Home Blog Page 1375

ភ្ញាក់ផ្អើល! លោកស្រី ទ្រី ដាណា សម្រេចភ្ជាប់ពាក្យជាមួយតារាប្រុសរូបសង្ហា រស់ រាជ្ជសាល

0

ពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកស្រី ទ្រី ដាណា បង្ហើបដំណឹងចង់ភ្ជាប់ពាក្យតែកូនកំលោះមិនមែនជាលោក សេង មង្គល ពេលនេះគឺជាក់ច្បាស់ហើយដោយអ្នកជំនួញរូបនេះពិតជាបានភ្ជាប់ពាក្យពិតមែន ខណៈកូនកំលោះក៏ជាអ្នកសិល្បៈមួយរូបដែរគឺ លោក រស់ រាជ្ជសាល។ ស្របពេលជាមួយការភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា លោក សេង មង្គល សម្រេចចិត្តធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបាត់។

នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេដោយទទួលដំណឹងថាលោកស្រី ទ្រី ដាណា សម្រេចចិត្តដឹកដៃតារាប្រុស រស់ រាជ្ជសាល ភ្ជាប់ពាក្យតែម្តង ខណៈកន្លងមកអ្នកគាំទ្រគិតថាកូនកំលោះជាលោក សេង មង្គល។ ដំណឹងនៃការភ្ជាប់ពាក្យនេះបានសាយភាពទាំងព្រឹកបន្ទាប់ពីលោក ឆឹម សក្កដា ដឹកដៃគូដណឹងអ្នកនាង ពេជ្រ សោភា ទៅចូលរួមពិធីមង្គល ព្រមទាំងបង្ហោះអបអរសាទរទៅកាន់កូនកំលោះ កូនក្រមុំ។ ក្នុងពិធីភ្ជាប់ពាក្យនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានអញ្ជើញទៅចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfxsnmpuCzHMKoSROFw-y8zV4I6-WnsXtI9n3FcrHJliKxS-ndpNDUYrnG1E8oRE7JTAv6Wkjo_5p7JxYLLpH5GhU6T0LFmvmr0_g9m8NYqqPWVTQyu50vRoZB6qacMsSkv7MKlHMZqULaxV_1oGUJlyTinKmmYsWBjGfVm_lIKasoRIWfZH1ej9Xq44/s2048/400673142_917428366407632_6737089073989531812_n.jpg

ដោយឡែកសម្រាប់លោក សេង មង្គល វិញ ដែលកន្លងមកតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយលោកស្រី ទ្រី ដាណា រហូតធ្វើឱ្យមហាជនភាន់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសពេលនេះក៏ច្បាស់ការពិតកន្លងមកគ្រាន់តែជាការងាររបស់ពួកគេតែប៉ុណ្ណោះ។ មុនពេលពិធីភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា ជាមួយកំលោះសាច់ដុំ រស់ រាជ្ជសាល គេសង្កេតឃើញថាលោក សេង មង្គល បានហោះទៅកម្សាន្តនៅក្រៅប្រទេសគឺប្រទេសថៃ និងឡាវ ទំនងជាលោកពុំបានមកចូលរួមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfXUSVfIf9YKu7oFzZaeWgDpq2hdZuenLeLGtHVsklV-JqfwKAzGn4sZfkLX1DoF_rPnShJCQ9GAsUYDgl0gTwxTszs7JhFcAIjPrt4o4spV170rFveE-fAN2_4GqTyqADJHsWd_g-h5KUk9H4S9g8q5t7bu9uHIbxPI-w0Zm7cQwHoe_v-1dz9tqLU0/s960/399598072_917425633074572_8146239883791466536_n.jpg

គេចាំបានដែរថា មុនការភ្ជាប់ពាក្យនេះលោកស្រី ទ្រី ដាណា បានLiveលើបណ្តាញសង្គមបន្ទាប់ពីរងនូវមតិរិះគន់ថា គោចាស់ចង់ស៊ីស្មៅខ្ចី ក្រោយពីបញ្ចេញសកម្មភាពស្និទ្ធស្នាលជាមួយលោក សេង មង្គល។ ក្នុងនោះដែរ អ្នកជំនួញរូបនេះបានបង្ហើបថា កូនកំលោះរបស់ខ្លួនមានរូបរាងសង្ហា មានសាច់ដុំជាងលោក សេង មង្គលទៅទៀត ហើយសឹងតែភ្ជាប់ពាក្យឱ្យអ្នករិះគន់នោះឃើញច្បាស់នឹងភ្នែកតែម្តងចាំមើលនឹងមានពាក្យអ្វីរិះគន់ទៀត។

អ្វីៗបានក្លាយជាការពិត ពេលនេះលោកស្រី ទ្រី ដាណា សម្រេចចិត្តភ្ជាប់ពាក្យហើយជាមួយលោក រស់ រាជ្ជសាល ជាតារារូបសង្ហាមានសាច់ដុំ បន្ទាប់ពីទុកបេះដូងឱ្យទំនេរប៉ុន្មានឆ្នាំមកនេះបន្ទាប់ពីលែងលះជាមួយស្វាមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIMCrvkiYa6K2gTuNvrTKTVft72Vz92-tmQPeK94OnKB-JWm0MY99BSMUkD3dFG_GNX1XgPW6h1mZUVl5agS2gAb7hz-9Xjcdr3YXYHElfgvfSVkE_nuhwZk0coZJdQ8P-xDo6nuXeVQclKUQWOhzVyIRLNHtjk3KZ-1xanwfec8_FydR9OgW2TFGiN8/s2000/399958773_891835092298399_8076383046265725404_n.jpg

មនុស្សរាប់ពាន់នាក់បានចុះឈ្មោះ ដើម្បីដាក់បន្ទះឈីប Neuralink ក្នុងខួរក្បាល

0

បរទេស៖ លោក Ashlee Vance ដែលជាអ្នកសរសេរជីវប្រវត្តិរបស់ Elon Musk បាននិយាយថា មានមនុស្សរាប់ពាន់នាក់បានចុះឈ្មោះសម្រាប់ការសាកល្បងដំបូងក្នុងការផ្សាំខួរក្បាលរបស់បន្ទះឈីប Neuralink ។
យោងតាមប្រភពព័ត៌មាន Business Today ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកាថា ឧបករណ៍ផ្សាំដែលត្រូវបានរចនាឡើងដើម្បីជំនួសបំណែកលលាដ៍ក្បាល Neuralink កំពុងរៀបចំសាកល្បងទៅលើមនុស្សជាលើកដំបូង ក៏ដូចជាកំពុងស្វែងរកអ្នកស្ម័គ្រចិត្តម្នាក់ដែលមានបំណងធ្វើនីតិវិធីដែលពាក់ព័ន្ធនឹងការដកផ្នែកមួយនៃលលាដ៍ក្បាលរបស់ពួកគេដើម្បីបញ្ចូលអេឡិចត្រូត និងខ្សែ superthin ចូលទៅក្នុងខួរក្បាលរបស់ពួកគេ។Elon Musk's Neuralink Brain Implant Startup Is Ready to Start Surgery -  Bloomberg

លោក Ashlee Vance ដែលជាអ្នកសរសេរជីវប្រវត្តិរបស់ Elon Musk បាននិយាយថា ទោះបីជាការសាកល្បងដំបូងមានភាពស្មុគស្មាញបន្តិចក៏ដោយ ក៏មនុស្សជាច្រើននាក់បានស្ម័គ្រចិត្តធ្វើការវះកាត់យកផ្នែកមួយនៃលលាដ៍ក្បាលរបស់ពួកគេចេញ ដើម្បីបញ្ចូលអេឡិចត្រូត និងខ្សែស្តើងបំផុតចូលទៅក្នុងខួរក្បាលរបស់ពួកគេ បើទោះបីជាការវះកាត់ដំបូងបរាជ័យ ឬជោគជ័យក៏ពួកគេយល់ព្រមដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Vance ក៏បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុននៅមិនទាន់ជ្រើសរើសអ្នកស្ម័គ្រចិត្ត ឬនរណាម្នាក់ដែលសមស្របសម្រាប់ធ្វើការវះកាត់នៅឡើយទេ។Would YOU sign up? 'Thousands of people' want to have a portion of their  skull removed and one of Elon Musk's Neuralink brain chips implanted,  report claims | Daily Mail Online

លោក Vance បានបន្ថែមថា នៅពេលភ្ជាប់បន្ទះឈីបទៅនឹងខួរក្បាល វេជ្ជបណ្ឌិតត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការវះកាត់កាត់លលាដ៍ក្បាល បន្ទាប់មកត្រូវចំណាយពេល ២៥ នាទីសម្រាប់មនុស្សយន្តដើម្បីបញ្ចូលឧបករណ៍រួមជាមួយនឹងផ្នែកបន្ទះឈីបស្តើងបំផុតដែលមានប្រហែល ៦៤ ផ្សេងៗគ្នា។Watch The Science Behind Elon Musk's Neuralink Brain Chip | Currents | WIRED

គួរបញ្ជាក់ដែរថា បន្ទះឈីប Neuralink ត្រូវបានបង្កើតឡើងដោយ Elon Musk ក្នុងឆ្នាំ ២០១៦ ជាមួយនឹងសមាជិក ៧ នាក់ផ្សេងទៀត។ គោលដៅរបស់ក្រុមហ៊ុនគឺដើម្បីអភិវឌ្ឍចំណុចប្រទាក់ខួរក្បាលរវាងមនុស្ស និងកុំព្យូទ័រដោយជោគជ័យ ដើម្បីអនុញ្ញាតឱ្យមនុស្សបញ្ចូលគ្នាជាមួយ AI នាពេលអនាគត។ ដូច្នេះ យោងតាមក្រុមហ៊ុនមានគោលបំណងបញ្ចូលបន្ទះឈីបនៅក្នុងខួរមនុស្សចំនួន ១១ នាក់នៅឆ្នាំក្រោយ និងច្រើនជាង ២២,០០០ នាក់នៅឆ្នាំ ២០៣០៕Pigs help Elon Musk demonstrate Neuralink's brain implant

ក្រៅពីកម្ពុជា ក៏មានប្រទេសជិតខាងយើងមួយ ទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ដែរ

0

នៅក្នុងបណ្តាប្រទេសអាស៊ាន ថៃជាប្រទេសតែមួយគត់ដែលមិនធ្លាប់ធ្លាក់ក្នុងអណានិគម ក្រៅពីនេះសុទ្ធសឹងតែធ្លាប់ធ្លាក់ក្នុងអណានិគមប្រទេសមហាអំណាចជប៉ុន និងលោកខាងលិចជាដើម។ព្រះមហាក្សត្រ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ – DAP  Newsជាក់ស្តែងកម្ពុជាយើង ក៏ធ្លាប់ធ្លាក់ក្នុងអណានិគមបារាំងអស់រយៈពេល ៩០ឆ្នាំ ផងដែរ ដោយទើបតែទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣ប៉ុណ្ណោះ ដោយគិតមកទល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។បុណ្យឯករាជ្យជាតិ៖ លោក កឹម  សុខាថាដើម្បីឲ្យមានឯករាជ្យជាតិពិតគឺត្រូវគោរពសិទ្ធិគ្នាសម្រាប់នៅក្នុងឆ្នាំ១៩៥៣នេះ មិនមែនមានតែកម្ពុជានោះទេ ដែលទទួលបានឯករាជ្យពីបារាំង សូម្បីតែឡាវ ដែលជាប្រទេសជាប់ព្រំប្រទល់កម្ពុជាយើង ក៏បានប្រកាសឯករាជ្យនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៣ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយព្រះបាទ នរោត្តមសីហនុ ទ្រង់បានទាមទារឯករាជ្យភាពឱ្យកម្ពុជាយ៉ាងពេញលេញពីប្រទេសបារាំង៕6-Day Historical Lao Discovery | Diethelm Travel

 

ហួសចិត្ត! ចាក់ឆ្នោតវៀតណាម​ត្រូវ មេអត់បើកលុយឱ្យ រត់ទៅប្តឹងសមត្ថកិច្ច (មានវីដេអូ)

0

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០ៈ១៥នាទីយប់ មានករណីនារីម្នាក់បានទៅប្តឹងសមត្ថកិច្ច ជុំវិញបញ្ហាម្ចាស់ឆ្នោតវៀតណាមមិនបើកលុយឱ្យ ក្រោយខ្លួនចាក់ត្រូវ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្សារ រន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយនារីចាក់ឆ្នោតត្រូវ មានឈ្មោះថា វណ្ណលី ហេង បានចាក់ឆ្នោតត្រូវ៣លេខ ក្នុងតម្លៃ២០០០ពាន់រៀល ក៏ប៉ុន្តែម្ចាស់ឆ្នោតមិនព្រមបើកលុយឱ្យ ហើយក៏រត់ទៅប្តឹងសមត្ថកិច្ច។

ក្រោយមក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតនោះ មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាម ខណៈមេឆ្នោត បានចាក់សោរផ្ទះរត់ចោលស្រុកបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំង៕

 

 

 

ម្យ៉ាងដែរ! តារាស្រី Shu Qi និងស្វាមីទុកលុយដោយឡែកពីគ្នា

0

នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក stephen fung ដែលត្រូវជាស្វាមីរបស់ Shu Qi បាននិយាយថាពួកគេទាំងពីរនាក់គ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយមិនជ្រៀតជ្រែកលុយកាក់គ្នាទៅវិញទៅមកឡើយ។Shu Qi and Stephen Fung make first stage appearance together

តារាសម្តែងនិងចម្រៀង stephen fung បានប្រាប់ទៀតថា ខ្លួនលោកផ្ទាល់មិនពូកែខាងវិនិយោគ ឬធ្វើអាជីវកម្មទេ ដូច្នេះហើយមិនសូវមានការយល់ដឹងក្នុងការលេងភាគហ៊ុន និងវិនិយោគលើអចលនទ្រព្យ។ តារាប្រុសរូបនេះបានទម្លាយប្រាប់អ្នកសារព័ត៌មានទៀតថាលោក ចំណាយប្រាក់ច្រើនលើការធ្វើដំណើរ ជាពិសេសសណ្ឋាគារ ព្រោះចង់ស្នាក់នៅកន្លែងដែលមានផាសុកភាព ងាយស្រួលសម្រាប់ការដើរ និងរត់លេង។ លោក stephen fung ថា ផ្ទុយពីខ្លួនលោកភរិយាលោកពូកែគ្រប់គ្រងលុយណាស់ហើយ Shu Qi ក៏វិនិយោគលើវិស័យផ្សេងៗផងដែរ។Stephen Fung - IMDb

គួរបញ្ជាក់ថាតារាស្រី Shu Qi និងតារាប្រុស stephen fung ជាមិត្តនឹងគ្នាអស់រយៈពេល ២០ ឆ្នាំមុនពេលអ្នកទាំងពីររៀបការដោយសម្ងាត់ក្នុងឆ្នាំ២០១៦។ ទោះបីជាពួកគេរៀបការជាច្រើនឆ្នាំហើយនៅមិនទាន់មានតំណក់ឈាមរួមគ្នាក្តី ប៉ុន្តែរឿងនេះមិនប៉ះពាល់អារម្មណ៍ពួកគេទេ។ តារាស្រីរូបនេះបាននិយាយថា ខ្លួនមានអារម្មណ៍សំណាងដោយសារស្វាមីរបស់នាងលើកទឹកចិត្តក្នុងការងាររបស់នាង ហើយព្រមទទួលយកគ្រប់យ៉ាងទោះបីជានាងធ្លាប់សម្តែងក្នុងភាពយន្តអាសអាភាសក៏ដោយ។Shu Qi: Home is where my husband is!

Shu Qi មានអាយុ ៤៩ ឆ្នាំ ជាសិល្បការិនីហុងកុងពហុជំនាញ។ តារាស្រីរូបនេះមានភាពល្បីល្បាញតាមរយៈភាពយន្តអាម៉េរិករឿង The Love of a Teenager និង Forty Woman ជាដើមលើសពីនេះទៀតស្វាមីនាងក៏ជាអ្នកដឹកនាំរឿងផងដែរ។ ដ្បិតតែឆ្នាំនេះនាងមានវ័យជ្រេបន្តិចក្តីប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតព្រមទាំងបានក្លាយជាទូតសុឆន្ទៈនៃម៉ាកអន្តរជាតិជាច្រើន៕Shu Qi reveals little about marriage - People - The Jakarta Post

បើមានឱកាសល្អ កុំភ្លេចទៅលេងកំសាន្តនៅទន្លេរដែលស្អាតបំផុតទាំង១០ លើពិភពលោក!

0

នៅលើពិភពលោក មានទន្លេធំៗវែងៗច្រើនជាង ១៩០ ខ្សែ ដែលទន្លេនីមួយៗសុទ្ធតែមានលក្ខណពិសេសប្លែកៗពីគ្នា ប៉ុន្តែតើអ្នកដឹងទេថា ទន្លេណាខ្លះដែលមានទេសភាពស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក?

១.The Nile៖ ទន្លេនីល ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប គឺជាទន្លេដ៏ធំ និងអស្ចារ្យបំផុតរបស់ពិភពលោក ជាមួយសម្រស់ដ៏ស្រស់ត្រកាលនៅភាគខាងជើងនៃទ្វីបអាហ្រ្វិកលាតសន្ធឹងប្រវែង ៤១៣២ គីឡូម៉ែត្រ និងរត់ឆ្លងកាត់ប្រទេសចំនួន ១១ ។ ទន្លេនេះក៏ដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបបុរាណផងដែរ។Nile River Facts, Nile River History, Nile River Location - Journey To Egypt

២.Mississippi River៖ ទន្លេមីស៊ីស៊ីពី ស្ថិតនៅក្នុងប្រទេសអាមេរិកខាងជើង គឺជាទន្លេដ៏ធំបំផុតរបស់អាមេរិក ហើយវាក៏ជាទន្លេដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងពិភពលោកផងដែរ រួមទាំងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។Mississippi River Gorge | Friends of the Mississippi River

៣.The Ganges៖ ទន្លេ Ganges ស្ថិតនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេគោរពថាជាទន្លេដ៏បរិសុទ្ធ និងជាទន្លេដែលអាចលាងជម្រះអំពើបាបរបស់មនុស្សគ្រប់គ្នាបានទៀតផង។ លើសពីនេះ ទន្លេ Ganges គឺមានទិដ្ឋភាពស្រស់ស្អាតខ្លាំងណាស់ ដែលជាបទពិសោធន៍ដ៏ទាក់ទាញ និងស្ងប់ស្ងាត់បំផុត។The Story and Significance of River Ganga

៤. The Thames៖ ទន្លេដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតក្នុងពិភពលោកគឺទន្លេ Thames ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏លេចធ្លោមួយក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ វាផ្តល់នូវផ្ទៃខាងក្រោយដ៏គួរឱ្យស្រឡាញ់ចំពោះភាពទាក់ទាញដ៏ស្រស់ស្អាតជាច្រើនរបស់ទីក្រុង ហើយក៏ជាទន្លេវែងជាងគេរបស់អង់គ្លេសមានស្ពានប្រហែល ២០០ និងផ្លូវរូងក្រោមដីជាង ២០ ដែលគេស្គាល់វាថាជាស្ពានឡុងដ៍ដ៏ល្បីល្បាញ។How did the Thames become one of the world's cleanest city rivers? | The  Independent

៥. The Amazon៖ ទន្លេអាម៉ាហ្សូន ស្ថិតនៅក្នុងប្រទេសអាមេរិកខាងត្បូង គឺជាទន្លេដ៏ធំបំផុតមួយក្នុងពិភពលោក អាម៉ាហ្សូនដ៏ធំត្រូវបានគេចាត់ទុកថាជាសរសៃឈាមនៃភពផែនដីរបស់យើង នឹងត្រូវបានគេស្គាល់ផងដែរថាជា River Sea ទន្លេនេះគឺជាជម្រករបស់ piranha ដែលត្រូវបានគេចាត់ទុកថាជាសត្វដ៏សាហាវបំផុតមួយនៅក្នុងពិភពលោក។Amazon River - WorldAtlas

៦. The Colorado៖ ទន្លេ Colorado ស្ថិតនៅក្នុងសហរដ្ឋអាមេរិក គឺជាទន្លេដែលមានភាពស្រស់ស្អាតបំផុតលើលោក ហើយធ្វើដំណើរឆ្លងកាត់វាលខ្សាច់អារីហ្សូណាស្ងួត ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃតំបន់នេះ។Colorado River Basin has lost enough water to fill Lake Mead • Earth.com

៧. The River Rhine៖ ទន្លេ Rhine គឺជាទន្លេធំទីពីររបស់អឺរ៉ុប ជាមួយនឹងសម្រស់ដ៏អស្ចារ្យ ស្ថិតក្នុងចំណោមទន្លេដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតរបស់ពិភពលោក ដោយវាមានប្រភពមកពី Swiss Alps ហើយហូរកាត់ទីក្រុងធំៗមួយចំនួននៅអឺរ៉ុប។Rhine River Facts | Tauck

៨. The Zambezi៖ Zambezi គឺជាទន្លេដែលវែងជាងគេរបស់ទ្វីបអាហ្រ្វិក ហើយត្រូវបានកត់សម្គាល់សម្រាប់ការទាក់ទាញដ៏ល្បីល្បាញបំផុតរបស់វា ជាមួយទឹកធ្លាក់ Victoria ដ៏គួរឱ្យភ្ញាក់ផ្អើល ក៏ដូចជាទឹកធ្លាក់រត់តាមព្រំដែនរវាងប្រទេសហ្ស៊ីមបាវ៉េ និងហ្សាំប៊ី ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។Experience it: The Zambezi River | MackAir

៩. The Yangtze៖ ទន្លេ Yangtze ស្ថិតនៅក្នុងប្រទេសចិន គឺជាទន្លេដែលវែងជាងគេទី ៣ របស់ពិភពលោក ដែលលាតសន្ធឹងប្រវែង ៦៣០០ គីឡូម៉ែត្រ រួមជាមួយទេសភាពដ៏គួរឱ្យទាក់ទាញជាទីបំផុត។Yangtze River: Longest River in Asia | Live Science

១០. The Mekong៖ ទន្លេមេគង្គស្ថិតនៅក្នុងប្រទេសចិន។ ទន្លេដ៏អស្ចារ្យនេះហូរចេញពីខ្ពង់រាបទីបេដ៏ល្បីល្បាញ ហើយធ្វើដំណើរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម កម្ពុជា និងឡាវ មុនពេលជួបសមុទ្រចិន។ ទន្លេមេគង្គត្រូវបានរាប់បញ្ចូលក្នុងចំនោមទន្លេដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោក៕How long is the Mekong River: Exploring its mighty flow

មិត្តស្រី និងកូនរបស់កីឡាករបាល់ទាត់ Neymar ស្ទើរតែត្រូវបានចាប់ជំរិត

0

នៅថ្ងៃទី៧ ខែវិច្ឆិកា ប៉ូលិសក្រុង Sao Paulo បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីបែកធ្លាយដែលបានកើតឡើងនៅឯផ្ទះល្វែងមួយបន្ទាប់ពីមានជនប្រដាប់អាវុធ៣នាក់ បានចូលទៅក្នុងផ្ទះល្វែងនោះ ចងដៃជនរងគ្រោះ២នាក់ អាយុ៥០ឆ្នាំម្នាក់ និង៥២ឆ្នាំ ហើយលួចយកកាបូប នាឡិកា និងត្បូងមានតម្លៃ។
ប្រភពដដែលបានបញ្ជាក់ថាជនសង្ស័យម្នាក់អាយុ២០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានហេតុការណ៍នេះជនដៃដល់ម្នាក់ទៀតត្រូវបានគេកំណត់អត្តសញ្ញាណហើយម្នាក់ទៀតដែលនៅសល់កំពុងត្រូវបានគេស្វែងរក។ យោងតាមកាសែតក្នុងស្រុកជនរងគ្រោះពីរនាក់ខាងលើមិនមានរបួសនោះទេ ខណៈគេដឹងថាជនរងគ្រោះនោះជាឪពុកម្តាយរបស់ Bruna Biancardi ដែលត្រូវជាមិត្តស្រីរបស់កីឡាករឆ្នើម Neymar។Neymar Jr Welcomes Baby Girl With Girlfriend Bruna Biancardi - The Daily  Guardian

ប៉ុន្មានម៉ោងមុនហេតុការណ៍នេះ តារាម៉ូដែលវ័យ ២៩ ឆ្នាំរូបនេះបានបង្ហោះរូបភាព និងវីដេអូនៃកម្មវិធីជប់លៀងចេញខែកូនស្រីនាងមានឈ្មោះ Mavie ដោយមិនបានបង្ហាញពីពេលវេលា និងទីកន្លែងនោះទេ។ មិត្តស្រីនិងកូនរបស់ Neymar ស្ថិតក្នុងគោលដៅនៃការចាប់ជំរិត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប៉ុន្តែជាសំណាងល្អពួកគេទាំងពីរនាក់មិននៅក្នុងផ្ទះនោះឡើយ។

ហេតុការណ៍នេះដែរ អ្នកតំណាងរបស់ Neymar បាននិយាយថា ពួកគេមិនបានដឹងអ្វីអំពីឧបទ្ទវហេតុនេះទេ ស្របពេលដែលអ្នកតំណាងរបស់មិត្តស្រីកីឡាកររូបនេះមិនឆ្លើយតបដូចគ្នា។Neymar's girlfriend Bruna Biancardi & baby targeted by kidnappers - Futbol  on FanNation

មិត្តស្រីរបស់កីឡាកររូបនេះជាតារាម៉ូដែលដែលមានអ្នកតាមដានជាងប្រាំលាននាក់នៅលើ Instagram ។ Neymar និងនាងបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំមុន ប៉ុន្តែបានបែកបាក់គ្នាយ៉ាងខ្លីនៅរដូវក្តៅឆ្នាំ២០២២។ នៅខែមេសា ឆ្នាំ២០២៣ ពួកគេបានប្រកាសថាមិត្តស្រី Neymar មានផ្ទៃពោះ ហើយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នាងសម្រាលបានកូនស្រីដោយពួកគេបានដាក់ឈ្មោះថា Mavie ។Neymar: It's official! Bruna Biancardi is PSG star's new baby mama | Marcaមុនពេល កីឡាកររូបនេះមានទំនាក់ទំនងជាមួយមិត្តស្រីបច្ចុប្បន្ន Neymar បានមានទំនាក់ទំនងជាមួយតារាម៉ូដែលម្នាក់ទៀតឈ្មោះ Carolina Dantas ហើយពួកគេមានកូនប្រុសម្នាក់ឈ្មោះ Davi Lucca កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១១។

គូសបញ្ជាក់ថា Neymar បានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរអំឡុងពេលរបស់ពេលប្រេស៊ីលចាញ់ ០-២ ក្រោមស្នាដៃម្ចាស់ផ្ទះអ៊ុយរូហ្គាយក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ នៅថ្ងៃទី ១៧ ខែតុលា ហើយកីឡាកររូបនេះទទួលការវះកាត់និងកំពុងសម្រាកព្យាបាលនៅប្រទេសប្រេស៊ីល ប៉ុន្តែត្រូវបានគេរំពឹងថានឹងអវត្តមានជាច្រើនខែលើទីលានប្រកួត៕

កសិករវៀតណាមសប្បាយរីករាយនិងកើបប្រាក់ ពីការលក់ផ្លែធុរេនបានថ្លៃខ្ពស់លើស៦០%

0

ចាប់តាំងពីខែតុលានេះ តម្លៃលក់នៅលើទីផ្សា ធូរេនពូជ Mekong Delt បានកើនឡើងពី 50%-60% ដោយសារការផ្គត់ផ្គង់នៅចុងរដូវនៃផ្លែធូរេនមិនបានច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជន។

កាលពីពេលថ្មីៗនេះ កសិករម្នាក់រស់នៅក្នុងខេត្ត Tien Giang ប្រទេសវៀតណាមបាននិយាយថា គាត់បានលក់ទុរេនដែលមានគុណភាពល្អបំផុតរបស់គាត់ក្នុងតម្លៃរហូតដល់ទៅ 105,000 ដុង (4.31 ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលវាជាអត្រាខ្ពស់បំផុតតាំងពីលក់មករហូតមកដល់ពេលនេះ ដែលជាធម្មតាក្នុងខែកក្កដានេះតម្លៃទុរេនត្រឹមតែ ៦៥,០០០ដុង (2.67$)ប៉ុណ្ណោះ ដូច្នេះតម្លៃបច្ចុប្បន្នបានធ្វើឲ្យគាត់កាក់កបកើបប្រាក់ចំណេញបានយ៉ាងច្រើនពីដំណាំមួយនេះ។Farmers harvest durians in the Mekong Delta. Photo by VnExpress/ Manh Khuong

លោក Thanh កសិករដាំទុរេនម្នាក់ទៀតនៅខេត្ត Dak Lak ភាគកណ្តាលនៃប្រទេសវៀតណាមបាននិយាយថា ឈ្មួញកំពុងចរចាតម្លៃជាមួយគាត់ដោយធូរេនមួយគីឡូក្រាម មានតម្លៃរហូតដល់ទៅ ១១៥.០០០ ដុង (4.7$) គឺជាតម្លៃដែលមិនធ្លាប់មានពីមុនមក។ គាត់បានបន្តថា ពួកឈ្មួញទាំងនោះនឹងទិញទុរេនទាំងអស់ដែលគាត់មានផងដែរ។ គាត់ក៏ត្រូវបានឈ្មួញទំាងនោះកក់លុយទុកជាមុនផង បើទោះបីជាធូរេន មិនទាន់បានកាប់ពីដើមក៏ដោយព្រោះដើម្បីធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់របស់ពួកគេ។Vietnam's durian exports may fetch $1.5bn this year | Tuoi Tre News

ជាមួយគ្នានេះដែរ កសិករនៅវៀតណាមនាពេលនេះបាននឹងកំពុងមើលឃើញពីការកើនឡើងនៃតម្រូវការទីផ្សារផ្លែធូរេនទាំងក្នុងនិងក្រៅស្រុក ជាពិសេសគឺប្រទេសចិន។ រីឯតម្លៃវិញ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតប្រសិនបើថ្ងៃខាងមុខ ការផ្គត់ផ្គង់ផ្លែធុរេននៅតែបន្តធ្លាក់ចុះបែបនេះ។Vietnam's durian exports jump 18 times in Jan-May on bloated demand from  China-Xinhua

លោក Nguyen Nhu Cuong រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយថា រដូវទុរេននៅខេត្តខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាមនាពេលនេះជិតដល់អស់ហើយ គឺនៅសល់តែផ្ទៃដីតូចមួយប៉ុណ្ណោះដែលមិនទាន់ទុំនៅក្នុងខេត្ត Gia Lai ៕

ភ្ញៀវទេសចរចិនភ័យប៉ះសក់ដោយសារជណ្តើរយន្តថៃមិនដំណើរការ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា នាពេលកន្លងមក ប្រទេសថៃមានបញ្ហាខូចជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង និងបណ្តាលឱ្យអ្នកដំណើរម្នាក់ពិការជើងអស់មួយជីវិត ហើយបញ្ហានេះនៅតែមិនទាន់ចប់ទេ រហូតដល់លើកនេះ វាបានកើតឡើងលើភ្ញៀវទេសចរបរទេស ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងហាងទំនើបមួយកន្លែងនៅតំបន់អាស៊ីអេ ហើយក្រុមភ្ញៀវទេសចរចិនដែលតែងតែមកដើរកម្សាន្តនៅទីនេះបាននាំគ្នាដើរលើជណ្តើរយន្តក្នុងហាង ។ ប៉ុន្តែនៅសុខៗ ស្រាប់តែវាខូចម្តងទៀត ហើយការខូចលើកនេះ គួរឱ្យខ្លាចខ្លាំងណាស់ ព្រោះតួជណ្តើរយន្ត និងបង្កាន់ដៃចាប់គ្មានទំនាក់ទំនងគ្នា គឺតួជណ្តើរយន្តបានវិលទៅមុខ រីឯបង្កាន់ដៃចាប់បែរជាឈប់ស្ងៀមមិនរំកិលទៅមុខ ។ ដូច្នេះ ធ្វើឱ្យភ្ញៀវទេសចរចិននៅលើជណ្តើរនេះភ័យប៉ះសក់យ៉ាងខ្លាំង ។

ក្នុងចំណោមនោះ មានភ្ញៀវទេសចរចិនមានអាយុច្រើនចំនួន២នាក់បានធ្លាក់ពីលើជណ្តើរយន្តសង្កត់លើគ្នា និងរងរបួ.សភ្លាមៗ ។ នៅពេលភ្ញៀវទេសចរចិនផ្សេងទៀតឃើញការដួលសង្កត់លើគ្នាបែបនេះ ពួកគេក៏នាំគ្នាស្រែកខ្លាំងៗសុំការជួយសង្គ្រោះ និងព្យាយាមចាប់បង្កាន់ដៃដើម្បីកុំឱ្យធ្លាក់ជាមួយកាំជណ្តើរ ។ រូបភាពនេះអាក្រក់មើល និងគួរឱ្យខ្លាចខ្លាំងណាស់ ។บันไดเลื่อนอีกแล้ว ครั้งนี้ ทัวร์จีน หวิดดับหมู่ : Khaosod TV - YouTube

ចំណែកអ្នកថតវីដេអូហេតុការណ៍នេះនិយាយថា ខ្លួនបានឮសូរសំឡេងស្រែកខ្លាំងៗ ទើបប្រញាប់មកមើល និងយកទូរស័ព្ទដៃមកថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃនាំគ្នារិះគន់ និងសួរថា ហេតុអ្វីអ្នកឃើញហេតុការណ៍នេះ មិនប្រញាប់ចុចបញ្ឈប់ដំណើរការជណ្តើរយន្ត ដើម្បីជួយជីវិតមនុស្សសិន ? ហើយការយកទូរស័ព្ទមកថតវីដេអូបែបនេះ មិនត្រឹមត្រូវនោះទេ ។

ទោះយ៉ាងណា អ្នកថតវីដេអូហេតុការណ៍ខាងលើបញ្ជាក់ថា បន្ទាប់ពីថតវីដេអូរួច ខាងសន្តិសុខប្រចាំហាង ក៏ប្រញាប់មកចុចបញ្ឈប់ដំណើរការជណ្តើរយន្ត និងនាំគ្នាជួយសង្គ្រោះភ្ញៀវទេសចរចិនភ្លាមៗ ។ រីឯជនជាតិថៃម្នាក់និយាយថា ការចុចបញ្ឈប់ដំណើរការជណ្តើរយន្ត ដោយសារយើងមិនដឹងច្បាស់នោះ វាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមិនត្រឹមតែមិនបានជួយសង្គ្រោះជីវិតមនុស្សនោះទេ ប៉ុន្តែវាបានបង្កគ្រោះថ្នាក់ថែមទៀត ។

វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃប្រកែកគ្នា ព្រោះមានអ្នកផ្តល់ដំណឹងថា នៅបរិវេណព្រះរ៉ាម៩ នេះ ពោរពេញទៅដោយភ្ញៀវទេសចរចិនជាច្រើននាក់ ។ លើសពីនេះ ភ្ញៀវទេសចរចិនក៏ហូរហៀរទៅដល់តំបន់ហួងក្វាងផងដែរ ដែលគេជ្រាបថា ភ្ញៀវទេសចរចិនបានមកស្នាក់នៅទីនេះយ៉ាងច្រើនកុះករ ។ ភ្ញៀវទេសចរ និងជនជាតិចិនរស់នៅតំបន់នេះមួយចំនួនបានបង្ហាញអាកប្បកិរិយាមិនសមរម្យ ដោយពួកគេគ្មានរបៀបរៀបរយ និងប្រជែងគ្នាតម្រង់ជួរនៅតាទីកន្លែងផ្សេងៗបង្កើតភាពក្តៅក្រហាយដល់ជនជាតិថៃ ដែលជាម្ចាស់ប្រទេសយ៉ាងខ្លាំង ។

សារព័ត៌មានថៃ Khaosod លើកឡើងថា ប៉ុន្តែករណីជណ្តើរយន្តខូចរហូតធ្វើឱ្យជនជាតិចិនរងរបួ.សនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា អ្នកថែទាំជណ្តើរយន្តធ្វើការងារគ្មានប្រសិទ្ធភាព និងបណ្តោយឱ្យកើតរឿងនេះ ។ បើយើងជាភ្ញៀវទេសចរបរទេស ហើយជួបហេតុការណ៍បែបនេះ តើមានភ្ញៀវទេសចរណាចង់ធ្វើដំណើរមកលេងនៅប្រទេសថៃទៀត? ខណៈប្រទេសថៃត្រូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។

សារព័ត៌មានថៃបន្តថា បើទោះជាវិស័យទេសចរណ៍អាចជួយសេដ្ឋកិច្ចថៃមិនច្រើន ស្របពេលប្រទេសជាច្រើនព្យាយាមប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅប្រទេសពួកគេ ប៉ុន្តែហេតុការណ៍នេះ ថៃត្រូវតែប្រញាប់ស៊ើបអង្កេត ដើម្បីការពារកុំឱ្យបញ្ហានេះកើតឡើងទៀត ។ បញ្ហាជណ្តើរយន្តនៅថៃខូច រហូតមានអ្នករងរបួ.សធ្ងន់ធ្ងរ នៅតែពុំទាន់ទទួលបានដំណោះស្រាយឡើយ ហើយធ្វើឱ្យប្រទេសថៃគ្មានសុវត្ថិភាពក្នុងក្រសែភ្នែកភ្ញៀវទេសចរបរទេស ក៏ដូចជាជនជាតិថៃ ។ ចុងក្រោយ សារព័ត៌មានថៃសង្ឃឹមថា វានឹងជាហេតុការណ៍ចុងក្រោយដែលកើតឡើងនៅប្រទេសថៃ ៕

ប្រភព ៖ khaosod

ក្តៅៗ! Yang Hyun Suk របស់ YG ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ខែនិងព្យួរទោស១ឆ្នាំ

0

លោក Yang Hyun Suk របស់ផលិតកម្ម YG Entertainment ត្រូវបានកាត់ទោសនៅក្នុងតុលាការឧទ្ធរណ៍លើការចោទប្រកាន់ពីបទគំរាមកំហែងសងសឹក(Blackmail) ដោយ តុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ ខែ និងព្យួរទោស ១ ឆ្នាំ។Disgraced YG Entertainment Founder and Ex-Big Bang Member Hit With Travel  Bans – Billboard

នៅថ្ងៃទី៨ ខែវិច្ឆិកា ផ្នែកព្រហ្មទណ្ឌនៃតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល បានធ្វើសវនាការលើបណ្តឹងសាទុក្ខទាក់ទងនឹងបទល្មើសរបស់លោក Yang Hyun Suk ប្រឆាំងនឹងច្បាប់ស្តីពីការពង្រឹងការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មមួយចំនួន ដោយផ្តោតលើការចោទប្រកាន់ពាក់ព័ន្ធនឹងការគំរាមកំហែងនៃការសងសឹក(Blackmail) ។ តុលាការបានកែប្រែអតីតសាលក្រមដែលមិនមានកំហុស ហើយបានកាត់ទោស Yang Hyun Suk ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និងព្យួរទោស ១ឆ្នាំ។ លើសពីនេះលោក Kim ដែលជាអតីតអ្នកគ្រប់គ្រងនៅ YG បានទទួលការកាត់ទោសដាក់ពន្ធនាគាររយៈពេល៤ ខែ អមដោយការកាត់ទោសរយៈពេលមួយឆ្នាំ។

គួរបញ្ជាក់ថា ការចោទប្រកាន់ដែលមានតាំងពីខែសីហា ឆ្នាំ ២០១៦ បានអះអាងថាលោក Yang Hyun Suk ព្យាយាមកាត់បន្ថយការស៊ើបអង្កេតដោយគំរាមកំហែង និងបង្ខិតបង្ខំអ្នកផ្តល់ព័ត៌មានជាសាធារណៈទៅកាន់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា B.I អតីតសមាជិក YG នៃក្រុម iKON បានទិញ និងប្រើប្រាស់ថ្នាំញៀន។Police Officer Testifies As Witness In Trial Over Yang Hyun Suk's Charges  Of Threatening Informant In Drug Case | Soompi

ក្នុងការពិភាក្សាលើសេចក្តីសម្រេចនេះ តុលាការបានបញ្ជាក់ថា «អយ្យការបានដាក់បណ្តឹងសាទុក្ខ ដោយអះអាងថា សេចក្តីថ្លែងការណ៍របស់ជនរងគ្រោះគឺគួរឱ្យទុកចិត្ត។ យ៉ាងណាក៏ដោយ វិសោធនកម្មលើការចោទប្រកាន់ពាក់ព័ន្ធនឹងបទសម្ភាសន៍ដោយបង្ខំជាមួយ Yang Hyun Suk ដែលរារាំងដល់សិទ្ធិការពារជនជាប់ចោទ»។

តុលាការបានពន្យល់បន្ថែមថា ការបង្កើតការគំរាមកំហែងដោយជោគជ័យអាចកើតឡើងបានលុះត្រាតែជនរងគ្រោះស្ថិតក្នុងការបញ្ចប់នៃការខូចខាតជាក់លាក់មួយ។ គណនីរបស់ជនរងគ្រោះមានការប្រែប្រួលយ៉ាងខ្លាំង ហើយប្រសិនបើមានផ្នែកខ្លះដែលនាងគ្រាន់តែរំលឹកឡើងវិញពាក់កណ្តាលការស៊ើបអង្កេត វាពិបាកក្នុងការអះអាងថាការកែប្រែនៅក្នុងសេចក្តីថ្លែងការណ៍របស់នាងគឺមានលក្ខណៈធម្មជាតិទាំងស្រុង។ ព្រះរាជអាជ្ញាបរាជ័យក្នុងការផ្តល់ភស្តុតាងជាក់ស្តែង ដែលធ្វើឱ្យវាពិបាកក្នុងការបញ្ជាក់ការចោទប្រកាន់របស់ពួកគេ។ គ្រោះថ្នាក់ក្នុងកាលៈទេសៈដែលមិនបានបង្ហាញឱ្យដឹង។Yang Hyun Suk Acquitted In First Trial For B.I Drug Investigation Case -  Koreaboo

យ៉ាងណាក៏ដោយ តុលាការបានទទួលស្គាល់ថា ការចោទប្រកាន់របស់លោក Yang Hyun Suk ជុំវិញការរៀបចំកិច្ចប្រជុំដោយបង្ខំ ឬបង្ខំឱ្យប្រើកម្លាំងពលកម្ម អាចបង្កឱ្យមានភាពតានតឹងផ្លូវចិត្ត និងសម្ពាធមិនសមរម្យ។ ក្នុងការបិទការវិនិច្ឆ័យរបស់ពួកគេលើលោក Yang Hyun Suk និងលោក Kim ជាមួយនឹងការកាត់ទោសនិងពន្យារទោស តុលាការបានកត់សម្គាល់ថា ក្នុងនាមជាអ្នកតំណាងរបស់ YG រូបគេបានប្រើប្រាស់ឋានៈសង្គមរបស់ខ្លួនខុស និងបានប្រើឥទ្ធិពលលើ B.I តាមរយៈការស្តីបន្ទោស ដូច្នេះហើយរូបគេត្រូវបានចាត់ទុកថាមានកំហុស៕