Home ព័ត៌មានជាតិ Rick Kh ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខឹងចិត្តគេបញ្ឈប់ពីការងារផុសជេ.រក្រុមហ៊ុន

Rick Kh ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខឹងចិត្តគេបញ្ឈប់ពីការងារផុសជេ.រក្រុមហ៊ុន

22
0

ថ្មីៗនេះសាធារណជនមានការចាប់អារម្មណ៍យ៉ាងច្រើនទាក់ទឹងនឹងនារីវ័យក្មេងម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយនាងអះអាងថាគេងនៅម៉ោងសម្រាក។ ជុំវិញការជជែកវែកញែកនេះ Rick Kh ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនធ្លាប់ត្រូវបានក្រុមហ៊ុនបញ្ឈប់ហើយបង្ហោះជេរក្រុមហ៊ុន។ ទោះយ៉ាងណានៅពេលលោកដឹងក្តីជាងមុន Rick Kh និយាយថាអ្វីដែលអាចលាក់បានគួរតែលាក់ព្រោះអាចធ្វើឱ្យក្រុមហ៊ុនដទៃមើលមកថាយើងហែកហួរក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMlWEIkIRhgcOM4Aw5XJ-G4VyPyvrgHtr-iVlLgnVADV0h6ApNeXzykYq9IZQtSCL5VUTYDwo_eAS-J0dLe3p_4tuQ8q7Tu3RVrLYTJR-151WjuNgKTy6lt8nKW9SknSeE1kWEYQuIXVeuJYEejl6bb2WOoo8cCSWbJs5ggEM29XwQZDhGEd219aBIXqiq/s2048/image_2026-02-11_14-04-50.png

នៅព្រឹកថ្ងៃទី១១ Rick Kh បានចេញវីដេអូមួយដោយបានចែករំលែកថាកាលពីអតីតកាលលោកក៏ធ្លាប់ត្រូវបានគេបញ្ឈប់ពីការងារហើយពេលនោះគឺពោរពេញដោយការឈឺចាប់ ព្រមទាំងបង្ហោះដៀមដាមជេរក្រុមហ៊ុន។ ការឈឺចាប់មួយពេល ពេលនៅវ័យក្មេងអាយុខ្ទង់២០ឆ្នាំ Rick Kh បានលាតត្រដាងថាពេលនោះលោកធ្វើការបានប្រាក់ខែ៦០ដុល្លារ ដោយក្រុមហ៊ុនសន្យាថាធ្វើការមួយឆ្នាំនឹងឡើងប្រាក់ខែ១០០ដុល្លារ។ ផ្ទុយទៅវិញនៅពេលជិតដល់ថ្ងៃឡើងប្រាក់ខែស្រាប់តែក្រុមហ៊ុនបានឱ្យលោកដាក់ពាក្យសុំលាឈប់ពីការងារធ្វើឱ្យលោកកើតចិត្តខឹងបង្ហោះជេរក្រុមហ៊ុនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKcgVVFokzlNZrsAsTxNBoBxoA5GOraNdZraBRXR1guYpfk3w6Gk9RpevVYVusdftL2t84Oj0gT0gRXWE7jOecfg_ROnhVd6ixQVS7JqHUWr2oDiBeMQNpmLur8YalfZXbXYGIjlkod2CDe4JT9Wbs1Pqd16YfLpZF5m5kpZ4zD6fL4oH4wyi4J6JUsifS/s2048/image_2026-02-11_14-04-51.png

មួយរយៈក្រោយមកលោកបានគិតទៅដល់ពេលវេលាល្អៗ មានការផ្តល់ជាលុយកាក់ក្នុងថ្ងៃបុណ្យណូអែលធ្វើឱ្យលោកកាត់បន្ថយការខឹងសម្បារ។ Rick Kh ថាក្រោយមកលោកបន្តរកការងារថ្មីដោយទទួលបានប្រាក់ខែចំនួន២៥០ដុល្លារដែលខ្ពស់ជាងកន្លែងចាស់ទៅទៀត។ នេះមានន័យថាប្រសិនបើគេមិនបញ្ឈប់ទេលោកក៏មិនអាចទទួលបានប្រាក់ខ្ពស់យ៉ាងនេះដែរ។ ទោះយ៉ាងណា លោកបានផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយដោយទទួលបានប្រាក់ខែកាន់តែខ្ពស់ប៉ុន្តែភាពឈឺចាប់ក៏ទទួលបានដូចគ្នាដែលមិនអាចនិយាយប្រាប់ទស្សនិកជនបាន ខណៈបានប៉ះមេចិត្តអាក្រក់ជាងនៅកន្លែងចាស់ទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsSo1uMbE4C2-mZHt8lFy5lbrY3lT5v1PpTYIAR7EJVcBQfkCFnpShNuU_qElYdDwZYFheTLxtN9y-QGra-lNbU9VV_AYnOQv8WhW-KM9iesRGiOh2o_DkvaJS1_vvmX37pDNXxQL6U2SPqybUUqb8cGnUzzOo2xpEirw8A1dm51Rc4PSfUxxKpZw0Z6pL/s2048/image_2026-02-11_14-04-53.png
Rick Kh ថាជីវិតមួយនេះបើលាក់ការឈឺចាប់បានក៏លាក់ទៅកាលណាដែលបង្ហាញគេក្រុមហ៊ុនផ្សេងៗគេមើលមកថាយើងហែកហួរក្រុមហ៊ុន។ ទោះបីជានិយាយបែបនេះក្តី Rick Kh បានសម្តែងការយល់ចិត្តពីទំហំនៃការឈឺចាប់ដែលត្រូវជួបប្រទះរឿងនេះប៉ុន្តែត្រូវតែមានការតស៊ូ ព្រោះកើតមកជាមនុស្សបើគេមិនដេញយើង ក៏យើងឈប់ដែរ។ Rick Kh បន្ថែមថា ពេលមានចិត្តខឹងសម្បារនឹកទៅដល់ពេលគេក៏ធ្លាប់ឱ្យប្រាក់ខែយើង នោះយើងមិនសូវមានភាពឈឺចាប់ ពីព្រោះនេះគឺជាតថភាពជាក់ស្តែងនៅក្នុងសង្គម ធ្វើជាបុគ្គលិកគេ៕