Home Blog Page 1382

រឿង “No More Bets” អាចនឹងមានវគ្គ២ ដោយថតនៅក្រុងព្រះសីហនុតែម្តង

0

នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដែលបានធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន លោក លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានអញ្ជើញអ្នកផលិតខ្សែភាពយន្ត “No More Bets” មកថតរឿងវគ្គ២ ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេស កេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុ។លោកពុយ គា ៖ មានអ្នកបន្លំធ្វើជាអ្នកកាសែតច្រើន  រដ្ឋមន្ត្រីថ្មីក៏បានយល់ព្រមក្នុងការធ្វើការងារនេះដែរ
ការស្នើបែបនេះ ក៏ដើម្បីស្តារកេរ្តិ៍ឈ្មោះខេត្តព្រះសីហនុឡើងវិញ ក្រោយពីភាពយន្ត “No More Bets” វគ្គ១ បានធ្វើឱ្យប៉ះពាល់វិស័យទេចរណ៍កម្ពុជា ដោយនៅក្នុងភាពយន្តនេះ កម្ពុជាត្រូវបានគេបង្ហាញដោយប្រយោលថាជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។

ភាពយន្តរឿង No More Bets អាចមកផលិតវគ្គ២នៅកម្ពុជាដោយថតនៅខេត្តព្រះសីហនុ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្ត ជៀសវាងផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់៕No More Bets (2023) - IMDb

 

គន្លឹះលាងសម្អាតត្រី ដើម្បីបំបាត់ក្លិនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព

0

ត្រី គឺជាអាហារដែលមនុស្សជាច្រើនគ្រួសារនិយមចូលចិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ត្រីគឺមានក្លិនអាក្រក់ខ្លាំងណាស់។ ដូច្នេះ ដើម្បីបំបាត់ក្លិនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុតនោះ យើងសូមណែនាំគន្លឹះលាងសម្អាតត្រីមួយចំនួនដូចខាងក្រោម៖

១.លាងត្រីជាមួយខ្ញី និងទឹកខ្មេះ៖ ជាដំបូងត្រូវលាងសម្អាតត្រីជាមួយទឹកធម្មតាសិន បន្ទាប់ពីត្រីត្រូវបានសម្អាតរួច ចាក់ខ្ញីបុក និងទឹកខ្មេះលាយឱ្យស្មើគ្នាលើដងខ្លួនត្រី បន្ទាប់មកលាងជម្រែះជាមួយទឹកម្តងទៀតជាការស្រេច។Why vinegar is so good at cleaning - BBC Future

២.ប្រើទឹកអង្ករ៖ យកត្រីទៅត្រាំក្នុងទឹកអង្ករប្រហែល ១៥ នាទី រួចលាងជាមួយនឹងទឹកស្អាត១ ឬ ២ដង ត្រូវប្រាកដថាត្រីនឹងបាត់បង់ក្លិនដោយមិនបាត់បង់សារធាតុចិញ្ចឹម។

៣.ប្រើក្រូចឆ្មារស្រស់៖ ក្រូចឆ្មារគឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលតែងតែមានជាប្រចាំនៅក្នុងផ្ទះ។ ក្រូចឆ្មាស្រស់មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ក្លិនត្រី និងជាវិធីសម្អាតត្រីយ៉ាងរហ័សផងដែរ ដោយអ្នកត្រូវច្របាច់ទឹកក្រូចឆ្មារលាយក្នុងទឹកក្តៅឧណ្ណៗ រួចយកត្រីទៅត្រាំប្រហែល ៣-៥ នាទី បន្ទាប់មកលាងជាមួយទឹកធម្មតាឱ្យស្អាតជាការស្រេច។The Lemon Trick To Clean Your Hands After Eating Seafood

៤.ប្រើទឹកដោះគោស្រស់៖ នេះជាវិធីបំបាត់ក្លិនត្រី ដែលមនុស្សតិចណាស់ដឹង ដោយដំបូងអ្នកត្រូវប្រើទឹកដោះគោស្រស់ត្រាំជាមួយត្រី ចំណាំថាទឹកដោះគោគឺមិនត្រូវមានជាតិផ្អែមឡើយ ដើម្បីកុំឱ្យត្រីឆេះនៅពេលកែច្នៃ៕

ប្រុស ខួច ថាត្រឹមតែខ្យល់សប្បាយមិនញៀននោះទេក្រោយអាជ្ញាធរចុះបង្ក្រាបទីតាំងមួយមានប៉ោងប៉ោងរីករាយ

0

ក្រោយពីអាជ្ញាធរចុះបង្រ្កាបក្លិបកម្សាន្តមួយឃាត់បានមនុស្សប្រុសស្រីប្រមាណជាង១០០នាក់សង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON (ប៉ោងប៉ោង រីករាយ) តារាសម្តែងរូបសង្ហា ប្រុស ខួច បានបញ្ចេញមតិលើបណ្តាញសង្គមរបស់ខ្លួនថាម្ចាស់ក្លិបជាអ្នកបើកលក់តែពេលចាប់ទៅចាប់អ្នកប្រើ។ លោកបានលើកឡើងទៀតថាប្រទេសវៀតណាម ជាប្រទេសតឹងតែងណាស់រឿងគ្រឿងញៀនដល់ថ្នាក់សម្លាប់ចោល បើរបស់នេះញៀន មែនគេមិនឱ្យប្រជាជនគេលក់តាមផ្លូវទេ។May be an image of 1 person

នៅរសៀលថ្ងៃទី ៤ វិច្ឆិកា នេះតារាសម្តែង ប្រុស ខួច បានសរសេរបញ្ចេញមតិលើបណ្តាញសង្គមថា «កំពុងតែឆ្ងល់ថាម្ចាស់clubអ្នកបើកលក់តែពេលចាប់ទៅចាប់អ្នកប្រើ, ហើយអ្នកចូលខ្លះក៏ គេមិនមែនប្រើប្រាស់ទាំងអស់នោះទេ (ដូចខ្ញុំចូលដែលតែមិនបានលេងទេ បានត្រឹមតែ មើលគេមើលឯងទេ, ខ្ញុំជឿថាអ្នកខ្លះក៏ដូចគ្នាដែល, ហើយខ្ញុំក៏មិនជឿថា នៅសុខៗម្ចាស់ club បើកលក់ដែរបើដឹងថាវាខុសច្បាប់, ហើយបើដឹងថាខុសច្បាប់ហើយមិចក៏បើកលក់ទៀត?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFNdOeRmrSTw9h8uFCMksE1gkiYmue3lNxMi793lUP6LBDKicBNlUH3bNhGQoGCl5jWFSVs7g00fkqdM65F10RGPr5wDlDaIUfURrQv9eiNpcd05pzrf9o9NcWEPiNhXJadgqJMjUGPN1vXOMZyPKB_EM2K9F098O1FgPuHjRY46EDZBL326SCunvgS_M/s1280/%E1%9F%A1%20(13).jpg

លោកបន្តទៀតថា « Clubមិនមែនជាកន្លែងលាក់បាំអីទេ អ្នកណាចូលក៏បាន (របស់ដែលខុសច្បាប់គេមិនដែលបើកលក់នៅតាមកន្លែងកម្សាន្តដែលមានមនុស្សច្រើនចឹងទេ គឺគេលាក់លៀមហើយបើគេលក់នោះ)។ មួយទៀតមិនគួរថតរូបគេផុសចឹងទេ ជាចុងក្រោយក៏សូមទោសផងបើខ្ញុំនិយាយទៅខុសដោយសារខ្ញុំឆ្ងល់»។
ប្រុស ខួច លើកហេតុផលទៀតថា «ប្រទេសវៀតណាមគេតឹងតែងណាស់រឿងគ្រឿងញៀនណាស់ដល់ថ្នាក់សម្លាប់ចោល តែត្រឹមតែខ្យល់សប្បាយហ្នឹង វាដូច
មិនជាអ្វីទេ បើវាញៀនមែន វៀតណាមគេមិនឱ្យប្រជាជនគេលក់តាមផ្លូវទេ។ ខ្ញុំនិយាយ
នេះមិនមែនគាំទ្រឱ្យប្រើប្រាស់គ្រឿងញៀនទេគ្រាន់តែឆ្ងល់ ហើយបើធ្វើចឹងៗ នរណាហ៊ានទៅដើរលេងទៀតគឺប្រហែលជាទៅលេងប្រទេសជិតខាងហើយ បានអត់មានហានិភ័យ»។

គួរបញ្ជាក់ថា អាជ្ញាធរនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបក្លិបកម្សាន្តមួយកន្លែងនៅខណ្ឌចំការមនកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ដោយបានឃាត់មនុស្សប្រុសស្រីប្រមាណ១០៣នាក់ មានទាំងជនបរទេសផងដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉ោងប៉ោងរីករាយ)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGKpZp2lEY0jpY5aWtbsJsB1SCyP4IHq5z1uNqeEdwbuYdfIQaeAewutJbOGFq0bxhgerQoHZ3FmZargoZEfmzGZvfdz_NzU34xjFfU3rjp9V-mKYK0GQal8eXGjTrL9mPMc2FyO4kCsz-QfsDJyg__AR6tDO7QiiUPDauev9ITxfaVBUxldTRwVfGHek/s832/Capture%20(95).PNG

ស្ងាត់ៗ! លោកគ្រូ សាន សុជា​ ចូលរោងការ នៅឯខេត្តសៀមរាប

0

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកគ្រូ សាន សុជា នឹងដឹកដៃកូនក្រមុំ អ្នកនាង ឡៅ ដាណេ ចូលពិធីអាពាហ៍ពិពាហ៍ នៅខេត្តសៀមរាម។

នៅក្នុងពិធីនេះ ធ្វើរយៈពេលពីថ្ងៃ ពីថ្ងៃទី៤-៥ ដោយថ្ងៃទីមួយពេលរសៀល នឹងមានពិធី កាត់សក់ និងកាត់ខានស្លា។ លុះដល់ថ្ងៃទី៥ នឹងពិធីហែនជំនូន ពិធីចងដៃ និងទទួលទានអាហារជាដើម។May be an image of 2 people and weddingថវិការដែលទទួលបាន ពីពិធីអាពាហ៍ពិពាហ៍នេះលោកសាន សុជា និង អ្នកនាង ឡៅ ដាណេ នឹងបរិច្ចាកទៅកាន់មន្ទីពេទ្យកុមារអង្គរ។

ក្នុងពិធីអាពាហ៍ពិពាហ៍នេះ ក៏ឃើញនៅវត្តមានសង្ឃល្បីៗនៅក្នុងប្រទេសចូលរួមយ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីស្ថិតនៅក្នុងភាពជាបព្វជិតអស់ ៣១ឆ្នាំមក លោកគ្រូ សាន សុជា បានឮលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា និងបានភ្ជាប់ពាក្យកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ៕May be an image of 8 people, wedding and templeMay be an image of 4 people and templeMay be an image of 5 people and dais

 

សារព័ត៌មានថៃអះអាងថា ម្ហូបអាហារថៃចំនួន៤មុខពេញនិយមនៅកម្ពុជា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃមួយបានចុះផ្សាយថា បច្ចុប្បន្ន មានម្ហូបអាហាររបស់ប្រទេសថៃចំនួន៤មុខ ដែលពលរដ្ឋខ្មែរចូលចិត្តបរិភោគ និងពេញនិយមបំផុត ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃលើកឡើងថា បើពេញនិយមបែបនេះ នៅកម្ពុជាអាចធ្វើម្ហូបនេះបរិភោគ ឬលក់នៅក្នុងប្រទេសរបស់ខ្លួន គឺថៃមិនថាអីនោះទេ ប៉ុន្តែហេតុអ្វីបានជាមកទាមទារថា ម្ហូបនេះយករូបមន្តពីប្រទេសរបស់ខ្លួន ។ តើម្ហូបអាហារទាំង៤មុខដែលខាងសារព័ត៌មានថៃបានចុះផ្សាយនោះមានអ្វីខ្លះ ?

សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ម្ហូបអាហាររបស់ថៃទទួលបានការពេញនិយមនៅកម្ពុជា និងនៅប្រទេសនានានៅលើពិភពលោក ។ ម្ហូបអាហារទាំងនេះមានដូចជា ៖

១-បុកល្ហុង ៖
បុកល្ហុង គឺជាចំណីអាហាររបស់ថៃដ៏ពេញនិយមបំផុតនៅប្រទេសកម្ពុជា ។ បុកល្ហុង មានគ្រឿងផ្សំ និងត្រូវដាក់បន្លែស្រស់ៗជាច្រើនមុខ ដូចជា ល្ហុងខ្ចី, សណ្តែកកួ, ប៉េងប៉ោះ និងបង្គារក្រៀម ដែលគេយកវាមកផ្សំគ្នាជាមួយគ្រឿងផ្សេងៗដើម្បីឱ្យមានរសជាតិដិត ដូចជា ទឹកត្រី, ស្ករត្នោត ឬស្ករស, ម្ទេស, ខ្ទឹមសរ, ក្រូចឆ្មា, ទឹកប្រហុក ឬកាពិ និងសណ្តែកដី ។ ហេតុនេះ បុកល្ហុងត្រូវបានជនជាតិថៃ និងជនបរទេសចូលចិត្តបរិភោគនៅតាមកម្មវិធីនានាគ្រប់ពេលវេលា ។បុកល្ហុងគ្រួសាររីករាយ Menu | Order Online on foodpanda Cambodia

២-សម្លតុមយ៉ាំបង្គា ៖
សម្លតុមយ៉ាំបង្គាមានរសជាតិហឹរខ្លាំង ដែលគេបានផ្សំរសជាតិវាពីគ្រឿងផ្សំពណ៌ក្រហម, ក្រូចឆ្មារ និងស្លឹកក្រូចសើច ។ បន្ទាប់មក គេដាក់បង្គារ, សាច់ជ្រូក, សាច់មាន់ និងផ្សិត ។ វាជាម្ហូបមួយមុខរបស់ប្រទេសថៃ ដែលបានល្បីល្បាញនៅប្រទេសថៃ និងនៅក្រៅប្រទេស ។របៀបធ្វើសម្លតុមយ៉ាំបង្គា​ឱ្យមានរសជាតិឆ្ងាញ់ - YouTube

៣-សម្លខ្ទិះ (ឬភាសាថៃហៅថា កែងខៀវវ៉ាន) ៖
សម្លនេះត្រូវបានធ្វើឡើងពីគ្រឿងផ្សំជាច្រើនប្រភេទ ដូចជា ខ្ទិះដូង, ម្ទេសខ្ចី, កាបិ, ស្ពៃ, ត្រប់ស្រួយ, បង្គា និងសាច់សត្វផ្សេងៗ ។ សម្លនេះមានរសជាតិផ្អែម ដោយសារការដាក់ស្ករត្នោត ។ ហេតុនេះ ភាពឈ្ងុយឆ្ងាញ់របស់សម្លខៀវវ៉ាន បានធ្វើឱ្យវាពេញនិយមសម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស ។សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក [Sweet Sour Pineapple and Coconut  Sour][Kitchen Story] - YouTube

៤-ផាត់ថៃ ៖
ផាត់ថៃ គឺជាអាហារមួយប្រភេទដែលគេបានស្គាល់ជាទូទៅនៅលើពិភពលោក ។ ផាត់ថៃមានគ្រឿងផ្សំដូចជា សរសៃគុយទាវ, បង្គា ឬសាច់សត្វផ្សេងៗ, សណ្តែកបណ្តុះ និងពងមាន់ ។ អាហារមួយប្រភេទនេះ គឺត្រូវធ្វើឱ្យវាមានរសជាតិផ្អែម, ប្រៃ, ជូរ និងហឹរតិចៗ ដើម្បីបង្ហាញពីភាពទាក់ទាញនៃរសជាតិអាហាររបស់ប្រទេសថៃ ហើយពលរដ្ឋខ្មែរចូលចិត្តបរិភោគផាត់ថៃខ្លាំងណាស់ ៕Pad thai - Wikipedia

គ្រោះរញ្ជួយដីនៅក្នុងប្រទេសនេប៉ាល់ បានស.ម្លា.ប់មនុស្សជាង ១០០ នាក់ និងរបួសធ្ងន់រាប់សិបនាក់

0

បរទេស៖ ប្រទេសនេប៉ាល់បានជួបប្រទះនឹងការរញ្ជួយដីកម្រិត ៥.៦ រិចទ័រនៅតំបន់ភាគខាងលិចនៃស្រុក Jajarkot ដែលបណ្តាលឱ្យមនុស្សចំនួន ១២៩ នាក់ស្លាប់ និងមនុស្ស ១៤០ ទៀតបានរងរបួស។
យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍នៅថ្ងៃទី៤ ខែវិច្ឆិកាថ្មីៗនេះថា ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៣ វិច្ឆិកា ក្នុងតំបន់ខាងលិចនៃស្រុក Jajarkot ប្រទេសនេប៉ាល់ ដោយអាគារធំៗជាច្រើនបានដួលរលំ ខណៈដែលមន្ត្រីបានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។Nepal Earthquake: Devastation, Crumbling Buildings In Nepal After 6.4  Earthquake, 140 Killed

បច្ចុប្បន្ន កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីផ្តល់ជំនួយដល់ប្រជាជននៅតំបន់ខាងលិចនៃ Jajarkot ដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីរដ្ឋធានី Kathmandu។ ការរញ្ជួយដីនេះបានបង្កើតភាពញ័រខ្លាំងដែលមានអារម្មណ៍ឆ្ងាយដូចជារដ្ឋធានីរបស់ប្រទេសនេប៉ាល់ រួមទាំងញូវដេលីប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីនេប៉ាល់ បាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១ និង ៤៧ នាទីយប់ ខណៈពេលដែលកម្លាំងរញ្ជួយនេះត្រូវបានគេវាស់វែងថាមានកម្រិត ៥,៦ រ៉ិចទ័រដែលជាការរញ្ជួយដីរាក់។Nepal earthquake: More than 120 killed in quake which struck country's  northwest | CNN

ទោះជាយ៉ាងណាក៏ដោយ នេប៉ាល់គឺជាប្រទេសមួយដែលស្ថិតនៅលើភ្នំហិម៉ាឡៃ ដែលត្រូវបានគេចាត់ទុកជាប្រទេសមានការរញ្ជួយដីច្រើនផងផងដែរ ដោយកាលពីខែតុលាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានកើតឡើងនៅស្រុក Bajhang ភាគខាងលិច ដែលបណ្តាលឱ្យមនុស្សមួយចំនួនធំរងរបួស។Nepal earthquake news: A look at deadly earthquakes in Nepal since 2015 |  Mint

ក្នុងឆ្នាំ ២០១៥ ប្រទេសនេប៉ាល់បានរងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងចំនួនពីរដែលបណ្តាលឱ្យមនុស្សជិត ៩,០០០ នាក់បានស្លាប់និង ២២,៣០៩ នាក់រងរបួស។ ការរញ្ជួយដីលើកទី ១ បានកើតឡើងនៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៥ ដែលមានកម្រិត ៧.៨ រិចទ័របានបណ្តាលឱ្យមានការខូចខាតនិងស្លាប់ដល់ពលរដ្ឋនេប៉ាល់ជាច្រើន ហើយក៏មានការរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រក្នុងខែឧសភាផងដែរ៕Magnitude 5.6 earthquake hits Nepal: USGS - ABC News

ហេតុតែល្បី ត្រឹមមួយម៉ោង Kylie Jenner កើបលុយបានខ្ទង់លានដុល្លារពីការលក់សំលៀកបំពាក់

0

Kylie Jenner រកចំណូលបានចំនួន១ លានដុល្លារ ត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ពីការលក់សំលៀកបំពាក់ក្នុងម៉ោងដំបូងនៃម៉ាកយីហោរបស់នាងមានឈ្មោះថា Khy ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី people នៅថ្ងៃទី៣ ខែវិច្ឆិកា។Kylie Jenner attends the WSJ. Magazine 2023 Innovator Awards sponsored by Harry Winston, Hyundai Motor America, Montblanc, Remy Martin and Roche Bobois at MoMA on November 01, 2023 in New York City.

ម៉ាក Khy ផ្តោតលើសំលៀកបំពាក់ធ្វើពីស្បែកក្លែងក្លាយ មានតម្លៃចន្លោះពី៤៨ដុល្លារដល់១៩៨ដុល្លារ។ Kylie Jenner បានបើកដំណើរការម៉ាកយីហោ Khy នៅថ្ងៃទី២៥ ខែតុលា មួយសប្តាហ៍មុនពេលដាក់លក់សំលៀកបំពាក់។ ម៉ាករបស់នាងបានសហការជាមួយ Namlia ដែលជាអ្នកច្នៃម៉ូតមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង។

កាលពីថ្ងៃទី ៣១ ខែតុលា Kylie បានចូលរួម ក្នុងពិធីប្រគល់រង្វាន់ទស្សនាវដ្ដី WSJ ជាមួយមិត្តប្រុស ដោយអ្នកទាំងពីរស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយទស្សនិកជនជាច្រើនជឿថា តារារូបនេះអាចនឹងដើរម៉ូត ឬពាក់ផលិតផលថ្មីរបស់ Khy នាពេលខាងមុខ។KHY line

គួរបញ្ជាក់ថា Kylie Jenner មានវ័យ២៦ឆ្នាំ ជាប្អូនស្រីរបស់ Kim Kardashian និង Kendall Jenner ដែលល្បីល្បាញតាមរយៈកម្មវិធីទូរទស្សន៍។ នាងត្រូវបានគេកោតសរសើរចំពោះម៉ូតសម្លៀកបំពាក់ និងរបៀបរស់នៅទាន់សម័យ ខណៈនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង ៣៩៨លាននាក់។ Kylie Jenner ស្រ្តីជំនួញដ៏មានឥទ្ធិលជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetic ផងដែរ៕

ចំប៉ាសក្តិ ដែនដីដ៏ស្រស់ស្អាត ដែលខ្មែរបានបាត់បង់ទៅឱ្យប្រទេសឡាវ

0

ចំប៉ាសក្តិ ជាខេត្តមួយនៅភាគខាងត្បូងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា នៅភាគខាងត្បូង។Champasak Province
ខេត្តនេះ ជាអតីតទឹកដីរបស់ខ្មែរ ចាប់ពីពាក់កណ្ដាលសតវត្សទី ១ ដល់ទី ៩ គ.ស នៃនគរភ្នំ និងបន្ទាប់មកនគរចេនឡា។ លុះដល់ចន្លោះសតវត្សទី ១០ និងទី ១៣ ខេត្តនេះត្រូវបានស្តេចខ្មែរ ចាត់ទុកជាដែនដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពខ្មែរ។Design your Champasak trip online | Timbuktu Travelខេត្តចំប៉ាសក្តិ គ្របដណ្តប់លើផ្ទៃដី ១៥៤១៥ គីឡូម៉ែត្រការ៉េ ដែលមានទន្លេមេគង្គ ជាប្រភពទឹកដ៏សំខាន់មិនអាចខ្វះបាន របស់អ្នកខេត្តនេះ។

នៅក្នុងខេត្តនេះមានកន្លែងទេសចណ៍ជាច្រើន មិនចាញ់ខេត្តហ្លួងព្រះបាងប៉ុន្មាននោះទេ ដោយមានទឹកជ្រោះ ហូរចាក់ចុះមកទឹកជ្រោះសុភ័ក្រមិត្ត នៃខេត្តស្ទឹងត្រែងថែមទៀតផងដែរ។Champasak Waterfalls | We Are Lao
ក្រៅពីនេះ ប្រសិនបើប្រជាជនកម្ពុជាចង់ទៅកម្សាន្តនៅខេត្តចំប៉ាសក្តិ ហាមដាច់មិនគួរំលងការទៅទស្សនាប្រាសាទវត្តភូ ដែលធ្លប់ជាប្រាសាទមួយរបស់ខ្មែរ កំពុងអណ្តែតខ្លួនលើភ្នំមួយនៅប្រទសឡាវនោះទេ៕

 

Explore Champasak 2023/2024 - Historical Laos | AU InsideAsia ToursVisit Champasak: 2023 Travel Guide for Champasak, Champasak Province |  Expedia

៥ វិធីសម្រាប់បុរសក្នុងការថែរក្សាសក់ឱ្យដុះលឿន និងកាត់បន្ថយបញ្ហាសក់ស្តើងយ៉ាងមានប្រសិទ្ធភាព

0

បុរសវ័យក្មេងជាច្រើនមានការព្រួយបារម្ភពីបញ្ហាសក់ស្តើង និងជ្រុះសក់។ ដូច្នេះ ដើម្បីចិញ្ចឹមសក់របស់អ្នកឱ្យលូតលាស់លឿន ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងនោះ យើងសូមណែនាំវីធីសាស្ត្រ ៥ យ៉ាងដូចខាងក្រោម៖

១.កក់សក់ឱ្យបានទៀងទាត់៖ ជាដំបូងបុរសគួរតែកក់សក់ឱ្យបានទៀងទាត់ ក៏ដូចជាត្រូវបានណែនាំឱ្យជ្រើសរើសសាប៊ូកក់សក់ណាដែលទន់ភ្លន់ និងមិនមានសារធាតុគីមីធ្ងន់ធ្ងរ ដែលវាអាចកម្ចាត់អង្គែ ជួយឱ្យសក់លូតលាស់លឿន។How Often Should You Wash Your Hair During Coronavirus? Experts Weigh in -  The Manual

២.ញ៉ាំអាហារដែលបំប៉នសក់៖ ការទទួលទានអាហារក៏ជួយបំប៉នសរសៃសក់ឱ្យដុះលឿន និងកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងដែរ។ ចំពោះអាហារដែលជួយបំប៉នសក់ រួមមានអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣, សាច់ក្រហម, ស៊ុត, និងគ្រាប់អាល់ម៉ុន។How many eggs can I safely eat? - Harvard Health

៣.បន្ថែមជាមួយ biotin៖ Biotin ត្រូវបានគេស្គាល់ថាជាវីតាមីន B7 ដែលវាគឺជាសារធាតុចិញ្ចឹមជួយឱ្យសក់លូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើយុវជន ចង់ចិញ្ចឹមសក់ឱ្យមានសុខភាពល្អពីខាងក្នុង ចូលជ្រើសរើសអាហារដែលមានសារធាតុ biotin ដូចជាអាហារសមុទ្រ ទឹកដោះគោ និងយ៉ាអ៊ួ។What Does Biotin Do? Health Benefits of Biotin | fatty15

៤.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលគឺជាវិធីមួយជួយឱ្យសក់របស់អ្នកដុះលឿនផងដែរ ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងជ្រុះសក់ទៀតផង។ សម្រាប់ការម៉ាស្សាស្បែកក្បាល ដំបូងប្រើដៃរបស់អ្នកម៉ាស្សាស្បែកក្បាលរយៈពេល ៥ នាទីក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃជាប់ៗគ្នា នោះអ្នកនឹងឃើញលិទ្ធផល។Indian Head Massage Aftercare Advice | Sarah Cooper Reflexology

៥.កាត់បន្ថយភាពតានតឹង៖ ស្ត្រេសមានឥទ្ធិពលខ្លាំងលើការបាត់បង់សក់។ នេះគឺដោយសារតែកម្រិតនៃ cortisol ឬអរម៉ូនស្ត្រេសត្រូវបានកើនឡើង ដែលនឹងធ្វើឱ្យឫសសក់មិនប្រក្រតី ហើយវាក៏កាត់បន្ថយសមត្ថភាព នៃការលូតលាស់សក់ផងដែរ៕
ប្រភព៖sanook

កសិករដាំស្រូវពូជផ្កាមិ្លះខ្មៅដោយមិនប្រើប្រាស់ជីគីមី

0

ប្រទេសថៃ ៖ នេះគឺជាស្រូវពូជផ្កាមិ្លះខ្មៅ ដែលកំពុងចេញផ្លែល្អនៅក្នុងស្រែរបស់លោក ផុងសាក់ នួនបាត់ ជាកសិកររស់នៅស្រុកខាវវង ខេត្តកាឡាស៊ីន ប្រទេសថៃ ដែលលោកបានដាំដុះដោយមិនប្រើប្រាស់ជីគីមី ។ ដើមស្រូវក្នុងស្រែបានចេញផ្លែល្អៗគ្រប់ដើម ហើយលោក ផុងសាក់ នឹងត្រៀមច្រូតកាត់នៅពេលវាធំលូតលាស់ពេញលេញ ។พันธุ์ข้าวมะลิดำหนองคาย กข83(1กก.) | Shopee Thailandលោក ផុងសាក់ និយាយថា លោកបានធ្វើស្រែ និងដាំដំណាំជាច្រើនប្រភេទនៅលើផ្ទៃចំនួន១៧រ៉ៃ (ឬស្មើប្រមាណជាង២ហិកតា) ។ ពូជស្រូវដែលលោកយកមកដាំក្នុងស្រែ គឺជាពូជផ្កាមិ្លះខ្មៅ ហើយមូលហេតុដែលលោកជ្រើសរើសយកពូជនេះមកដាំ ដោយសារលោកយល់ឃើញថា វាមានគុណសម្បត្តិពិសេសជាច្រើនយ៉ាង ដូចជា មានក្លិនក្រអូប និងផ្តល់ផលប្រយោជន៍ដល់សុខភាព ។

ចំណែកការដាំដុះវិញ លោកមិនបានប្រើប្រាស់ជីគីមីទេ គឺលោកបានប្រើប្រាស់ជីធម្មជាតិផ្សំឡើងដោយខ្លួនឯង ។ លើសពីនេះ លោកបានជីកប្រឡាយនៅជុំវិញស្រែផងដែរ ដើម្បីយកទឹកស្រោចស្រពដំណាំស្រូវ និងចិញ្ចឹមត្រីក្នុងប្រឡាយ ។ ស្រូវពូជផ្កាមិ្លះខ្មៅអាចដុះលូតលាស់ និងចេញផ្លែល្អ ហើយលោកនឹងប្រមូលផលវាមុនពេលកំណត់បន្តិច ។ ចំណុចសំខាន់ ផ្ទៃដីស្រែនៅស្រុកខាវវង ខេត្តកាឡាស៊ីន មានគុណសម្បត្តិពិសេស រួមផ្សំជាមួយការដាំដុះមិនប្រើជីគីមីផងនោះ បានធ្វើឱ្យស្រូវផ្កាមិ្លះខ្មៅដែលលោកដាំនេះមានសភាពទន់ និងរសជាតិឆ្ងាញ់ ។มูลนิธิชีวิตไท - ข่าว - มะลิดำ..หนองคาย ธัญโอสถพันธุ์ใหม่

លោក ផុងសាក់ បន្តទៀតថា ៖ «ស្រូវពូជផ្កាមិ្លះខ្មៅ គឺជាអង្ករខ្សាយដែលមានជាតិស្ករតិច ហើយវាផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ។ វាផ្តល់គ្រាប់អង្ករពណ៌ខ្មៅ ខណៈដើមស្រូវពណ៌បៃតង ដូច្នេះ នៅពេលយើងបានបរិភោគវាឃើញថា យើងនឹងសម្រាកលក់ស្រួល និងអាចកាត់បន្ថយភាពតានតឹងទៀតផង ។ ចំណុចសំខាន់ គឺយើងនឹងមានសុខភាពល្អ និងទទួលបានប្រាក់ចំណូលច្រើន» ៕ ប្រភព ៖ CNews