទាញរបស់មនុស្សស្រីគឺមិនពឹងផ្អែកតែលើសម្រស់មុខមាត់រូបរាងប៉ុណ្ណោះទេ ការទាក់ទាញពិតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាកប្បកិរិយាដែលឆ្លុះបង្ហាញពីចរិតលក្ខណៈរបស់អ្នក ហើយមនុស្សគ្រប់គ្នាអាចនឹងលង់ស្រលាញ់ជាមួយបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងងាយ។ ដូច្នេះដើម្បីបង្កើនភាពទាក់ទាញ មនុស្សស្រីគប្បីមានឥរិយាបថសាមញ្ញដូចខាងក្រោម៖

១.ជឿជាក់លើខ្លួនឯង៖ ស្ត្រីដែលមានភាពទាក់ទាញត្រូវតែមានទំនុកចិត្តលើខ្លួនឯង ដោយពួកគេដឹងពីតម្លៃរបស់ខ្លួន និងជឿជាក់លើសមត្ថភាពរបស់ពួកគេជានិច្ច ដែលនេះត្រូវបានបង្ហាញក្នុងកាយវិការ និងពាក្យសម្ដី ធ្វើឱ្យពួកគេគួរឱ្យទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍។10 Unmistakable Characteristics of A Confident Woman — Basics by Becca

២.មានបុគ្គលិកលក្ខណៈល្អ៖ ស្ត្រីដែលទាក់ទាញច្រើនតែមានបុគ្គលិកលក្ខណៈល្អដូចជា មានចិត្តល្អ កក់ក្តៅ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ចង់តែនៅក្បែនាក់។Can You Have Too Much Self-Confidence?

៣.ការញញឹមទៅអ្នកដ៏ទៃ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែមានភាពរួសរាយរាក់ទាក់ សាមញ្ញៗ នឹងតែងតែបង្ហាញស្នាមញញឹមទៅកាន់មនុស្សជុំវិញខ្លួនគ្រប់ពេល។ ដូច្នេះ ការញញឹមនឹងធ្វើឱ្យអ្នកកាន់តែមានភាពវិជ្ជមានសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃដែលបានឃើញ ក៏ដូចជាធ្វើឱ្យខ្លួនឯងនឹងអ្នកដ៏ទៃសប្បាយចិត្តក្នុងពេលតែមួយផងដែរ។Central Dua Lipa on X: "this smile ???? https://t.co/a2vEtVabJ9" / X

៤.មានភាពស្មោះត្រង់៖ ស្ត្រីដែលទាក់ទាញច្រើនតែមានភាពស្មោះត្រង់ ដោយពួកគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាគួរឱ្យទុកចិត្តនិងមានទំនុកចិត្ត។Tips For Becoming A More Beautiful & Confident Woman - Mummy Matters

៥.ស្រលាញ់ខ្លួនឯងឱ្យបានច្រើន៖ ស្ត្រីដែលទាក់ទាញគឺជាមនុស្សឯករាជ្យ។ ពួកគេទទួលយកខ្លួនឯងតាមរបៀបដែលពួកគេមាន ពួកគេក៏ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍កោតសរសើរនិងឱ្យតម្លៃផងដែរ។What Is Self Confident Mean - Design Talk

៦.ធ្វើជាមនុស្សបើកចំហ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែបើកចិត្តទូលាយ ដោយពួកគេត្រៀមខ្លួនដើម្បីរៀនអ្វីថ្មីៗ និងស្តាប់យោបល់ផ្សេងៗ ពួកគេនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ស្រួលក្នុងការចែករំលែកគំនិត ក៏ដូចជាបទពិសោធន៍របស់ពួកគេផងដែរ៕

គន្លឹះទាំង ៥ ដើម្បីលាបក្រចកឱ្យស្អាតដោយខ្លួនឯង

0

នារីៗដែលចូលចិត្តធ្វើក្រចក ហើយមានបំណងចង់ធ្វើក្រចកនៅផ្ទះដោយខ្លួនឯងឱ្យស្អាតដូចគេធ្វើនៅសាឡន ដើម្បីកុំឱ្យអស់ថវិការច្រើន។ ថ្ងៃនេះ KBN News នឹងចែករំលែកគន្លឹះ ៥ យ៉ាងក្នុងការលាបក្រចកឱ្យស្អាតដោយខ្លួនឯងដូចខាងក្រោម៖

១. ត្រាំក្រចករបស់អ្នកក្នុងទឹកត្រជាក់៖ នៅពេលលាបថ្នាំក្រចក ហើយចង់ឱ្យក្រចករបស់អ្នកស្ងួតលឿន យើងសូមណែនាំអ្នកឱ្យត្រាំក្រចកដៃដែលលាបរួចហើយក្នុងទឹកត្រជាក់។ វិធីនេះនឹងជួយកំណត់ថ្នាំក្រចកឱ្យជាប់បានយូរ ក៏ដូចជាជួយឱ្យវាស្ងួតបានលឿន។How to Take Off Acrylic Nails With Hot Water at Home

២. ប្រើ Quick Dry Spray៖ ជាធម្មតា Quick Dry Spray ប្រើសម្រាប់ធ្វើឱ្យពណ៌ក្រចកស្ងួតលឿន ហើយថែមទាំងធ្វើឱ្យថ្នាំលាបក្រចកជាប់បានយូរទៀតផង។ ដូច្នេះនៅពេលអ្នកលាបក្រចករួច អ្នកអាចបាញ់វាប្រហែល ២ ឈីតក្នុងមួយក្រចក បន្ទាប់មករង់ចាំប្រហែល ៣ នាទីជាការស្រេច។How To Dry Your Manicure In Two Minutes | Into The Gloss

៣.ក្រឡុកទឹកថ្នាំមុនលាបក្រចក៖ ការក្រឡុកទឹកថ្នាំមុនលាបក្រចក នឹងធ្វើឱ្យទឹកថ្នាំក្រចកល្អ ដោយ វិធីនេះនឹងការពារមិនឱ្យមានការកកពពុះខ្យល់ពេលលាបថ្នាំក្រចក។Did you know you shouldn't shake nail polish bottles. Shaking them causes  air bubbles. Instead rub them b… | Nail polish bottles, Nail polish, Makeup  tutorial video

៤.ដាក់គម្របថ្នាំក្រចកក្នុងទឹកក្តៅឧណ្ណៗ៖ ប្រសិនបើអ្នកពិបាកបើកគម្របថ្នាំក្រចក សូមសាកល្បងដាក់គម្របថ្នាំក្រចកដោយទឹកក្តៅឧណ្ណៗប្រហែល ៣ នាទី នឹងជួយឱ្យគម្របបើកយ៉ាងស្រួលវិញដូចធម្មតា។

៥.ប្រើកប្បាស swab dabbed៖ ជាធម្មតាថ្នាំក្រចកមានទំនោររញ៉េរញ៉ៃនៅមាត់ដប ហើយវាក៏បណ្តាលឱ្យមានការគៀបជាប់នឹងជក់ផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់អនុសាសន៍ឱ្យដោះស្រាយបញ្ហាដោយប្រើកប្បាស swab dabbed ជាមួយប្រេង បន្ទាប់មកយកវាមកលាបជុំវិញកដប ដើម្បីដោះស្រាយបញ្ហាថ្នាំក្រចកស្ងួត៕Custom Cotton Swabs | MiniNail

ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកក្នុងចំនួនស្ថានីយ៍ Wi-Fi (5G)

0

បរទេស៖ បច្ចុប្បន្នបណ្តាញ Wi-Fi (5G) កំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ដោយបានគាំទ្រយ៉ាងមានប្រសិទ្ធភាពលើឧស្សាហកម្មជាច្រើនដូចជា ការថែទាំសុខភាព ការអប់រំ ការកម្សាន្ត និងផលិតកម្មឧស្សាហកម្ម។
យោងតាមគេហទំព័រ Interesting Engineering ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលាថា ចំនួនស្ថានីយ៍មូលដ្ឋានដែលផ្តល់បណ្តាញទូរស័ព្ទចល័តល្បឿនលឿនជំនាន់ទី ៥ (5G) នៅក្នុងប្រទេសចិន ឥឡូវនេះមានចំនួន ៣ លានស្ថានីយ។ប៉មកោសិកាជួយបញ្ជូនសញ្ញាបណ្តាញ។ រូបថត៖ iStock

បណ្តាញទូរស័ព្ទចល័ត 5G ផ្តល់ល្បឿនទាញយកទិន្នន័យពីរដងលឿនជាងការភ្ជាប់ 4G និងបង្កើនសមត្ថភាពព័ត៌មាន។ ទោះយ៉ាងណាក៏ដោយ ដូចបណ្តាញផ្សេងទៀតដែរ បទពិសោធន៍អ្នកប្រើប្រាស់នៅលើវេទិកាគឺអាស្រ័យលើចំនួនអ្នកប្រើប្រាស់ដែលភ្ជាប់ទៅបណ្តាញ និងចែករំលែកវិសាលគមដែលមាន។ ដូចនេះប្រទេសចិនកំពុងអនុវត្តគម្រោង៥០ ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ 5G យ៉ាងឆាប់រហ័សបន្ថែមទៀត។Future of Connectivity: Industrial Transformation in 5G Networking - IndustryWired
គួររំលឹកដែរថា កាលពីដើមខែកក្កដាឆ្នាំ ២០២៣ ប្រទេសចិនបានសាងសង់ស្ថានីយ៍មូលដ្ឋានចំនួន ៦០០,០០០ ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ រហូតមកដល់ពេលនេះចំនួនស្ថានីយមូលដ្ឋានមានសរុប ៣ លាន។ បើប្រៀបធៀបទៅនឹងប្រទេសចិន តួលេខផ្លូវការបង្ហាញថា សហរដ្ឋអាមេរិកបានសាងសង់ស្ថានីយ៍មូលដ្ឋានចំនួនត្រឹមតែ ១០០,០០០ ស្ថានីយ៍ប៉ុណ្ណោះ។China dominates 5G but spending tails off - Telecoms.com

លោក Zhao Zhiguo អ្នកនាំពាក្យរបស់ MIIT បាននិយាយថា ប្រទេសចិនបានអនុវត្តកម្មវិធីអប់រំពីចម្ងាយសាកល្បងចំនួន ១០៩ ដោយប្រើបណ្តាញ 5G ។ នៅក្នុងវិស័យវេជ្ជសាស្ត្រ ដំណើរការពិគ្រោះយោបល់ និងការព្យាបាលអ្នកជំងឺសព្វថ្ងៃនេះធ្វើឡើងតាមអ៊ីនធឺណិតជាមួយនឹងឧបករណ៍ឆ្លាតវៃជាងមុន។ ព្រឹត្តិការណ៍កម្សាន្តក៏ត្រូវបានចាក់ផ្សាយផងដែរដោយប្រើការតភ្ជាប់ 5G ។ ដូច្នេះ MIIT ក៏កំពុងសាកល្បងការប្រើប្រាស់ឧបករណ៍ 5G ដើម្បីផ្តល់នូវបទពិសោធន៍បីវិមាត្របន្ថែមទៀតនៅពេលមើលការប្រកួតកីឡា។View: 5G is our only chance to grow, Telecom News, ET Telecom
គួរបញ្ជាក់ដែរថា បច្ចុប្បន្នបច្ចេកវិទ្យា 5G បានចូលរួមចំណែកដល់ ៧០% នៃវិស័យសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ដូចជាយានជំនិះថាមពលថ្មី (NEV) ថាមពលពន្លឺព្រះអាទិត្យ និងលំហអាកាស៕

ករុណា ពេជ្រ ភ្ញាក់ផ្អើលខ្លាំងក្រោយឃើញបទថ្មីរបស់ ខាយ មានចំណងជើងដូចបទរបស់ខ្លួនCopy ភ្លេងចិនកាល១៣ឆ្នាំមុន

0

នៅរសៀលថ្ងៃទី២៥ តុលា លើបណ្តាញសង្គមរបស់លោក ករុណា ពេជ្រ បានបង្ហោះថា «ធីមអ្នកកំដរ គឺ ករុណា ពេជ្រ នេះហើយ ជាមេធីម អ្នកកំដរ កាលពីឆ្នាំ២០១០ ដូច្នេះសុំចូលធីមអ្នកកំដរ មួយដែរសិន..អ្នកកំដរ ជាចំណងជើងបទចម្រៀងកូពីភ្លេងពីបទចិន របស់ខ្ញុំច្រៀង កាលពី ១៣ ឆ្នាំ មុន ត្រូវបានបងប្អូន ហ្វេន មួយចំនួនស្គាល់បានយ៉ាងច្បាស់ រហូតមកដល់ពេលនេះ.. ប៉ុន្តែកាលនោះ សម័យកូពី មិនសូវ មាន original song ដូចបច្ចុប្បន្ន ទេ… »។No photo description available.

លោកបន្តថា «គួរភ្ញាក់ផ្អើលបំផុតដែលនៅពេលនេះ ចំណងជើងបទកូពី អ្នកកំដរ របស់ខ្ញុំធ្លាប់ច្រៀង ត្រូវបាន ប្អូនប្រុស ខាយ យកមកលើកសរសេរជាថ្មី ប្រគំភ្លេងតាមបែប original សមយ័ថ្មី គួរឱ្យមោទនភាព … អាចថាជាចៃដន្យក៏បាន អាចថាមានបំណងឱ្យចំណងជើង ដូចគ្នាក៏បាន ដោយសារចំណងជើងបទ អ្នកកំដរ កាលពី ១៣ ឆ្នាំមុន ត្រូវបានជ្រាបស្ទើរពេញស្រទាប់មិត្តយុវវយ័យ៉ាងច្រើនគួរឱ្យកត់សម្គាល់ទៅហើយ…»។May be an image of 3 people and overcoat

ករុណា ពេជ្រ បន្ថែមទៀតថា «សូមបងប្អូនមិត្តយុវវ័យ ជួយគាំទ្របទ អ្នកកំដរ original song ពី ខាយ ផង ព្រោះជាបទថ្មី តែងនិពន្ធថ្មី អត្ថន័យថ្មី ហើយអ្នកចម្រៀងក៏ក្មេងខ្ចី ខុសពី អ្នកកំដរ ដែលល្បីកាលពី១៣ឆ្នាំមុន ជាបទកូពី សំខាន់អ្នកចម្រៀងក៏ចាស់ទៅហើយ…។ ខ្ញុំពិតជាមោទនភាពនៃភាពចៃដន្យមួយនេះណាស់ ដែលចំណងជើងបទ អ្នកកំដរ កាលពី ១៣ ឆ្នាំមុន ត្រឡប់មកជា បទ អ្នកកំដរ ២០២៣ ថ្មីៗ ..»។

គួរបញ្ជាក់ថា តារាចម្រៀង ខាយ នឹងទម្លាក់បទ «អ្នកកំដរ» នៅថ្ងៃទី២៧ តុលា វេលាម៉ោង៦ល្ងាចបន្ទាប់ពីខកខានចេញបទថ្មីអស់រយៈពេលជាច្រើនខែ ខណៈបទដែល ខាយ ទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា «ម៉ាស្ការ៉ាទឹកភ្នែក»៕

ប្រទេសចំនួន៣ នឹងរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមនៅអ៊ីស្រាអែល

0

ស្ថានការណ៍តម្លៃប្រេងឥន្ធនៈថ្លៃ, តម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង និងអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយកំពុងតែដាក់សម្ពាធមកលើប្រទេសថៃ, ឥណ្ឌា និងឥណ្ឌូណេស៊ី ដែលស្ថិតក្នុងចំណោមទីផ្សារថ្មីនៅតំបន់អាស៊ី ។ ចំណែកប្រទេសនាំចេញថាមពលដូចជា ម៉ាឡេស៊ី អាចទទួលបានផលប្រយោជន៍ ។What Is The Israel-Palestine Conflict, Why Have The Nations Been At War For  Decades – Explained | India.com

សេដ្ឋវិទូជាច្រើននាក់បានសម្តែងការបារម្ភពីផលប៉ះពាល់ ដែលប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីនឹងរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់រាលដាលកាន់តែខ្លាំង ។ អ្នកកំណត់គោលនយោបាយអាចវាយតម្លៃពីលទ្ធផលនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងផលប៉ះពាល់ដល់ការរីកលូតលាស់ ។ លើសពីនេះ ការកើនឡើងនៃប្រាក់ដុល្លារអាមេរិកអាចបង្កើនហានិភ័យដល់ប្រទេសមានឱនភាពគណនីចរន្តខ្ពស់ផងដែរ ។Israel-Palestine war: Families thought they were safe at home, they were  wrong | Middle East Eye

ចំណែកតម្លៃប្រេងឆៅបានកើនឡើងជិត២០% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ។ Bloomberg Economics រំពឹងថា តម្លៃប្រេងឆៅអាចកើនឡើងរហូតដល់១៥០ដុល្លារអាមេរិកក្នុង១ធុង (ខណៈតម្លៃបច្ចុប្បន្ន ស្មើនឹង៩០ដុល្លារអាមេរិកក្នុង១ធុង) បើស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តរាលដាលដល់ប្រទេសអ៊ីរ៉ង់ ។

Lavanya Venkateswaran សេដ្ឋវិទូជាន់ខ្ពស់មកពី Oversea-Chinese Banking Corp. Ltd និយាយថា បើតម្លៃប្រេងឥន្ធនៈនៅតែកើនឡើងជាបន្តបន្ទាប់រយៈពេលយូរនោះ ប្រទេសឥណ្ឌា, ថៃ និងឥណ្ឌូណេស៊ី នឹងមានវិបត្តិពាណិជ្ជកម្មកាន់តែច្រើន ។Israel-Palestine War likely to increase burden on Indian households -  BusinessToday

ទោះយ៉ាងណា សេដ្ឋវិទូមើលឃើញថា ប្រទេសមួយនឹងទទួលបានផលប្រយោជន៍ពីតម្លៃប្រេងឥន្ធនៈកើនឡើង គឺម៉ាឡេស៊ី ទាំងក្នុងល័ក្ខខ័ណ្ឌកំណើន និងស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស ។ គេនឹងឃើញពន្ធនាំចេញ, ពន្ធលើប្រាក់ចំណូលប្រេង និងការបង្កើនភាគលាភពីសហគ្រាសរដ្ឋ Petronas ។ ដូច្នេះ វានឹងបង្កើនចំណូលផ្នែកពន្ធរបស់ប្រទេសនេះ ៕ ប្រភព ៖ AEC connect

អុញនោះ! ថៃប្តូរចិត្តស្នើទិញនាវាចម្បាំង ជំនួសនាវាមុជទឹកពីចិនវិញហើយ បន្ទាប់ពីបានរកឃើញថាវាវាមុជទឹកនោះមានបញ្ហា!

0

ប្រទេសថៃ ៖ ក្រសួងការពារជាតិថៃបានលើកឡើងថា រដ្ឋាភិបាលថៃអាចនឹងទិញនាវាចម្បាំងពីចិនជំនួសនាវាមុជទឹករបស់ចិនវិញ បន្ទាប់ពីថៃបានដឹងថាក្រុមហ៊ុនផលិតនាវារបស់ចិនមិនអាចដាក់បញ្ចូលម៉ាស៊ីនស្តង់ដាអាល្លឺម៉ង់ដូចទៅនឹងសេចក្តីបញ្ជាក់នៅក្នុងកិច្ចព្រមព្រាងដែលមានចែងនៅក្នុងកិច្ចសន្យាទិញលក់ជាមួយគ្នានោះ។China ousts defence minister, the second senior leader to leave in three  monthsសូមរំលឹកថាប្រទេសថៃបានចំណាយប្រាក់ប្រមាណ ១៩៣.៧លានដុល្លារ និងបានទូទាត់ជាបណ្តើរៗទៅឲ្យភាគីចិនសម្រាប់ការទិញនាវាមុជទឹក១ក្នុងចំណោម៣គ្រឿង ដែលមានឈ្មោះថា Yuan Class S26T ដែលបំពាក់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេល គឺនៅពេលដែលអាល្លឺម៉ង់បានហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនសម្រាប់ការនាំចេញរបស់យោធាចិន។Thailand aims swapping Chinese sub with frigate after troubled deal | The  Asahi Shimbun: Breaking News, Japan News and Analysis

ភាគីប្រទេសចិនក៏បានស្នើឲ្យមានការជំនួសម៉ាស៊ីនអាល្លឺម៉ង់ដោយគ្រឿងឧបករណ៍ ម៉ាស៊ីនផលិតនៅចិនវិញ ប៉ុន្តែកិច្ចចរចាប៉ុន្មានលើកនោះនៅតែមិនទាន់ទទួលបាននូវលទ្ធផលសម្រេចជាផ្លែរផ្កានៅឡើយទេ។

រាជរដ្ឋាភិបាលដែលទើបឡើងកាន់អំណាចថ្មីរបស់ថៃ គឺលោកនាយករដ្ឋមន្ត្រីសេដ្ឋា ថាវីស៊ីនបាននិយាយថាខ្លួនបានដាក់សំណើរនៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួននៅក្នុងវេទិកាផ្លូវខ្សែរក្រវាត់ Belt and Road Forum នាទីក្រុងប៉េកាំងប្រទេសចិនកាលពីសប្តាហ៍មុនរួចហើយ គឺថៃចង់ឲ្យមានការផ្លាស់ប្តូរក្នុងការទិញនាវាមុជទឹក ទៅជានាវាចម្បាំងវិញ។Thailand aims to swap Chinese sub with frigate after troubled deal | The  Star

កាលពីថ្ងៃ២៤ខែតុលានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោកសូទីន គ្លុងសាង ប្រាប់ទៅសារព័ត៌មានក្នុងស្រុកថា ពួកយើងបានស្នើទៅកាន់ភាគីខាងចិនរួចរាល់ហើយ ហើយពួកគេគឺកំពុងតែធ្វើការពិចារណា គាត់បានបន្តថា អាចនឹងមានការពិភាក្សាទៅលើផែនការថ្មីៗបន្ថែមទៀតនៅខែក្រោយ។

រដ្ឋាភិបាលមុនរបស់ថៃក៏បានបញ្ចប់នូវកិច្ចព្រមព្រៀងនៅឆ្នាំ២០១៧ក្នុងការទិញនាវាមុជទឹក១ក្នុងចំណោម៣គ្រឿងដែរក្នុងតម្លៃប្រមាណ ៣៧៣.៥៥លានដុល្លារ។ ហើយនៅឆ្នាំ២០២០ក៏មានការអនុម័តពីគណៈកម្មាធិការសភាក្នុងការបញ្ជាទិញនាវាមុជទឹក២គ្រឿងផ្សេងទៀតផងដែរក្នុងតម្លៃ ៦២២.៥៨លានដុល្លារ។Thailand aims swapping Chinese sub with frigate after troubled deal - The  Economic Times

បើទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីចិនគឺទទួលបានការរិះគន់ពីសារធារណៈជនជាច្រើនផងដែរ ចំពោះរដ្ឋាភិបាលថៃអាណត្តិមុនផងដែរ ដោយក្រុមអ្នកប្រឆាំងនិងអ្នករិះគន់បានលើកជាសំនួរថា តើការទិញនាវាមុជទឹកនោះពិតជាបម្រើដល់ផលប្រយោជន៍សារធារណៈនិងមានសារៈសំខាន់សម្រាប់សន្តិសុខជាតិដែរឬយ៉ាងណា?

រីឯក្រុមកងទ័ពជើងទឹករបស់ប្រទេសថៃវិញក៏បានលើកឡើងដែរថា ការទិញនាវាមុជទឹកគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងកិច្ចការ ការពារផលប្រយោជន៍ប្រទេសថៃទាំងមូលនៅក្នុងរយៈពេលវែង៕
CAN News

តារាចម្រៀង ឈិន ម៉ានិច្ច នឹងយកថវិកាមួយចំណែករកបានពីប្រទេសកាណាដា បរិច្ចាគទៅមណ្ឌលកុមារកំព្រា

0

តារាចម្រៀងក្នុងទ្រនំហង្សមាសកញ្ញា ឈិន ម៉ានិច្ច បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថានឹងយកថវិកាមួយចំណែកដែលរកបានពីប្រទេសកាណាដា បរិច្ចាគដល់មណ្ឌលកុមារកំព្រា។ ទឹកចិត្តដ៏ប្រពៃនេះអ្នកគាំទ្រជាច្រើនបានពោលសរសើរដល់តារាចម្រៀងរូបនេះផងដែរដែលមានចិត្តសប្បុរសដូចនេះជាចំណែកមួយជួយដល់សង្គមជាតិ។No photo description available.

ការប្រគំតន្រ្តីក្នុងស្រុកលោកអ្នកនឹងមិនឃើញវត្តមានរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ និងកញ្ញា ឈិន ម៉ានិច្ច ឡើយព្រោះអ្នកទាំងពីរបានដឹកដៃគ្នាទៅកើបលុយនៅឯប្រទេសកាណាដា។ បើតាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថាអ្នកទាំងពីរដឹកដៃគ្នាចេញទៅ Tour Concert នៅប្រទេសនេះរយៈពេលមួយខែកន្លះចាប់តាំងពីដើមខែតុលាមកម្ល៉េះ។No photo description available.

ជាមួយគ្នានេះផងដែរ នៅថ្ងៃទី២៤ តុលា លើបណ្តាញសង្គមកញ្ញា ឈិន ម៉ានិច្ច បានប្រកាសថានាង នឹងយកថវិកាដែលរកបានពីប្រទេសកាណាដាបរិច្ចាគទៅមណ្ឌលកុមារកំព្រា។ តារាចម្រៀងរូបនេះសរសេរថា «ថវិកាដែលខ្ញុំរកបានពីប្រទេស កាណាដា ខ្ញុំនឹងយកមួយចំណែកដើម្បីបរិច្ចាគជូនដល់មណ្ឌលកុមារកំព្រានៅប្រទេសកម្ពុជា បងប្អូនបើមានបំណងចង់ទៅចូលរួមជាមួយខ្ញុំអាចចូលរួមបាន»។No photo description available.

ទឹកចិត្តដ៏ថ្លៃថ្លានេះអ្នកលេងលេងបណ្តាញសង្គមបានខម្មិនសរសើរតារាស្រីរូបនេះខណៈអ្នកខ្លះក៏បង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីសប្បុរសរបស់ ឈិន ម៉ានិច្ច ដូចគ្នា។

គួរបញ្ជាក់ថា ទន្ទឹមនឹងការច្រៀងនៅប្រទេសកាណាដា ម្ចាស់ពាន Cambodian idol រដូវកាលទី២រូបនេះបានចែករំលែករូបភាពសប្បាយៗ និងស្អាតៗជាច្រើនលើទឹកដីនេះទៅដល់ហ្វេនៗរួមទាំងបង្ហាញការនឹករលឹកទឹកដីកំណើតផងដែរ៕

 

សួនកំសាន្តល្បីៗចំនួន ៥ នៅក្នុងប្រទេសសិង្ហបុរី

0

ប្រសិនបើអ្នកមានគម្រោងដើរកំសាន្តទៅក្រៅប្រទេសដែលពោរពេញដោយភាពសប្បាយរីករាយ ប្រកបដោយបរិវេណកក់ក្តៅជម្រើសដ៏ល្អបំផុតនោះគឺប្រទេសសិង្ហបុរី។ សិង្ហបុរីគឺប្រទេសអភិវឌ្ឍជឿនលឿនបំផុត ដែលមានកន្លែងទេសចរណ៍ល្បីៗជាច្រើនដូចជា៖

១.តំបន់ហូលីវូត៖ នៅពេលមកដល់ច្រកចូលនៃសាកលវិទ្យាល័យស្ទូឌីយ៉ូសិង្ហបុរីអ្នកនឹង ត្រូវបានស្វាគមន៍ដោយតំបន់ហូលីវូត ដែលពោរពេញទៅដោយ Minions ក៏ដូចជាតួអង្គដែលអ្នកចូលចិត្តពីច្រកចូលទៅកាន់ឧទ្យានផងដែរ។ នៅទីនោះមានការរៀបចំភោជនីយដ្ឋាន និងកាហ្វេជាច្រើន រួមទាំងរោងកុនដ៏ល្បីបំផុតមួយ ក៏ដូចជាមហោស្របសប្បាយៗជាច្រើនទៀត។Minions ស្វាគមន៍ Hollywod នៅ Universal Studios Singapore

២.តំបន់ Madagascar៖ Madagascar គឺជាតំបន់ដែលពោរពេញទៅដោយសត្វជាច្រើនប្រភេទ រួមទាំងមានខ្សែភាពយន្តគំនូរជីវចល ក៏ដូចជាក្រុមមន្តអាគមរបស់លោក Skipper ក្រុមតន្រ្តីឯកជន និង Rico ឬ ស្តេច badass ជាដើម។ ដូច្នេះអ្នកអាចថតរូបជាមួយទេសភាពប្លែកៗជាច្រើនដោយសេរី។Spooky Penguin Gang Skipper, Kowalski, Private and Ricoh at Universal Studios Singapore

៣.តំបន់ 3D៖ តំបន់នេះគឺពោរពេញទៅដោយភាពច្នៃប្រឌិត ដែលអាចឱ្យអ្នករីករាយនូវរូបភាពពិតៗច្បាស់ៗ ជាមួយនឹងទិដ្ឋភាពបែប 3D ក៏ដូចជាមាន Playground ទំនើបៗគ្រប់ប្រភេទដែលអាចលេងបានទាំងក្មេងនិងមនុស្សពេញវ័យ។Shrek 4-D Adventure - Universal Studios Singapore Photo courtesy of rwsentosa

៤. តំបន់អេហ្ស៊ីបបុរាណ៖ តំបន់អេហ្ស៉ីបបានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលនៅទីនោះពោរពេញទៅដោយស្ថាបត្យកម្មបុរាណដ៏ស្រស់បំព្រងដែលតម្រូវឱ្យអ្នកយកទូរស័ព្ទរបស់អ្នកមកថតរូបដោយសេរី ហាក់ដូចជាស្ថិតក្នុងរូបភាពវេទមន្ត។ច្រកចូលប្រទេសអេហ្ស៊ីបបុរាណ - Universal Studios Singapore

៥.តំបន់ Sci-Fi City Zone៖ នៅក្នុងតំបន់ Sci-Fi City Zone គឺអមដោយមនុស្សយន្តយក្សដ៏អស្ចារ្យជាច្រើន ដោយមនុស្សយន្តទាំងអស់នោះផ្តល់ឱ្យមនុស្សគ្រប់គ្នានូវភាពពិត ប្រាកដរបស់ពួកគេ ថែមទាំងការជិះដែលអាចហៅថាចំណុចសំខាន់នៃតំបន់នេះផងដែរ ដូច្នេះកុមារ ឬមនុស្សពេញវ័យអាចលេងបានគ្រប់គ្នា៕TRANSFORMER The ride: The Ultimate 3D Battle - Universal Studios Singapore

ថៃប្រមូលកូនសិស្ស១លាននាក់អង្គុយសមាធិបំបែកកំណត់ត្រាពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកថៃឈ្មោះ «Bad Student» បានអំពាវនាវឱ្យសាលារៀននានានៅទូទាំងប្រទេសថៃប្រមូលកូនសិស្សមកចូលរួមក្នុងគម្រោងសមាធិចំនួន១លាននាក់ ដើម្បីបំបែកកំណត់ត្រាពិភពលោក ។ ការប្រមូលផ្តុំកូនសិស្សមកអង្គុយសមាធិនេះ ក្នុងគោលបំណងបង្កើតសន្តិភាពពិភពលោក, បង្កើតការផ្លាស់ប្តូរល្អ និងលើកស្ទួយថៃជាប្រទេសគោរពព្រះពុទ្ធសាសនា ។

ទំព័រហ្វេសប៊ុក Bad Student បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា ខាងទំព័រហ្វេសប៊ុកបានទទួលដំណឹងថា មានកូនសិស្សមកពីសាលារៀនជាច្រើននៅទូទាំងប្រទេសថៃ ត្រូវបានសាលារៀនតម្រូវឱ្យធ្វើសមាធិ និងថតរូប ដើម្បីចូលរួមក្នុងគម្រោងសមាធិ ក្នុងគោលបំណងបង្កើតសន្តិភាពពិភពលោក (Meditation For World Peace) ។ ហេតុនេះ ទំព័រហ្វេសប៊ុក Bad Student បានដាក់គោលដៅឱ្យកូនសិស្សមកចូលរួមអង្គុយសមាធិឱ្យបាន១លាននាក់ ។Victory Celebration: The 6th V-Star Change the World

បុគ្គលិកសាលារៀនមួយកន្លែងលើកឡើងថា ខាងសាលារៀនបានសុំការសហការពីគ្រូបន្ទុកថ្នាក់ និងគ្រូផ្សេងទៀត ដើម្បីជួយប្រមូលកូនសិស្សមកអង្គុយសមាធិក្រោយពីបញ្ចប់កម្មវិធីនៅមុខដងទង់ជាតិ ។ សាលារៀនសង្ឃឹមថា ការសមាធិនេះនឹងជួយបង្កើតសន្តិភាពពិភពលោក និងបង្កើតការផ្លាស់ប្តូរដ៏ល្អ ក៏ដូចជាលើកស្ទួយព្រះពុទ្ធសាសនានៅប្រទេសថៃផងដែរ ។

ប៉ុន្តែសាលារៀនខ្លះទៀតលើកឡើងថា ការអង្គុយសមាធិមិនបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពនោះទេ ។ ចំណុចសំខាន់ ការអង្គុយសមាធិ មិនគួររៀបចំឡើងដើម្បីលើកស្ទួយព្រះពុទ្ធសាសនាទេ ពីព្រោះប្រទេសថៃមិនមែនជារដ្ឋសាសនា ។ ការអង្គុយសមាធិនេះ គួរតែធ្វើឡើងតាមការស្ម័គ្រចិត្តរបស់កូនសិស្ស រួមទាំងការតម្រង់ជួរនៅមុខដងទង់ជាតិពេលព្រឹកផងដែរ ។Magha Puja :: Dhammakaya Foundation & Wat Phra Dhammakaya : World Peace  through Inner Peace using Meditation Practice

គម្រោងសមាធិនេះជាកិច្ចសហការរវាងអង្គការសន្តិភាពពិភពលោក, អង្គការព្រះពុទ្ធសាសនាពិភពលោក ជាមួយវត្តព្រះធម្មកាយ និងបណ្តាញជាច្រើនដើម្បីសម្រេចគោលដៅអង្គុយសមាធិបានឱ្យ១លាននាក់ ។ សម្រាប់អ្នកចាប់អារម្មណ៍ចង់ចូលរួម ពួកគេត្រូវបំពេញទិន្នន័យ និងផ្ញើរូបថតភ្ជាប់ជាមួយ ។ បច្ចុប្បន្ន អ្នកចុះឈ្មោះចូលរួមអង្គុយសមាធិមានចំនួនគ្រប់១លាននាក់ហើយ ប៉ុន្តែគម្រោងនេះនឹងបញ្ចប់ការចុះឈ្មោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។

ក្រោយពីគម្រោងនេះបានផ្សព្វផ្សាយ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «តើវាមានប្រយោជន៍អ្វីខ្លះ?» ។ រីឯជនជាតិថៃម្នាក់ទៀតថា ៖ «ប្រទេសថៃនឹងមានកិត្តិយស ពីព្រោះបានធ្វើរឿងល្អ» ៕ ប្រភព ៖ 3plus News