តារាចម្រៀងសំឡេងផ្អែមពីរោះរណ្តំលោក ដួង វីរៈសិទ្ធ ដែលជាអតីតតារាចម្រៀងក្នុងទ្រនំរាម បានបង្ហោះពាក្យពេចន៍លើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន ដែលជាអគ្គនាយិកាផលិតដែលខ្លួនធ្លាប់បំរើការងារ។ ទន្ទឹមនឹងពាក្យពេចន៍លើកទឹកចិត្តរបស់លោក ដួង វីរៈសិទ្ធ នេះដែរងាកទៅកាន់តារាចម្រៀង មាស សុខសោភា ហាក់រក្សាភាពស្ងៀមស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DQXqPt42XHQF0iJbp1PfW6kuhzV1JNhKZ6wm36wuzFbJhC_EB_jnNe8t6J1NuiwJBoDRLwuswo8pW3aRxevuJKoLDAw85_ApQPc95QO8wOH38wAwG_BGS1_woymB8jbLEf89m-8aI212obhbXNmcLUg_p5DRRo02Gh5vwC4DQU8BKX_XDJG_IHk4gLo/s2048/405219817_877738900384892_4086717270378166763_n.jpg

ក្រោយពីទទួលដំណឹងថាអ្នកនាង ស្រីអូន ថៅកែសម្រស់ធម្មជាតិ បង្ហាញស្ថានភាពមានបញ្ហាហិរញ្ញវត្ថុរុំព័ន្ធដោយបំណុលរាប់លានដុល្លារ និងប្រឈមមុខជាប់ពន្ធនាគារថែមទៀតប្រសិនជាអតិថិជនបុរីបុស្បាប្តឹងប្តល់ មានអ្នកជំនួញអនឡាញជាច្រើនរូបនិងតារាផ្សេងទៀតបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំង។ បញ្ហារបស់អ្នកនាង ស្រីអូន ធ្វើឱ្យអ្នកគាំទ្រលើកឡើងថា ជីវិតវាមិនទៀងទាត់បែបនេះធ្លាប់ជួយគេច្រើនរាប់មិនអស់ប៉ុន្តែបែរជាមានបញ្ហាផ្ទួនៗ ទាំងបញ្ហាក្នុងគ្រួសារ ថែមទាំងពេលនេះមានបញ្ហាអាចជាប់គុកច្រវ៉ាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1c97jeCztNwPZkhub_hpLNp-hGXbyBzbYmEHGQaCU5pAt-g-_ABGwsZypGR8IjB6ttFeM5Ds5W3GVbjmDIw2566_t25ejNbAzlFPzA7S4XEH1oJdF-RdAVvQfSQvwtHInl07gyDwe9C7Fiff960uJfdnyZLG22TOhyphenhyphenFZ6cwSNOWVEP8FN9kyiOKj_mKo/s1280/406883916_883960899759855_5617132176623177198_n.jpg

ហេតុការណ៍នេះបានធ្វើឱ្យលោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងម្នាក់មិនសូវចេះមាត់កលើបណ្តាញសង្គមបានចេញមុខបង្ហោះសារលើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន អតីតមេរបស់ខ្លួននិងសង្ឃឹមថាបញ្ហានេះ អ្នកនាង ស្រីអូន នឹងឆ្លងផុតឧបសគ្គនេះឆាប់ៗតាមរយៈអំពើល្អៗដែលអ្នកនាង ស្រីអូន បានសាងកន្លងមក។ តាមខ្លឹមសាររបស់លោក ដួង វីរៈសិទ្ធ នៅថ្ងៃទី១៦ ធ្នូ ម្ចាស់បទ «ខូចចិត្តច្រើនដង» រូបនេះបានរៀបរាប់ថា «ភាពអំណត់ ការតស៊ូ ការតាំងចិត្តដ៏រឹងមាំ ការចូលរួមចំណែកសាងកុសលល្អជាច្រើនទាំងក្នុងក្រុមហ៊ុន
និង នៅក្នុងសង្គមកន្លងមក នឹងជួយទ្រទ្រង់ផ្ដល់ផលតបស្នងឱ្យបងស្រីឆ្លងផុតឧបសគ្គទាំងអស់ទទួលបានស្នាមញញឹមរីករាយឡើងវិញជាក់ជាមិនខាន។ ប្អូននៅតែគោរពជឿជាក់ និងផ្ដល់តម្លៃឱ្យបងស្រីគ្រប់ពេលវេលាទោះក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT8QR-LefY5_KZXfu26oKp0SIEfaQ3RP1dMrNBDKt7n44C9SgC_wBlUEf_fM4nE83meHgmNgyXsnEb2gJYh00W-S8MSOey_oXWePV41K5r9_yv0XOAXDsykgt7zikMj4-pqIkledF_MtJWBHPJQwON5ps7Fg3iIgjQiPm4c5yl8fZIXnqAY1GKzgHxQK0/s2048/405219845_877738843718231_6232668248887603035_n.jpg
លោក ដួង វីរៈសិទ្ធ បន្តថា «ជូនពរឱ្យបងស្រីឆ្លងផុតឧបសគ្គឆ្លងផុតគ្រាដ៏លំបាកមួយនេះទទួលបានភាពជោគជ័យឡើងវិញដើម្បីដឹកនាំគ្រួសារ ដឹកនាំក្រុមហ៊ុន និង បានចូលរួមចំណែកជួយការងារសង្គមបន្ដទៀត …»។

ទន្ទឹមនឹងពាក្យពេចន៍លើកទឹកចិត្តពីលោក ដួង វីរៈសិទ្ធ អតីតតារាចម្រៀងផលិតកម្ម រាម ទៅកាន់អតីតថៅកែខ្លួននេះដែរ គេសង្កេតឃើញថាអ្នកនាង មាស សុខសោភា ដែលជាអតីតតារាក្នុងទ្រនំរាម បានរក្សាភាពស្ងៀមស្ងាត់មិនបាននិយាយពីអ្នកនាង ស្រីអូន ឡើយ។ មាស សុខសោភា មិនត្រឹមតែជាអតីតតារាចម្រៀងក្នុងទ្រនំរាមប៉ុណ្ណោះទេ តែតារាចម្រៀងរូបនេះក៏ធ្វើជំនួញផលិតផលជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJuz3GpdgdWO_T_tjbkwx9hyphenhyphenQab9xaowkhN6BZ-UT_-gxQnmxZBfj5ePdteeCMhaISzoMECZIigqUZZf9eo8Qj6-RJ8_2i7WvjGssm9h8gTIkQfGJw7fQvqWcK-4mqzOIgOyoHjBj-r6w500X_prN5t7bcaHdlBwB_ZZqvBOOB3RGif2PFx813QZHgJVI/s2048/409509008_887180206104591_7205474337420280148_n.jpg

ទន្ទឹមនឹង មាស សុខសោភា រក្សាភាពស្ងៀមស្ងាត់ចំពោះរឿងរបស់ អ្នកនាង ស្រីអូន នេះអាចថា តារាចម្រៀងរូបនេះមិនចង់បង្ហោះអ្វីច្រើននៅលើបណ្តាញសង្គមប៉ុណ្ណោះ ប៉ុន្តែក្រៅឆាកអាចថាអ្នកនាង មាស សុខសោភា នៅភ្ជាប់ទំនាក់ទំនងនិងលើកទឹកចិត្តអ្នកនាង ស្រីអូនធម្មតា៕