Home ព័ត៌មានអន្តរជាតិ គុយបាប្រកាសអាសន្នខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ ដោយសាររឿងនេះ

គុយបាប្រកាសអាសន្នខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ ដោយសាររឿងនេះ

12
0

ប្រទេសគុយបា ៖ មន្ត្រីអាកាសចរណ៍គុយបា បានប្រកាសអាសន្នទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានា អំពីអាកាសយានដ្ឋានជាច្រើនកន្លែងក្នុងប្រទេសរបស់ខ្លួនខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះធ្វើដំណើរផ្លូវឆ្ងាយ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមីនា ដោយសារអាមេរិកដាក់សម្ពាធយ៉ាងខ្លាំងលើអាមេរិកឡាទីន ព្រមទាំងហាមឃាត់វេណេស៊ុយអេឡា និងម៉ិកស៊ិក មិនឱ្យបញ្ជូនប្រេងឥន្ធនៈមកគុយបា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw01SurPLv10eluGmyCyKWwTU1Zq-0-H4sPZrAVhwj_zaewEHBHrT8FKhEFRHzn8N2Bt2jIZ38kGuxWSlOoIDESXCUnCCN7Eg81PTA49J6y_w9NLNwvSZh-TPxXfWenOiAbHxR-8CTNj2YzBNSE6VzDRAVuGIIi49xd54P7uYI2dvHXUmSUSZ_TKFGQwGY/s1280/photo_2026-02-12_09-20-03%20(2).jpg
សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មន្ត្រីអាកាសចរណ៍គុយបា បានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍នានាពីការខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ បើទោះជាគុយបាព្យាយាមសន្សំសំចៃប្រេងឥន្ធនៈក៏ដោយ ដោយសារអាមេរិករារាំងមិនឱ្យវេណេស៊ុយអេឡា និងម៉ិកស៊ិក ផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យគុយបា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWvEcqw29Ajwq5HMyLQjUTHDHfeX9uH9I4o2GaNve9iAEQI7JXLwHqQXTWfNVYelO2eHyAtamvVfC47mhvligEDhmsO8odyVjQ1DUUAzwNSyM6bYqRVG4C7FxlIPnj6YEBlko4-D-K23eX9n4SJarSN1uuci2tGeO5M0RfXidEItEVChsFTwhemAE0Hu97/s1280/photo_2026-02-12_09-20-03.jpg

រដ្ឋាភិបាលគុយបា បានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានិក កាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយបញ្ជាក់ថា អាកាសយានដ្ឋាននៅគុយបា ចំនួន៩កន្លែង ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិ Jose Marti នៅទីក្រុងហាវ៉ាណា ខ្វះខាតប្រេងសម្រាប់ចាក់យន្តហោះ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមីនា ។ ការខ្វះខាតបណ្តាលមកពីរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដាក់សម្ពាធយ៉ាងខ្លាំងលើអាមេរិកឡាទីន និងហាមឃាត់វេណេស៊ុយអេឡា និងម៉ិកស៊ិក មិនឱ្យបញ្ជូនប្រេងមកគុយបា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDemFh7ydQG7NQ49alqYaGLxixwsEXWbhiYQ1rRdwtaSpgkncI5UwA7gCQ1TOmJGS6-pnBwdITvllKL3MAr-U0zUvTRB4GjhzVh-qVK-M-JdCQiYXHLM6YAh2pu6UngiF7dHpAOFckjskft0JjvN1T0KulFEMP_6epgskhhD-pECjyOdabOKWYfjWzAZ55/s1280/photo_2026-02-12_09-20-04%20(2).jpg

លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីចុងខែមករា ដើម្បីដាក់ពន្ធទំនិញរបស់ប្រទេសណាដែលនៅតែលក់ ឬបញ្ជូនប្រេងឱ្យគុយបា ទើបធ្វើឱ្យគុយបាខ្វះខាតប្រេងយ៉ាងខ្លាំង ។ វាក៏ប៉ះពាល់ដល់យន្តហោះធ្វើដំណើរផ្លូវឆ្ងាយពីរុស្ស៊ី និងកាណាដា ដែលចូលមកកាន់គុយបាផងដែរ ខណៈគុយបាទទួលបានចំណូលសេដ្ឋកិច្ចចម្បងពីភ្ញៀវទេសចររុស្ស៊ី និងកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpr2_0Vn0NesxV4mSUNljVVXWOE0MS74vW1M_-N5KE7Ltz2VE4UPiopLkIYdK5UV5C4mkZ-jbk-qMafD7PB3BypWX4bfSEDf6gI19A4w_meTua98w_Xj_Fqbwa2_1C_AWfMXPnq6ZEkyQCjwWgOsk3TyR0pX9JPP-2s9HFX4bOJ0tlExzqLn0Ek5vtYr-T/s1280/photo_2026-02-12_09-20-04.jpg
កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានប្រកាសផ្អាកជើងហោះហើរមកកាន់គុយបា ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗប្រកាសពន្យារពេលហោះហើរ ព្រមទាំងត្រូវចុះចតយន្តហោះនៅសាធារណរដ្ឋដូមីនីកែន មុននឹងបន្តដំណើរទៅទីក្រុងហាវ៉ាណា ប្រទេសគុយបា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG4I5ur67-0bcDEcLRMKQug_WsxQyLMHHDOWV-rasueqTZL1yvqvti1tIir15utCAQXufzYnlnQEA036uOgyFD30zkx1-QbtPuuBK59uyqkBCHtwC-Y_Eyxm7DEcWa_Wp38KH6SQkIuWoBXQwNPv2u1tNhUumM2pkaNoOC5l5d-XBh6tpAu-bc3p8aKD7_/s885/photo_2026-02-12_09-20-05.jpg

អាកាសយានិកចាត់ទុកការខ្វះខាតប្រេងនៅគុយបាពេលនេះខុសប្រក្រតីយ៉ាងខ្លាំង ខណៈគុយបាធ្លាប់ខ្វះខាតប្រេងសម្រាប់យន្តហោះកាលពីជាង១០ឆ្នាំមុន ដែលពេលនោះ យន្តហោះមានគោលដៅទៅតំបន់អឺរ៉ុប ត្រូវចុះចាក់ប្រេងនៅទីក្រុង Nassau ប្រទេស Bahamas ។ ពេលនេះ អាកាសយានិកណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមប្រេង ឬអាចចាក់ប្រេងនៅទីក្រុង Cancun ប្រទេសម៉ិកស៊ិក ឬចាក់ប្រេងនៅសាធារណរដ្ឋដូមីនីកែន ៕