Home Blog Page 1396

ម្ចាស់ក្រុមហ៊ុន Vingroup ត្រៀមវាយលុកទីផ្សារតាក់ស៊ីអគ្គិសនីនៅឡាវ

0

ប្រទេសឡាវ ៖ Green and Smart Mobility (GSM) គឺជាក្រុមហ៊ុនដំណើរការអាជីវកម្មរថយន្តអគ្គិសនីរបស់លោក Pham Nhat Vuong និងជាស្ថាបនិករបស់ Vingroup មានគម្រោងពង្រីកអាជីវកម្មរថយន្តតាក់ស៊ីអគ្គិសនីនៅប្រទេសឡាវ នៅចុងឆ្នាំ២០២៣ នេះ ។Vingroup founder's EV firm to enter Laos later this year

ក្រុមហ៊ុន Green and Smart Mobility (GSM) នឹងចាប់ផ្តើមផ្តល់សេវាកម្មរថយន្តអគ្គិសនី VinFast VF 5 Plus និង VF e34 ចំនួន១.០០០គ្រឿង ។ លើសពីនេះ ក្រុមហ៊ុននឹងមានសេវាកម្មជួល និងលក់រថយន្តអគ្គិសនីកង់៤ ដល់ក្រុមហ៊ុនអាជីវកម្មផងដែរ ។

នៅពេលទីផ្សារមានតម្រូវការប្រើប្រាស់សេវាកម្មយានយន្តតាមរយៈកម្មវិធីនៅប្រទេសឡាវ គេរំពឹងថា វិស័យនេះនឹងរីកលូតលាស់ក្នុង១ឆ្នាំ ស្មើ៦,៩៥% រហូតដល់ឆ្នាំ២០២៧ ។ ហេតុនេះ ក្រុមហ៊ុនផ្តល់សេវាកម្មដ៏ធំបំផុតរបស់ Grab ឬ Gojek របស់ GoTo Group មិនទាន់បានផ្តល់សេវាកម្មនៅប្រទេសឡាវទេ ។ ទោះយ៉ាងណា នៅឡាវមានក្រុមហ៊ុន Loca ដែលដំណើរការអាជីវកម្មស្រដៀងគ្នានឹង Gojek, Grab និង GSM នៅវៀតណាម ។ ដូច្នេះ ក្រៅពីមានសេវាកម្មហៅរថយន្តហើយ ក៏មានសេវាកម្មហៅម៉ូតូជួលទៀតផង ។Vingroup cần thêm 100.000 nhân sự trong 2 năm tới | Mekong ASEAN

អ្នកតំណាងក្រុមហ៊ុន GSM លើកឡើងថា ឡាវគឺជាប្រទេសមានព្រំដែនជាប់ជាមួយវៀតណាម ហើយឡាវចាប់អារម្មណ៍លើការផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ។ ឡាវបានដាក់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសរហូតដល់៣០% និងសាងសង់ស្ថានីយសាកថ្មសាធារណៈចំនួន២០០កន្លែងបន្ថែមទៀតនៅឆ្នាំ២០៣០ ។

ក្រៅពីនេះ ក្រុមហ៊ុន GSM បានផ្តល់សេវាកម្មរថយន្តអគ្គិសនី និង Scooter សម្រាប់សេវាកម្មតាក់ស៊ី និងរថយន្តជួល ។ ជំហានដំបូង VinFast បានស្វែងរករថយន្តចំនួន១ម៉ឺនគ្រឿង និងម៉ូតូចំនួន១សែនគ្រឿងសម្រាប់ប្រតិបត្តិការក្នុងក្រុមហ៊ុន GSM ហើយនៅខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននឹងសហការជាមួយ Kakao Mobility ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅវៀតណាមផងដែរ ៕Vietnamese e-taxi firm GSM to provide service in Laos ប្រភព ៖ AEC connect

ស្នេហាមិនគិតពីអាយុរវាងកម្លោះថៃ និងកូនក្រមុំវ័យសែប្លាយធ្វើឱ្យល្បីពេញបណ្តាញសង្គម

0

ការរៀបអាពាហ៍ពិពាហ៍រវាងបុរសថៃវ័យ២៣ឆ្នាំ និងស្រីជនជាតិចិនវ័យ៤៥ឆ្នាំគឺកំពុងទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់មហាជននៅប្រទេសថៃ។ ព្រោះតែអាយុនិងលក្ខណៈសម្បត្តិរបស់កូនក្រមុំជនជាតិចិននោះគឺជាប្រធានបទនៃមតិវែកញែកយ៉ាងក្តៅគគុក។

គូរស្នេហ៍រៀបអាពាហ៍ពិពាហ៍នោះមានវ័យខុសគ្នារហូតដល់ទៅ២២ឆ្នាំ ប៉ុន្តែមើលទៅពួកគេទាំងពីរនាក់ហាក់ដូចជាគូរសេ្នហ៍ដែលស្រលាញ់គ្នាខ្លាំងណាស់។ ពិធីរៀបការរបស់ពួកគេទាំងពីរនាក់ប្រារព្ធឡើងក្នុងប្រពៃណីចិន។ ពួកគេទាំងពីរនាក់ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណីចិន ដែលគេសង្កេតឃើញថាកូនក្រមុំគូរស្នេហ៍នោះពិតជាមានសេចក្តីសុខណាស់ បើមើលតាមទឹកមុខកូនក្រមុំញញឹមយ៉ាងអៀនៗ ហើយកាន់កូនកង្ហារនៅក្នុងដៃផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានមតិលើកឡើងជាសារធារណៈជាច្រើនទាក់ទងនឹងរូបរាងនិងលក្ខណៈរបស់កូនក្រមុំ ព្រោះតែទម្រង់មុខនិងកាយវិការរបស់នាងត្រូវបានគេយល់ច្រឡំថាជាបុរស ដោយសារតែនាងកាត់សក់ខ្លី គ្មានការផាត់មុខលាបក្រេមម្សៅ និងគ្មានការលម្អរដោយផ្កាឬគ្រឿងប្រដាប់ឲ្យដូចលក្ខណៈជាស្ត្រីអ្វីបន្តិចសោះ។

ដោយមហាជនបានឃើញពីភាពចម្រូងចម្រាសនេះហើយធ្វើឲ្យមានការយល់ច្រឡំថាជាការរៀបការភេទដូចគ្នាថានរណាជាកូនកំឡោះនិងនរណាជាកូនក្រមុំ ហើយបានប្រៀបប្រដូចពួកគេទាំង២នាក់ថាដូច ពូនិងក្មួយ។ អ្នករិះគន់មួយចំនួនក៏បានសន្និដ្ឋានថាការរៀបការនេះមិនមែនជាស្នេហ៍ពិតទេ អាចមកពីទឹកលុយជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិវិជ្ជមានបានលើកឡើងដែរថា ស្នេហាគឺមិនស្ថិតលើអាយុ រូបរាងឬលក្ខណៈសម្បត្តិទេ។ ព្រោះមនុស្សគ្រប់មានសិទ្ធនៅក្នុងការជ្រើសអ្វីដែលខ្លួនអែងពេញចិត្ត។ ដូច្នេះ គួរតែគោរពទៅលើអ្វីដែលពួកគេបានសម្រេចចិត្តជាមួយនឹងអ្វីដែលអាចផ្តល់សុភមង្គលពិតប្រាកដដល់ពួកគេ។ ស្នេហាគ្មានកំហុសហើយក៏គ្មានដែនកំណត់ទេ ឲ្យតែមនុស្ស២នាក់ស្រលាញ់ ផ្តល់តម្លៃ ស្មោះត្រង់នឹងគ្នា គឺប្រាកដជាអាចជម្នះនៅរាល់ឧបសគ្គបានជាពុំខាន។

បើទោះបីជាប្រឈមមុខនឹងការរិះគន់បែបនេះក្តីក៏គូរស្នេហ៍ទាំងពីរនេះនៅតែមិនចុះចាញ់ បន្តរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខស្ទើរតែមិនគូរឲ្យជឿផងដែរ៕ ប្រភព៖ Thethaiger

មន្ទីពេទ្យធំជាងគេបំផុតនៅកម្ពុជា ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

0

មន្ទីរពេទ្យ តេជោសន្តិភាព គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។មន្ទីរពេទ្យ តេជោសន្តិភាព បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕

 

សំណាង អេលីណា បង្ហាញឈុត «រាជនីលង្វែក » ស្រស់ស្អាតខ្លាំងពោរពេញដោយអត្ថន័យស៊ីជម្រៅ

0

កញ្ញា សំណាង អេលីណា ដែលតំណាងឱ្យប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុន បានបង្ហាញពីឈុត«រាជនីលង្វែក » ដ៏ស្រស់ស្អាតសាមញ្ញមិនស្មុគស្មាញច្រើន ប៉ុន្តែបង្កប់អត្ថន័យស៊ីជម្រៅខ្លាំង។

តាមការបញ្ជាក់របស់ សំណាង អេលីណា នៅលើបណ្តាញសង្គមបានឱ្យដឹងថា ឈុត«រាជនីលង្វែក » ជាឈុតតំណាងឱ្យព្រះនាងក្រពុំឈូក ជាបុត្រីរបស់ព្រះបាទចន្ទរាជា ។ ព្រះនាងជានារីល្អឯកសម្រស់គ្មានពីរលើសកំពូលស្រីៗក្នុងនគរនាសម័យនោះ។ ចំណែកឯព្រះហស្ត ខាងស្តាំនិងខាងធ្វេងរបស់ទ្រង់ប្រកបកាន់នូវផ្លិតស្លាបសត្វ។May be an image of 1 person

Miss International Cambodia អេលីណា បានរៀបរាប់ទៀតថា តួនាទីរបស់ផ្លិត គឺជាឧបករណ៍សម្រាប់កាន់បក់ដើម្បីបន្ថយកម្តៅភាយពីបរិយាកាសខាងក្រៅឱ្យរាងកាយត្រជាក់ល្ហែល្ហើយ ។ តួយ៉ាងខ្មែរយើងមានទំនៀមទម្លាប់ប្រើផ្លិតតាំងពីបរមបុរាណយូរអង្វែងណាស់មកហើយ រាប់តាំងពី វណ្ណៈក្សត្រ រាជវង្សានុវង្ស ព្រះសង្ឃ គ្រួសារនាម៉ឺនមន្រ្តី គហបតី រហូតដល់ប្រជានុរាស្រ្តសាមញ្ញតាមជនបទស្រែចម្ការ គ្រាន់តែថាផ្លិតមានឈ្មោះនិងរូបរាងច្រើនប្រភេទប្រើប្រាស់ទៅតាមឋានានុក្រមផ្សេងៗគ្នា រួមមាន ផ្លិតចាមរ ផ្លិតភូតាន ផ្លិតបាំងសែង ផ្លិតបៃមន់ ផ្លិតសែងត្វ័ន ផ្លិតវាលវីជនី ផ្លិតមុខព្រហ្ម ផ្លិតស្លឹកត្នោត ផ្លិតដៃ និងផ្លិតស្លាបសត្វ ជាដើម។May be an image of 1 person

ចាប់តាំងពីចូលរួមប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេស សំណាង អេលីណា ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ខ្លាំងជាពិសេសបវរកញ្ញារូបនេះមានភាពរួសរាយរាក់ទាក់ហើយត្រូវបវរកញ្ញាតំណាងប្រទេសផ្សេងចូលចិត្តយ៉ាងច្រើន ខណៈម្ចាស់មកុដ MUC 2019 រូបនេះមានសមត្ថភាពខ្លាំង។ ទន្ទឹមនឹងនេះ អ្នកគាំទ្ររំពឹងខ្ពស់ថា សំណាង អេលីណា នឹងបើកមុខប្រទេសកម្ពុជាចូលTopនៅក្នុងកម្មវិធី Miss International នេះព្រោះនៅមិនទាន់មានបវរកញ្ញារូបណាបើកប្រវត្តិសាស្រ្តចូលTopនៅឡើយ។

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ Miss International 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕May be an image of 1 person

 

Jisoo BLACKPINK កំពុងពិចារណាសំណើសម្តែងរឿងថ្មីជាមួយ Lee Min Ho និង Ahn Hyo Seop

0

នៅថ្ងៃទី២៤ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយ Ilgan Sports បានរាយការណ៍ថា Jisoo សមាជិក BLACKPINK កំពុងចូលរួមជាមួយតួសម្តែងជាមួយតួដែលមានទេពកោសល្យកំពូលក្នុងឧស្សាហកម្មនេះដូចជា Lee Min Ho, Nana និង Ahn Hyo Seop តួឯកប្រុសក្នុងរឿង « business proposal» រួមជាមួយតួល្បីៗផ្សេងទៀតនៅក្នុងរឿង «Omniscient Reader »។ របាយការណ៍នេះអ្នកតំណាងមកពី YG Entertainment បានបង្ហាញឱ្យដឹងថា Jisoo ត្រូវបានស្នើសុំឱ្យសម្តែងរឿងខាងលើនេះពិតមែនហើយនាងកំពុងពិចារណាលើសំណើនេះ។Blackpink's Jisoo Reveals Solo Debut Is Right Around The, 45% OFF

គូសបញ្ជាក់ថា រឿង Omniscient Reader គឺជាការសម្របតាមខ្សែភាពយន្ដនៃប្រលោមលោកគេហទំព័រដ៏ពេញនិយមដែលមានចំណងជើងដូចគ្នាដែលបានចេញក្នុងឆ្នាំ២០១៨ ហើយមានភាពពេញនិយមមកដល់បច្ចុប្បន្ន។ សាច់រឿងគឺធ្វើតាមតួអង្គសំខាន់គឺ Kim Dok Ja ដែលស្រាប់តែឃើញខ្លួនឯងនៅក្នុងពិភពមួយដែលមានលក្ខណៈប្រែប្រួលទៅតាមការនិទានរឿងប្រលោមលោកដែលគេបានអាន។ គោលបំណងរបស់គេគឺដើម្បីស្ដារពិភពលោកឱ្យដូចដើមវិញ។8 of Lee Min-ho's Fan-Favourite Shows: 'Pachinko', 'The King Eternal  Monarch', 'Boys Over Flowers', and More | Tatler Asia

ប្រសិនបើ Jisoo ទទួលយកសំណើនេះនាងទំនងជាតួអង្គ Lee Ji Hye ដែលជាមិត្ត Yoo Jung Hyuk ។ Yoo Jung Hyuk ក្លាយជាតួអង្គសំខាន់មួយរូប ដែលរួមជាមួយនឹង Kim Dok Ja ខិតខំធ្វើឱ្យពិភពលោកវិលមករកភាពប្រក្រតីវិញ ដោយទ្រាំទ្រនឹងទម្ងន់នៃការនិទានរឿងដែលបានផ្លាស់ប្តូរដែលជំរុញដោយប្រលោមលោកដែលពួកគេបានអាន។ របាយការណ៍ពីមុនបានបង្ហាញថា តារាសម្តែង Lee Min Ho និង Ahn Hyo Seop អាចត្រូវបានពិចារណាសម្រាប់តួនាទីរបស់ Yoo Jung Hyuk និង Kim Dok Ja រៀងៗខ្លួន៕Business Proposal's first 3 episodes were enough for Ahn Hyo-seop to accept  lead role

រថភ្លើងបុកគ្នានៅបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៥ នាក់ស្លា..ប់

0

បរទេស៖ រថភ្លើងពីរបានបុកគ្នានៅភាគខាងកើតប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងរបួសធ្ងន់ ១០០ នាក់ ខណៈដែលចំនួនជនរងគ្រោះរំពឹងថាអាចនឹងកើនឡើង។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ក្នុងទីក្រុង Bhairab ភាគខាងកើតប្រទេសបង់ក្លាដែស នៅពេលដែលរថភ្លើងដឹកទំនិញបានបុកជាមួយរថភ្លើងដឹកអ្នកដំណើរនៅលើផ្លូវដូចគ្នា បណ្តាលឱ្យរថភ្លើងទាំងពីរគ្រឿងក្រឡាប់ នេះបើយោងតាមប្រភពព័ត៌មាន CTV News។At least 17 killed in Bangladesh train collision | News | Al Jazeera

លោក Sadiqur Rahman មន្ត្រីក្រុង Bhairab បាននិយាយថា “យើងបានរកឃើញសាកសពចំនួន ១៥ នាក់ រួមជាមួយនឹងអ្នករបួសប្រហែល ១០០ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមទូរថភ្លើង ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើង”។At least 17 killed in Bangladesh train collision, police say many injured -  National | Globalnews.ca

លោក Anowar Hossain មន្ត្រីប៉ូលីសផ្លូវដែកក្រុង Dhaka បាននិយាយថា រថភ្លើងដឹកទំនិញបានបុកពីក្រោយរថភ្លើងដឹកអ្នកដំណើរ ខណៈដែលមន្ត្រីក្នុងតំបន់បានប្រកាសថា រថភ្លើងទាំងពីរកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះមិនត្រូវបានគេប្រកាសឱ្យដឹងឡើយ។20 killed, several injured in collision between two trains in Bangladesh -  India Today គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ផ្លូវដែកកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការធ្វេសប្រហែសរបស់ប្រតិបត្តិករ ឬសញ្ញាមិនល្អជាច្រើន៕

រថយន្តទំនើបទាំង ៦ ដែលស៊ីសាំងច្រើនជាងគេបំផុត

0

នៅពេលដែលអ្នកត្រូវការទិញរថយន្ត អ្នកគួរតែយល់ដឹងឱ្យច្បាស់អំពីម៉ាករថយន្ត តម្លៃ ក៏ដូចជារថយន្តទាំងនោះស៊ីសាំឬអត់? ប្រសិនបើអ្នកទិញចំរថយន្តណាដែលស៊ីសាំងច្រើន នោះអ្នកនឹងត្រូវចំណាយប្រាក់សម្រាប់តែចិញ្ចឹមថ្លៃសាំងរបស់វារហូត។ ដូច្នេះ ដើម្បីឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីប្រភេទរថយន្តដែលស៊ីសាំងច្រើន ខាងក្រោមនេះគឺជារថយន្តដែលអ្នកគួរប្រុងប្រយ័ត្ន៖

១.រថយន្ត Toyota Fortuner៖ Toyota Fortuner ជំនាន់ទី១ ត្រូវបានគេចាត់ទុកថាជារថយន្តពេញនិយមបំផុតនៅលើទីផ្សារជជុះ។ រថយន្តនេះមានតម្លៃជាទូទៅត្រឹមតែជាង ១ ម៉ឺនដុល្លាប៉ុណ្ណោះ។ ប៉ុន្តែតើអ្នកដឹងទេថា Fortuner ដំបូងគេត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពស៊ីសាំងខ្លាំង ជាពិសេសម៉ូដែលកង់បួនដែលមានអត្រាស៊ីសាំងប្រហែល ៧-៨ គីឡូម៉ែត្រក្នុងមួយលីត្រឯណោះ។File:2021 Toyota Fortuner 4.0 SRV 4x4 (Colombia) rear view 01.png -  Wikipedia

២.រថយន្ត Mitsubishi G-Wagon៖ Mitsubishi G-Wagon ត្រូវបានគេចាត់ទុកថាជារថយន្តដែលមានរូបរាងសមរម្យសម្រាប់អ្នកផ្សងព្រេង ហើយក៏ជារថយន្តដែលមានមនុស្សជាច្រើននៅតែទិញ ប៉ុន្តែវាមានអត្រាស៊ីសាំងប្រហែល ៧-៨ គីឡូម៉ែត្រក្នុងមួយលីត្រផងដែរ។ขายรถ MITSUBISHI STRADA G WAGON 2006 gucars.com

៣. Mitsubishi Space Wagon៖ ទោះបីជា Mitsubishi Space Wagon ប្រើម៉ាស៊ីន 4-cylinder ចំណុះ ២.៤ លីត្រក៏ដោយ ក៏ទំហំតួខ្លួនធំ និងធ្ងន់ ដែលនាំឱ្យអត្រាប្រើប្រាស់អតិបរមា ៦-៧ គីឡូម៉ែត្រ/លីត្រ ប៉ុន្តែវាមកជាមួយរូបរាងស្រស់ស្អាត និងទាន់សម័យ។1998 Mitsubishi Space Wagon: Review, Price, Photos, Features, Specs

៤. Nissan Teana៖ Nissan Teana ដំបូងគេត្រូវបានបំពាក់ដោយម៉ាស៊ីន V6 ចំណុះ ២,៣ លីត្រ ដែលមានលក្ខណៈស្ងប់ស្ងាត់ និងរលោង។ ប៉ុន្តែបើនិយាយពីអត្រានៃការប្រើប្រាស់នោះ រថយន្តនេះស៊ីប្រេងក្នុងកម្រិត ៥-៦ គីឡូម៉ែត្រក្នុងមួយលីត្រ ហើយប្រសិនបើអ្នកបើកបរផ្លូវឆ្ងាយនោះគឺពិតជាពិបាកក្នុងការគ្រប់គ្រងប្រេងណាស់។DRIVEN: Nissan Teana 2.0XL – mid-spec, top choice? - paultan.org

៥. Ford Escape និង Mazda Tribute៖ Ford Escape និង Mazda Tribute គឺជារថយន្ត SUV ដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នា ដែលមានលក្ខណៈពិសេសក្នុងការបើកបរល្អជាងរថយន្ត SUV សម័យមុន។ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរជាមួយនឹងម៉ាស៊ីន V6 3.0 លីត្រ ដែលប្រើប្រាស់ប្រេងដ៏កាចសាហាវបំផុត ជាមួយនឹងតួលេខជាមធ្យម ៥-៦ គីឡូម៉ែត្រ / លីត្រ។2006 Ford Escape SUV: Latest Prices, Reviews, Specs, Photos and Incentives  | Autoblog

៦. Honda Accord៖ Honda Accord ជំនាន់ទី ៧ មានម៉ាស៊ីន V6 ចំណុះ 3.0 លីត្រ ជាជម្រើសសម្រាប់អ្នកដែលស្រលាញ់ថាមពល ប៉ុន្តែវាមកជាមួយនឹងការស៊ីសាំងប្រហែល ៥-៦ គីឡូម៉ែត្រក្នុងមួយលីត្រឯណោះ៕2012 Honda Accord Sedan: Review, Trims, Specs, Price, New Interior  Features, Exterior Design, and Specifications | CarBuzz
ប្រភព៖sanook

អាមេរិក គំរាមដល់ប្រទេសអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារមកលើមូលដ្ឋានទ័ពរបស់ខ្លួន នៅមជ្ឈិមបូព៌ា

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជម្លោះ រវាងអ៊ីស្រាអែល បានជំរុញឲ្យកងជីវពលផ្សេងៗ វាយប្រហារ ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា កាលពីពេលថ្មីៗនេះ ប៉ុន្ដែឥឡូវអ្នកនាំពាក្យ សេតវិមាន បានចោទប្រកាន់ទៅលើអ៊ីរ៉ង់ ជាអ្នកជួយគាំទ្រដល់សកម្មភាពទាំងនេះ។Kirby to lead Biden's national security communications team | AP News

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែតុលា ថា លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី២៣ ខែតុលា) ថា អ៊ីរ៉ង់ ជាប់ពាក់ព័ន្ធ នៅក្នុងករណីជាច្រើន ជួយសម្របសម្រួល នៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត និង ដ្រូន បង្កឡើងដោយក្រុមចលនាប្រដាប់អាវុធជាច្រើន គាំទ្រ ដោយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ មកលើមូលដ្ឋានកងទ័ពនានារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។ ស្របគ្នានេះ លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាទៅដល់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រូវតែរៀបចំបន្ថែម សម្រាប់ឆ្លើយតបនឹងការវាយប្រហារណាមួយ នៅក្នុងតំបន់។Iran 'actively facilitating' some attacks on US bases in Middle East:  W.Hous - Region - World - Ahram Onlineគ្រាប់ប់រ៉ុក្កែត និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បានវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ក្រុមចលនាតស៊ូអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានក្រុមអ្នកវិភាគពណ៌នា ថា ជាបណ្តាញក្រុមប្រដាប់អាវុធ មានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់។ ក្រុមជីវពលទាំងនេះ បានអះអាង អំពីការទទួលខុសត្រូវជាច្រើន ពាក់ព័ន្ធនឹងការវាយប្រហារនានា។

ក្រុមប្រដាប់អាវុធអ៊ិស្លាម បានអះអាង ថា ការវាយប្រហារ និង ការដាក់ឱសានវាទរបស់ពួកគេ សម្រាប់កងទ័ពសហរដ្ឋអាមេរិក ត្រូវតែចាកចេញ ពីប្រទេសអ៊ីរ៉ាក់។ ការព្រមានទាំងនេះ គឺជាការសងសឹក ប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គាំទ្រដល់ប្រទេសអ៊ីស្រាអែល ក៏ដូចជា ការព្រមានដល់សហរដ្ឋអាមេរិក មិនឱ្យចូលរួមអន្តរាគមន៍ នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។Washington says Iran is 'actively facilitating' attacks on US bases in Middle  East

ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ការព្រមានទាំងនេះ គ្រាន់តែជាសាររំឭកដល់កងទ័ពសហរដ្ឋអាមេរិក ជាមុនតែប៉ុណ្ណោះ ហើយការងារធ្ងន់ធ្ងរ នៅមិនទាន់ចាប់ផ្តើមនៅឡើយ។ ប៉ុន្ដែប្រសិនបើអ៊ីស្រាអែល បើកការឈ្លានពាន ទៅលើទឹកដីហ្កាហ្សា ពួកគេនឹងវាយប្រហារភ្លាម»។

លោក ចន ឃើរប៊ី អ្នកនាំពាក្យ សេតវិមាន បានសង្កត់ធ្ងន់ ថា ការវាយប្រហារបែបនេះ បានកើនឡើង កាលពីសប្តាហ៍មុន ហើយជាពិសេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប៉ុន្តែសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យភាគីណាមួយ ទាញយកផលប្រយោជន៍ នៅក្នុងតំបន់ ែល«មិនមានបញ្ហាអ្វីឡើយ»។ សហរដ្ឋអាមេរិក ជឿ ថា ក្រុមចលនាប្រដាប់អាវុធទាំងនេះ ត្រូវបានការគាំទ្រ ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និង រដ្ឋាភិបាលអ៊ីរ៉ង់ ដែលកំពុងតែបន្តគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន និង ហេសបូឡាហ៍ (Hezbollah)របស់លីបង់ ។Iran Is Hamas's "Enabler" in Fight Against Israel, Officials Say | Time

អ្នកនាំពាក្យ សេតវិមាន រូបនេះ បានបន្ដ ថា «យើងដឹង ថា អ៊ីរ៉ង់កំពុងតែតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ទាំងនេះ ហើយក្នុងករណីខ្លះ អ៊ីរ៉ង់ ថែមទាំងជួយសម្របសម្រួលយ៉ាងសកម្ម សម្រាប់ការវាយប្រហារទាំងនេះ និង ជំរុញឱ្យក្រុមប្រដាប់អាវុធផ្សេងៗទៀត ដែលចង់កេងកេងចំណេញ ពីជម្លោះ រវាងអ៊ីស្រាអែល-ហាម៉ាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬ សម្រាប់ប្រទេសអ៊ីរ៉ង់»។

ការកើនឡើង នៃការវាយប្រហារ មកលើកងកម្លាំងអាមេរិក ចាប់តាំងពីជម្លោះ នៅក្នុងប្រទេសអ៊ីស្រាអែល បានផ្ទុះឡើង កាន់តែតានតឹង កាលពីថ្ងៃទី៧ ខែតុលា ខណៈពួកសកម្មប្រយុទ្ធក្រុមហាម៉ាស់ប៉ាឡេស្ទីន បានវាយប្រហារ ទៅលើតំបន់ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល។Pentagon blames Iran for attacks on US troopsលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជូនកម្លាំងទ័ពជើងទឹក ទៅកាន់មជ្ឈិមបូព៌ា នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រួមទាំង នាវាផ្ទុកយន្តហោះ២គ្រឿង នាវាចម្បាំងផ្សេងៗទៀត និង កងម៉ារីន ប្រហែល ២ ០០០នាក់។

លោក ចន ឃើរប៊ី បានបន្ថែម ថា «យើងដឹង ថា គោលដៅរបស់អ៊ីរ៉ង់ គឺដើម្បីរក្សាកម្រិត នៃការបដិសេធមួយចំនួន នៅទីនេះ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យពួកគេ ធ្វើដូច្នេះទេ។ យើងក៏នឹងមិនអនុញ្ញាតឲ្យការគំរាមកំហែងដល់ផលប្រយោជន៍របស់យើង នៅក្នុងតំបន់»៕White House says Iran 'actively facilitating' some attacks on US military  bases | Reuters

ខេត្តដំបូងគេ ដែលនឹងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងបាក់ឌុប

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសល់មិនដល់២សប្តាហ៍ទៀតនោះទេ ពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។image?path=16016425082.jpg
ស្របពេលដែលពេលវាលាកាន់តែកៀក រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញប្រកាសរៀបចំទីកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ទូទាំងខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖”ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និង ទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន”៕May be an image of textMay be an illustration of ticket stub, blueprint and textMay be an image of ticket stub and textMay be an image of ticket stub and text

ភ្ញាក់ផ្អើល! បន្ទាប់ពីលេចចេញនូវវិដេអូកម្មកររោងចក្រផលិតស្រាបៀរម៉ាក Tsingtao នោមដាក់ធុងផលិត (មានវីដេអូ)

0

ស៊ីងតាវ៖ អាជ្ញាធរចិនកំពុងតែធ្វើការស៊ើបអង្កេតបន្ទាប់ពីបានឃើញវិដេអូមួយចែកចាយនៅលើបណ្តាញសង្គមដែលបានបង្ហាញពីសកម្មភាពរបស់កម្មករក្នុងររោងចក្រស្រាបៀស៊ីងតាវដ៏ល្បីមួយរបស់ប្រទេសចិននោមដាក់ក្នុងធុងផលិតមួយ។ ពួកគេជឿជាក់ថា ការធ្វើបែបនេះប្រហែលទំនងជាធាតុផ្សំដ៏សំខាន់នៅក្នុងការបង្កើនរសជាតិស្រាបៀរដ៏ពេញនិយមនេះបានមួយកម្រិតទៀត។

ស៊ីងតាវគឺជាម៉ាកស្រាបៀរដ៏ល្បីមួយរបស់ប្រទេសចិននិងពេញនិយមបំផុតទាំងក្នុងនិងក្រៅប្រទេស។ ឃ្លីបនោះត្រូវបានគេចែកចាយតាមរយៈប្រព័ន្ធអ៊ីនធើណែតកាលពីថ្ងៃព្រហស្បតិ៍ទី19ខែតុលាកន្លងទីនេះ ដែលការទស្សនារហូតដល់ទៅជាង១០លាន Views ឯណ្ណោះ ដោយកម្មកររូបនោះបានស្លៀកនូវឯកសណ្ឋានរបស់ក្រុមហ៊ុន ពាក់មួកសុវត្ថិភាពនៅលើក្បាល ហើយបានឡើងទៅលើជញ្ជាំងដ៏ខ្ពស់ រួចក៏បានចូលទៅក្នុងធុងមួយមុនពេលដែលធ្វើការបត់ជើងតូចដាក់ក្នុងនោះ។Screengrab of the clip shows a working standing in the container

តាមរយៈការផ្សាយរបស់គេហទំព័រ National Business Daily បាននិយាយថាអ្នកដែលថតវិដេអូនោះមិនមែនជាបុគ្គលិកដែលធ្វើការនៅទីនោះទេ។

កាលពីថ្ងៃសុក្រទី២០ខែតុលានេះ ការិយាល័យត្រួតពិនិត្យទីផ្សារនិងរដ្ឋបាលនាទីក្រុង Pingdu ដែលជាកន្លែងរោងចក្រផលិតស្រាបៀរនោះ រួមទាំងមន្ត្រីប៉ូលីសបានចុះទៅធ្វើការស៊ើបអង្កេតភ្លាមៗ ដោយចុះទៅសង្កេតនៅកន្លែងកើតហេតុផ្ទាល់តែម្តងបន្ទាប់ពីវិដេអូនោះបានបង្ហោះនៅលើអ៊ីនធើណែត។ ចំណែកធាតុផ្សំសំខាន់ៗរបស់ស្រាបៀរយ៉ាងណានោះនៅតែមិនទាន់បានបង្ហើបនៅឡើយទេ។The Tsingtao beer museum showcases all the different bottles in which Tsingtao beer is sold around the world, in Tsingtao brewery

បុរសម្នាក់ក៏បានសម្តែងនូវការហួសចិត្តនិងបាននិយាយថា ៖ « រឿងល្អដែលខ្ញុំចេះមិនផឹកស្រា បៀរ ប៉ុន្តែជារឿងដែលស្ទើរតែមិនគួរឲ្យជឿទេ ប្រសិនបើម៉ាកយីហោដ៏ល្បីនេះនឹងត្រូវបានត្រូវបានបិទទ្វារដោយសារតែរឿងនេះ៕

BBC News