តារាចម្រៀង និងសម្ដែង Park Yoo chun មានទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ថៃ
យោងតាមរបាយការណ៍កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានឱ្យដឹងថា តារាចម្រៀង និងជាតារាសម្តែង Park Yoo chun បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីជំនួញម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសថៃ។ គូស្នេហ៍របស់តារាប្រុសរូបនេះត្រូវបានដឹងថាមានអាជីវកម្មជាច្រើននៅក្នុងដៃ។
បន្ថែមពីលើនេះផងដែរ មិត្តស្រីរបស់តារាប្រុសរូបនេះត្រូវបានគេដឹងថាទើបតែបានបើកអាជីវកម្មម៉ាកផលិតផលថែរក្សាសម្រស់ ដែលនាងធ្វើជាតារាម៉ូដែលសម្រាប់ម៉ាកយីហោ ខ្លួនឯង ខណៈនារីនោះត្រូវបានគេដឹងថាបានបើកអាជីវកម្មជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ។ Park Yoo chun ត្រូវបានគេរាយការណ៍ថាបានដើរតួជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះមុខជំនួញរបស់មិត្តស្រីដោយចូលរួមក្នុងព្រឹត្តិការណ៍របស់នាងផ្ទាល់ ស្របពេលមានពាក្យចចាមអារ៉ាមថាទំនាក់ទំនងរបស់ពួកគេអាចនឹងឈានដល់ការរៀបការ។
អ្នកក្នុងវិស័យកម្សាន្តថៃវិញបាននិយាយថាគូស្នេហ៍មួយគូនេះបានទាក់ទងគ្នាជាងមួយឆ្នាំមកហើយ។ ទោះបីជា Park Yoo chun ត្រូវបានគេរាយការណ៍ថាមានជម្លោះជាមួយភ្នាក់ងារ Logbook Entertainment របស់ខ្លួនក្តី ប៉ុន្តែគូស្នេហ៍លោកកំពុងជួយតារាប្រុសរូបនេះជាមួយភ្នាក់ងារក្នុងស្រុកនៅប្រទេសថៃ។
គួរបញ្ជាក់ថា Park Yoo chun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងព្យួរទោស២ ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀនជាមួយអតីតគូដណ្តឹងរបស់ខ្លួនកាលពីដើមឆ្នាំ២០១៩ ។ បច្ចុប្បន្នលោកក៏នៅតែត្រូវបានហាមឃាត់ពីសកម្មភាពផ្សព្វផ្សាយនៅក្នុងរបស់កូរ៉េបន្ទាប់ពីការស្នើសុំដកបម្រាមនេះត្រូវបានបដិសេធកាលពីខែកញ្ញា ឆ្នាំ២០២២។
ដំណឹងនៃទំនាក់ទំនងស្នេហារបស់អតីតសមាជិក TVXQ និង JYJ ជាមួយកូនស្រីមន្រ្តីជាន់ខ្ពស់របស់ថៃ អ្នកលេងបណ្តាញសង្គមកូរ៉េបានបញ្ចេញមតិជាច្រើន។ អ្នកខ្លះបានសរសេរដោយសង្ឃឹមថា Park Yoo chun ទទួលបានជោគជ័យក្នុងការរៀបការលើកនេះ រស់នៅដោយស្ងប់ស្ងាត់នៅប្រទេសថៃដោយមិនបង្កបញ្ហាអ្វីឡើយ និងចាប់ផ្តើមជីវិតថ្មីម្តងទៀត៕


ការស្ទង់មតិនេះបានធ្វើឡើងដោយ Nippon Foundation ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបង្ហាញថា ៤៤.៨% ក្នុងចំណោមមនុស្ស ១៤,៥៥៥ នាក់ដែលមានអាយុពី ១៨ ដល់ ២៩ ឆ្នាំ សុទ្ធតែមានបទពិសោធន៍នៃការធ្វើអត្តឃាតនៅពេលប្រឈមមុខនឹងបញ្ហាដូចជាទំនាក់ទំនងពិបាកជាមួយមនុស្សជិតស្និទ្ធ ការសម្លុត ការបំពាន និងព្រួយបារម្ភអំពីផ្លូវអប់រំ ឬអាជីពនាពេលអនាគត។ ដូច្នេះប្រហែល ៤០% នៃយុវជន ៤៤.៨% “សុទ្ធតែបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង “។






ការពិន័យត្រឹមតែជាទឹកប្រាក់ ក៏ព្រោះតែសត្វឈ្លូស១ក្បាលទម្ងង់១៣គីឡូក្រាមនោះ មិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។
តាមបុរសជាជនសង្ស័យឈ្មោះតាន់ អ៊ុខុន អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខ នៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់ទេសចរណ៍តារាសាគរ បានឱ្យដឹងថាការដែលទៅវាយសម្លាប់សត្វឈ្លូសនោះ ដោយសារលង់ជឿតាមការញះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ។













ប្រភព ៖ beartai BRIEF






