បរទេស៖ កញ្ញា Billie Eilish អាយុ ២១ឆ្នាំ ដែលជាតារាចម្រៀងប៉ុបដ៏ល្បីរបស់អាមេរិក បានបញ្ជាក់នៅក្នុងកម្មវិធីមួយថានាងស្រឡាញ់មនុស្សស្រីដូចគ្នា។

យោងតាមគេហទំព័រ Aussiedlerbote ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូថា តារាចម្រៀងប៉ុប Billie Eilish បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយទស្សនាវដ្តី “Variety” ក្នុងទីក្រុង Los Angeles ថា “នាងមិនច្បាស់ទេថា នាងស្រឡាញ់មនុស្សស្រីឬក៏មនុស្សប្រុស” ប៉ុន្តែក្នុងជីវិតរបស់នាងគឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមនុស្សស្រីដូចគ្នា រួមទាំងមិត្តភក្តិ និងក្រុមគ្រួសារផងដែរ។ Billie Eilish ក៏បានបន្ថែមទៀតថា “នាងស្រឡាញ់មនុស្សស្រីខ្លាំងណាស់ ហើយថែមទាំងឃើញពួកគេមានរាងកាយដ៏គួរឱ្យទាក់ទាញទៀតផង”។Billie Eilish Is The Weird Achiever Of The Year : NPR

កន្លងទៅម្ចាស់ចម្រៀង Bad Guy រូបនេះក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងរ៉េប Brandon Adams ក្នុងឆ្នាំ ២០២១ និងតារាចម្រៀងប្រុស Jesse Rutherford ក្នុងឆ្នាំ ២០២២ ផងដែរ។
គួរបញ្ជាក់ដែរថា Billie Eilish បច្ចុប្បន្ននាងមានអាយុ ២១ឆ្នាំ គឺជាសិល្បករ Gen Z ដែលមានទេពកោសល្យនិងល្បីល្បាញបំផុត។ នាងបានឈ្នះពានរង្វាន់ Grammy ចំនួនប្រាំជាមួយនឹងអាល់ប៊ុមដំបូងរបស់នាង When We All Fall Asleep, Where Do We Go? ក្នុងឆ្នាំ ២០១៩។ នៅឆ្នាំ ២០២២ នាងបានបន្តនាំយកពានមាសពីរមកផ្ទះវិញនៅក្នុងប្រភេទកំណត់ត្រាប្រចាំឆ្នាំ (Everything I want) និងបទចម្រៀងឆ្នើមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (No time to die)។Billie Eilish Happier Than Ever review

ជាមួយនឹងសមិទ្ធិផលខាងលើតារាចម្រៀងប៉ុបរបស់អាមេរិក Billie Eilish ក៏បានបង្កើតកំណត់ត្រាដោយក្លាយជាសិល្បករក្មេងជាងគេដែលឈ្នះពានរង្វាន់ Big Four ទាំងបួននៅអាយុ ១៨ ឆ្នាំផងដែរ។ លើសពីនេះ តារាចម្រៀងរូបនេះក៏បានទទួលការតែងតាំង Grammy ចំនួនប្រាំមួយសម្រាប់ឆ្នាំ ២០២៤ ទៀតផង៕Who Is Billie Eilish?: We Answered Popular Questions About the Singer