តារាសម្តែង គឹម លីហ្សា និងអ្នកនិពន្ធ-ដឹកនាំរឿងម្នាក់ឈ្មោះថា សយ រតនា មានបញ្ហាចម្រូងចម្រាស់ជាមួយគ្នាផ្អើលពេញបណ្តាញសង្គម ខណៈមានការឌឺងដងពាក្យសម្តីយ៉ាងក្តៅគគុករហូតឈានដល់ប្រើពាក្យសម្តីអសុរោះ និងដាក់បណ្ដាសាគ្នា។ បើតាមដឹងកន្លងមកអ្នកទាំងពីរធ្លាប់រួមការងារជាមួយគ្នាប៉ុន្តែពេលនេះបែរជាមានបញ្ហាឈ្លោះគ្នាមើលមុខលែងចំដោយសារតែមានការលើកឡើងថាលួចចម្លងសាច់រឿងគ្នា។
តាមរយៈពាក្យសម្តីរបស់ គឹម លីហ្សា ដែលបាន Live នៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៧ ធ្នូ អ្នកនាងបាននិយាយថាខ្លួននិង សយ រតនា ធ្លាប់ចាប់ដៃគូសម្តែងជាមួយគ្នាប៉ុន្មានរឿងដែរ ក្រោយមកខ្លួនបានសរសេររឿង «ប្រធានឆ្មាលេខាកណ្តុរ» ប៉ុន្មានខែហើយបានផ្ញើសាច់រឿងទៅឱ្យ សយ រតនា មើលហើយអ្នកដឹកនាំរឿងរូបនេះក៏បានមើលដូចគ្នា។ ដោយសារតែមានបញ្ហាល្អក់កករជាមួយគ្នារូបនាងក៏សម្រេចចិត្តយករឿងនោះមកថត និងបង្ហោះនៅលើផេករបស់ខ្លួនវិញ បែរជាមានការបង្ហោះសារថាខ្លួនបាន copy concept របស់អ្នកនិពន្ធនិងដឹកនាំរឿងរូបនេះទៅវិញ។ គឹម លីហ្សា បានសង្កត់ធ្ងន់ថា ហេតុអ្វីពេលខ្លួនផ្ញើឱ្យមើលមិនថា copy ប៉ុន្តែពេលយកសាច់រឿងនោះមកថតហើយផ្ទុះការគាំទ្របែរជាថានាងចម្លងសាច់រឿងទៅវិញឬមួយក៏ច្រណែននាង។
អ្វីដែលកាន់តែក្តៅគគុក លោក សយ រតនា បានបង្ហោះសារទោះមិនសម្តីចំឈ្មោះតែគេដឹងថាលោកចង់ផ្លែផ្កាឱ្យ គឹម លីហ្សា ជាមនុស្សស្រីល្មោភកាម ដែលធ្វើឱ្យជម្លោះកាន់តែក្តៅគគុកតបតគ្នាទៅវិញទៅមក។ គឹម លីហ្សា បាននិយាយក្នុងការ live ថាពូជសន្តាននាងអត់ដែលមានអ្នកល្មោមកាមទេខណៈ គឹម លីហ្សា ថែមទាំងអុជធូបដាក់ទំនាយ សយ រតនា ឱ្យរលាយដុនដាមក្រមួយជីវិតបើ សយ រតនា និយាយបំពាននាងមួយម៉ាត់។
ងាកទៅកាន់អ្នកនិពន្ធនិងដឹកនាំរឿង សយ រតនា វិញក៏បានបង្ហោះសារមួយទៀតថា «តើលុយដែលកុងត្រាគេហៅថាលុយជំពាក់ទេ? ហើយសួរថាខ្ញុំកុងត្រាជាមួយអ្នកណា?
គឺកុងត្រាជាមួយម្ចាស់ផលិតផលមិនមែនអ្នកឯងទេ កាន់តែនិយាយកាន់តែបង្ហាញសន្ដានពិត»។
លើសពីនេះទៅទៀត អ្នកនាង គឹម លីហ្សា ថែមទាំងចង់ជួបនិយាយតទល់ជាមួយ សយ រតនា ទៀតរឿងដែលលោកបានបង្ហោះដៀលនាងថាជាស្រីល្មោភកាម៕
@meo_500










