ទំព័រហ្វេសប៊ុកថៃលើកឡើងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ជាង២៣លាននាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ តើខ្មែរយល់ឃើញយ៉ាងណាដែរ? ទំព័រហ្វេសប៊ុកថៃឈ្មោះ Top news លើកឡើងថា ក្នុងរយៈពេលមិនដល់១ឆ្នាំផង ភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ មានរហូតដល់ជាង២៣លាននាក់ឯណោះ ហើយថៃទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍មានចំនួន៩៨១.៦៩០លានបាត ។Thailand looks to Chinese tourists to boost tourism-Xinhua

ក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃ បានបង្ហាញពីស្ថានការណ៍ទេសចរណ៍ចុងក្រោយថា ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកប្រទេសថៃ សរុបស្មើនឹង២៣.២៤១.៣៣៨នាក់ (ឬស្មើជាង២៣លាននាក់) ។ លើសពីនេះ ថៃទទួលបានប្រាក់ចំណូលចូលប្រទេស ពីការចាយវាយរបស់ភ្ញៀវទេសចរបរទេស ចំនួន៩៨១.៦៩០លានបាត ។ ដូច្នេះ តួលេខនេះស្របនឹងគោលដៅរបស់ថៃ ដែលបានកំណត់ទុក ។Tourist Arrivals to Thailand May Plunge by Two-Thirds

ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសថៃមានចំនួនខ្ពស់បំផុត រួមមាន ៖
១-ម៉ាឡេស៊ី ស្មើនឹង ៣.៨២៤.៤៤៥នាក់
២-ចិន ស្មើនឹង ២.៩០២.៤៦២នាក់
៣-កូរ៉េខាងត្បូង ស្មើនឹង ១.៣៧៥.៩៥៨នាក់
៤-ឥណ្ឌា ស្មើនឹង ១.៣៥៤.៧១២នាក់
៥-រុស្ស៊ី ស្មើនឹង ១.១៧០.២០៣នាក់

នៅឆ្នាំ២០២៣នេះ ថៃបានក្លាយជាប្រទេសដែលទទួលបានភ្ញៀវទេសចរពីក្រៅប្រទេសច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ គឺថៃទទួលបានភ្ញៀវទេសចរបរទេសស្មើជាង២៣លាននាក់ ក្នុងរយៈពេលមិនដល់១ឆ្នាំ ។ ចំណែកវៀតណាមទទួលបានភ្ញៀវទេសចរបរទេសស្មើជិត១០លាននាក់ ហើយតួលេខនេះស្រដៀងគ្នានឹងប្រទេសសិង្ហបុរីដែរ ។Visite Thai wins Thailand's Leading Destination Management Company 2022 at  World Travel Award | Focus | Breaking Travel News

ចំណែកប្រទេសផ្សេងៗ រួមមាន ៖
-ម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេស ស្មើនឹង១៣លាននាក់
-ឥណ្ឌូណេស៊ី ទទួលបានភ្ញៀវទេសចរបរទេស ស្មើនឹង៨លាន៥សែននាក់
-ហ្វីលីពីន ទទួលបានភ្ញៀវទេសចរបរទេស ជិតស្មើ៣លាន៩សែននាក់ និង
-កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេស ស្មើជាង២លាន៥សែននាក់

ទំព័រហ្វេសប៊ុកថៃបានលើកឡើងជាថ្មីថា សារព័ត៌មានកម្ពុជាក៏បានចុះផ្សាយពីព័ត៌មានភ្ញៀវទេសចរ និងមានពលរដ្ឋខ្មែរជាច្រើននាក់ចូលមកបញ្ចេញយោបល់ថា យើងគួរតែមើលគំរូប្រទេសថៃ ហើយយើងត្រូវធ្វើដូចម្តេចដើម្បីទទួលបានភ្ញៀវទេសចរបរទេសឱ្យច្រើនដូចថៃ ។ លើសពីនេះ កម្ពុជាគួរតែបង្កើនតំបន់ទេសចរណ៍ឱ្យច្រើនកន្លែង និងត្រូវបោះចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ហើយកម្ពុជាត្រូវចាត់វិធានការលើអ្នកលក់ដូរមួយចំនួនដែលចូលចិត្តកេងចំណេញលើភ្ញៀវទេសចរ ។ បើធ្វើបែបនេះបាន កម្ពុជានឹងមានភ្ញៀវទេសចរច្រើនដូចថៃដែរ ។10 Best Tourist Attractions In Thailand You Have To See - Rainforest Cruises

ពលរដ្ឋខ្មែរម្នាក់និយាយថា ៖ «គេមានវិធីយ៉ាងច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសគេ ចុះយើងវិញ ពេលណា ធ្វើដូចថៃដែរទៅ?» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «វាមិនពិសេសអ្វីទេ ថៃមានប្រៀបលើខ្មែរមិនបានទេ ។ យើងមានប្រាសាទអង្គរវត្ត ហើយថៃមានថ្ងៃនេះបាន ដោយសារថៃគ្មានសង្គ្រាម ។ បើថៃមានសង្គ្រាមដូចខ្មែរវិញ ក៏មិនរីកចម្រើនដូចសព្វថ្ងៃនេះដែរ» ។

ចំណែកជនជាតិថៃនិយាយថា ៖ «តើសង្គ្រាមទើបបញ្ចប់កាលពីម្សិលមិញមែនទេ? សង្គ្រាមបញ្ចប់យូរណាស់ហើយ ។ ថៃបានជួបបញ្ហាជាច្រើន និងធ្ងន់ធ្ងរ តែថៃអាចអភិវឌ្ឍន៍បាន ។ វាស្ថិតនៅលើការសិក្សា និងសមត្ថភាព ហើយកុំអាងសង្គ្រាម » ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏មានសង្គ្រាមដែរ ប៉ុន្តែគេអាចអភិវឌ្ឍន៍បាន កុំយកសង្គ្រាមធ្វើលេស ។ ប្រទេសអ្នកមិនព្រមអភិវឌ្ឍន៍ខ្លួនឯង រវល់តែចម្លងពីថៃ» ។Tourism ministry still aims for 10m arrivals

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «កម្ពុជាទទួលបានភ្ញៀវទេសចរច្រើន តែពួកគេមកតែ១សប្តាហ៍ប៉ុណ្ណោះ ហើយក៏នាំគ្នាទៅលេងនៅថៃ និងវៀតណាមបន្ត ថែមទាំងដើរលេងនៅទីនោះយូរជាងយើងទៀត ព្រោះសប្បាយជាង ហើយសេវាកម្មក៏ល្អជាងកម្ពុជា» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ក្រសួងទេសចរណ៍កុំភ្លេចមើលខុសត្រូវពួកអាជ្ញាធរគ្រប់រូបផង កុំឱ្យពួកគេមានទម្លាក់អាក្រក់ ដូចជា សុំលុយធីបពីភ្ញៀវ ។ វាដល់ពេលផ្លាស់ប្តូរទម្លាប់នេះចេញហើយ ព្រោះភ្ញៀវទេសចរមិនចូលចិត្តទម្លាប់អាក្រក់ទេ» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ថៃមានសេវាកម្មច្រើនណាស់ ជាពិសេស ទេសចរណ៍ផ្លូ.វភេ.ទ ។ វាជាផ្នែកមួយដែលភ្ញៀវទេសចរអឺរ៉ុបចូលចិត្ត ។ ដូច្នេះ ប្រទេសជាច្រើននៅលើពិភពលោក បានហោះហើរត្រង់មកកាន់ថៃ ព្រោះតែរឿងនេះ» ។Opinion | Planning a trip to Thailand in 2023? Why you should think twice |  South China Morning Post

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ខ្ញុំសង្ឃឹមថា ថ្ងៃអនាគត យើងនឹងសាងសង់អាកាសយានដ្ឋានថ្មីទៀត ដើម្បីទទួលភ្ញៀវទេសចរបរទេសឱ្យកាន់តែច្រើន ហើយយើងគួរបង្កើតតំបន់ទេសចរណ៍ឱ្យបានច្រើនដូចថៃ ។ លើសពីនេះ គួរលើកកម្ពស់ផ្នែកសេវាកម្ម និងត្រួតពិនិត្យអ្នកប្រកបអាជីវកម្មក្នុងតំបន់ទេសចរណ៍ឱ្យពួកគេមានស្តង់ដារ និងមានអនាម័យ ចៀសវាង កោរភ្ញៀវលើសតម្លៃជាក់ស្តែង ។ ចំណុចទាំងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យត្រឡប់មកម្តងទៀត ហើយណែនាំមិត្តភក្តិពួកគេមកលេងប្រទេសយើង» ។

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «បើពលរដ្ឋខ្មែរ៩៩% មានការងារធ្វើ វានឹងធ្វើឱ្យសេដ្ឋកិច្ចជាតិរឹងមាំដោយខ្លួនឯង ហើយពុំចាំបាច់ចាប់អារម្មណ៍លើទេសចរណ៍ក្រៅប្រទេសទេ ព្រោះទោះយ៉ាងណា ក៏យើងមិនអាចឈ្នះថៃទេ» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ភ្ញៀវទេសចរមកលេងខ្មែរតិចជាងគេណាស់ មិនបាច់ប្រៀបធៀបទេ ។ ខេត្តសៀមរាបក៏ស្ងាត់ដែរ ហើយយើងមានចោរលួចទ្រព្យសម្បត្តិជនបរទេស, ទំនិញឡើងថ្លៃគ្រប់មុខ និងលក់របស់របរកោរភ្ញៀវ ទើបភ្ញៀវទេសចរបរទេសមិនចង់មកលេង» ៕54 Places to Visit in Thailand (2023) | Tourist Places & Attractions