Home Blog Page 1376

ចិនសម្តែងការមិនពេញចិត្ត នៅពេលដែលពលរដ្ឋរបស់ខ្លួន រងរបួសក្នុងការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា

0

ប្រទេសចិន៖ ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តជាខ្លាំង នៅពេលដែលប្រជាជនចិនរងគ្រោះ និងរងរបួសពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅតំបន់ក្បែរព្រំដែនជាមួយប្រទេសចិន។
យោងតាមគេហទំព័រ Myanmar-Now ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែវិច្ឆិកាថ្មីៗនេះថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះប្រដាប់អាវុធ រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមរបស់មីយ៉ាន់ម៉ា នៅភាគខាងជើងនៃតំបន់ក្បែរព្រំដែនចិន ដែលធ្វើឱ្យប៉ះពាល់សុវត្ថិភាពរបស់ប្រជាជនចិន។China says its South China Sea policy remains unchanged | Eleven Media  Group Co., Ltd

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា ក៏បានឱ្យដឹងទៀតថា ជនជាតិចិនចំនួន ២ នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបានរងរបួស បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបាញ់ផ្លោងកាំភ្លើងធំមួយគ្រាប់ទៅលើតំបន់ព្រំដែនចិននិងមីយ៉ាន់ម៉ា។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំងនឹងធ្វើអន្តរកម្មយ៉ាងតឹងរ៉ឹងជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពជម្លោះនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។Beijing confirms Chinese casualties in clashes in Myanmar | Free Malaysia  Today (FMT)

លោក Wang Wenbin ក៏បានសង្កត់ធ្ងន់ដែរថា “បច្ចុប្បន្នប្រទេសចិនបានស្នើឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់ និងចាត់វិធានការទប់ស្កាត់រាល់ស្ថានភាពដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិននៅក្នុងតំបន់ព្រំដែនពិភពលោក”។ ដូច្នេះ ប្រទេសចិននឹងចាត់វិធានការដ៏ចាំបាច់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋរបស់ខ្លួន។Myanmar: Beijing confirms Chinese casualties in Myanmar clashes - Times of  India

គួរបញ្ជាក់ដែរថា រដ្ឋ Shan នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅតំបន់ជាប់ព្រំដែនជាមួយប្រទេសចិន គឺជាកន្លែងនៃការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចឧទ្ទាម។ តំបន់នេះក៏ជាជម្រករបស់ក្រុមឧទ្ទាម ដែលបានប្រយុទ្ធជាមួយយោធាអស់ជាច្រើនទសវត្សរ៍ ដើម្បីស្វ័យភាព និងការគ្រប់គ្រងធនធានធម្មជាតិ៕Beijing confirms Chinese casualties in Myanmar clashes | The Star

ឱកាសល្អ! តម្លៃប្រេងធ្លាក់ថ្លៃ ពលរដ្ឋថៃសម្រុកចាក់ប្រេងរហូតអស់ពីស្តុក ក្រោយតម្លៃប្រេងធ្លាក់ចុះមិនគួរឱ្យជឿ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញពលរដ្ឋរស់នៅខេត្តពិជិត ប្រទេសថៃ នាំគ្នាយកយានជំនិះទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងនានាតាំងពីព្រឹកព្រលឹម រហូតដល់ប្រេងសរុបប្រមាណជាង១ម៉ឺនលីត្រអស់ពីស្តុក ។ បុគ្គលិកបម្រើការក្នុងស្ថានីយចាក់ប្រេងមួយកន្លែងនិយាយថា ប្រេងសម្រាប់លក់ឱ្យអតិថិជននៅពេលនេះមិនគ្រប់គ្រាន់ទេ ដោយសារអតិថិជនមកចាក់ប្រេងច្រើន ។ปชช.แห่เติมน้ำมันแน่นปั๊มหลังลดราคาวันแรก หลายปั๊มน้ำมันหมดสต็อก ตุนไว้ เป็นพันลิตรยังหมด

ស្ថានការណ៍ដូចគ្នានេះ ក៏បានកើតឡើងនៅស្ថានីយចាក់ប្រេងនៅស្រុកមឿងកំផែងពេជ្រ ផងដែរ ។ អតិថិជននិយាយថា ខ្លួនបានយកម៉ូតូទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងចំនួន៣កន្លែងហើយ ប៉ុន្តែស្ថានីយចាក់ប្រេងទាំងនេះប្រាប់ថា ប្រេងលក់អស់ពីស្តុកហើយ តាំងពីតម្លៃប្រេងធ្លាក់ចុះមក ។

ចំណែកនៅខេត្តពិស្នុលោក បុគ្គលិកធ្វើការនៅក្នុងស្ថានីយចាក់ប្រេងប្រាប់ថា ពេលតម្លៃប្រេងនៅប្រទេសថៃធ្លាក់ចុះបែបនេះ ការទិញប្រេងមកស្តុកទុកនៅស្ថានីយចាក់ប្រេង គឺត្រូវកក់មុនជាច្រើនថ្ងៃ ។ ចំណែកការដឹកជញ្ជូនប្រេងមានសភាពយឺតយ៉ាវ ប៉ុន្តែបុគ្គលិកធ្វើការក្នុងស្ថានីយចាក់ប្រេងរូបនេះជឿថា វានឹងប៉ះពាល់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។ประชาชนดีใจนำรถเติมน้ำมันคึกคัก หลังรัฐบาลปรับลดราคาลง  เริ่มวันนี้เป็นวันแรก| สำนักข่าวกรมประชาสัมพันธ์

ដូចគ្នានេះ នៅខេត្តមហាសារ៉ាខាម ពលរដ្ឋបានយកយានជំនិះរបស់ពួកគេទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងជាច្រើនកន្លែងនៅស្រុកមឿងមហាសារ៉ាខាម រហូតដល់ស្ថានីយចាក់ប្រេងមួយចំនួនបិទស្លាកប្រកាសថា ប្រេងអស់តាំងពីម៉ោង៩ព្រឹកម៉្លេះ ។ ហេតុនេះ អតិថិជនចង់ចាក់ប្រេង ត្រូវរង់ចាំរហូតដល់ពេលល្ងាច ព្រោះស្ថានីយចាក់ប្រេងនឹងដឹកប្រេងមកបំពេញស្តុកនៅម៉ោង៥ល្ងាច ។

ចំណែកនៅទីក្រុងបាងកក អតិថិជនជាច្រើននាក់បានទៅចាក់ប្រេងនៅតាមស្ថានីយចាក់ប្រេងមួយចំនួនតាំងពីព្រលឹម ។ អតិថិជនទាំងនេះប្រាប់ថា វិធានការបញ្ចុះតម្លៃប្រេង បានជួយសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់ពួកគេច្រើន ហើយពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលថៃបញ្ចុះតម្លៃប្រេងបែបនេះរហូតតទៅ។ปชช.แห่เติมน้ำมันแน่นปั๊มหลังลดราคาวันแรก หลายปั๊มน้ำมันหมดสต็อก ตุนไว้ เป็นพันลิตรยังหมด

រីឯភាគីពាក់ព័ន្ធបានលើកឡើងពីវិធានការបញ្ចុះតម្លៃប្រេងសាំង ដោយការកាត់បន្ថយពន្ធប្រេងសាំងថា វានឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់រដ្ឋាភិបាលប្រមាណ៩០០លានបាតក្នុង១ខែ ។ ការបញ្ចុះតម្លៃប្រេងលើកនេះនឹងមានរយៈពេល៣ខែ ហើយប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលនឹងបាត់បង់ប្រមាណ២ពាន់៧រយលានបាត ៕ ប្រភព ៖ ThaiPBS North

SM បង្ហាញគម្រោងសិល្បកររបស់ខ្លួនសម្រាប់ត្រីមាសទីមួយក្នុងឆ្នាំ២០២៤

0

បន្ទាប់ពីផែនការឆ្នំាំ២០២៣ នៅមិនទាន់បញ្ចេញអស់និងមានបញ្ហាកកស្ទះខ្លះផលិតកម្ម SM Entertainment កំពុងរៀបចំគម្រោងការសម្រាប់ឆ្នាំជោគជ័យមួយទៀតដោយខាងក្រុមហ៊ុនបានចេញផ្សាយផែនការសម្រាប់សិល្បកររបស់ពួកគេនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ជាមួយប្រកាសការចេញបទចម្រៀងថ្មី និងការប្រគំតន្រ្តីជាដើម។

ខាងក្រោមនេះគឺជាផែនការសម្រាប់ក្រុមហ៊ុនកម្សាន្តកូរ៉េ SM ៖

១. ចុងឆ្នាំ២០២៣
ដើម្បីសង្ខេបត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ការចេញថ្មីមួយចំនួននឹងរួមបញ្ចូលអាល់ប៊ុមតូចខែវិច្ឆិកា របស់ Taeyeon សមាជិក Girls’ Generation និងបទចម្រៀងទោលរបស់ Ryeowook សមាជិក Super Junior នៅក្នុងខែតែមួយ។ NCT 127 នឹងចេញចម្រៀងមួយនៅខែធ្នូ ខណៈ TVXQ នឹងបើកដំណើរការអាល់ប៊ុមពេញរបស់ពួកគេ។ លើសពីនេះ NCT 127, Taemin សមាជិក SHINee និង TVXQ នឹងមានការប្រគំតន្ត្រីនៅកូរ៉េក្នុងខែវិច្ឆិកា និងខែធ្នូ។SM Officially Responds To Protests By Fans Of Girls' Generation's Taeyeon |  Soompi

២. អាល់ប៊ុមសម្រាប់ឆ្នាំ២០២៤
ខណៈពេលដែលកាលបរិច្ឆេទមិនច្បាស់លាស់ផលិតកម្ម SM Entertainment មានគម្រោងសម្រាប់ពេញមួយអាល់ប៊ុមជាភាសាអង់គ្លេសទៅឱ្យក្រុមចម្រៀង aespa បន្ទាប់ពីទទួលលទ្ធផលល្អជាមួយបទ “Better Things” ក្នុងឆ្នាំ២០២៣ ដោយរំពឹងជោគជ័យសម្រាប់ចម្រៀងពេញមួយអាល់ប៊ុម។ ចំណែកឯ Suho សមាជិក EXO នឹងមានអាល់ប៊ុមតូចដូច Wendy សមាជិកRed Velvet និង Taeyong សមាជិក NCT ដែរ។ រីឯសិល្បករ Ten នឹងមានសកម្មភាពទោលម្តងទៀត។ ក្នុងនោះសមាជិក WayV នឹងមានអាល់ប៊ុមខ្នាតតូច ក្រុមថ្មីរបស់ NCT Dream និង NCT នឹងមានការទម្លាក់បទលើទីផ្សារ។ ជាមួយគ្នានេះដែរ HYO, aespa, និង RIIZE នឹងមានបទចម្រៀងភាសាកូរ៉េ ខណៈដែលក្រុមថ្មីរបស់ RIIZE និង NCT នឹងចេញបទចម្រៀងជាភាសាជប៉ុន។K-pop girl group Aespa unveils teaser for 'Better Things' - India Today

៣. ការប្រគំតន្ត្រីនៅឆ្នាំ២០២៤
តាមគម្រោងរបស់ផលិតកម្ម SM បានឱ្យដឹងថាក្រុមចម្រៀង SHINee នឹងប្រគំតន្ត្រីនៅអាស៊ី។ Yesung សមាជិកក្រុម Super Junior នឹងមានកាលបរិច្ឆេទប្រគំតន្ត្រីទោលនៅប្រទេសហ្វីលីពីន និងម៉ាកាវ។ ចំណែក NCT 127 និង TVXQ នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ខណៈ SMTOWN នឹងទៅកាន់ប្រទេសជប៉ុន ហើយ Taemin ក៏នឹងធ្វើដំណើរកម្សាន្តទោលទៅប្រទេសជប៉ុនផងដែរ៕SHINee Unveils “The Feeling” Music Video Teaser - Koreaboo

អ្នកឧកញ៉ា ហុង ពីវ ចំណាងជាង៦លានដុល្លារ ប្រមូលទិញផ្ទះពីអតិថិជនដែលអស់លទ្ធភាពបង់មកវិញ

0

បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រេីនស្នេីឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ពេលនេះបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ។

ក្រោយពីសេចក្តីសម្រេចចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន ៥ ,៦៤៨,៣៧៦ដុល្លារ ដោយមានអតិថិជន ៤៥៨នាក់ ហើយចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

ក្រុមហ៊ុនបុរីពិភពថ្មី បានឱ្យដឹងថា ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ ក៏ប៉ុន្តែក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖

១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។

២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។

៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។
ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmLxoSrOninNb13fGgxUMVNSAzx2ac9wsuoz-QqBP-K1o9Z6K7720pdIM2fmlhE9K4epSvAaxjNtbgpGnTF5EmYXPNaAHfIlgdHomUxwhOxOhX0opIiS9XU34WYIquZ_owvWL-3Gbk1UbHNPOsxTh-AF2mgPzBmNHY8pBXt_ugq4SX-y54dR6bYc3-894/s1280/photo_2023-11-08_11-19-23.jpg

កូរ៉េខាងត្បូងចាត់វិធានការកំទេ.ចសត្វសង្កើចក្រោយរាតត្បាតនៅតំបន់ជាច្រើន

0

្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសរាយការណ៍ថា អាជ្ញាធរប្រទេសកូរ៉េខាងត្បូងកំពុងប្រញាប់ស្វែងរកមធ្យោបាយ ដើម្បីគ្រប់គ្រងការរីករាលដាលនៃសត្វសង្កើច ក្រោយពីមានសេចក្តីរាយការណ៍ថា វាបានរាតត្បាតនៅតំបន់ចំនួន១៧ របស់កូរ៉េខាងត្បូង ដូចជា ទីក្រុងសេអ៊ូល, ទីក្រុងប៊ូសាន និងទីក្រុងអ៊ីនឆន ជាដើម ។ បច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានរៀបចំថវិកាប្រមាណ៥០០លានវ៉ុន និងបង្កើតក្រុមការងារមួយដើម្បីធ្វើការទប់ស្កាត់ការរាតត្បាតនៃសត្វសង្កើច ។Local gov'ts go all out to exterminate bedbugs as infestations spread - The  Korea Times

នៅទីក្រុងសេអ៊ូល គេបានបញ្ជូនអាជ្ញាធរឱ្យចុះត្រួតពិនិត្យនៅតាមទីកន្លែងសាធារណៈប្រមាណ៣.២០០កន្លែង ក្នុងនោះមានដូចជា សណ្ឋាគារ និងអាងហែលទឹក ដើម្បីពិនិត្យមើលបញ្ហាអនាម័យនៅតាមទីកន្លែងនីមួយៗ និងគ្រប់គ្រងការរាតត្បាតរបស់សត្វប្រភេទនេះ ។Bedbug outbreak sparks concern in South Korea

ប្រទេសកូរ៉េខាងត្បូងបានប្រទះឃើញសត្វសង្កើចជាច្រើនក្បាលលើកដំបូងនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងដេហ្គូ កាលពីខែកញ្ញា ឆ្នាំ២០២៣ ។ ក្រោយមក គេក៏ប្រទះឃើញវារាតត្បាតនៅតាមតំបន់ផ្សេងៗយ៉ាងតិច១៧តំបន់ ក្នុងនោះវាបានរាតត្បាតនៅតាមបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ ។ ការរាតត្បាតរបស់សត្វសង្កើចបានធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមបារម្ភ ហើយពួកគេបានចៀសវាងទៅកាន់រោងភាពយន្ត និងមិនប្រើប្រាស់សេវាកម្មរថយន្តសាធារណៈ ។South Korea Launches 'Fight' Against Bedbugs As Country Grapples With  Outbreak

បើទោះជាសត្វសង្កើចមិនចម្លងមេរោគក៏ដោយ ប៉ុន្តែបើវាខាំអ្នកណាម្នាក់ នឹងធ្វើឱ្យអ្នកនោះមានអាការៈរមាស់ធ្ងន់ធ្ងរ ។ ហេតុនេះ ការអេះដើម្បីបន្ថយអាការៈរមាស់ នឹងធ្វើឱ្យកើតដំបៅនៅលើរាងកាយ និងចម្លងមេរោគបាន ។South Korea's capital launches bedbug 'response team' to fight wave of  infestations

ក្រៅពីប្រទេសកូរ៉េខាងត្បូង សត្វសង្កើចក៏បានរាតត្បាតនៅប្រទេសបារាំង និងអង់គ្លេសផងដែរ ហើយព័ត៌មាននេះបានធ្វើឱ្យពលរដ្ឋនៅប្រទេសទាំងពីរភ័យខ្លាច ។ អ្នកជំនាញមកពីគណៈកម្មការសុខភាព និងអនាម័យជាតិប្រទេសបារាំងនិយាយថា បញ្ហានេះបានកើតឡើងស្ទើរគ្រប់កន្លែងទៅទូទាំងពិភពលោក ។ មូលហេតុចម្បង គឺដោយសារការធ្វើដំណើររបស់មនុស្ស ហើយពួកគេបានស្នាក់នៅក្នុងបន្ទប់រយៈពេលខ្លីៗ ទើបសត្វសង្កើចមកជាមួយតាមរយៈកាបូប ឬសម្ភារៈផ្សេងៗ ៕ ប្រភព ៖ Mono News

WOW! វ៉ែនតាដែល G-Dragon ពាក់ពេលទៅបង្ហាញខ្លួននៅប៉ូលីសលក់ដាច់គ្មានសល់ពីលើទីផ្សារ

0

កូរ៉េខាងត្បូង៖ G-Dragon ដែលត្រូវបានគេស្គាល់ថាជា KING OF K-POP របស់កូរ៉េខាងត្បូង កំពុងស្ថិតនូវក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

យោងតាមប្រភពព័ត៌មាន Dispatch ដែលបានចុះផ្សាយកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកាថា តារាចម្រៀងវ័យ ៣៥ឆ្នាំរូបនេះ បានទៅប៉ុស្តិ៍ប៉ូលីស Nonhyeon ក្នុងតំបន់ Gangnam តាមការកោះហៅពីអាជ្ញាធរ ដោយក្នុងពេលនោះ G-Dragon បានបង្ហាញខ្លួនជាមួយនឹងស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ អមដោយវ៉េនតាប្រណិត Jacques Marie Mage ដែលមានតម្លៃជាង ១,៣០០ ដុល្លារ។ មិនយូរប៉ុន្មានវេនតាទាំងនេះត្រូវបានលក់ដាច់គ្មានសល់រហូតដល់អស់ស្តុក នៅលើប្រព័ន្ធអនឡាញ។Photo: AP

G-Dragon ដែលជាប្រធានក្រុមរបស់ Big Bang ត្រូវបានជាប់ពាក់ព័ន្ធពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅ ប៉ុន្តែតារារូបនេះមិនត្រូវបានគេឃុំខ្លួននោះទេ។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ G-Dragon បាននិយាយថា គាត់មិនបានប្រើប្រាស់គ្រឿងញៀនអ្វីទេ ហើយគាត់នឹងសម្របសម្រួលតាមការស៊ើបអង្កេតដើម្បីទទួលបានលទ្ធផលក្នុងពេលឆាប់ៗនេះ ដោយអ្នកគាំទ្រជាច្រើនក៏ជឿជាក់ដែលថា តារាចម្រៀងរូបនេះមិនបានប្រព្រឹត្តិខុសអ្វីនោះទេ។S$1,300 glasses sells out online after G-Dragon wears them to take drug  test in police station - TODAY

គួរបញ្ជាក់ដែរថា កាលពីខែឧសភា ឆ្នាំ ២០១១ G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល បន្ទាប់មកទទួលបានការកាត់ទោសព្យួរ។ ក្រៅពី G-Dragon សមាជិកបីនាក់ទៀតរបស់ Big Bang ដូចជា Seung Ri, TOP, និង Daesung ក៏ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវទាក់ទងនឹងសារធាតុហាមឃាត់នេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន G-Dragon កំពុងស្ថិតក្នុងការសង្ស័យ នឹងត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស ដោយរង់ចាំការស៊ើបអង្កេតជាមុនសិន។K-pop star G-Dragon appears for questioning over alleged drug use

G-Dragon គឺជាតារាចម្រៀងរបស់កូរ៉េខាងត្បូង អ្នកនិពន្ធបទចម្រៀង និងផលិតករឈានមុខគេ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០៦ ក្នុងនាមជាអ្នកដឹកនាំក្រុម Big Bang ។ លើសពីនេះ G-Dragon បានបង្កើតអាជីពទោលរបស់គាត់ជាមួយនឹងអាល់ប៊ុមជាបន្តបន្ទាប់ដូចជា Heartbreaker, GD & TOP … ក៏ដូចជាត្រូវបានអ្នកគាំទ្រសរសើរថាជា “ស្តេច Kpop” ដោយសារតែភាពជោគជ័យ និងឥទ្ធិពលរបស់គាត់នៅក្នុងតន្ត្រី និងពិភពម៉ូដ៕S$1,300 glasses sells out online after G-Dragon wears them to take drug  test in police station - TODAY

ដំណឹងល្អ! កសិករថៃនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅខែវិច្ឆិកានេះ

0

ប្រទេសថៃ ៖ វាជាដំណឹងល្អសម្រាប់កសិករនៅប្រទេសថៃ គឺពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ក្នុង១គ្រួសារចំនួន១.០០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ ។ រដ្ឋាភិបាលនឹងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភនេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។ លើសពីនេះ រដ្ឋាភិបាលក៏មានវិធានការគ្រប់គ្រងតម្លៃអង្ករកុំឱ្យធ្លាក់ចុះផងដែរ ។Chunlapan" ready for NACC to investigate digital wallet project | RYT9

លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីការផ្តល់ប្រាក់ឧបត្ថម្ភដល់កសិករក្នុង១គ្រួសារចំនួន១.០០០បាត គឺសម្រាប់អ្នកមានផ្ទៃដីស្រែចំនួន១រ៉ៃ ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការគ្រប់គ្រងគោលនយោបាយស្រូវអង្ករជាតិ នឹងរៀបចំកិច្ចប្រជុំមួយដើម្បីពិចារណារឿងនេះ ។ ក្រសួងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នឹងបញ្ជាក់ក្នុងកិច្ចប្រជុំអំពីហេតុផល ដើម្បីឱ្យកសិករទទួលបានប្រាក់ឧបត្ថម្ភចំនួន១.០០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ ។ បន្ទាប់មក នឹងមានការស្នើមកកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរយៈពេលពី១សប្តាហ៍ ទៅ២សប្តាហ៍ ហើយរំពឹងថា ប្រាក់ឧបត្ថម្ភនេះនឹងចាប់ផ្តើមផ្តល់ឱ្យកសិករ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ។Thailand's Rice Farmers Adapt to Climate Change - Our World

លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបន្តថា រដ្ឋាភិបាលបានកំណត់កសិករគោលដៅស្មើជាង៤លានគ្រួសារ ក្នុងនោះរដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រាក់ដល់ពួកគេក្នុង១គ្រួសារចំនួន១.០០០បាត សម្រាប់ផ្ទៃដីស្រែ១រ៉ៃ ។ កសិករ១គ្រួសារដែលនឹងទទួលបានប្រាក់ឧបត្ថម្ភ គឺត្រូវមានផ្ទៃដីស្រែមិនលើសពី២០រ៉ៃ (ឬមិនលើស៣ហិកតា) ។ ជំហានដំបូង ការផ្តល់ប្រាក់ដល់កសិករ គឺនឹងអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។Regenerative Rice Farming in Thailand – Thai-German Cooperation

ទន្ទឹមនឹងនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការពន្យារពេលការលក់អង្ករផងដែរ ក្នុងគោលបំណងមិនឱ្យតម្លៃអង្ករធ្លាក់ចុះ ក្នុងនោះនឹងឱ្យកសិករដែលមានជង្រុកស្រូវប្រមូលផលស្រូវជាមុន ។ រដ្ឋាភិបាលនឹងផ្តល់កម្ចីចំនួន១២.០០០បាតក្នុង១តោន និងផ្តល់ប្រាក់ថ្លៃការទុកដាក់ស្រូវចំនួន១.៥០០បាតក្នុង១តោនសម្រាប់រយៈពេល៥ខែ ។Thailand's reliance on pesticides reveals dangers of foods - CGTN

លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីដល់ស្ថាប័នកសិកម្មឱ្យទិញស្រូវក្នុងតម្លៃនាំមុខទីផ្សារ ដោយចាប់ផ្តើមពីស្រូវពូជផ្កាមិ្លះក្នុងតម្លៃ១២.២០០បាតក្នុង១តោន ។ នៅពេលលក់ស្រូវ បើទទួលបានប្រាក់ចំណេញ នឹងធ្វើការបែងចែកប្រាក់ចំណេញឱ្យកសិករផងដែរ ៕ ប្រភព ៖ 3Plus News

៥ ជំហាននូវក្នុងការបើកអាជីវកម្មឲ្យបានជោគជ័យ

0

ជាការពិតណាស់ អ្នកដែលចូលចិត្តខាងធ្វើអាជីវកម្ម (ការរកស៊ី) គឺសុទ្ធតែជាមនុស្សដែលមានទំនោរទៅរកឯករាជ្យភាព និងសេរីភាពហិរញ្ញវត្ថុ។ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងចង់បើកអាជីវកម្មជាលើកដំបូង ឬពង្រីកអាជីកម្មអ្នកឲ្យបានប្រសើរជាងមុន កុំបារម្ភអី! ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តទាំង៥ ក្នុងការបើកអាជីវកម្មនិងបង្កើនប្រាក់ចំណេញជាអតិបរមា៖

១ ស្វែងយល់ពីការប្រកួតប្រជែងនៅលើទីផ្សារ៖ អ្នកគួរតែធ្វើការស្រាវជ្រាវនិងស្វែងយល់ពីដៃគូរប្រកួតប្រជែងអ្នកឲ្យបានល្អិតល្អន់បំផុត។ មិនមែនជាការចម្លងគ្នាទេ ប៉ុន្តែគឺជាគំនិតច្នៃប្រឌិត ភាពប្លែកនៃផលិតផលនិងសេវាកម្មរបស់អ្នកក្នុងការផ្តល់ទៅកាន់អតិថិជន។ អ្នកត្រូវតែដឹងពីចំណុចសំខាន់នៃផលិតផលរបស់អ្នក ត្រូវដឹងថាតើអតិថិជនរបស់អ្នកចង់បានអ្វីជាពិសេស? តើកត្តាអ្វីខ្លះជាហេតុបណ្តាលឲ្យផលិតផលរបស់អ្នកអាចវ៉ាដាច់នៅក្នុងការប្រកួតនៅលើទីផ្សារបាន? ជាពិសេសគឺអ្នកត្រូវផ្តោតលើតម្លៃធ្វើយ៉ាងណាឲ្យថោកបំផុតតាមដែលអាចធ្វើទៅបានប្រកបដោយគុណភាព និងការប្រមូលសិនផ្សេងៗ។How to Make Your Small Business Successful

២ កំណត់មូលដ្ឋានអតិថិជនគោលដៅ៖ ការវិភាគផលិតផលរបស់អ្នកដោយផ្តោតទៅលើអតិថិជនគោលដៅ ដោយស្វែងយល់ពីអ្វីដែលពួកគេចង់បានបំផុត ដែលមិនមែនផ្អែកទៅលើការចូលចិត្តរបស់អ្នកទៅលើផលិតផលរបស់ខ្លួនឯងនោះទេ។ ម៉្យាងវិញទៀតត្រូវស្វែងយល់ឲ្យច្បាស់ពីទីតាំងភូមិសាស្រ្ត (កម្រិតប្រាក់ចំណូលនិងបុគ្គលិកលក្ខណៈរបស់អតិថិជន) និងអត្រានិកូលសាស្រ្ត(ដូចជាអាយុ ភេទ ជនជាតិ) ដើម្បីកំណត់ចំនួនជាក់លាក់នៃអតិជនគោលដៅរបស់អ្នក។ ចូរបង្កើតគំរូប្រាក់ចំណូលរបស់អ្នកនិងវិភាគថា តើនរណាខ្លះដែលធ្លាប់ទិញផលិតផលរបស់អ្នកពីមុន? ហើយពួកគេទាំងនោះអាចនឹងត្រឡប់មកទិញវិញម្តងទៀតដែរឬទេ?Helpful Tips You Need To Run a Business - Learn Auto Part

៣ បង្កើតផែនការអាជីវកម្ម៖ នៅក្នុងផែនការអាជីវកម្មគឺអ្នកអាចរៀបរាប់យ៉ាងលម្អិតអំពីគម្រោង ចាប់ផ្តើមពីការកំណត់កញ្ចប់ថវិការរបស់អ្នក រហូតដល់យុទ្ធសាស្រ្តទីផ្សារដើម្បីទទួលបានអតិថិជនជាដើម។ ជំហានស្នូលនៃផែនការអាជីវកម្មនោះគឺជាការវិភាគតម្លៃភាគហ៊ុនរបស់អ្នកទាំងមូល។ អ្នកត្រូវសិក្សាពីលំហូរនៃសាច់ប្រាក់ ដូចជាចេះប៉ាន់ប្រមាណការចំណាយ ប្រាក់ចំណូល ក៏ជាប្រាក់បន្ថែមផ្សេងៗ។ អ្នកក៏ត្រូវតាមដានពីអ្វីគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនរបស់អ្នកដូចគ្នាដូចជា ដឹងពីតម្លៃឧបករណ៍ប្រើប្រាស់ ពេលវេលាពលកម្ម ឬការធ្វើទីផ្សារជាដើម។ បន្ទាប់មក អ្នកត្រូវគណនាចំណូលនិងចំណាយរបស់អ្នកជាចាំបាច់។Finding the Best Business for You – Edmond Legum

៤ សិក្សាអំពីការផ្លាស់ប្តូរនៅក្នុងបរិបទសង្គម៖ អ្នកប្រាកដជាមិនចង់លក់ផលិតផលណាដែលបាត់បង់ប្រជាប្រិយភាពទៅហើយនោះទេ។ អ្នកត្រូវក្រឡេកទៅមើលលើបរិបទបែបណាក្នុងសង្គមបច្ចុប្បន្នដែលមនុស្សចូលចិត្តជាទូទៅ ជាងផ្តោតទៅលើការធ្វើអាជីវកម្មតែមួយមុខ។ ឧទាហរណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដូចជា Facebook , IG ជាដើម សុទ្ធជាវិធីក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សសម័យថ្មី អ្នកអាចទាញយកប្រយោជន៍ពីវានៅក្នុងការធ្វើជំនួញ ដូចជាការលក់ផលិតផល Online តាមរយៈការ Post ការ Live ជាដើម បូករួមជាមួយនឹងសិល្បៈនៅក្នុងការលក់របស់អ្នក។How to get started with Business Tophint

៥ ត្រូវច្នៃប្រឌិតអ្វីដែលថ្មីៗជានិច្ច៖ អាជីវកម្មរបស់អ្នកមិនគួរនៅស្ងៀមទ្រឹងឬដដែលៗពេកនោះទេ ព្រោះផលិតផល៨០%នៅលើទីផ្សារបច្ចុប្បន្នគឺខុសពីផលិតផលកាលពី៥ឆ្នាំមុន។ដូច្នេះ អ្នកត្រូវតែចេះសម្របខ្លួននិងបត់បែបគ្រប់កាលៈទេសៈ ប៉ុន្តែនៅតែរក្សាភាពប្រាកដប្រជាជាមួយនឹងផលិតផលរបស់អ្នកដដែល ដោយគ្រាន់តែមានការវិវត្តិបន្តិចបន្តួចឬច្រើនឲ្យស្របជាមួយនឹងទីផ្សារបច្ចុប្បន្ន ក៏ដូចជាបំពេញបន្ថែមនូវតម្រូវការអតិថិជនរបស់អ្នកផងដែរ។

Elon Musk គ្រោងលក់មនុស្សយន្ត Tesla នៅឆ្នាំ២០២៧

0

អាមេរិក៖ ក្រុមហ៊ុន Tesla របស់ Elon Musk កំពុងជ្រើសរើសវិស្វកររាប់សិបនាក់សម្រាប់គម្រោង Tesla Bot ដើម្បីបង្កើនល្បឿននៃវឌ្ឍនភាព ក៏ដូចជាធ្វើពាណិជ្ជកម្មក្នុងរយៈពេលបីឆ្នាំខាងមុខ។Elon Musk - Tesla, Age & Familyយោងតាមគេហទំព័រ Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកាថា មនុស្សយន្ត Tesla នេះនឹងមានតម្លៃតិចជាង ២០,០០០ ដុល្លារអាមេរិក ដោយតម្លៃនេះនឹងថោកជាងតម្លៃរថយន្តរបស់ក្រុមហ៊ុន។ ដូច្នេះ ដើម្បីធ្វើឱ្យផែនការក្លាយជាការពិតក្នុងពេលឆាប់ៗនេះ លោក Musk បានកំពុងជ្រើសរើសមុខតំណែងចំនួន ៥០ បន្ថែមទៀតសម្រាប់គម្រោង Tesla Bot ដែលត្រូវបានគេស្គាល់ថាជា Optimus ដោយមុខតំណែងភាគច្រើនគឺជាវិស្វករគ្រប់គ្រងមនុស្សយន្ត ការរួមបញ្ចូលប្រព័ន្ធ និងវិស្វកររចនា។What is Tesla Optimus? Your pressing questions, answered | Digital Trends

បច្ចុប្បន្ន Tesla កំពុងពន្លឿនគម្រោងនេះ ខណៈដែលដៃគូប្រកួតប្រជែងមួយចំនួនក៏បានចាប់ផ្តើមសាកល្បងមនុស្សយន្តស្រដៀងគ្នានេះផងដែរ។ Optimus ដែលជាមនុស្សយន្តរបស់ Tesla មានកម្ពស់ ១៧៣ សង់ទីម៉ែត្រ ទម្ងន់ ៥៧ គីឡូក្រាម និងត្រូវបានបំពាក់ដោយអេក្រង់នៅលើមុខរបស់គាត់ដើម្បីបង្ហាញព័ត៌មាន។ វាអាចឡើងដល់ល្បឿនអតិបរមា ៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដឹកទំនិញ ២០ គីឡូក្រាម លើកទម្ងន់ ៦៨ គីឡូក្រាម និងកាន់ទម្ងន់ ៤,៥ គីឡូក្រាមដោយអាវុធវែង រួមទាំងមានការយល់ឃើញអំពីពិភពលោកជុំវិញតាមរយៈកាមេរ៉ាចំនួន ៨ និងកុំព្យូទ័រ Full Self Driving ។Tesla Bot becomes less of a sideshow as impressive new footage of the  robots emerge | Electrek

Optimus ក៏មានសមត្ថភាពសង្កេតប្រព័ន្ធគ្រប់គ្រងដៃ ក៏ដូចជាសមត្ថភាពក្នុងការរៀបចំប្លុកប្លាស្ទិកពណ៌ដោយដៃ និងអាចធ្វើចលនាយោគៈមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ដៃគូប្រកួតប្រជែងមួយចំនួនរបស់ Tesla បច្ចុប្បន្នកំពុងសាងសង់រោងចក្រនៅ Oregon ដើម្បីផលិតមនុស្សយន្ត Digit ដោយគំរូមនុស្សយន្តនេះកំពុងត្រូវបានសាកល្បងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Amazon ក្បែរទីក្រុង Seattle ខណៈដែល Tesla មិនទាន់បញ្ជាក់ទីតាំងផលិតមនុស្សយន្តច្បាស់លាស់នៅឡើយទេ៕Tesla releases update on Optimus robot with video looking like CGI |  Electrek

អ្នកនាំពាក្យក្រសួងអប់រំ ចេញមុខបញ្ជាក់រឿងបេក្ខជនមកយឺត ហើយមិនបានចូលប្រឡង

0

ដោយមានការរំលែកនៅលើបណ្តាញសង្គមហ្វេកប៊ុកជាខ្លាំង ទាក់ទងនឹងបេក្ខជនមកយឺត ហើយត្រូវបានគ្រូមិនឱ្យចូលប្រឡង ដែលធ្វើឱ្យបាត់បង់សិទ្ធប្រឡងនោះ ពេលនេះអ្នកនាំពាក្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបកស្រាយហើយ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា គ្មានឡើយការយោគយល់ ឬសម្របសម្រួលឱ្យបេក្ខជនអាចប្រឡងឡើងវិញនោះឡើយ ករណីគណៈគ្រប់គ្រងមណ្ឌលប្រឡងសម្រេចមិនអនុញ្ញាតឱ្យបេក្ខជនចូលប្រឡងដោយសារបេក្ខជនមកយឺតលើសពី ១៥នាទី។

សម្រាប់គោលការណ៍នេះលោកជំទាវថា គណៈគ្រប់គ្រងមណ្ឌលប្រឡងបានប្រកាសជាញឹកញាប់ជូនបេក្ខជន ហើយក្រសួងក៏បានផ្សព្វផ្សាយជារឿយៗដំណឹងគោលការណ៍នេះផងដែរ៕May be an image of 2 people and text