Home Blog Page 138

Zhao Lusi ពង្រីកអាជីពកម្មរបស់ខ្លួនជាមួយនឹងគ្រួសារ

0

យោងតាម QQ ព័ត៌មានចុះបញ្ជីអាជីវកម្មថ្មីៗបានបង្ហាញពីអាណាចក្រអាជីវកម្មរបស់ តារាសម្តែងស្រី Zhao Lusi។ ក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា «Zhao De Zhu (Beijing) – Management Consulting Partnership (Limited Partnership)»ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៦ ខែធ្នូ ខណៈ Zhao Lusi កាន់តួនាទីជាដៃគូគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3AqCNaJTQ8b3uQ4RDoLqxTie1g4xwksNyF97l0KDEyw5rmMHmi51wZIzZRNzadTTiFWjkz2BhwWD61WLR8JpCtDLBExFvZGF7hGRqoKoqor06gkloKFaSxPyEQV2L6w_rCSEcY1inko26DtUtCLNlhNWAawmFFnl9xiJRYodVhqeK3bK4Ru22zyLNU4UY/s940/image_2025-12-30_11-54-35.png

ការផ្លាស់ប្តូរនេះបានបង្កឱ្យមានការចង់ដឹងចង់ឃើញពីសាធារណជនភ្លាមៗអំពីតារាល្បីៗ ដែលចាប់ផ្តើម ក្រុមហ៊ុនផ្ទាល់ខ្លួន ក៏ដូចជារបៀបដែលពួកគេដំណើរការអាជីវកម្មដែលជាធម្មតាដំណើរការដោយគ្រួសារ។ព័ត៌មានសាធារណៈបង្ហាញថា វិសាលភាពអាជីវកម្មដែលបានចុះបញ្ជីរួមមាន៖ ការគ្រប់គ្រងអាជីវកម្ម សេវាកម្មរចនាវិជ្ជាជីវៈ ការរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈជាដើម។ គេព្យាករណ៍ថា នេះគឺជាក្រុមហ៊ុនមួយដែលដំណើរការលើគំរូដើមទុនទាប។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុន និងឈ្មោះដែលបង្កប់ន័យរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtxkqIF0IciWKmL_yA8Ue67m7wh4uUPf7L7wzFe6LQJkPkb0UZ2am9W8VaSDMA8Gr-prrCjY4G-sC1FyNW85S5tOmmjIbe9MNP912T9WGRreLWDMeBqZirGm15lw-PqI1SJeAlTQ2Ql_mSvqWaREMd1P-i0B6VNZyoLh0JNCDVOoOHAkrIKzZlDdEyzJsG/s1280/image_2025-12-30_11-54-31%20(2).png
អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញយ៉ាងឆ្លាតវៃថាឈ្មោះក្រុមហ៊ុន «Zhao De Zhu » ស្តាប់ទៅស្រដៀងនឹង «Zhao Lusi» ។ ការប្រែក្លាយឈ្មោះអ្នកគាំទ្រទៅជាឈ្មោះក្រុមហ៊ុនត្រូវបានចាត់ទុកថាជាជំហានដ៏ឆ្លាតវៃ ដែលជួយភ្ជាប់សិល្បករជាមួយអ្នកគាំទ្ររបស់នាង។
ទាក់ទងនឹងរចនាសម្ព័ន្ធភាគហ៊ុន Zhao Lusi កាន់កាប់ភាគហ៊ុនត្រឹមតែ ១% ប៉ុណ្ណោះនៅក្នុង Zhao Dezhu។ ផ្ទុយទៅវិញ នៅក្រុមហ៊ុនគ្រប់គ្រងសហគ្រាស Chengdu Ma Ning ពីមុនរបស់នាង តារាស្រីរូបនេះបានកាន់កាប់ភាគហ៊ុន ៩៩%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUQ-36rm_n5ukpf2A1N01PaeOw5ou8LVm3X5I2xrdZaGfzzTeYMrepsj5hHuq0fbLlafBu69X1Q8mo-f7Gh_MFWqP8-tVKNZFN0x0ByJ1Ok3DbFvPHzpYoqMOI_8OdJC-xIsbT57J7tki-l2mQ_NuZwOBO0rwDbGXN1ER6pNI4FVzKFp-WFKWf0h4Lu1wF/s1593/image_2025-12-30_11-54-32%20(2).png
ទោះជាយ៉ាងណាក៏ដោយ ការតាមដានរចនាសម្ព័ន្ធកម្មសិទ្ធិបង្ហាញថា ក្រុមហ៊ុន Fufu De Zhao Chengdu ពិតជាមានភាគហ៊ុន ៩០% ជាកម្មសិទ្ធិរបស់លោក Zhao Jun ដែលជាឪពុករបស់ Zhao Lusi។ គំរូ «ក្រុមហ៊ុនគ្រួសារដែលមានភាគហ៊ុនគ្រប់គ្រង + ភាពជាម្ចាស់កម្មសិទ្ធិរបស់តារាល្បីៗ» នេះត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័សដោយអ្នកជំនាញក្នុងឧស្សាហកម្ម។
គំរូនេះជៀសវាងហានិភ័យផ្ទាល់ខ្លួន ខណៈពេលដែលក្នុងពេលដំណាលគ្នាធានាថាគ្រួសារមានអំណាចដាច់ខាត ដោយមាន Zhao Lusi ដើរតួជាដៃគូគ្រប់គ្រងដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវដំណើរការធ្វើការសម្រេចចិត្តជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg002kPGDIPJnOnOsQBNzG_PUGzL-M7EsDSJIUIgjc4DG3dg1r3aohiqUWrTEq1WP-WzEYDWZO_0ca-HDEJnuKl9kpMLn8FthMathSsYM61J78ChsC6oL_arFiOHd-ydTIZYYGQH6tWoNdsE2cMG_2j0va2UavQSk5ef9XsrW14fejqr3NG7fz_-UpjLU9c/s1280/image_2025-12-30_11-54-32.png

នេះមិនមែនជាលើកទីមួយទេដែលក្រុមគ្រួសាររបស់ Zhao Lusi បានប្រថុយប្រថានចូលទៅក្នុងសកម្មភាពអាជីវកម្ម។ នាង និងឪពុករបស់នាងក៏បានសហការជាមួយអាជីវកម្មជាច្រើនទៀតដូចជា Fufu De Zhao Chengdu, Maning Chengdu Enterprise Management Co., Ltd. ជាដើម។ នៅក្នុងក្រុមហ៊ុននេះ Ma Ning ដែល Zhao Lusi កាន់កាប់ភាគហ៊ុន ៩០% ហើយឪពុករបស់នាងបម្រើការជាតំណាងផ្នែកច្បាប់ ធ្វើប្រតិបត្តិការក្នុងវិស័យលក់តាមអ៊ីនធឺណិត ដែលធ្លាប់ធ្វើឱ្យមានការសង្ស័យថា Zhao Lusi នឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងទៅការលក់តាមអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEina8rnbcGDlBMSPaTmaMv2JVbuvIVvlePZrVgiHh2QqkZFyC78XfwUUUaxcpWiVZwZnH2JuTw4HFHHmZBiahqMafCq9hD21i31_tuUkpJD7-wIplsw0DD7uzsAuuqg4vElpsLbTfukJbopVniaeGU2QJuteQoxp8IDqV3Vp9MFPjEYPm44expAYwQAuI8J/s1697/image_2025-12-30_11-54-33.png

បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទើបបង្កើតថ្មី គឺក្រុមហ៊ុន Zhao Lusi ផ្តោតលើការគ្រប់គ្រង និងវប្បធម៌ ដោយបំពេញបន្ថែមលើវិស័យអាជីវកម្មពីមុនរបស់ខ្លួន ដែលបង្ហាញថា Zhao Lusi និងក្រុមគ្រួសាររបស់នាងកំពុងវិនិយោគលើវិស័យចម្រុះ។ ការសម្រេចចិត្តរបស់ Zhao Lusi ក្នុងការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងបានបង្កឱ្យមានប្រតិកម្មចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi31cuWigQSxwuVj-2Y8NxJA7ZRhXj7fpgLJraJvHvT6LWgD4KcbK_Rcjmn0uXldcKk1SnkHtUBVUjx2BzDwTxNM0zLQzwC-Q6isojIRTj5G6V9B_sYr8ny91CeCkMEuJTeGsbktKt4MR-OVD62lptDeZuRHRK8ig4J5VEcOxWYVYYQriApESZQwSbyZ-eI/s1892/image_2025-12-30_11-54-34.png

អ្នកគាំទ្រអបអរសាទរតារាស្រីរូបនេះ ដោយមើលឃើញថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការបំបែកខ្លួនរបស់នាងចេញពីការរឹតបន្តឹងរបស់ក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាងដោយបានផ្លាស់ប្តូរនាងពីបុគ្គលិកទៅជាថៅកែ និងបង្កើនស្វ័យភាពរបស់នាងនៅក្នុងអាជីពរបស់នាង។ ផ្ទុយទៅវិញ ទស្សនិកជនដែលស្រឡាញ់ភាពយន្តមួយចំនួនមានការព្រួយបារម្ភថា នាងនឹងប្តូរការផ្តោតអារម្មណ៍របស់នាងទៅលើអាជីវកម្ម ដោយហេតុនេះកាត់បន្ថយការវិនិយោគរបស់នាងលើការសម្តែង និងភាពយន្តបន្តិចម្តងៗ៕

រដ្ឋមន្ត្រីការបរទេសថៃ ៖ «កិច្ចប្រជុំ JBC កម្ពុជា-ថៃអាចរង់ចាំរហូតដល់ថៃមានរដ្ឋាភិបាលថ្មី»

0

ប្រទេសថៃ ៖ តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ គឺថៃមិនពន្យារពេលទេ ប៉ុន្តែត្រូវរង់ចាំការពិនិត្យមើលនីតិវិធី និងច្បាប់ជាមុនសិន ហើយកិច្ចប្រជុំនេះអាចរង់ចាំរហូតដល់ប្រទេសថៃមានរដ្ឋាភិបាលថ្មី ។ លោកសំណូមពរឱ្យភាគីទាំងពីរគោរពពាក្យសម្តី មិនញុះញង់ ដើម្បីសម្រេចបាននូវបទឈប់បា.ញ់យូរអង្វែង ។

កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បាននិយាយពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ចិន និងថៃ នៅខេត្តយូណាន ប្រទេសចិន ថា ថៃចង់សម្រេចបាននូវបទឈប់បាញ់យូរអង្វែងដើម្បីទទួលបានទំនុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែត្រូវពិនិត្យពីទំនាក់ទំនងរវាងកម្ពុជា-ថៃនឹងក្លាយជាយ៉ាងណានាថ្ងៃអនាគត ពីព្រោះបច្ចុប្បន្ន ប្រទេសទាំងពីរទើបតែព្រមព្រៀងឈប់បាញ់ ។ ស្ថានការណ៍ផុយស្រួយ ដែលទាមទារកុំឱ្យមានការយល់ច្រឡំ ឬបំផ្លាញបទឈប់បាញ់ រួមមាន ៖ ការបង្ហោះដ្រូន, និយាយញុះញង់ ឬចេញសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ដែលត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យ ។

ចំណែកកងទ័ពថៃចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងនៅបរិវេណព្រំដែន និងចោទប្រកាន់កម្ពុជាបង្កប់មីនធ្វើឱ្យកងទ័ពថៃជាន់មីនក្លាយជាជនរងគ្រោះទី១១ នឹងប៉ះពាល់បទឈប់បាញ់រយៈពេល៧២ម៉ោងឬយ៉ាងណានោះ លោក Sihasak ថា ត្រូវត្រួតពិនិត្យការពិតថា វាជាមីនចាស់ឬថ្មី ដើម្បីកុំឱ្យយល់ច្រឡំ ។ រីឯកិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ នឹងពិនិត្យថា តើរដ្ឋាភិបាលថៃចាំផ្ទះអាចចូលរួមប្រជុំដែរឬទេ ពីព្រោះកិច្ចប្រជុំនេះពាក់ព័ន្ធជាមួយរដ្ឋាភិបាលថ្មី និងមានដំណាក់កាលរបស់វា មិនអាចប្រជុំភ្លាមៗទេ ។ ថៃមិនបានពន្យារពេល គ្រាន់តែរង់ចាំឱ្យតំបន់ព្រំដែនមានសុវត្ថិភាព ។

ក្រៅពីនេះ លោក Sihasak បាននិយាយពីការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ថាត្រូវតែដោះលែងតាមការព្រមព្រៀងគ្នា បន្ទាប់ពីការអនុវត្តបទឈប់បាញ់បានពេញលេញក្នុងរយៈពេល៧២ម៉ោង ។ ថៃសុំឱ្យកម្ពុជាគោរពបទឈប់បាញ់ និងរក្សាពាក្យសម្តីតាមអ្វីដែលបានជជែកគ្នា ។ កម្ពុជា និងថៃ បានចរចាការទូតរួចហើយ ចាប់ពីពេលនេះទៅ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងត្រូវតែជជែកគ្នា ខណៈកងទ័ពទាំងសងខាងក៏បានជជែកគ្នាដែរ ។

កិច្ចប្រជុំ JBC កម្ពុជា-ថៃប្រព្រឹត្តពេលណា ត្រូវវាយតម្លៃពីការប្រែប្រួលស្ថានការណ៍ និងអនុវត្តតាមដំណាក់កាល ហើយកិច្ចប្រជុំនេះអាចរង់ចាំរហូតដល់ថៃមានរដ្ឋាភិបាលថ្មី ។ យើងមិនដឹងពីគោលជំហររបស់រដ្ឋាភិបាលថៃថ្មី ឬការពិនិត្យមើល MOU ឆ្នាំ២០០០ បែបណា ។ ការឈប់បាញ់រវាងកម្ពុជា-ថៃ គឺផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងចង់ឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ ពីព្រោះកម្ពុជាក៏បាត់បង់ច្រើន ពលរដ្ឋកម្ពុជាចង់ត្រឡប់មករស់នៅផ្ទះសម្បែងវិញ ។ ហេតុនេះ បទឈប់បាញ់ជាផលប្រយោជន៍រួមគ្នាឈានទៅឈប់បាញ់យូរអង្វែង រីឯបញ្ហាផ្សេងៗ យើងអាចជជែកគ្នាក្នុងនាមជាប្រទេសជិតខាង ។

គួរបញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាបានស្នើទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ រៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សាបន្តការងារវាស់វែង និងខណ្ឌសីមា ។ JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយ JBC ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ។

កម្ពុជា និងថៃ បានព្រមព្រៀងគ្នាឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក្រោយការអនុវត្តបទឈប់បាញ់បានពេញលេញក្នុងរយៈពេល៧២ម៉ោង ថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួន ត្រឡប់មកកម្ពុជាវិញ ប៉ុន្តែរហូតមកដល់ម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ថៃមិនទាន់ដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបនៅឡើយទេ ៕

គ្មានសញ្ញាដោះលែងទាហានកម្ពុជាទាំង១៨នាក់ បើទោះបទឈប់បា.ញ់៧២ម៉ោងត្រូវបានបញ្ចប់

0

បទឈប់បា.ញ់ភ្លាមៗរយៈពេល 72ម៉ោងរវាងកម្ពុជានិងថៃ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះត្រូវបានផុតកំណត់ហើយ តែទោះជាយ៉ាងណាក៏ដោយ ចំពោះការដោះលែងទាហានកម្ពុជាទាំង 18រូប នៅតែគ្មានការឆ្លើយតបពីភាគីនៅឡើយ ខណៈរដ្ឋមន្រ្តីការពារជាតិថៃបដិសេធការធ្វើអត្ថធិប្បាយជាមួយអ្នកសារព័ត៌មាន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃនៅមុនពេលថ្ងៃត្រង់នេះបានឲ្យដឹងថា លោក ណាត់ថាផុល ណាត់ផានិច រដ្ឋមន្រ្តីការពារជាតិថៃ បានបដិសេធមិនផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងនឹងការដោះលែងទាហានខ្មែរទាំង18នាក់។ ឆ្លើយតបនឹងសំណួរទាំងនេះ លោក ណាត់ថាផុល បានត្រឹមតែនិយាយថា៖ «នៅពេលថ្ងៃត្រង់នេះយើងនឹងបានដឹងហើយ» ប៉ុណ្ណោះ។

ដោយឡែកបើតាម លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន គឺមកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរ លោកស្រីនៅមិនទាន់ទទួលបានពត៍មាន អំពីយុទ្ធជន១៨រូបនោះទេ។ តែទោះជាយ៉ាងណា លោកស្រីបានស្នើកុំឲ្យមានជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាឲ្យសោះ ត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ ហើយក្នុងនាមរដ្ឋបាលខេត្ត នឹងផ្តល់ពត៍មានពិតជូនបងប្អូនដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់។

គួរជម្រាបថា នៅត្រង់ចំណុចទី១១នៃសេចក្ដីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ GBC បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ស្របតាមស្មារតីនៃសេចក្ដីប្រកាសរួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន១៨រូបនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល៧២ម៉ោង”។

តែយ៉ាងណាមិញ គិតមកត្រឹមពេលនេះគឺហួសរយៈពេល72ម៉ោងហើយ យើងនៅតែមិនទាន់មានព័ត៌មានទាក់ទងនឹងការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់នៅឡើយទេ៕

ហ្វីយ៉ាតា ហួសចិត្តទូរទស្សន៍ថៃផ្សាយព័ត៌មានមិនពិតអំពីខ្លួនចុះទម្រាំរឿងប្រវត្តិសាស្រ្ត ប្រទេសជាតិ..

0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅកាន់ទូរទស្សន៍ថៃដ៏ធំមួយដែលបានចុះផ្សាយព័ត៌មានមិនពិតដែលចោទថានាងជាចៅស្រីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ ត្រឹមមនុស្សពីរនាក់ថៃចុះផ្សាយព័ត៌មានមិនពិតមិនស៊ើបអង្កេតឱ្យច្បាស់រហូត ហ្វីយ៉ាតា បានចោទសួរតើថៃចុះផ្សាយប្រវត្តិសាស្រ្តនិងរឿងជាតិនឹងចុះផ្សាយបែបណាទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oFZ1oOp2HsTS59Jk-AaMswnbbrlNImZy1iVy3n75b9bD3emueK691BulM78wMjQsKTzR855LZdObuUsBNZ7qYreP72xDzj2D9kfLjZSz8O9MyA2Zwd17zz3yKvjUF7FHnehf8QQhWTBUPFd0Bl2nvfxHzzLBA7S9lh-4jKfmvgRag8X29IoQlnm1e4Vu/s2048/image_2025-12-05_09-09-06.png
នៅរសៀលថ្ងៃទី២៩ ខែធ្នូ ហ្វីយ៉ាតា បានបង្ហោះវីដេអូដែលដកស្រង់កិច្ចសន្ទនាដែលមានការចូលរួមជាមួយនឹងមនុស្ស៥នាក់ របស់កម្មវិធីថៃមួយដោយបាននិយាយមិនពិតពីទំនាក់ទំនងនាងនិងអ្នកនាំពាក្យក្រសួងការពារជាតិ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថា «អរគុណដែលសរសើរថាស្អាត តែនាងខ្ញុំមិនមែន ចៅស្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPN2DQtwIsM3B2rkHVzZYKvTnxTcNmvWiMFqEzrr26paGEC8YImS_30VtsSXVh-zQaJ7Lg_4nLS5Qh_ImyjcSWSTaFxGzFOK_y7hyphenhyphenw2fDWN7xKh5szL5-p3NOhCIIncAo9JDZOOnN7q42usHjtKWqwiVCK-nNOpLREiJjucPwZywy7mdwOyB8E8OjA13BT/s2048/image_2025-12-05_09-09-08.png

ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា «កម្មវិធី TV លំដាប់ប្រទេស តែយករឿងមិនពិតមកនិយាយផ្សាយ ដោយមិនធ្វើការស៊ើបអង្កេតឱ្យច្បាស់ មុនផ្សាយទៅពិភពលោក ចុះទម្រាំរឿងប្រវត្តិសាស្ត្រ ឬរឿងប្រទេសជាតិទៀត… គិតមើលទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9nM3OrqsASch8rD_16gzOEMA_3M3XZp2sZDCtpbduUvd24MoWcbiNfuzJobtOuDbetbUi4LLa1rkBAMIAiFZSYuOi-phxhk5XoTRQ-qurnQKonGh1tqqdexjC5b9FzzeCo7NLv2i-8wH02Af_le__9aAKnPNPISnAxMyiSAwb8q2hv-0s25bmJqu0G9c-/s2048/image_2025-12-16_10-20-23.png

ការបង្ហោះរបស់ ហ្វីយ៉ាតា បានធ្វើឱ្យមានការបញ្ចេញមតិយ៉ាងច្រើនដោយអ្នកលេងបណ្តាញសង្គមបានបង្ហាញការអស់សំណើចចំពោះការលើកឡើងដែលថា ហ្វីយ៉ាតា ជាចៅស្រីរបស់លោកជំទាវ ម៉ាលី សុជាតា ប្រកបដោយភាពជឿជាក់ធ្វើដូចដឹងច្បាស់ប៉ុន្តែមិនមែនការពិតទាល់តែសោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgptYB6fv3ELCmUBk-hOzOb8tCxSxHdVi8-rPAhnwUDaZPvYHpc0MRnat03RPd7_irpyL2LBXAVFpB1W7E0EuDT98Vvxui2MFjI8ZmZ3pXnIjOeb9r7Q3FowNjb7jmjIk_U_NHc1WefFdHQUR-fLXiCqwWhqi2kkPEmUFYSGxJ32sKt3awVJRRzAVda8l0C/s2000/image_2025-12-29_16-45-54%20(2).png

មិនត្រឹមតែប៉ុណ្ណោះអ្នកខ្លះថែមលើកឡើងថា ការដែលថៃចោទប្រកាន់បែបនេះដោយសារតែឃើញអ្នកទាំងពីរមានឈ្មោះ «សុជាតា» ទើបគិតថាអ្នកទាំងពីរមានទំនាក់ទំនងសាច់ញាត្តិជាមួយគ្នាតែម្តង។ អ្នកខ្លះក៏រិះគន់ពីវិជ្ជាជីវៈរបស់ទូរទស្សន៍ថៃដែលចុះផ្សាយមិនពិតចោទប្រកាន់មិនសមហេតុផលជាព័ត៌មានក្លែងក្លាយទាំងស្រុង៕

ឃើញអយុត្តិធម៌ចំពោះ ជី ដេវីត ពេកអ្នកនាង ចន ច័ន្ទលក្ខណា ស្រាប់តែលើកឡើងបែបនេះ

0

ផ្ទាំងប៉ាន់ណូរបស់ ជី ដេវីត នៅតាមបណ្តោយផ្លូវ២០០៤ត្រូវបានគណនីហ្វេកប៊ុកមួយបញ្ចេញមតិរិះគន់លោករហូតដល់តារាចម្រៀងរូបនេះបានពោលពាក្យថាមានទុក្ខរួមទុក្ខ បានសុខទើស វីត ។ ឃើញភាពអយុត្តិធម៌ចំពោះ ជី ដេវីត ពេកអ្នកនាង ចន ច័ន្ទលក្ខណា ដែលជារៀមច្បងក្នុងវិស័យសិល្បៈបាននិយាយថាពេល ជី ដេវីត និង ទេព បូព្រឹក្ស ចាប់ផ្តើមលេចធ្លោគឺចាប់ផ្តើមរកវិធីទើស រកវិធីបំផ្លាញអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfz9cODKkdbaos_UV8YXHhvNoBinEmmoIcFrFoFy72nSF-33kST5g2lohzPYAF3_u3HMCZ6lRRjrqfQlCWTy9wLHk1l06i7GSsI3OpSscH6z7tCciJZniQMeXZ9UKk_z-_V1-rTGRX3zICIhC21_126yV_RtUWUHr2usF_2gk952WnkDg7keZH6jJw1jqW/s1716/image_2025-12-30_09-49-43%20(2).png
កាលពីពេលថ្មីៗនេះមានគណនីហ្វេកប៊ុកមួយបានបង្ហោះថា «ផ្លូវ២០០៤ សូមអាជ្ញាធរជួយសម្រួលផង មិនថាព្រះសង្ឃរឺថ្នាក់ដឹកនាំទេគឺ ឆ្លងកាត់ក្រោមគូទ ជីដេវីត ទាំងអស់ ខ្ញុំគិតថាមិនសមទេ!គួរសារេដាក់ ចំហៀងផ្លូវទៅរឺភ្ជាប់នឹងអាគារណាមួយទៅដែលមិនមានមនុស្សឆ្លងកាត់ ពីក្រោម»។ ឃើញការបង្ហោះនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងខណៈអ្នកគាំទ្រក៏បានបញ្ចេញមតិរិះគន់អ្នកបង្ហោះនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGVg5DqbBQPPXsUBkh6SJ5Kwa5c58zRlgzUKMalIJhue1CftWMCBzpTt1caGuwIwnR-g9SAefWXqipBGuOe6DdhyphenhyphenPV7WMcNXvuC_mRgk2x2LuIl-OGV1w9fkxMLSiQTHG8GqRsAM_zDEBAJzhbl9uX4rFavCPQWJrci0vKlxkwmazyN1miizVG3eQFpu0o/s1290/image_2025-12-30_09-49-42%20(2).png
ឃើញភាពអយុត្តិធម៌ចំពោះតារាចម្រៀង ជី ដេវីត ពេកមានអ្នកទើសសូម្បីតែផ្ទាំងប៉ាន់ណូអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរចេញមុខការពារលោក។ អ្នកនាង បានបង្ហោះថា «កុំលម្អៀងពេក ផ្ទាំងប៉ាន់ណូបែបហ្នឹងមិនមែនមានតែដេវីតមួយទេ ។ ថាមិនចង់និយាយទេ តែកន្លងមកវាអយុត្តិធម៌ចំពោះ ដេវីត និង បូព្រឹក្ស ពេក ពេលប្រទេសជួបទុក្ខលំបាកផ្សេងៗ មិនថាសង្គ្រាម មិនថាបញ្ហាផ្សេងៗក្នុងសង្គម គឺតែងមានមុខ ២នាក់ប្តីប្រពន្ធគាត់រហូត គ្នាជួយជាតិនិងសង្គមច្រើនណាស់ ហើយលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ចំណាយលុយក៏ច្រើនខ្លាំងដែរ។ ថ្មីៗនេះពួកគាត់ហ៊ានយកជីវិតទៅប្រថុយគ្រោះថ្នាក់ដើម្បីបានជូនស្បៀងដល់កងទ័ពជួរមុខដោយផ្ទាល់ តែ គ្នាមិនដែលបានគុណសម្បត្តិអ្វីទេ តែពេលគ្នារៀងលេចធ្លោបន្តិច ចាប់ផ្តើមរកវិធីទើស រកវិធីបំផ្លាញគាត់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2PIQuRNMTMl-3xfi_v0OAEldUr2b6nAKFmdoajIHIsfNxBvr0R2Xx3SC32WjVb3mC9MjPPikxEDMLoszFFoW7Lt4zq-1CfD-BKzy8lGFWPMXxKHJ6sfO7CwDzed5QUF229FOGAfe3etLmyeUjmP9-t6nbENSWDshpGDu1o8fWJiXtJAFoikTP9QLpOLgh/s2048/image_2025-12-30_09-49-44.png

ការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខណា ដែលចេញមុខនិយាយពីភាពអយុត្តិធម៌មកកាន់ប្តីរបស់ខ្លួនបែបនេះ ទេព បូព្រឹក្ស បានចូលទៅខម្មិនអរគុណចំពោះទឹកចិត្តការពាររបស់អតីតប្រធានសមាគមរូបនេះផងដែរ៕

ថៃអាចពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ក្រោមលេសចោទកម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងរំលោ.ភដែនអធិបតេយ្យ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaoded កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពជើងគោកថៃបានចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ ព្រមទាំងចោទប្រកាន់កម្ពុជាល្មើសវិធានការកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំ GBC ។ ក្រៅពីចោទប្រកាន់បង្ហោះដ្រូន កងទ័ពថៃក៏បានលាបពណ៌ទម្លាក់កំហុសលើកម្ពុជារឿងបង្កប់មីនថ្មីជាបន្តបន្ទាប់នៅតំបន់ព្រំដែន ដើម្បីយកលេសមិនដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ នេះ ។

កាលពីយប់ថ្ងៃទី២៨ ខែធ្នូ កងទ័ពថៃភូមិភាគទី២ បានធ្វើរបាយការណ៍ចោទប្រកាន់គ្មានមូលដ្ឋានថា កម្ពុជាបង្ហោះដ្រូនរហូតដល់ជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ រួមមាន ៖ នៅច្រកអានសេះ ភ្នំសាត់តាសូម ជាំតែ ប្រាសាទតាមាន់ធំ ច្រកព្រំដែនសាយតាគូ និងតំបន់មួយចំនួនទៀត ។ កងទ័ពថៃចាត់ទុកនេះជាសកម្មភាពញុះញង់ និងល្មើសវិធានការកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងផ្ទុយនឹងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ។

អ្នកនាំពាក្យកងទ័ពជើងគោក លោក វីនឆ័យ ស៊ុវ៉ារី ចោទប្រកាន់ថា កម្ពុជាបង្ហោះដ្រូនដើម្បីញុះញង់ និងបង្ហាញពីអរិភាពចំពោះភាគីថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពកងទ័ព រួមទាំងពលរដ្ឋថៃនៅព្រំដែន ។ ហេតុនេះ កងទ័ពថៃអាចពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដោយសារចាំបាច់ត្រូវពិនិត្យមើលនីតិវិធីនៃការដោះលែងឡើងវិញយោងតាមស្ថានការណ៍ និងសកម្មភាពដែលបានកើតឡើង ។

ទោះយ៉ាងណា កងទ័ពថៃនៅតែប្តេជ្ញាចិត្តប្រកាន់យកសន្តិភាព និងផ្តល់ភាពសំខាន់លើការកាត់បន្ថយភាពតានតឹងតាមរយៈយន្តការដែលមានស្រាប់ ។ ប្រសិនបើមានការល្មើសកិច្ចព្រមព្រៀង និងអធិបតេយ្យថៃជាបន្តបន្ទាប់ កងទ័ពថៃចាំបាច់ត្រូវតែចាត់វិធានការដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់ជាតិ ។

គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ មានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួលទេនោះ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូបដែលថៃចាប់ខ្លួនកន្លងមក ត្រឡប់មកកម្ពុជាវិញ ។ ការសម្រេចដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ស្របតាមស្មារតីកិច្ចប្រជុំកន្លងមក ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា និងក្រោយរយៈពេល៧២ម៉ោងដែលបទឈប់បាញ់បានចូលជាធរមាន ។

ចំណែកក្រសួងការពារជាតិបានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ដែលថា «ខ្លួនរកឃើញយានគ្មានមនុស្សបើក (UAV) ជាង២៥០គ្រឿងហោះចេញពីកម្ពុជារំលោ.ភចូលក្នុងដែនអធិបតេយ្យថៃ» ។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់នេះទាំងស្រុង រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនពលរដ្ឋនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្ត ជាពិសេស បណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយាន គ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ ៕

កម្ពុជាប្រកាសមិនទទួលស្គាល់ខ្សែព្រំដែន ដែលកើតចេញពីការប្រើកម្លាំងត្រួតកាន់កាប់ជាដាច់ខាត

0

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាបានផ្ញើកំណត់ទូតទៅ JBC ថៃ ដោយស្នើកោះប្រជុំជាបន្ទាន់មួយនៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ការស្នើរប្រជុំបន្ទាន់នេះ ធ្វើឡើងក្រោយបទឈប់បា.ញ់ភ្លាមៗនៅនឹងកន្លែងត្រូវបានអនុម័ត ហើយកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដោយការប្រើប្រាស់កម្លាំងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVF2-NTeRfD5zVXsWgWvUgfHuJ89sHmnpAnDFs5PdaTgitLTsL4FeY2vkTQvZpIjR22nNL3g0U9oOU-HoSv9avUHStp1OTWJ8n3Yw080hylxPgmPnfzUsQ_39NQjiSZ8G-TSOAx7HaanZZagppuiJGVxQBzDfGgCpUidGjMUUWC5W6p7LiAxQ0_3KTjQC5/s1280/photo_2025-12-30_09-35-21.jpg
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន JBC ភាគីកម្ពុជាបានស្នើសុំឱ្យមានកិច្ចប្រជុំដើម្បីបន្តវឌ្ឍនភាពការងារវាស់វែង និងការបោះបង្គោលបណ្តោះអាសន្ននៅលើទីតាំងជាក់ស្តែងក្នុងកំណាត់រវាងបង្គោលព្រំដែនលេខ ៤២-៤៧ ដែលស្ថិតនៅក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលលេង ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfoKeSZAbde6zwKrTM7rV77otIDZfRhqoaHQGsXg-66D_L_49LPKRHqPc2C2X8RotV4FGeF4k2b4hoddIlL_k39MNxbY5TLddctUMVVIsn-wqOxG7IoNZ255V6bGvCeZfZYjXUIx9H_6iR0Q_yskUCaKBgdNMmh7ahf4pCUiT0hi5j9u26QVrMZWW4QgaX/s1024/photo_2025-12-30_09-35-21%20(3).jpg

ក្រៅពីនេះក្រុមការងារក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងលើកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៧ (តំបន់បឹងត្រកួន) តំបន់ច្រកទ្វាអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី តំបន់ព្រំដែនច១ និងតំបន់ព្រំដែនផ្សេងទៀត។ ព្រមទាំងបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzKvveAoFPcMgDxDWdFGy5-DHLZTjWBULFzWQMUPoVUCNimm5FSBczy5IDEYSfqNQnipG_zujbI5b3L5WP6UYI6InXSe8q26bosc73PtzcKpqBJlqrr-gOdRHG1OfqCm1vU4A-TSrhJMq1xt-eqnWyOUXWptdfkIdWpePH0j5NqhRx6KLvq7qM-I6jbWdU/s768/photo_2025-12-30_09-35-21%20(2).jpg
បញ្ជាក់ជូនជនរួមជាតិ និងសាធារណជនជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (ភាគីកម្ពុជា) ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់ខ្លួនក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដូចដែលបានទទួលមរតកពីគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ គោលការណ៍នៃភាពមិនអាចកែប្រែបាននៃព្រំដែន (Uti possidetis juris) អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុ (procès-verbaux) របស់គណៈកម្មការខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម ព្រមទាំងរាល់កិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibE_U7IAFpWW9cnVL42dxHLnkhX6NaiIf30G7UUprL-vAUpJLeLQU9LBbLQVYywGodaUhmCcDr87SgWpwREvH3Z9eoYUXyXBn4VpoJWp8UM7y0-6Be_CwHtbikEnzX3OwAmy5eE2CILk9-mQJBGMcumZt5Raj6grxA5YSkxKmtvS8u3iQ9KawFIP97DzLw/s1280/photo_2025-12-30_09-35-22%20(2).jpg

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា JBC ភាគីកម្ពុជានឹងបន្តធ្វើការងារវាស់វែង និងបោះបង្គោលព្រំដែនជាមួយ JBC (ភាគីថៃ) ឱ្យបានឆាប់បំផុត ក្នុងគោលបំណងសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសង្កត់ធ្ងន់ថា៖ «JBC ភាគីកម្ពុជានឹងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ40N76F4wOeyzNvRQMYlk-o8icGvvTWrlXESAroboqHlygSOSNhSkg-e5st4Z7Al9hbA6uPvSLWx9PPncDUtVGaz_Z_P6L89CW_jO0Ce_DYd8zClKIfH05WnPPa-vte2rSics8FTRiNO9lchZsflJ51cv-2BcXqNAVWbkzOEHIgpdyOxN3oncV-0tuO0m/s1280/photo_2025-12-30_09-35-22.jpg

កម្ពុជាទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ថៃ អំពីការបញ្ជាដ្រូនជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ដែលថា ”កងទ័ពថៃបានរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោ.ភក្នុងដែនអធិបតេយ្យរបស់ថៃ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXi63ys26goBk88UMqwquUM84k9u48tmAP0HdGD7WHAROT3x4ySCfwE3KVKUUZnslJFq4tKTpZpW9wNjkuHNA2WO4yN6ZIg3zvQSaRqARq8T-9eaFzW6ZZIC6VCZzObjJCyAFYB63zsR4VtqBfPBx4v1SlN3uHboiCtzDamru3teGc-Rv6mRkW5imjKqA9/s1024/photo_2025-12-30_09-08-53.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មាននាយប់ថ្ងៃដដែល ក្រសួងការពារជាតិបានធ្វើការបញ្ជាក់ថា កម្ពុជាសូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRdQYjWg3UHlzGlYlWy7avSFr4AtcXh-EialUXsQTge-afsKZ7VkB1sDkHx0MUPyinHBbi0X56a945D9kUyBVMcfJFiVpiKu__N4HJ9Hj_13CDcl1RMZqiTwD84dndJbwAr2jxpTS8IVCerm7IFEbl0pg2GGDmVb-AvBYKnOQ2bIGsIw89ejhO9MsntoZ/s960/photo_2025-12-30_09-08-52%20(2).jpg

តាមក្រសួង រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPszA_nwdg76EWyv-whJPwbjaDZEzO6wQDx5qXoCVAqnWRU1FthPcJpQg_428hhng7v_RUWU_6_yr-idfZfEU5IDxPCX8EmxsFp5Op1JoN8t1UD4CNxUkILIcEgy9pxhym89beWx9-IR8EP3qJdvMkBDkKYBLSzUXt3WXmI41BcIElXBKuhq3V3Y5ba-w/s1280/photo_2025-12-30_09-08-52.jpg

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕

ចិនចង់ឃើញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ វិលមកភាពប្រក្រតីនាពេលឆាប់ៗ

0

ប្រទេសចិន ៖ ចិនបានបង្ហាញពីតួនាទីសម្របសម្រួលជម្លោះរវាងកម្ពុជា-ថៃ ស្របតាមស្មារតីគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក (Global Security Initiative) របស់ប្រធានាធិបតីចិន លោក Xi Jinping ហើយចិនចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរវិលមកភាពប្រក្រតីនាពេលឆាប់ៗ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ នៅខេត្តយូណាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY96cO8xyRhjDKAyazwuCj8sn6GEMYg9PxOlrhk42uKwVwduT4i5QKE6vDATIReVr3_M_3FTsDB6wQnqZzGm7pcBDJrxk9HXxqgeBmWp0WjLW_w7l967xr7ZrrZsyOZ58WGUtqwNKrGOknjRTW8d3Wdu80olyzHTPP4qK6BpK_-Q8P6xfgWilLCPW46OYe/s800/photo_2025-12-30_09-51-50%20(2).jpg
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin និយាយថា កម្ពុជា និងថៃ គឺជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីគោលបំណងស្តារទំនុកចិត្តរវាងគ្នានិងគ្នា និងអនុវត្តបទឈប់បាញ់ ។ តាំងពីកើតសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ចិនបានប្រកាន់គោលជំហរកណ្តាលដើរតួនាទីសម្របសម្រួលស្របតាមស្មារតីគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក (Global Security Initiative) ដែលស្នើដោយប្រធានាធិបតីចិន លោក Xi Jinping ដែលសហការជាមួយភាគីទាំងពីរ រួមទាំងកងទ័ពកម្ពុជា-ថៃ ដើម្បីសម្រេចបានបទឈប់បាញ់កន្លងមក ។ ចិនរីករាយណាស់ និងគាំទ្រយ៉ាងពេញទំហឹងដែលភាគីទាំងពីរអនុវត្តបទឈប់បាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglaTw1SlROvio-RdcVESZ19eiCKVoPW74trOHlykMGxwe57wqFG3wEIPxbQi5uGsASRu9WJoIqPf2ucRH-RWRHHMRQTmAf82XeI_bzVkiXmqDmR2I0KlfPMUpZZmw-ECRjJQIdn52wlrjoCEJ_qAxOC-aAxYBIjT7SDKFLvOYod5ngcSpYgQ81FlVNTp8A/s600/photo_2025-12-30_09-51-50.jpg

បទឈប់បាញ់រវាងកម្ពុជា-ថៃទទួលបានយ៉ាងលំបាក ហេតុនេះ ភាគីទាំងពីរមិនត្រូវផ្អាកបទឈប់បាញ់ ឬបោះបង់ចោលពាក់កណ្តាលទី ឬផ្ទុះសង្គ្រាមម្តងទៀតឡើយ ពីព្រោះពលរដ្ឋប្រទេសទាំងពីរមិនត្រូវការសង្គ្រាម ហើយចិនមិនចង់ឃើញផ្ទុះសង្គ្រាមកម្ពុជា-ថ្មីជាថ្មី ។ ការឈប់បាញ់នឹងដំណើរការបន្តទៀត ចាំបាច់ត្រូវតែមានការទំនាក់ទំនង ពិភាក្សាគ្នាជានិច្ច និងស្តារសន្តិភាពទ្វេភាគីបន្តិចម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgww9LBEWtNSF28L5tAqAKU2fDcVrA4pPPolbePTLYY6sHaDw_7OSJ0paX9kDtMxw34110D2bv30tSaAXx3TysFWlIyH6z-4cRszg0KLV752rsg59pWa__zhuCXWAA8_lmprA6nzz5nKL4dirZLstw8H-cZL31CdXwGvSFimp_UlwDwB5546tj2UYD7N9iX/s1610/608530233_1540809734079160_2675989466402214125_n.jpg

ចិនយល់ឃើញថា ដរាបណាភាគីទាំងសងខាងជឿទុកចិត្តគ្នា និងបើកការចរចា គឺនឹងអាចសម្រេចគោលដៅ ។ ជាមួយគ្នានេះ ការស្តារទំនុកចិត្តរវាងគ្នានិងគ្នា គឺជាបញ្ហាដែលចិនមើលឃើញថា មានសារៈសំខាន់ ពីព្រោះជម្លោះបានបំផ្លាញទំនុកចិត្ត ទោះយ៉ាងណា កម្ពុជា-ថៃ គឺជាប្រទេសជិតខាងគ្នា ដែលមានប្រវត្តិសាស្ត្រជាមិត្តជាមួយគ្នាយូរលង់មកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJRc25lk-5YBly6DKVveroTAHWIUoxkpHDfFq7M2wb2kKEuIUYNbJblNw4KujmdrLhtgobOuMgiik8_pQ2xMQY61NmCecPPR3tmPvmjcPNvkusrwD1y2BytwFaykUhSUwq-ZsS2DQbPKPbgs6a4TIZ0K8wJOBepNtYT1JYyrISBY4i6eEtAgpgezXqXuA/s2048/605386979_1540809707412496_4868413069682014621_n.jpg

ចិននឹងបំពេញតួនាទីជំរុញទំនាក់ទំនងកម្ពុជា-ថៃជានិច្ច ហើយចិនរីករាយក្នុងការជួយ និងផ្តល់ការគាំទ្រដល់ភាពចាំបាច់ទាំងអស់ រួមមាន ៖ តាមដានបទឈប់បាញ់, ផ្តល់ជំនួយមនុស្សធម៌ និងសហការបោសសម្អាតមីន ។ លើសពីនេះ ចិនទន្ទឹងរង់ចាំមើល និងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមកប្រក្រតីឡើងវិញនាពេលឆាប់ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWvRYMTHI-jjbuDD4sv-1aKChJSCze8lZvFqHSdw__x-vLp7wnzw7XV0QsarPVZ4G6xXRNgfDfCLmsbKyp-JjEYWh6zEmO-kr0uuhuiU1egzpzJXGWxgCO0XFKK8qLYeICr5yOHaJNUh5wk2evUb3JxTbKDtv4EGI94tSAEaysnQQNWcVIerJrOeFZBdc/s2048/605784936_1540809727412494_2240181616914334769_n.jpg
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibppXYSMiCxz7cvyggXC9nPCJOTMV2AjkYjr92ciEBgWyA74V3JK2r9TJfo1Jupc6k8oRyiXho5T4DG6qSgK_B72Z523t9nlL5tro77VODNLI3upZ9_0Mwygsh8i2YP_-queblmTZCYR92HJSMdPvmHNfze54JeWB61tBw4_QEPMjxe31ynLy5aQKDYJAu/s1280/605727147_1540312117462255_4050847083346210993_n.jpg

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនានិងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ៕

ក្រសួងការពារជាតិ ហាមមិនឲ្យមានការបង្ហោះដ្រូននៅទូទាំងប្រទេស ជាពិសេសខេត្តនៅជាប់ព្រំដែន

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទនៅក្នុងប្រទេស ជាពិសេសហាមដាច់ខាតការបង្ហោះដ្រូននៅតំបន់តាមបណ្ដោយព្រំដែន ដើម្បីធានាសុវត្ថិភាពសាធារណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGpDdOMTVEfInFUbI4P6W01kB8_yimvkBLnAW9sT8Rpu-kMJwWAgcMrIElhIlRcJiXk_yDTsYz9vqHK2OaTu5n0OUX1KuJtQ53W9aQHQQyyfeibLRFKbxaggHxWftzchambPOU2C8fP3tPnpF1B8k1S7oNvzSfgj1NFiMcjWRDjMp686GWsImTncgFag6a/s900/photo_2025-12-30_08-48-56.jpg

យោងតាមសេចក្ដីណែនាំខាងលើ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងការពារជាតិ សូមធ្វើការណែនាំ ដូចខាង ក្រោម ៖

១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-dEDvKa9QuVqX70PST2bQ4ceEDBl2oVoZGCoj29KcoqsMqVJlM68SoSyOcLrWZ8jHAADJICF5lvu-4aFymCc6NTCsDVJUf-mvYJ25hq98WGgPGsCBElC-Ux0sGgglQGHQ_07RaIaf4mmJcitheGko-USI3J9nJMDx8C8PCcp5LuPoNnNcrsm3Q_WoQfJ/s1024/photo_2025-12-30_08-48-57.jpg

២.ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដោយគ្មានការអនុញ្ញាតពីក្រសួង ការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_0DwxVaRaqczQmw2tjcHheG4bNqzGlws5RxY_CB6mcLzqO8sWUrF7RL523OvNYH10Sd1CUw8ZAGridwMgpZa8ZQTYIFW4Y5CJuySnicG3xV0YJGC8LJmZaiZskhhbtqc2zMJkhoMKDvAWoPu9U3sHxgpdIcoZIKOdfxjGonTFfi18u29kxlFm8ClOp6Q/s950/photo_2025-12-30_08-48-56%20(2).jpg
៣.អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង ជ្រួន (Anti-Drone System) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDcjN6Hl1FjW9MsmletWg683J7E25uf969clV8w03cvNHL-Ofryrf9AT5L-yqFFLyddG-Xw_93sifYbcB3Q7k4IXTzaIlHH_FlFQngFead6DKvc9mYNZcjQbet6ghrqHpSejMvyp06Q_4OWAhPo1VU4dlKpVnzY22Al0D6rehgPPtGT7DzTzXrkHd_kNh/s1280/photo_2025-12-30_08-48-56%20(3).jpg

តាមរយៈសេចក្តីណែនាំនេះ ក្រសួងការពារជាតិរំពឹងថាគ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកង យោធពលខេមរភូមិន្ទ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕