Home Blog Page 1397

ប្រទេសថ្មីមួយនឹងប្រកាសជារដ្ឋឯករាជ្យ ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម

0

សង្គ្រាមរុស្សុី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំ បានបង្កឱ្យមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត និងរាប់មុឺននាក់ទៀត បានបង្ខំចិត្តចាកចេញពីលំនៅឋាន ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។Russia-Ukraine war updates for September 18, 2023

ស្របពេលដែរ សង្គ្រាមបានអូសបន្លាយជាង២ឆ្នាំ បានធ្វើឱ្យតំបន់មួយនៅចន្លោះប្រទេសអ៊ុយក្រែន និងរុស្សុី កំពុងរៀបចំរដ្ឋាភិបាលរបស់ខ្លួន ត្រៀមប្រកាសឯករាជ្យ នៅពេលដែលសង្គ្រាមបញ្ចប់។

តំបន់នេះ មានឈ្មោះថា សាធារណរដ្ឋប្រជាមានិត Donetsk (Donetsk People’s Republic) ដែលជាតំបន់មួយស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែន ដែលត្រូវបានលោកពូទីនគាំទ្រពេញទំហឹងសម្រាប់ការផ្តាច់ខ្លួនជាប្រទេសឯករាជ្យ ឬក៏អាចចូលមកជ្រកកោនក្រោម ការដឹកនាំរបស់រដ្ឋរុស្សុីវិញ។Donetsk Oblast - Wikipedia

នៅក្នុងស្ថានភាពបែបនេះ សាធារណរដ្ឋប្រជាមានិត Donetsk (Donetsk People’s Republic) នឹងអាចក្លាយជារដ្ឋឯករាជ្យបាន លុះត្រាតែរុស្សុី ឈ្នះសង្គ្រាម បើមិនដូច្នេះទេ ពួកគេនៅតែជាផ្នែកមួយរបស់អ៊ុយក្រែនដដែល។

សូមបញ្ជាក់ផងដែរថា តំបន់នេះ ធ្លាប់ត្រូវបានលោកពូទីន អនុញ្ញាតឱ្យប្រកាសជារដ្ឋឯករាជ្យ តែការប្រកាសនេះមិនត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនោះទេ ពោលគឺមានតែរុស្សុី និងប្រទេសបេឡារុស្សប៉ុណ្ណោះដែលទទួលស្គាល់៕Russian Interests Reshape Ukraine's Borders

៦២% នៃសិស្សវិទ្យាល័យហុងកុងទិញទំនិញ K-pop

0

យោងតាមការស្ទង់មតិទៅលើសិល្សវិទ្យាល័យ ក្នុងទីក្រុងហុងកុង ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២២៨ នាក់ មានចំនួន ៦២.៣% បាននិយាយថាពួកគេមានរបស់របរដែលទាក់ទងនឹង K-pop ដូចជាផ្ទាំងរូបភាពនិងអាវយឺតជាដើម។ លើសពីនេះទៀត ៦១.៤% នៃអ្នកឆ្លើយសំណួរបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរៀនភាសាកូរ៉េដោយសារតែ K-pop ខណៈដែល ៥៧% បានបង្ហាញថាម៉ូដសំលៀកបំពាក់កូរ៉េមានភាពទាក់ទាញ។What is liberal studies in Hong Kong and why is it controversial? | South  China Morning Post

លទ្ធផលស្ទង់មតិទាំងនេះត្រូវបានបង្ហាញនៅក្នុងវេទិកាកូរ៉េលើកទី២ សម្រាប់អ្នកដឹកនាំវ័យក្មេងហុងកុងដែលប្រារព្ធឡើងនៅសាកលវិទ្យាល័យហុងកុងកាលពីពេលកន្លងទៅថ្មីៗនេះ។ វេទិកាកូរ៉េដែលរៀបចំដោយអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហុងកុង មជ្ឈមណ្ឌលវប្បធម៌កូរ៉េ និងនាយកដ្ឋានសិក្សាកូរ៉េនៃសាកលវិទ្យាល័យហុងកុង អនុញ្ញាតឱ្យសិស្សវិទ្យាល័យក្នុងតំបន់បង្កើតក្រុម និងធ្វើការស្រាវជ្រាវលើផ្នែកផ្សេងៗទាក់ទងនឹងប្រទេសកូរ៉េ។62% of Hong Kong high school students own K-pop merchandise | allkpop

នៅឆ្នាំនេះ ក្រុមដែលចូលរួមបានធ្វើបទបង្ហាញអំពីប្រធានបទដូចជា ឥទ្ធិពលរបស់ K-pop លើសេដ្ឋកិច្ចកូរ៉េ និងការផ្សព្វផ្សាយវប្បធម៌ ឥទ្ធិពលនៃរឿងភាគកូរ៉េលើវិស័យទេសចរណ៍កូរ៉េ និងផលប៉ះពាល់នៃការអប់រំកូរ៉េលើការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

នៅហុងកុង ជាកន្លែងដែល Hallyu (Korean Wave) មានប្រជាប្រិយភាពខ្លាំង រឿងភាគកូរ៉េច្រើនតែគ្របដណ្ដប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅក្នុងបញ្ជីរឿង Netflix ក្នុងស្រុក ហើយការសម្តែង K-pop ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ដោយគិតពីនិន្នាការនេះ ចាប់ពីឆ្នាំ ២០២៥ តទៅ សញ្ញាប័ត្រអនុវិទ្យាល័យហុងកុង (HKDSE) នឹងរួមបញ្ចូលភាសាកូរ៉េជាមុខវិជ្ជាភាសាបរទេសជ្រើសរើស៕Hello Hangeul] In trilingual Hong Kong, Korean is new kid on the block

ពលរដ្ឋមូស្លីមនៅជុំវិញពិភពលោកតវ៉ាឱ្យអ៊ីស្រាអែលឈប់បា.ញ់

0

ពលរដ្ឋមូស្លីមនៅជុំវិញពិភពលោកបាននាំគ្នាដើរដង្ហែរក្បួនបាតុកម្ម ដើម្បីអំពាវនាវឱ្យប្រទេសអ៊ីស្រាអែលឈប់វា.យប្រហា.រមកលើតំបន់ Gaza ក្រោយពីអ៊ីស្រាអែលវា.យប្រហា.រតាមអាកាសយ៉ាងខ្លាំងក្លាអស់រយៈពេល២សប្តាហ៍ ។ ចុងក្រោយ ចំនួនអ្នកស្លា.ប់នៅអ៊ីស្រាអែលស្មើជាង១.៤០០នាក់ ខណៈប៉ាឡេស្ទីនមានអ្នកស្លា.ប់រហូតដល់ជាង៤.១០០នាក់ Muslims protest around world to demand end to Israel's Gaza campaign |  Reuters

រដ្ឋាភិបាលប្រទេសលោកខាងលិចមួយចំនួនបានគាំទ្រការប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល ខណៈបណ្តារដ្ឋមូស្លីមជាច្រើនបានអំពាវនាវឱ្យបញ្ឈប់ការបា.ញ់គ្នាភ្លាមៗ ដោយពលរដ្ឋជាច្រើននាក់មិនពេញចិត្តចំពោះសភាពការណ៍ដែលកើតឡើងនៅតំបន់ Gaza ។

នៅប្រទេសហ្សកដានី មានអ្នកតវ៉ាជាង៦.០០០នាក់បានចេញមកដង្ហែរក្បួននៅកណ្តាលក្រុងអាំម៉ាន ដែលជាទីក្រុងធំ និងមានអ្នកតវ៉ារាប់ពាន់នាក់ទៀតមកប្រជុំគ្នានៅក្បែរស្ថានទូតអ៊ីស្រាអែល ។ បណ្តាអ្នកតវ៉ាបានបង្ហាញការគាំទ្រក្រុមហាម៉ាស់ និងស្នើឱ្យក្រុមហាម៉ាស់វា.យលុ.កអ៊ីស្រាអែលដោយការបា.ញ់កាំជ្រួច ។ ពួកគេបានបង្ហាញការកាន់ជើងក្រុមហាម៉ាស់ ដោយស្រែកខ្លាំងៗថា ៖ «ពួកយើងជាកងទ័ពរបស់អ្នក» ។Muslims protest around world to demand end to Israel's Gaza campaign |  Reuters

ចំណែកនៅប្រទេសថៃវិញ ពលរដ្ឋមូស្លីម និងអ្នកតវ៉ារាប់រយនាក់ដែលគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីអំពាវនាវឱ្យមានការដោះលែងពួកប៉ាឡេស្ទីន ។ អ្នកតវ៉ាម្នាក់និយាយថា ពលរដ្ឋមូស្លីមនៅប៉ាឡេស្ទីនត្រូវអត់ធ្មត់អស់រយៈពេលជាង៧៥ឆ្នាំ ចំពោះការសង្ក.ត់សង្កិ.នរបស់អ៊ីស្រាអែល ប៉ុន្តែមើលទៅ គ្មានអ្នកណាចាប់អារម្មណ៍ពួកគេទេ ។

ក្រៅពីនេះ អ្នកតវ៉ារាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នាតវ៉ានៅប្រទេសតួកគី និងអេហ្ស៊ីបផងដែរ ដែលប្រទេសទាំងពីរនេះមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលអស់រយៈពេលជាយូរ ដោយពួកគេអំពាវនាវឱ្យអ៊ីស្រាអែលឈប់ទម្លា.ក់គ្រា.ប់បែ.កមកលើតំបន់ Gaza ។Global protests in support of Palestinians, rallies for hostages trapped in  Gaza - October 22, 2023 | Reuters

ដូចគ្នានេះ ពលរដ្ឋមូស្លីមនៅអាមេរិកបានដើរដង្ហែរក្បួនតវ៉ានៅទូទាំងប្រទេសដើម្បីគាំទ្រប៉ាឡេស្ទីន និងស្នើឱ្យបញ្ឈប់ការបា.ញ់នៅតំបន់ Gaza ។ ទោះយ៉ាងណា ពលរដ្ឋនៅរដ្ឋហ្វីឡាដាហ្វៀបានដង្ហែរក្បួនតវ៉ា ដើម្បីថ្កោលទោសការប្រព្រឹត្តរបស់ក្រុមហាម៉ាស់ចំពោះអ្នកស្លា.ប់នៅអ៊ីស្រាអែល ។ ពួកគេបានស្នើឱ្យដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញទាំងអស់ ក្រោយពីក្រុមហាម៉ាស់ចាប់ពលរដ្ឋអ៊ីស្រាអែល និងជនបរទេសធ្វើចំណាប់ខ្មាំងជិត២០០នាក់ ។

សារព័ត៌មាន Reuters រាយការណ៍ថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ការតវ៉ាបានផ្ទុះឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ក្រោយពីមន្ត្រីប្រចាំតំបន់ Gaza បញ្ជាក់ថា មានអ្នកស្លា.ប់រាប់រយនាក់ដោយសារហេតុការណ៍ផ្ទុះគ្រា.ប់បែ.កនៅមន្ទីរពេទ្យមួយក្នុងតំបន់ Gaza ។ ក្រុមហាម៉ាស់បញ្ជាក់ថា វាបណ្តាលមកពីការវា.យប្រហា.រតាមអាកាសរបស់អ៊ីស្រាអែល ។ ប៉ុន្តែអ៊ីស្រាអែលឆ្លើយតបវិញថា វាកើតឡើងពីការបាញ់កាំ.ជ្រួចខុសរបស់ក្រុមប៉ាឡេស្ទីន ៕Thousands in Muslim countries and beyond demonstrate over Israeli  airstrikes | ConchoValleyHomepage.com ប្រភព ៖ TNN World

ធនាគារជាតិត្រៀមចំកម្មវិធី «ទិវាសន្សំអាស៊ាន»មានទាំងការប្រគំតន្រ្តីនិងឈ្នះរង្វាន់ជាច្រើននៅទីរួមខេត្តកំពង់ធំ

0

ធនាគារជាតិបានជូនដំណឹងពីកម្មវិធី «ទិវាសន្សំអាស៊ាន» នៅថ្ងៃទី២៣ តុលា នេះដែលសាធារណជនអាចចូលរួមដោយសេរី ដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆ្លើយសំណួរយករង្វាន់ ទទួលបានវត្ថុអនុស្សាវរីយ៍ រួមទាំងកម្មវិធីសប្បាយៗជាច្រើនទៀតនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសួនច្បារតាមដងស្ទឹងសែនទីរួមខេត្តកំពង់ធំ។

កម្មវិធី «ទិវាសន្សំអាស៊ាន» និងកម្មវិធីតាំងបង្ហាញពីផលិតផលសន្សំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានកម្មវិធីដូចជា៖ – ការចាប់ឆ្នោតយករង្វាន់ -ការប្រគំតន្រ្តី
– ការតាំងបង្ហាញពីផលិតផលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ -ការឆ្លើយសំណួរដើម្បីទទួលបានការដូរអនុស្សាវរីយ៍ – ការចាក់បញ្ចាំងវីដេអូ ពាក់ព័ន្ធនឹងការសន្សំ – កម្មវិធីប្រកួតប្រជែងលើប្រធានបទ “សន្សំ” – ការពិភាក្សាអំពី “សារៈសំខាន់នៃការសន្សំ និងការរួមចំណែកពីភាគីពាក់ព័ន្ធដើម្បីជំរុញវប្បធម៌សន្សំ”ដោយអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និង កម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនដល់ទស្សនិកជនដែលអញ្ជើញចូលទស្សនា។

គួរបញ្ជាក់ថាការរៀបចំ «ទិវាសន្សំអាស៊ាន» គឺដើម្បីចូលរួមចំណែកលើកកម្ពស់និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ក្នុងការលើកកម្ពស់ ការសន្សំនៅ ក្នុង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕May be an image of textMay be a graphic of 2 people and text

ខូចផ្នែកខាងមុខតែបន្តិច ក្រុមហ៊ុនធានារ៉ាប់រងរថយន្តវាយតម្លៃជួសជុលអស់២មុឺនដុល្លារ

0

យោងតាមម្ចាស់គណនីហ្វេកប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយមានភាពងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះតម្លៃក្នុងការជួសជុលផ្នែកខាងមុខរថយន្តនៃរថយន្តខ្លួន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ។May be an image of 1 person, car, motorcycle and road

ម្ចាស់គណនីហ្វេកប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះថា៖” រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia វាយតម្លៃជួសជុលអស់ 20000$ជាង? ទាំងដែររថយន្តនេះមានតម្លៃតែ 35500$ ទេ។ខ្ញុំបាទជាអតិថិជនទិញរថយន្ត Toyota Rush ពីក្រុមហ៊ុនToyota Cambodia HQ Branch ដោយមានកញ្ចប់ធានារ៉ាប់រងរថយន្តជាមួយ Asia Insurance ។ កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ មានម៉ូតូមួយគ្រឿងបើកមកបុករថយន្តរបស់ខ្ញុំ រងការខូចខាតដូចរូបខាងលើ ប៉ុន្តែនៅពេលយកទៅជួសជុល ឆែកចុះឆែកឡេីងដោយក្រុមហ៊ុនToyota និង មានការដោយធានារ៉ាប់រងរថយន្ត Asia Insurance ពេលចេញមកអស់តម្លៃ 22853.27$ តេីវាសាកសមទេបងប្អូន ? ក្នុងនាមជាអតិថិជន ដែលគាំទ្រ Toyota និង ប្រេីប្រាស់រថយន្ត Toyota ខ្ញុំទទួលយកមិនបានទេ ។ តម្លៃនៃការជុសជុល ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងនេះបដិសេធ មិនជួសជុលឲ្យខ្ញុំទេ ដោយយកលេសថា ចំណាយលើការជួសជុលអស់លេីសពី80% នៃតម្លៃធានា។ ដូច្នេះខ្ញុំទិញកញ្ចប់ធានារ៉ាប់រងធ្វេីអ្វី? តេីវាសាកសមទេ ម៉ូតូបុកប៉ះជាមួយរថយន្ត ខូចខាតអស់ច្រើនយ៉ាងនេះ ដល់ទៅជាង2 មុឺនដុល្លារ? ក្នុងនាមខ្ញុំជាអតិថិជន សូមសំណូមអោយក្រុមហ៊ុនពិនិត្យមេីលឡេីងវិញ លេីតម្លៃការជុសជុល ។ សូមជួយចែករំលែកបន្ត”។

តែយ៉ាងណាមិញ គិតត្រឹមល្ងាចថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៣ នេះ គេមិនទាន់ឃើញមានខាងក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia ចេញសេចក្តីប្រកាសបកស្រាយនៅឡើយនោះទេ ខណៈម្ចាស់រថយន្តហាក់សម្តែងការមិនពេញ​ចំពោះតម្លៃជួសជុលដ៏ច្រើនលើសលប់បែបនេះ៕ May be an image of textMay be an image of text that says 'TOYOTA Description BRACKET, ARMS Available Shipment Stock ក្រុមហ៊ុន គឃ៊ីតា (1មេមបុនា) ACTUATOR 01 SUSPEN Qty Sea Sea Amount ELECTRI 44.27 38.18 BEARING 320.18 cow 15% INSTR 323.45 1,229.73 Sea AIRBAG.FF W/MOTOR SHROUD,F GROMMET ENGINE MO ENGINE MOUNTING FRONT LCOOLER OUTLET) SO CONDENSERASSY GRILLE GRILLE, 166.91 ELEMENT COOLER Office Address :Head Office Federation (110), 70.64 10.64 222.18 222.1800USD Tel :023880183 Email :info@toyota.com.kh Website www.toyota.o'May be an image of text that says 'No. TOYOTA 66 Description Shipment ក្រុមហ៊ុន គុយ៊ីតា (ខេមបូនា) TOYOTA CAMBODIA) STEERING WINDSHIELD 70 HINGE 71 72 HOOD Amount HOOD, HOOD, RH W/WASHER CLP 46.09 EXTENSION, BUMPER 436 USD ASSY, FOG, MOULDING, BUMPER INLET CLP SUPPORT RA ASSY, Ho 13.64 W/WASHER USD 133.36 57.27 6,00 RADIATOR MOULDING, RADIATOR RADIATOR 192.73 EMBLEM, RADIATOR Office Address Federation Phum Borey 6.36 9.45 27.55 27.5500 Penh :023880183 Email info@toyota.com.kh Website www.toyota.com.kh'May be an image of ticket stub and text

 

ក្រុមហ៊ុន Honda គ្រោងនឹងបង្ហាញគំរូរថយន្តពាណិជ្ជកម្មអគ្គិសនីដែលអាចប្តូរថ្មបានដោយមិនចាំបាច់សាកថ្ម

0

បរទេស៖ Honda MEV-Van Concept គឺជារថយន្តគំរូពាណិជ្ជកម្មអគ្គិសនីថ្មី ១០០% ដែលអាចប្តូរថ្មបានដោយមិនចាំបាច់រង់ចាំការបញ្ចូលថ្មដូចរថយន្តអគ្គិសនីដទៃទៀតឡើយ ដោយក្រុមហ៊ុនគ្រោងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Japan Mobility Show 2023 ក្នុងចន្លោះថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុងតូក្យូប្រទេសជប៉ុន។Honda MEV-Van Concept ต้นแบบรถตู้พาณิชย์ไฟฟ้าเปลี่ยนแบตได้ไม่ต้องรอชาร์จ

រថយន្តអគ្គិសនីសេរីថ្មី Honda MEV-Van Concept គឺផ្អែកលើ N-VAN e:. ប៉ុន្តែជំនួសឱ្យការដំឡើងថ្មក្រោមកម្រាលកាប៊ីនដូចម៉ូដែលធម្មតា ក្រុមហ៊ុន Honda បានជ្រើសរើសដំឡើងកញ្ចប់ថ្ម Honda Mobile Power Pack e ដែលអាចជំនួសបានយ៉ាងងាយស្រួល ដោយមិនបាច់បារម្ភពីបញ្ហារង់ចាំយូរក្នុងការសាកថ្មដូចរថយន្តអគ្គិសនីដទៃទៀតឡើយ។Honda MEV-Van electric delivery van concept with removable batteries -  Gizmochina

Honda MEV-Van Concept ក៏បានបំពាក់ដោយកញ្ចប់ថ្មដែលអាចផ្លាស់ប្តូរបាន ដូច្នេះអ្នកប្រើប្រាស់អាចដកថ្មចេញ ហើយសាកវាតាមភាពងាយស្រួលរបស់ពួកគេ បន្ទាប់មកយកថ្មដែលសាកពេញហើយដាក់ចូលវិញ ដូច្នេះរថយន្តនឹងអាចដំណើរការបានភ្លាមៗ។Honda Trials Removable Batteries in Electric Delivery Van Concept

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន Honda មិនទាន់បានបង្ហើបឱ្យដឹងថា តើថ្មដែលអាចផ្លាស់ប្តូរបានរបស់ MEV-Van Concept អាចទៅដល់កម្រិតណានោះទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានជួរខ្លីជាង N-VAN e ធម្មតាដែលមានគោលបំណងអាចបើកបរបានប្រហែល ២១០ គីឡូម៉ែត្រក្នុងមួយសាកពេញ៕
ប្រភព៖sanook

យុវជន វ៉ាត វ៉ាន់ ឈ្នះពានរង្វាន់ពីអង្គការសហប្រជាជាតិនៃកម្ពុជាលើស្នាដៃសិល្បៈនេះ

0

យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខបង្ហាញពីសិល្បៈផ្សេងៗជាពិសេសកាលពីកន្លងទៅនេះគឺស្នាដៃគូរមុខប្រាសាទកោះកេរក្នុងអំឡុងពេលប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។May be an image of 7 people and text

យ៉ាងណាមិញ នាពេលថ្មីៗនេះយុវជនដ៏ឆ្នើមនេះបានឈ្នះពានរង្វាន់ video graphy ទៅលើគំនូរការគូរមុខសិល្បៈចម្រុះពីការប្រកួតប្រជែងស្នាដៃសិល្បៈក្នុងកម្មវិធី ពិពណ៌អនាគតយុវជន ប្រធានបទ (សកម្មភាពអ្នក អនាគតអ្នក) ដែលរៀបចំដោយអង្គការសហប្រជាតិនៃកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ។May be an image of 1 person and text

ជាមួយសមិទ្ធផលនេះ យុវជន វ៉ាត វ៉ាន់ បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២២ តុលា ដោយបង្ហាញអារម្មណ៍ថា«
សូមអគុណដល់អង្គការសហប្រជាតិនៃកម្ពុជា United Nations in Cambodia / UNFPA Cambodia ម្ដងទៀតដែលបានបង្កើតកម្មវិធីដ៏មានន័យនេះឡើង ដែលអាចឱ្យក្មេងៗជំនាន់ក្រោយដូចជាខ្ញុំ យុវជន រឺពុកម៉ែបងប្អូនបានបង្ហាញស្នាដៃសិល្បៈដែលយើងមានក្នុងការប្រឡងប្រជែងមួយនេះ»។

យុវជនឆ្នើមរូបនេះបន្តទៀតថា «ការលើកទឹកចិត្ត និងការជួយគាំទ្រ ឱ្យតម្លៃមួយនេះពិតជាមានន័យសម្រាប់ខ្ញុំខ្លាំងណាស់។ សង្ឃឹមថាទាំងអស់គ្នាចូលរួមប្រឡងសិល្បៈចម្រុះនៅឆ្នាំក្រោយទាំងអស់គ្នាណា។ ក្លាហាន បង្ហាញអ្វីដែលអ្នកមានទាំងអស់គ្នា។ កុំភ័យខ្លាចនឹងការបរាជ័យ តែត្រូវព្យាយាម ហើយមិនបោះបង់»។May be an image of textគួរបញ្ជាក់ថាលោក វ៉ាត វ៉ាន គឺជាយុវជនខ្មែរមួយរូបត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ជាក់ស្តែងកម្មវិធីប្រកួត The Voice Cambodia រដូវកាលទី៣ លោកក៏បានចូលរួមប្រកួតផងដែររួមទាំងកម្មវិធីប្រលងជាច្រើនទៀត៕

May be a graphic of 1 person and text that says 'YOUTH FUTURE FAIR សកម្មភាពអ្នក អនាគតអ្នក YOUR TIN- YOUR UTURE ចូលរួមពិព័រណ៍អនាគតយុវជន៖ សកម្មភាពរបស់អ្នក អនាគតរបស់អ្នក ការប្រកួតប្រជែងស្នាដៃសិល្បៈ Join the Youth Future Fair: Your Action Your Future- The Next in Art Competition! LITERARY ARTS VISUAL ARTS PERFORMING MULTI-MEDIA ANY CREATIVE ARTS ARTS ARTS CAMBODIA UNITED NATIONS CAMBODIA ថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ SUBMISSION DEADLINE 11TH OCTOBER 2023 UNAIDS unicef foeverych HUMAN Programme'

អត្ថប្រយោជន៍និងគុណវិបត្តិនៃគីមឈីជ្រក់ស្ពៃរបស់កូរ៉េ

0

គីមឈី គឺជាអាហារដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកូរ៉េ ហើយក៏ជាអាហារសម្រន់ដែលមានជាតិ fermented ជាមួយនឹងការបន្ថែមអំបិលជាគ្រឿងផ្សំដ៏រឹងមាំ ដូច្នេះការទទួលទានគីមឈីក៏មានអត្ថប្រយោជន៍សុខភាព និងគុណវិបត្តិជាច្រើនដែលអ្នកត្រូវដឹងផងដែរ។Mom's Traditional Kimchi | Authentic Recipe — ahnest kitchen

អត្ថប្រយោជន៍របស់ជ្រក់គីមឈីមានដូចជា៖
-ពង្រឹងមុខងារនៃប្រព័ន្ធភាពស៊ាំ។
-ធ្វើឱ្យសុខភាពបេះដូងកាន់តែរឹងមាំ។
-ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
-បំបាត់ការរលាក ក៏ដូចជាជួយសម្រកទម្ងន់។
-ធ្វើឱ្យប្រព័ន្ធចងចាំមានភាពប្រសើរឡើង។What is kimchi and how do I use it? | Marion's Kitchen

គុណវិបត្តិរបស់ជ្រក់គីមឈីមានដូចជា៖
-ហើមពោះនៅពេលទទួលទានច្រើនពេក។
-ឈឺក្បាល និងប្រកាំង។
-បង្កើនហានិភ័យនៃជំងឺមហារីក។
-គ្រោះថ្នាក់ខ្លាំងប្រសិនបើបរិភោគគីមឈីដែលខូចហើយ៕What is Kimchi | Learn What Kimchi Is Made of & What It Tastes Like - Cultures For Health

គន្លឹះ៥យ៉ាងដែលត្រូវធ្វើនៅពេលព្រឹក ដើម្បីកាត់បន្ថយ “ខ្លាញ់រុំថ្លើម” និងធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង

0

ខ្លាញ់ថ្លើមជា បញ្ហាសុខភាពមួយដែលមនុស្សភាគច្រើនជួបប្រទះ ។ អ្នកអាចធ្វើឱ្យរោគសញ្ញារបស់អ្នកប្រសើរឡើង ប្រសិនបើអ្នកធ្វើតាមគន្លឹះសាមញ្ញទាំង 5 នេះរៀងរាល់ព្រឹក។

បណ្ឌិត Nantaphon Phongrattanaman ទីប្រឹក្សា នាយកដ្ឋានវះកាត់សរសៃឈាម មន្ទីរពេទ្យ Phramongkutklao ឬលោកវេជ្ជបណ្ឌិត Top បញ្ជាក់ថា ខ្លាញ់រុំថ្លើមជាបញ្ហាសុខភាពដែលអាចកើតមានក្នុងប្រជាជនថៃជិតពាក់កណ្តាលក្នុងប្រទេស ដែលមានរោគសញ្ញាតូចតាច ដល់រោគសញ្ញាកម្រិតមធ្យម និងរោគសញ្ញាគ្រោះថ្នាក់ដែលអាចនាំអោយកើតជម្ងឺក្រិនថ្លើម ឬ មហារីក ថ្លើម។ វេជ្ជបណ្ឌិតណែនាំវិធីងាយៗ ៥ យ៉ាងដែលអ្នកអាចធ្វើជារៀងរាល់ព្រឹក ដើម្បីជួយកាត់បន្ថយនូវហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម និងសុខភាពបានប្រសើរឡើងវិញដូចខាងក្រោមនេះ៖

1. ចូលគេង និងក្រោកពីដំណេកឱ្យបានទៀងទាត់
មិនថាជាថ្ងៃសិក្សា ថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាក អ្នកគួរចូលគេង និងក្រោកពីដំណេកឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ព្រោះវានឹងធ្វើឱ្យនាឡិកាជីវិតរបស់អ្នកល្អ។ ដំណើរការនៃអរម៉ូនផ្សេងៗដូចជា អរម៉ូនមេតាបូលីសថាមពល អរម៉ូនស្រេកឃ្លាន អរម៉ូនឆ្អែត និងដំណើរការអាំងស៊ុយលីននឹងមានលក្ខណៈធម្មតា។ ដូច្នេះកាត់បន្ថយហានិភ័យនៃការមានខ្លាញ់រុំថ្លើម ថែមទាំងជួយសម្រួលកម្រិតជាតិស្ករក្នុងឈាមឱ្យធម្មតាផងដែរ។ ពេលវេលាដែលបានណែនាំដើម្បីចូលគេង និងក្រោកពីដំណេកគឺត្រូវចូលគេងចន្លោះម៉ោង 10:00 យប់ដល់ម៉ោង 11:00 យប់ ហើយក្រោកពីម៉ោង 5:30 ព្រឹក ដល់ 6:00 ព្រឹក ដើម្បីជួយសម្រួលដល់ម៉ោងរាងកាយរបស់អ្នក និងដំណើរការរបស់អ័រម៉ូនក្នុងរាងកាយក៏ធម្មតាដែរ។How to sleep better & rest: new parents | Raising Children Network២- ភ្ញាក់ពីគេង អ្នកគួរតែផឹកទឹកភ្លាមៗ
អ្នកអាចផឹកទឹកនៅសីតុណ្ហភាពធម្មតា (ទឹកដោយមិនបន្ថែមជាតិស្ករ ឬអ្វីផ្សេងទៀត) ដោយផឹក 1-2 កែវភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង គឺមុនពេលដុសធ្មេញរបស់អ្នក បន្ថែមពីលើការជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន។ នៅពេលដែលយើងផឹកទឹក វាផ្ទុកបាក់តេរីដែលមាននៅក្នុងមាត់របស់យើង នៅពេលដែលយើងមិនបានដុសធ្មេញរបស់យើង ហើយវាអាចជួយកែលម្អដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។
ផឹកទឹក 300-500 មីលីលីត្របន្ទាប់ពីភ្ញាក់ពីគេងនឹងជំរុញដំណើរការរបស់រាងកាយ ធ្វើឱ្យរាងកាយមានការរំលាយអាហារកាន់តែប្រសើរឡើង និងជួយជំរុញដំណើរការនៃប្រព័ន្ធសរីរាង្គខាងក្នុងសំខាន់ៗ។ ជាពិសេសនៅក្នុងថ្លើម ធ្វើឱ្យថ្លើមដំណើរការកាន់តែប្រសើរ វាក៏ជួយជំនួសការខ្វះជាតិទឹកក្នុងរយៈពេលយូរ ខណៈពេលដែលយើងគេងលក់ស្រួលផងដែរ។Should You Drink Water Before Bed? Here are the Pros and Cons | SleepScore3. ពន្លឿនការរំលាយអាហាររបស់រាងកាយពីព្រឹក ដោយការផឹកកាហ្វេខ្មៅ ឬតែក្តៅ
កាហ្វេខ្មៅ និងតែក្តៅអាចជួយពន្លឿនការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។ អ្នកអាចផឹក 1 កែវនៅពេលព្រឹក ហើយពិសា 1-2 ពែងទៀតនៅពេលរសៀល សរុបមិនលើសពី 3 ពែងក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់មិនអាចផឹកកាហ្វេបានច្រើនទេ ព្រោះវាងាយនឹងជាតិកាហ្វេអ៊ីន។ ប្រសិនបើអ្នកផឹកវាហើយមានរោគសញ្ញាមិនល្អដូចជាវិលមុខ ញ័របេះដូង ញ័រដៃជាដើម អ្នកអាចចៀសវាងការផឹកតែក្តៅដែលមិនខ្លាំងពេក ហើយអ្នកអាចផឹកតែ 1 កែវនៅពេលព្រឹក។
កាហ្វេខ្មៅ និងតែក្តៅ មិនថាតែអូឡុង តែចិន តែថៃ តែបៃតងជាដើម គឺជាភេសជ្ជៈដែលអាចស្រវឹងបាន។ ដោយមិននាំយើងទៅឆ្ងាយពីពេលវេលាដើម្បីធ្វើ IF ដែលមនុស្សមួយចំនួនអាចរំលងអាហារពេលព្រឹក ហើយញ៉ាំតែអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចប៉ុណ្ណោះ។ ដោយសារកាហ្វេខ្មៅ និងតែក្តៅមិនផ្តល់ថាមពលដល់រាងកាយ មិនមានទឹកដោះគោ មិនមានជាតិស្ករ។
កាហ្វេខ្មៅជួយបំប៉នខួរក្បាល ជំរុញការដុតខ្លាញ់ ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហារ។ វាក៏ជួយជំរុញដំណើរការបង្កើតឡើងវិញនៃកោសិកា ជួយពន្យាភាពចាស់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។Is Coffee Good for You? Here's What the Science Says4. ធ្វើលំហាត់ប្រាណនៅពេលព្រឹកនៅពោះទទេ
ធ្វើលំហាត់ប្រាណនៅពោះទទេនៅពេលព្រឹក វានឹងជួយដុតបំផ្លាញថាមពលច្រើនជាងធម្មតាក្នុងរាងកាយ 2 ដង អ្នកគួរតែផ្តោតលើការហ្វឹកហាត់ទម្ងន់ ឬលំហាត់ប្រាណ HIIT ដែលនឹងជួយដុតបំផ្លាញជាតិខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងថ្លើមបានយ៉ាងល្អ។ ព្រោះការហ្វឹកហាត់ទម្ងន់ ឬលំហាត់ប្រាណ HIIT នឹងជួយកសាងសាច់ដុំធំ។ ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់នឹងដំណើរការកាន់តែប្រសើរ។ លើសពីនេះ ការធ្វើលំហាត់ប្រាណនៅពេលព្រឹកនៅពេលដែលរាងកាយរបស់យើងត្រូវបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យពេលព្រឹក។ ការស្រាវជ្រាវបានបង្ហាញថាកោសិកាខ្លាញ់នៅក្នុងរាងកាយថយចុះនៅក្នុងទំហំនៅពេលដែលយើងហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យពេលព្រឹក។ ពន្លឺព្រះអាទិត្យពេលព្រឹកដែលបានណែនាំអាចនៅចន្លោះម៉ោង 6:00-9:00 ព្រឹក ឬវាអាចនៅពេលល្ងាចដូចជា 4:00-6:00 ល្ងាច ដែលអនុញ្ញាតឱ្យយើងទទួលបានវីតាមីន D បន្ថែមទៀត និងជួយបញ្ចេញអរម៉ូន melatonin ដែលជួយឱ្យយើងគេងលក់ស្រួលនៅពេលយប់។5 Exercises You Should Do In The Morning, According To Experts - 3D  Ultrasound and 4D Ultrasound - Orlando, Florida 3D Ultrasound and 4D  Ultrasound - Orlando, Florida - Gender Ultrasounds in Orlando5. ប្រមូលអាហារហើយញ៉ាំនៅពេលឃ្លាន
យើងមិនចាំបាច់ទទួលទានអាហារគ្រប់ចំនួន៣ពេលជារៀងរាល់ថ្ងៃទេ យើងអាចញ៉ាំអាហារពេលព្រឹករួមនឹងអាហារថ្ងៃត្រង់។ រឿងសំខាន់គឺមិនមែនជាចំនួនអាហារទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺគុណភាពនៃអាហារនីមួយៗដែលយើងញ៉ាំ។ វាត្រូវបានណែនាំអោយជ្រើសរើសរបបអាហារកាបូអ៊ីដ្រាតទាប ឬរបបអាហារ ketogenic ដែលមានសុខភាពល្អ ដែលជាការញ៉ាំអាហារដោយជ្រើសរើសទទួលទានកាបូអ៊ីដ្រាត ឬម្សៅនិងស្ករទាប វានឹងកាន់តែប្រសើរសម្រាប់សុខភាពរបស់អ្នក។Eat Healthy and Stay Active in the New Year | USDA

ថ្លើមរបស់យើងទទួលខុសត្រូវក្នុងការបំបែក fructose ។ នៅក្នុងផ្លែឈើផ្អែម ស្ករស ស្ករចម្រាញ់ផ្សេងៗ ការទទួលទានជាតិស្ករទាំងនេះច្រើន។ វានឹងធ្វើឱ្យថ្លើមធ្វើការកាន់តែខ្លាំង។ យូរ ៗ ទៅបរិមាណជាតិស្ករច្រើនអាចបណ្តាលឱ្យរលាកថ្លើម និងជំងឺរលាកថ្លើមក្នុងរយៈពេលយូរ អាចបង្កជាជំងឺក្រិនថ្លើម។
ការប្រមូលផ្តុំអាហារឬធ្វើ IF មានឥទ្ធិពលវិជ្ជមានលើរាងកាយ។ ទាំងពីរជួយសម្រកទម្ងន់ កាត់បន្ថយការរលាកនៅក្នុងខ្លួន កាត់បន្ថយហានិភ័យនៃ ជំងឺទឹកនោមផ្អែម ជួយឱ្យអាយុវែង ពង្រឹងបេះដូង និងជួយជំរុញប្រព័ន្ធភាពស៊ាំផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺដែលមានជំងឺខ្លាញ់រុំថ្លើម គឺមានគ្រោះថ្នាក់ ការព្យាបាលដោយខ្លួនឯងប្រហែលជាមិនមានប្រសិទ្ធភាពទេ។ ត្រូវតែទទួលបានជំនួយពីវេជ្ជបណ្ឌិត ដូច្នេះការពិនិត្យសុខភាពប្រចាំឆ្នាំមានសារៈសំខាន់ណាស់។ ដើម្បីដឹងពីរោគសញ្ញារបស់អ្នកឱ្យបានឆាប់។ កុំរង់ចាំរហូតដល់រោគសញ្ញាកាន់តែធ្ងន់ធ្ងរ ហើយធ្វើឱ្យការព្យាបាលកាន់តែពិបាកជាងមុន៕

ក្រពើទឹកប្រៃដ៏កម្រត្រូវបានប្រទះឃើញនៅលើឆ្នេរ Marina East នៃប្រទេសសិង្ហបុរី

0

សិង្ហបុរី ៖ ការភ្ញាក់ផ្អើលមួយត្រូវបានរកឃើញឡើងបន្ទាប់ពីបានប្រទះឃើញពូជសត្វក្រពើទឹកប្រៃដែលជាប្រទេសសត្វល្មូនដ៏កម្រមួយនៅលើពិភពលោកនៅលើឆ្នេរសមុទ្រនៃប្រទេសសិង្ហបុរី។

ព័ត៌មានមួយត្រូវបានចុះផ្សាយថាមានក្រពើមួយក្បាលដែលមានប្រវែងជិត៣ម៉ែត្រឡើងមកលើឆ្នេរ Marina East មុនពេលដែលវាត្រូវគេចាប់បាន និងទីបំផុតបានសម្លាប់កាលពីថ្ងៃទី១២ខែតុលានេះ។1.53m crocodile caught at East Coast Park and relocated by authorities

ក្រពើទឹកប្រៃនេះត្រូវបានគេចាត់ទុកថាជាប្រភេទសត្វល្មូតជិតដាច់ពូជថ្នាក់ជាតិមួយប្រភេទត្រូវបានគំរាមកំហែងនិងបំផ្លិចបំផ្លាញដោយព្រៃកោងកាងនៅជាប់ឆ្នេរសមុទ្រនៃប្រទេសសិង្ហបុរី និងបៀតបៀនដល់ជីវិតមនុស្សផងដែរ។ សត្វក្រពើទឹកប្រៃនេះក៏ត្រូវបានគេឃើញថាវាដូចជាក្រពើទូទៅដទៃទៀតដែរ ដែលវាផ្លាស់ទីខ្លួនរបស់វានៅលើច្រាំងនៃឆ្នេរសមុទ្រនៅពេលក្តៅដើម្បីហាលថ្ងៃ។ ម្យ៉ាងវិញទៀត របៀបនៃការរស់នៅរបស់សត្វក្រពើនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចរអា ព្រោះវាអាចបង្ករការគ្រោះថ្នាក់ដល់មនុស្សរស់នៅតំបន់នោះ និងជាពិសេសគ្រួសារដែលមានកូនតូចៗ។Massive crocodile spotted at Marina East Drive - Singapore News

ដោយមើលឃើញនៅស្ថានការនេះ រដ្ឋាភិបាលសិង្ហបុរីក៏បានចាត់វិធានការ និងបានសម្លាប់ក្រពើនោះកាលពីថ្ងៃទី១២ ខែតុលានេះ។ ទោះជាយ៉ាងណាក៏ដោយក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនក្នុងការសម្លាប់ក្រពើមួយក្បាលនេះ ដោយមិនព្រមស្វែងរកនូវមធ្យោបាយផ្សេងទៀតដើម្បីចាត់សត្វក្រពើនេះក៏ដូចជាអភិរក្សសត្វដ៏កម្រនេះទុក។ ព្រោះសត្វក្រពើនេះវាដូចទៅនឹងសត្វព្រៃដទៃទៀតដែរ គឺមិនបង្កគ្រោះថ្នាក់ទេ ប្រសិនបើមនុស្សស្ថិតនៅចម្ងាយនិងគម្លាតសុវត្ថិភាពមួយពីវា៕The mugger crocodiles in Sri lankan - YouTubeCAN News