ការផលិតជក់ផាត់មុខពីរោមចៀមក្លាយជាឧស្សាហកម្មសំខាន់នៅចិន
ប្រទេសចិន ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយថា នៅស្រុក Luyi ទីក្រុង Zhoukou ខេត្ត Henan ប្រទេសចិន កសិករបានចិញ្ចឹមសត្វចៀមពូជហួយសានជាច្រើនក្បាល និងល្បីល្បាញនៅក្នុងតំបន់ ។ ការលក់ដូររោម និងសាច់ចៀមរបស់អ្នកស្រុករស់នៅក្នុងតំបន់នេះបានកាក់កបជាបន្តបន្ទាប់ ប៉ុន្តែសត្វចៀមប្រភេទនេះមានរោមតិចតួចណាស់ ។
ហេតុនេះ សត្វចៀមពូជហួយសានមានរោមតិចតួច ធ្វើឱ្យពលរដ្ឋរស់នៅស្រុក Luyi មិនចាប់អារម្មណ៍យករោមចៀមទាំងនេះទៅកែច្នៃទេ ហើយពួកគេក៏យកវាទៅបោះចោលកាលពីកន្លងមក ។ ប៉ុន្តែបច្ចុប្បន្ន ពួកគេបានប្រើប្រាស់ប្រយោជន៍ពីរោមចៀម ដោយប្រមូលយករោមចៀមទុកសម្រាប់ធ្វើជក់ផាត់មុខ តាមរយៈការផលិតចំនួន១៥ដំណាក់កាល ។
ក្រុមហ៊ុននានាបានផលិតជក់សម្រាប់ប្រើប្រាស់ជាមួយគ្រឿងសម្អាងជាច្រើនប្រភេទនៅប្រទេសចិន ក្នុងនោះគេប្រទះឃើញថា មានជក់តុបតែងមុខយ៉ាងតិចចំនួន៥ ក្នុងចំណោមជក់ចំនួន១០ គឺបានផលិតនៅស្រុក Luyi ។ លើសពីនេះ ជក់តុបតែងមុខចំនួន៩ ក្នុងចំណោមជក់ចំនួន១០ ដែលប្រទេសចិនបាននាំចេញនោះ ក៏បានផលិតនៅស្រុក Luyi ផងដែរ ។ ដូចគ្នានេះ ជក់តុបតែងមុខជាច្រើនប្រភេទទៀត ដែលក្រុមហ៊ុនផលិតបានដាក់វានៅក្នុងកញ្ចប់គ្រឿងសំអាងសម្រាប់លក់នៅក្រៅប្រទេស គឺសុទ្ធតែបានផលិតនៅស្រុក Luyi ។
បច្ចុប្បន្ន នៅស្រុក Luyi មានក្រុមហ៊ុនផលិតជក់ពីរោមចៀមសម្រាប់ប្រើប្រាស់ជាមួយគ្រឿងសម្អាង ស្មើជាង១៦០ក្រុមហ៊ុន ។ ក្រុមហ៊ុនលើកឡើងថា រោមចៀមមិនត្រឹមតែក្លាយជាឧស្សាហកម្មសំខាន់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ឱកាសឱ្យអ្នករស់នៅក្នុងតំបន់នេះមានការងារធ្វើជិតស្មើ១សែននាក់ឯណោះ ៕ ប្រភព ៖ China face


អ្នកស្នេហាវិស័យបវរកញ្ញា បានសម្តែងនូវអារម្មណ៍សប្បាយចិត្តរីករាយយ៉ាងខ្លាំងចំពោះបវរកញ្ញាវ័យក្មេង ណូ ហ្វារីដា ដែលបានលើកស្ទួយឈ្មោះប្រទេសកម្ពុជាតាមរយៈវិស័យបវរកញ្ញាចូលទៅកាន់ TOP5 នៃកម្មវិធីប្រកួត Miss Teen of the Universe 2023 ។ ក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅឯប្រទេសឥណ្ឌាបវរកញ្ញាយុវតីរូបនេះ បានជាប់លំដាប់រងទី៣នៃកម្មវិធីប្រកួតក្នុងចំណោម២០ប្រទេសចូលរួម។












យោងតាមគេហទំព័ររបស់កូរ៉េខាងជើង KCNA ដែលបានរាយការណ៍កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានចូលដល់ “ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត” ហើយគ្មាននរណាម្នាក់អាចធានាបានថា វានឹងមិននាំទៅដល់ “សង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកលើកទី ៣”បាននោះទេ។ ទីភ្នាក់ងារសារព័ត៌មាននេះ ក៏បានរិះគន់សម្ព័ន្ធភាពយោធាត្រីភាគីរបស់អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន ថាជាកត្តាសក្តានុពលដែលអាចរុញច្រានស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ «ចូលទៅក្នុងដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន»។



.jpg)




នៅក្នុងនោះលោកគ្រូ នឹងបរិច្ចាកទៅកាន់៖




ប្រភព ៖ daily news

