Home ព័ត៌មានអន្តរជាតិ ចិនបំបែ.កសំបុក Online Scam នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយចាប់បានអ្នកពាក់ព័ន្ធ 1,500នាក់

ចិនបំបែ.កសំបុក Online Scam នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយចាប់បានអ្នកពាក់ព័ន្ធ 1,500នាក់

15
0

ទីក្រុងប៉េកាំង ៖ ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានប្រកាសពីជោគជ័យធំមួយជាមួយនឹងការបង្រ្កាបបានជនសង្ស័យកម្រិតព្រហ្មទ័ណ្ឌពាក់ព័ន្ធនឹងអំពើឆបោ.កចំនួន 1,500 នាក់ ព្រមទាំងបានវា.យបំផ្លា.ញអគារដែលជាជម្រកក្រុមឆបោកជាង ៦៣០ ខ្នងនៅ Myawaddy KK complex ក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVUCYje-DVEA8sRQf7dCK4n1eVEFWkWp3Flv_slna74fCmfu4NbHJIjFbIFmeWg8nbLHgqSL_tMlREXEEUapjXZdSnnbNvswLQrBD0MKgKqmSyasAL6ljtXOW9iiyZyjMVoaIBiOrlKftXQ2TN5BP8b93ttT_9A_ramszLpIV2K5tChCrCNirS7AWNKgnj/s1280/photo_2026-02-12_08-59-20%20(2).jpg
យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ចិន អាជ្ញាធរចិនបានបញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំមួយ តាមរយៈប្រតិបត្តិការរួមគ្នារវាងកងកម្លាំងចិន មីយ៉ាន់ម៉ា និងថៃ ក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនេះ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងពង្រឹងឡើងវិញនូវសន្តិសុខនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW2ljXgSmTvG5rPbEEQq6zoBpNeO51mrXvGe4ckjY2frCz8OQW99kdCdPzaasSmJSk5qlDYxle1W91hGYBRPS-RY0n_i8jR_YuE1GnKoFMkdXZ0Lp66QVoxezFmzKSoBgA-YbcUbc5ZfkeHAWUfJPttR28nv2vmsnhbcPudpsLG0tju39X6X5BIz7xoyCi/s1200/photo_2026-02-12_08-59-20%20(3).jpg

អស់រយៈពេលជាយូរមកហើយ Myawaddy ជាពិសេស KK Complex ឬ KK Park ដែលស្ថិតព្រំដែនប្រទេសមីយ៉ាន់ម៉ានិងថៃ គឺជាជម្រករបស់ក្រុមល្បែងស៊ីសង កាស៊ីណូខុសច្បាប់ និងការឆ.បោកជាច្រើន ដែលចូលរួមក្នុងការក្លែងបន្លំតាមប្រព័ន្ធអនឡាញយ៉ាងទូលំទូលាយ និងបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQDuruBttnUB4BybJ2XtHkN98FhvhSe07WotD9j5DLTIac4CxKr31yNd6XXxZzo4O9oNyAJKnGfQBnIVUpAYETygoo6hhzjzycQhr58JFJYHk_WPvq0mUYhe3KAXMClaAO9sSzpTxYUpJV2WSGx6pQBi0_TJNX8NChpKznr25ao_mb-W3eGRNnIroTQLc5/s1200/photo_2026-02-12_08-59-20.jpg

សូមជម្រាបថា ប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៥ មកម្ល៉េះ ដោយសារសកម្មភាពបោកប្រាស់នៅតំបន់នោះមានការកើនឡើងខ្លាំងពេក។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចនៃប្រទេសទាំងបីបានសហការគ្នាបញ្ជូនជនសង្ស័យត្រឡប់ទៅវិញបានចំនួន ១០ លើករួចមកហើយ ដែលបង្កើតការទប់ស្កាត់យ៉ាងខ្លាំងប្រឆាំងនឹងឧក្រិដ្ឋជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijRYMmgsJY-VmZzyctkWc1iW136jFBPEOFThynC-8f7lmuhxIIogwbYMH08U2z48FTLJ1CK61myO6lctaRvHHyoppbryrnQgtCTqs69byj5a54g6j1vaJCHzJSmdUZJZET5d-dWmxVAurOMPt5pmM3c0tAOfWoXxqZE3z6_Cb5d5Q9AK27CPnqRR3E6JI8/s1280/photo_2026-02-12_08-59-21.jpg

ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធម្នាក់មកពីក្រសួងសន្តិសុខសាធារណៈចិនបាននិយាយថា ស្ថាប័នសន្តិសុខសាធារណៈនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ លើកកម្ពស់ប្រតិបត្តិការបង្ក្រាប និង លុបបំបាត់កន្លែងលាក់ខ្លួនរបស់ឧក្រិដ្ឋជនយ៉ាងម៉ឺងម៉ាត់ ព្រមទាំងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីចាប់ខ្លួនជនសង្ស័យព្រហ្មទណ្ឌ និងបន្តពង្រឹង និងពង្រីកលទ្ធផលនៃការបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕