Home ព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍! ខេត្ត Surat Thani ប្រទេសថៃជួបប្រទះនឹងគ្រោះរញ្ជួយដី

ទាន់ហេតុការណ៍! ខេត្ត Surat Thani ប្រទេសថៃជួបប្រទះនឹងគ្រោះរញ្ជួយដី

13
0

ត្រឹមពេលតែមួយព្រឹកនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2026 ផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីថៃបានរាយការណ៍ថា គ្រោះរញ្ជួយដីចំនួនពីរលើកបានកើតមាន នៅខេត្តស៊ូរ៉ាតថានី នៃភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់មានការភិតភ័យជាខ្លាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាយកដ្ឋានឧតុនិយមជាតិរបស់ថៃ បានរាយការណ៍អំពីការរញ្ជួយដីបន្ទាន់មួយនៅម៉ោង 08:58 នាទី ដែលចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងឃុំខៅផាង ស្រុកបានតាឃុន ខេត្តស៊ូរ៉ាតថានី និងមានកម្លាំងរញ្ជួយក្នុងកម្រិត 2.4 រ៉ិចទ័រក្រោមដីជម្រៅជាង 1គីឡូម៉ែត្រ។

បន្ទាប់មកនៅម៉ោង 09:12 នាទីព្រឹកថ្ងៃដដែល រញ្ជួយដីមួយទៀតត្រូវបានរាយការណ៍ ជាមួយកម្លាំងខ្លាំងជាងមុនកម្រិត 2.9 រ៉ិចទ័រក្នុងជម្រៅ 1 គីឡូម៉ែត្រចុះក្រោមដូចគ្នា ប៉ុន្តែមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ។

បច្ចុប្បន្នផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម កំពុងធ្វើការតាមដានលើស្ថានភាពនេះបន្ថែមទៀត និងអំពាវនាវឲ្យប្រជាជនតាមដានព័ត៌មានថ្មីៗអំពីគ្រោះធម្មជាតិទាំងនេះឲ្យបានជាប់ជាប្រចាំ៕