ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃបានប្រកាសថា ខ្លួននឹងរៀបចំប្រព័ន្ធធានារ៉ាប់រងសុខភាពសម្រាប់ជនបរទេសទាំងអស់ដែលមិនមែនជាជនជាតិថៃ។ គោលនយោបាយនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យគ្រប់ជាតិសាសន៍ទាំងអស់ ពេលចូលមកពិនិត្យជំងឺនៅប្រទេសថៃហើយ នឹងអាចទទួលបានសេវាធានារ៉ាប់រងសុខភាពគ្រប់គ្នា។Thailand to provide health insurance for foreigners | World | Vietnam+  (VietnamPlus)

លោកវេជ្ជបណ្ឌិត Surachoke Tangwiwat អនុលេខាអចិន្ត្រៃយ៍ស្តីទីរបស់ក្រសួងបាននិយាយថា លោក Cholnan Srikaew រដ្ឋមន្ត្រីក្រសួងសាធារណៈការមានគោលនយោបាយកែលម្អលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន ជាពិសេសក្នុងចំណោមក្រុមដែលមិនមែនជាជនជាតិថៃ។Health Insurance in Thailand | ThaiEmbassy.com

ប្រទេសថៃគឺបានរៀបចំប្រព័ន្ធត្រួតពិនិត្យថ្មីមួយ ដែលប្រព័ន្ធនេះនឹងផ្តល់នូវការចុះឈ្មោះរហ័ស ជាមួយនឹងពេលវេលាដំណើរការត្រឹមតែ ៥ នាទីប៉ុណ្ណោះ បើធៀបនឹងប្រព័ន្ធចាស់។ វាក៏អនុញ្ញាតឱ្យជនបរទេសទាំងអស់ បើទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ក៏អាចចុះឈ្មោះសម្រាប់ការព្យាបាល និងការធានារ៉ាប់រងបានដែរ។ ជាមួយគ្នានឹងការសម្រួលនៃដំណើរការនេះ គឺខាងមន្ទីរពេទ្យថៃនឹងធ្វើការធានាជូននូវការសងថ្លៃព្យាបាលវិញទាំងអស់ព្រមជាមួយលក្ខខណ្ឌផ្សេងៗទៀត ប្រសិនបើមានកំហុសណាមួយកើតឡើងដោយអចេនាទៅលើអ្នកជំងឺជាជនបរទេស ក្រៅពីជនជាតិថៃផងដែរ។Health Insurance for Foreigners Visa to Thailand

ប្រព័ន្ធនេះត្រូវបានភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលទិន្នន័យហិរញ្ញវត្ថុរបស់ក្រសួង ដែលត្រូវបានគេរំពឹងថា ខាងមន្ទីរពេទ្យថៃនឹងធ្វើការសងប្រាក់ក្នុងរយៈពេល ២៤ ម៉ោង ជាមួយនឹងការធានាបាននូវការផ្ទេរប្រាក់ត្រឡប់ទៅឲ្យអ្នកជំងឺវិញក្នុងរយៈពេល ១៥ ថ្ងៃជាកំហិត។

គួរបញ្ជាក់ដែរថា ប្រព័ន្ធនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អលទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់អន្តោរប្រវេសន៍ដែលរស់នៅប្រទេសថៃ ក៏ដូចជាជនបរទេសគ្រប់រូបដែលចង់មកពិនិត្យជំងឺនៅស្រុកថៃផងដែរ៕