Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីត្រៀមបញ្ជូនកងទ័ពជាង ៨០០០នាក់ទៅកាន់តំបន់ «ហ្គាហ្សា»

ឥណ្ឌូណេស៊ីត្រៀមបញ្ជូនកងទ័ពជាង ៨០០០នាក់ទៅកាន់តំបន់ «ហ្គាហ្សា»

9
0

ឥណ្ឌូនេស៊ីជាប្រទេសក្នុងអាស៊ានតែមួយគត់ដែលមានគម្រោងបញ្ជូនទាហានរហូតដល់ 8,000 នាក់សម្រាប់ការដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សា ដើម្បីគាំទ្រផែនការសន្តិភាពរបស់លោក ដូណាល់ត្រាំ ដែលធ្វើឲ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសដំបូងគេដែលបានបញ្ជូនទ័ពទៅកាន់តំបន់ហ្គាហ្សាតាមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhljbZpm2gVG5RUK_XTr7sP-kwTLLVeI8rc4jZhZwn-tQs6ANYdFeRbbf_1GSG4gjsmUThS9o49GtC0R5Zem2KB6jEegK10BWch89T1J0i2HSIA6zuVF0ZjGHxGSymVB6cwCDvYXkhCBj6uJt4DleiTtKh7KDox8Xigd-xz1KjpdVWQ_zwETBEephWJpeue/s1280/photo_2026-02-11_13-51-10.jpg
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឧត្តមសេនីយ៍ Maruli Simanjuntak នាយសេនាធិការកងទ័ពឥណ្ឌូណេស៊ីបាននិយាយថា ការបណ្តុះបណ្តាលសម្រាប់ទាហានបានចាប់ផ្តើមរួចហើយ ហើយពួកគេនឹងផ្តោតលើតួនាទីផ្នែកវេជ្ជសាស្ត្រ និងវិស្វកម្មនៅក្នុងតំបន់ហ្គាហ្សាក្រោយពេលបញ្ជូនចេញពីឥណ្ឌូណេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTMRL-ICSsCfzHqxLasAnxaejnLq29uaC_I5m3U8cNxREGRaWR61PX5TVNADhwsHKd1-VO8gmAXsljkRFINIXGHpqu9B9wsZDFMwgeOqtqkfyZIUHilQ7eZ8X382rEGOWuKxDX17quWd_7kZ107wU38aqEL_SU6XKgjQdD_X-RCicE5bunY5l_LFZI7DY/s1280/photo_2026-02-11_13-51-10%20(2).jpg

តាមលោក Maruli ផែនការនេះនៅតែជាជំហានដំបូង ហើយព័ត៌មានលម្អិតដូចជាចំនួនកងទ័ពដែលនឹងត្រូវដាក់ពង្រាយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ លោកអះអាងទៀតថាកងពលតូចមួយ ដែលនឹងត្រូវដាក់ពង្រាយអាចមានចន្លោះពី ៥០០០ ទៅ ៨០០០នាក់។ លោកមិនបានបញ្ជាក់ថាកងទ័ពនឹងត្រូវបានដាក់ពង្រាយសម្រាប់សកម្មភាពអ្វីនោះទេ ប៉ុន្តែនឹងផ្តោតលើតម្រូវការមនុស្សធម៌ និងការកសាងឡើងវិញនៃតំបន់ដែលរងការខូចខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8MzH-U9OwL6F8sFnEt-qVS5b50zPLCt9gI4LuGS758khv3tiQfOOFeQ3kow55rU2L2u01OLylF00FFCvDInzKsSVexKk5PlaL02UH39S0ltr0kwf2ClNFnIF813ud0VRfnSpOS3gXkgGQXGNj7YntNNYNw5-Te8Q82f3jzGTBvh4hI9lMk2A-kiQsroqH/s1280/photo_2026-02-11_13-51-12.jpg

ដោយឡែកចំពោះពេលវេលាជាក់លាក់នៃការដាក់ពង្រាយកងទ័ពឥណ្ឌូនេស៊ី និងតួនាទីពិតប្រាកដរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា លោកប្រធានាធិបតី Prabowo Subianto នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ Prabowo បានអះអាងថា ក្នុងនាមជាប្រទេសមូស្លីមធំជាងគេបំផុតរបស់ពិភពលោក ឥណ្ឌូនេស៊ីគួរតែជួយធ្វើឱ្យតំបន់ហ្គាហ្សាមានស្ថិរភាពឡើងវិញ ហើយបាននិយាយថា ការចូលរួមរបស់ខ្លួននឹងជាការបន្តដំណោះស្រាយរដ្ឋពីរនៅទីបំផុតចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2rPR69e66aDVNuzFISlEhXds3RS_CcrzrSactiDf7iBWkNEnLRr93DRtRpSg4lj55YeaYTNBrWOlD6aPikJnuQ5Wo44vYqT2H2JHErd7oaoT2u-I7YXyPGVcKpz75G7SIvV3Wo5bbHxNpNyhfS5uIt7ikxbCAMSHD4IErvCvqs_bRltrAMxwSrYgmwVo/s1200/photo_2026-02-11_13-51-11%20(2).jpg

ជាមួយគ្នានេះ ប្រទេសមូស្លីមផ្សេងទៀតដូចជាតួកគី និងប៉ាគីស្ថាន ក៏កំពុងពិចារណាបញ្ជូនកងទ័ពរបស់ពួកគេទៅតំបន់ ហ្គាហ្សា ផងដែរ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងទៅក្នុងនាមជាអ្នករក្សាសន្តិភាពតែប៉ុណ្ណោះ ហើយនឹងមិនចូលរួមក្នុងការរំសាយអាវុធរបស់ក្រុមហាម៉ាសដែលបានគ្រោងទុកនោះទេ។