ក្រុមហ៊ុន Apple គ្រោងនឹងអភិវឌ្ឍកាសស្តាប់ត្រចៀកជំនាន់ថ្មី AirPods Pro 3 ដែលអាចនឹងចេញនៅឆ្នាំ ២០២៥ ដោយបន្ថែមមុខងារថ្មីជាច្រើនទៀតនៅក្នុងកាស AirPods Pro 3។ ដូច្នេះហើយមុខងារថ្មីដែល Apple អាចនឹងអភិវឌ្ឍបន្ថែមនៅក្នុងកាសមានដូចជា៖Power On

១.ការរចនាបានផ្លាស់ប្តូរ៖ យោងតាមលោក Mark Gurman បានបង្ហាញថាកាសស្តាប់ត្រចៀក AirPods Pro 3 នឹងមានការរចនាឡើងវិញបន្តិច ប៉ុន្តែនៅតែរក្សាការរចនាដែលងាយស្រួលប្រើដដែលទេ ដោយស្រោម និងកាសនឹងត្រូវផ្លាស់ប្តូរការរចនាដែលអាចងាយស្រួលប្រើជាងមុន។

២.គុណភាពសំឡេងកាន់តែប្រសើរ៖ AirPods Pro 3 ក៏នឹងមានការកែលម្អប្រព័ន្ធសំឡេងផងដែរ ដោយបន្ថែមពីលើប្រព័ន្ធ ANC ដែលនឹងភ្ជាប់ជាមួយមុខងារផ្តោតអារម្មណ៍ ដើម្បីប្រើជាមួយ Vision Pro ដោយគេរំពឹងថាគុណភាពសំឡេងនឹងកាន់តែល្អប្រសើរជាងមុន។Apple AirPods Pro 3 release date predictions, price, specs, and must-know  features - PhoneArena

៣.ប្រើបន្ទះឈីបថ្មី៖ សម្រាប់ AirPods Pro 2 កាលពីមុនបានប្រើបន្ទះឈីប H2 ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះវិញ វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីប H3 ជាមួយនឹងល្បឿនកាន់តែប្រសើរជាងមុន ក៏ដូចជាគាំទ្រការបញ្ជាដោយសំឡេងបានល្អជាងមុន រួមជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ថាមពល និងអាចដំឡើងប្រព័ន្ធត្រួតពិនិត្យគុណភាពសំឡេង។

៤.បន្ថែមប្រព័ន្ធសម្រាប់វាស់កម្រិតនៃការស្តាប់របស់មនុស្ស៖ ដូចដែលយើងបានដឹងហើយថា Apple កំពុងបង្កើត AirPods ដើម្បីអាចវាស់ស្ទង់សុខភាព ជាពិសេសអ្នកដែលមានបញ្ហានៃការស្តាប់។ ដូច្នេះ កាសជំនាន់ថ្មីនេះអាចនឹងត្រូវបានកែលម្អដើម្បីសាកល្បងការស្តាប់ និងអាចរាយការណ៍ពីសុខភាពការស្តាប់បាន រួមទាំងការលុបបំបាត់សំលេងរំខានពីខាងក្រៅ។ ហេតុនេះហើយ ការសង្កត់ធ្ងន់លើការស្តាប់ រួមទាំងការកែសម្រួលនេះ បានធ្វើឱ្យកាសជំនាន់ថ្មី AirPods Pro 3 កាន់តែមានផាសុកភាពជាងមុន។AirPods Pro 3 Release Date and Price - ONE NEW BIG UPGRADE!! - YouTube

៥.បន្ថែមប្រព័ន្ធវាស់សីតុណ្ហភាពរាងកាយ៖ ក្រៅពីការវាស់សំឡេងក៏មានការប្រើវាស់សីតុណ្ហភាពដែលកាសអាចប្រើបានផងដែរ។ នេះបើយោងតាមលោក Ming-Chi Kuo បានរាយការណ៍អំពីមុខងារថ្មីមួយរបស់ Health ដែលនឹងមានមុខងារវាស់សីតុណ្ហភាពជា Biometric Sensor ក្នុងបញ្ហាជាច្រើនរួមមាន សីតុណ្ហភាព កម្រិតជីពចរ ហើយវាក៏ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ក្នុងឆ្នាំ ២០២៥ ផងដែរ៕