Home តារាជាតិ នាង ដាវីន មានប្រវត្តិតស៊ូខ្លាំងមុនក្លាយជាតារាចម្រៀងមានជីវិតដូចសព្វថ្ងៃ

នាង ដាវីន មានប្រវត្តិតស៊ូខ្លាំងមុនក្លាយជាតារាចម្រៀងមានជីវិតដូចសព្វថ្ងៃ

8
0

នាង ដាវីន ដែលជាអតីត TOP4 នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ មានប្រវត្តិតស៊ូយ៉ាងខ្លាំងនៅក្នុងឆាកជីវិតទម្រាំអាចមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈក្លាយជាតារាចម្រៀងម្នាក់ក្នុងផលិតកម្មធំនៅស្រុកខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8-BsKXbEM0Nc8-_Nsjl9ikYlCThnnFQE6E8OYx59jNSn9h0biFIAlXPlDO7B8oMlaT6spvsfIILosTIOJ4OKRuBDo0-h2-LNqnfjy2vDGKNxh0WwhcBOeKsqOX2i_jGkjoRTmR19SJMGeFgB1vIKfo8rQbcZXWM9Q0MKeqaer-8HXZAGs5tct2uPHsnYE/s2048/image_2026-02-11_10-13-59.png

ក្នុងបទសម្ភាសន៍កម្មវិធី 3Fun ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ នាង ដាវីន បានរៀបរាប់ប្រវត្តិរបស់ខ្លួនឆ្លងកាត់ការលំបាកជាច្រើននៅក្នុងជីវិត ទាំងធ្លាប់ធ្វើជាអ្នកលាងចាន រត់តុតាមរោងការ និងការងារជាច្រើនទៀតពោលគឺធ្វើអ្វីក៏បានឱ្យតែជាអំពើសុចរិតហើយបានប្រាក់យកមកចាយវាយ។ មិនទាន់ធំដឹងក្តីឪពុកក៏ត្រូវស្លាប់ចោលនៅស្រុកគេ មានម្តាយធ្វើការរោងចក្ររហូតដល់ធ្លាក់ខ្លួនឈឺ នាង ដាវីន បានប្រឹងប្រែងពុះពារគ្រប់ឧសបគ្គគ្រប់បែបយ៉ាង ទោះបីជាត្រូវគេងនៅក្នុងលូក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgghQn6zszcv4Qr-coktJ05xLt75rcQsLCTx0plHyEbghz5qu41Z82Q9W8gIo-UPkpN1gYuhSQOmBYxHihPxUMivnLhrygJe-DG9xwiA9GBrBmpz-GV0A2jujotd0IxGKXrJUFnCebmZThZ0hyVuBTBURQW9iJpvXIuvY0nz1I_YlxI6QvN-7wLCFD37pOX/s1620/image_2026-02-11_10-13-57.png

តារាចម្រៀងរូបនេះបានរៀបរាប់ថា មានពេលមួយលោកខ្វះលុយខ្លាំងបានតេសុំម្តាយចំនួន១៥ដុល្លារ ប៉ុន្តែម្តាយរបស់លោកមានតែ២ម៉ឺនរៀលប៉ុណ្ណោះនៅក្នុងខ្លួនហើយថែមទាំងផ្ញើលុយនោះឱ្យកូនទៀតធ្វើឱ្យលោកស្រក់ទឹកភ្នែកភ្លាមៗនៅពេលទៅដកលុយ។ ជាកូនអ្នកខេត្តកំពង់ស្ពឺ នាង ដាវីន បាននិយាយថាពេលមកបន្តការសិក្សានៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ គឺលោកមានលុយតែ៤ម៉ឺនរៀលប៉ុណ្ណោះ។ អ្វីដែលជាការលំបាកនិងជាការចងចាំដែលមិនអាចបំភ្លេចបាន នាង ដាវីន ថាគឺពេលវេលាដែលហូបត្រីខ១កំប៉ុងមានគ្នារហូតដល់៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpK2x6Y21AH4R79fkgdxpaQddea4lW8G6ZP8CUWr1v3PX5E9_eb0QQ9ASMw6-kHPNwcmPZsNMfy7MyfMJ87rEUs6oI-K2xF5xtZDp8FpnAzORoVE6zjggosN5YgZyAOnOLbNb9tya_E5DNKMOrm3jT7jBj9LylHmPa-i515CQOpSJ9osx4WUNZOd6KoC1M/s2048/image_2026-02-11_10-13-59%20(2).png

អ្វីៗត្រូវបានផ្លាស់ប្តូរគឺនៅពេលលោកបានចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងនិងបានក្លាយទៅជាបេក្ខជនជើងខ្លាំងម្នាក់នៅក្នុងកម្មវិធី។ ក្រោយមកលោកមានកេរ្តិ៍ឈ្មោះបោះសំឡេង រកប្រាក់បានច្រើនអាចមានលទ្ធភាពចិញ្ចឹមម្តាយនិងផ្គត់ផ្គង់ការរៀនសូត្ររបស់ប្អូនៗបានទាំងដែលពីមុនលោកមិនដែលគិតថាខ្លួនឯងនឹងមានឡានជិះនោះទេ៕