រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។Wing Tower, Cambodia by BES Consultants - Architizerដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះមុនីវង្សចាប់ពីសណ្ឋាគារ ស ដល់ស្តុបបេកាសេ និងកំណាត់មហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា ដើម្បីប្រារព្ធពិធីសម្ពោធអគារធនាគារវីងថៅវើ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣៕