ពលរដ្ឋថៃនាំគ្នាទៅកម្សាន្តនៅកោះឆាងក្នុងថ្ងៃសម្រាករយៈពេលខ្លី
ប្រទេសថៃ ៖ ក្នុងថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ពលរដ្ឋថៃបាននាំគ្នាទៅកម្សាន្តនៅកោះឆាង ស្មើជាង២ម៉ឺន៥ពាន់នាក់ ។ ប្រធានឧទ្យានជាតិកោះឆាងលើកឡើងថា នៅខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរច្រើនមកលេងនៅទីនេះ ព្រោះមានអាកាសធាតុល្អ និងទឹកសមុទ្រថ្លា ។ នៅខែតុលាតែមួយ កោះឆាងអាចប្រមូលចំណូលបានជាង១លានបាត ហើយនៅចុងឆ្នាំ២០២៣ កោះឆាងនឹងអាចប្រមូលចំណូលស្មើគោលដៅ ដោយសារមានភ្ញៀវទេសចរបរទេសបន្ថែមទៀត ។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោក Phonwaree Buchakiat ប្រធានឧទ្យានជាតិកោះឆាង ស្ថិតនៅស្រុកកោះឆាង ខេត្តត្រាត បានលើកឡើងពីទិដ្ឋភាពរួមនៃវិស័យទេសចរណ៍ក្នុងរយៈពេលឈប់សម្រាកចំនួន៣ថ្ងៃថា តំបន់ឧទ្យានជាតិកោះឆាង មានភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្ត ហើយភាគច្រើនពួកគេនាំគ្នាដើរមើលទេសភាព និងលេងទឹកជ្រោះឃ្លងភ្លូ រួមទាំងទឹកជ្រោះថានម៉ាយម ផងដែរ ។
ចំណែកភ្ញៀវទេសចរខ្លះទៀតបានជិះទូក និងជ្រមុជទឹកមើលផ្កាថ្មដ៏ស្រស់ស្អាតនៅកោះរ៉ាង ។ ដូច្នេះ វាបានធ្វើឱ្យឧទ្យានជាតិកោះឆាងអាចប្រមូលប្រាក់ចំណូលបន្ថែមទៀត ។ បើគិតចាប់ពីដើមខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឧទ្យានជាតិកោះឆាងអាចប្រមូលប្រាក់ចំណូលបានជាង១លានបាត ។
លោក Phonwaree ប្រធានឧទ្យានជាតិកោះឆាងនិយាយថា ៖ «ប្រាក់ចំណូលទាំងនេះចាត់ទុកថាច្រើនណាស់ ហើយភាគច្រើនជាប្រាក់ចំណូលទទួលបានពីភ្ញៀវទេសចរថៃ ខណៈភ្ញៀវទេសចរអឺរ៉ុប និងចិនមិនទាន់មកកម្សាន្តនៅកោះឆាងទេក្នុងពេលនេះ» ។
ប្រធានឧទ្យានជាតិកោះឆាងរូបនេះសង្ឃឹមថា នៅចុងឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀត ដោយសារនៅពេលនោះ នឹងមានអាកាសធាតុអំណោយផល, ផ្ទៃសមុទ្រថ្លា និងស្រស់ស្អាត ព្រមទាំងមានពន្លឺថ្ងៃផងដែរ ។ ដូច្នេះ ភ្ញៀវទេសចរអាចលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ បើទោះជាមានភ្លៀងធ្លាក់ខ្លះ ប៉ុន្តែវាមិនមែនជាឧបសគ្គទេ ហើយលោកមានទំនុកចិត្តថា ឧទ្យានជាតិកោះឆាងនឹងទទួលបានប្រាក់ចំណូលថែមទៀត ។
លោក Phonwaree បន្តថា ៖ «ចំពោះការថែទាំភ្ញៀវទេសចរក្នុងអំឡុងពេលនេះ ខាងឧទ្យានជាតិនឹងចាត់ក្រុមសន្តិសុខការពារសុវត្ថិភាពការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់កំពង់ផែ Bang Bao និងការជិះទូកកម្សាន្ត ។ ក្រុមសន្តិសុខនឹងថែទាំសុវត្ថិភាពនៅតំបន់ជ្រមុជទឹកមើលផ្កាថ្ម និងតាមទឹកជ្រោះផ្សេងៗ ក៏ដូចជាតំបន់ឆ្នេរសមុទ្រផងដែរ» ។
ចំណែកលោក Saksit Mungkarn អតីតប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្តត្រាតប្រាប់ថា ក្នុងថ្ងៃឈប់សម្រាក៣ថ្ងៃនេះ មានភ្ញៀវទេសចរធ្វើដំណើរមកកាន់កោះឆាង ស្មើជាង២ម៉ឺន៥ពាន់នាក់ ។ ភ្ញៀវទេសចរធ្វើដំណើរជាក្រុម និងតាមរយៈក្រុមហ៊ុនទេសចរណ៍ បានមកកាន់កោះឆាងជាបន្តបន្ទាប់ គឺស្មើជាមធ្យមពី៤០០នាក់ ទៅ៦០០នាក់ក្នុង១ថ្ងៃ ។ ចំណែករថយន្តចូលមកកាន់កោះឆាង ស្មើជាង១.២០០គ្រឿងក្នុង១ថ្ងៃ ហើយនៅពេលថ្ងៃឈប់សម្រាក៣ថ្ងៃកន្លងផុត លោកជឿថា នឹងមានរថយន្តចូលមកកោះឆាង មិនក្រោម៥ពាន់គ្រឿង ។![]()
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឧទ្យានជាតិកោះឆាងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅទីនេះយ៉ាងច្រើន ដោយសារសម្បូរទៅដោយភ្នំខ្ពស់ៗ ច្រាំងថ្មចោទ ព្រៃឈើ និងមានទឹកជ្រោះជាច្រើនកន្លែង ។ ឧទ្យានជាតិកោះឆាងមានទីតាំងស្ថិតនៅស្រុកកោះឆាង ខេត្តត្រាត ប្រទេសថៃ ដែលខេត្តត្រាតមានព្រំប្រទល់ជាប់ជាមួយខេត្តកោះកុង ប្រទេសកម្ពុជា ៕ ប្រភព ៖ mgronline










គួរបញ្ជាក់ថានៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា មានសេចក្តីរាយការណ៍ថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលីសក្រុង Incheon កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងសកម្មប្រឆាំងនឹងតារាសម្តែងកំពូលផ្តើមដោយអក្សរ “L” និង៧នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។


កាលនោះ ប្រជាជននៅទីនោះ បានហៅថាក្រុងកែប ឬក្រុង(Cap) តាមភាសាបារាំងដែលមានន័យថា៖ “ជាទីក្រុងជ្រោយ” ដែលមានសណ្ឋានដីលយចូលសមុទ្រ ហើយពាក្យនេះក៍ចេះតែហៅតៗគ្នាថា “កែប” រៀងរហូតមក៕








![Amazon.com : UNLEASHIA] Non-Sticky Dazzle Tint (No.1 Blink) : Beauty & Personal Care](https://m.media-amazon.com/images/I/6147xufvM2L._AC_UF1000,1000_QL80_.jpg)











នៅក្នុងនោះ ខេត្តដែលខ្មែរបាត់បង់ទៅឡាវភាគច្រើន នៅចន្លោះសម័យនគរភ្នំ និងនគរចេនឡា អំឡុងសតវត្សទី១០ និងទី១៣។ខ្មែរយើងបានបាត់បង់ខេត្តចំនួន៦ ទៅឡាវ ដែលរួមមាន៖


