ស្ត្រីគ្រប់រូបគួរតែដឹងនៅពេលដែលរាងកាយខ្វះ Collagen នឹងធ្វើឱ្យស្បែកមានស្នាមជ្រីវជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះតើយើងធ្វើដូចម្តេចទើបដឹងថារាងកាយរបស់យើងស្ថិតក្នុងដំណាក់កាលនៃការខ្វះខូឡាជែន? ខាងក្រោមនេះគឺសញ្ញាព្រមានចំនួន ៥ នៃកង្វះ collagen៖

១.ឈឺសន្លាក់៖ ការឈឺសន្លាក់គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងជួបប្រទះនឹងការខ្វះជាតិខូឡាជែន នេះគឺដោយសារតែឆ្អឹងខ្ចីក្នុងសន្លាក់ត្រូវបានបង្កើតឡើងវិញ និងជួសជុលដោយប្រើសារធាតុ collagen ។Types Of Arthritis & Tips To Manage Arthritis Symptoms

២.របួសជាសះស្បើយយឺត៖ រោគសញ្ញាមួយដែលយើងអាចសម្គាល់ឃើញថារាងកាយខ្វះកូឡាជែនគឺអំឡុងពេលមានរបួស នេះគឺដោយសារតែរាងកាយរបស់មនុស្សជាធម្មតាផលិត collagen នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីជួសជុលជាលិកាដែលខូច។ ប៉ុន្តែប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិកូឡាជែល វានឹងធ្វើឱ្យការជួសជុលត្រូវចំណាយពេលយូរជាងធម្មតា។8 factors that make your wounds heal slowly | TheHealthSite.com

៣.ប្រព័ន្ធរំលាយអាហារមានបញ្ហា៖ Collagen ជាសារធាតុចិញ្ចឹមដែលមានតួនាទីសំខាន់ក្នុងការជួសជុលប្រព័ន្ធរំលាយអាហារ ដូច្នេះប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពខ្វះខូឡាជែន វានឹងប្រព័ន្ធរំលាយអាហារមានបញ្ហា។Digestive Disorders and Mental Health

៤.ស្នាមជ្រួញកើតឡើង៖ ស្នាមជ្រួញគឺជាបញ្ហាដែលបណ្តាលមកពីស្បែកបាត់បង់ការបត់បែនរបស់វា នេះគឺជាលទ្ធផលនៃកង្វះ collagen នៅក្នុងខ្លួន។ ទោះជាយ៉ាងណាក៏ដោយបញ្ហានៃស្នាមជ្រួញអាចកើតឡើងដោយសារហេតុផលជាច្រើន ប៉ុន្តែមូលហេតុចម្បងគឺដោយសារមិនមានខូឡាជែនគ្រប់គ្រាន់ក្នុងខ្លួន ដោយសារតែស្បែករបស់យើងត្រូវបានបង្កើតឡើងប្រហែល 70-80% នៃ collagen ។Wrinkles: Causes, Types, Treatment & Prevention – Vedix

៥.សក់សំពោង៖ ដោយសារតែ Collagen ជាសមាសធាតុសំខាន់សម្រាប់សុខភាពសក់។ ដូច្នេះហើយ ប្រសិនបើរាងកាយខ្វះខូឡាជែន វានឹងធ្វើឱ្យសក់ថ្មីលូតលាស់យឺត ក៏ដូចជាធ្វើឱ្យសក់សំពោង និងមិនមានសុខភាពល្អផងដែរ ៕The 12 Most Annoying Thick Hair Problems (and Fixes!) | Allure