តារាម៉ូដែលខ្មែរកាត់បារាំង មាលា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខណៈវីដេអូមួយរបស់នាងនៅលើគណនីអ៊ីនស្តា្រក្រាមមានអ្នកចូលមើលរហូតដល់៨.៣លានដង គិតត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ។ ចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងដែលមានតួលេខគាំទ្របែបនេះ។
ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបខ្លះៗមកហើយថា កន្លងមកថ្មីៗនេះ មាលា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមទាំង ហុក សារិតុលា បានធ្វើដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បញ្ចេញភាពទាក់ទាញផ្អើលអស់ភ្ញៀវទេសនៅទីនោះងាកមើលពួកគេព្រមព្រាត។ វីដេអូនិងរូបភាព មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពទាក់ទាញយ៉ាងខ្លាំងខណៈដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវីដេអូមួយដែលមានចំនួនអ្នកទស្សនា២៨លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុកនោះ មាលា ក៏មានវីដេអូមួយដែលមានអ្នកទស្សនាដល់ទៅជាង៨លានដងនៅលើគណនីអ៊ីនស្រ្តាក្រាម។
ស្ថិតក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមមកជាមួយនឹងទេសភាពមាត់សមុទ្រវីដេអូរបស់ មាលា មានភាពទាក់ទាញមិនធម្មតា។ ដើមឡើយ មាលា ដាក់គោលដៅថាវីដេអូមួយនេះរបស់នាងនឹងមានអ្នកទស្សនា៥លានប៉ុន្តែតួលេខបានកើនឡើងលើសពីការរំពឹងទុកទៅទៀត។ ចំនួន៨.៣លានដងនៅលើគណនីអ៊ីនស្ត្រាក្រាមនេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងគេដែលទទួលបានតួលេខនេះ។

នៅក្នុងផ្នែកបញ្ចេញមតិយោបល់គេបានឃើញជនបរទេសជាច្រើនបានសរសើរពីភាពស្រស់ស្អាតរបស់ មាលា ។
គួរបញ្ជាក់ផងដែរថា ដោយសារតែសម្រស់ស្រស់ស្អាតមានមន្តស្នេហ៍និងមានទេពកោសល្យផង មាលា បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយមានទីផ្សារយ៉ាងច្រើនមិនថាការសម្តែងកុន ថតពាណិជ្ជកម្ម សម្តែង MV ឬការដើរបង្ហាញម៉ូតនោះទេ។ ជាពិសេសរាល់ពេល មាលា ទៅដល់ទីណាតែងតែទទួលបានការចាប់អារម្មណ៍នៅទីនោះ៕










