ជឿជាក់ថាអ្នកគាំទ្រស្នេហាវិស័យរឿងហុងកុងជ្រាបមកហើយថាតួឯកប្រុសដ៏ល្បីល្បាញប្រចាំ TVB លោក Kenneth Ma និងតារាស្រី Roxanne Tong បានរៀបអាពាហ៍ពិពាហ៍កន្លងមកថ្មីៗនេះនៅឯកោះសាមុយ ប្រទេសថៃ។ ទន្ទឹមនឹងភាពរំភើបនៅក្នុងពិធីមង្គលការរបស់តារាប្រុសរូបនេះហ្វេនៗមួយចំនួនប្រហែលជាចង់ដឹងហើយថាការរៀបការឆ្លងប្រទេសរបស់ពួកគេចំណាយអស់ប៉ុន្មានម៉ឺនដុល្លារ។Hong Kong actor Kenneth Ma marries Roxanne Tong in a private ceremony on Koh Samui Island - Dimsum Daily

តារា TVB លោក Kenneth Ma អាយុ៤៩ឆ្នាំ និង Roxanne Tong អាយុ៣៦ ឆ្នាំ ទីបំផុតបានរៀបការកាលពីសប្តាហ៍មុនបន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល ៣ ឆ្នាំ។ ពិធីមង្គលការនេះបានធ្វើរៀបចំឡើងលក្ខណៈឯកជនមានការចូលរួមពីមិត្តជិតស្និទ្ធនិងគ្រួសារប្រមាណ ៦០ នាក់ ប៉ុណ្ណោះប៉ុន្តែពោរពេញដោយសុមង្គល។

ពិធីមង្គលជ័យនេះបានប្រារព្ធធ្វើឡើងនៅឯកោះសាមុយប្រទេសថៃដែលតម្លៃស្នាក់នៅផ្ទះវីឡាក្នុងមួយយប់ត្រូវបានគេដឹងថាចាប់ពី៩០០ដុល្លារឡើងប។ គូស្នេហ៍មួយគូនេះត្រូវបានគេនិយាយថាបានចំណាយប្រាក់ប្រមាណ ៥០០,០០០ដុល្លារហុងកុង ខ្ទង់ជាង៦៤, ០០០ដុល្លារអាម៉េរិក ទៅលើសំបុត្រយន្តហោះ និងការស្នាក់នៅរយៈពេលពីរយប់សម្រាប់ភ្ញៀវកិត្តិយសរបស់ពួកគេទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-kMPf8Gpp6iNYNmFu9t6BIB4_dtNIBpaKCjVorh2LBKQ0PRvGQw6KxDOvg0WA2CwFj_sEoCLecqTeWkDuyHVcFm5DIpj9BtKMXNB6fCGi4WyhctWabfCy0LqivtAAsTeEHOcLXG2aNehOpdBpx29uXFJARFAIhnTiF9DjkD_t86xPm2AKa_iFzrpiTw/s1440/409781580_18396469162010183_4618342746088892899_n.jpgក្នុងពិធីមង្គលការនោះមានមិត្តភ័ក្តិរបស់ Kenneth និង ភរិយា ជាច្រើនចូលរួមសុទ្ធតែជាតារាល្បីប្រចាំ TVB ចូលរួមធ្វើជាសាក្សីនូវចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរ ។

Kenneth Ma និងភរិយា បានរួមគ្នាបង្ហោះរូបភាពមង្គលការដំបូងដោយដាក់ចំណងជើងថា “Forever ours!” ជាមួយឈុតអាពាហ៍ពិពាហ៍ពណ៌សដ៏ស្រស់ស្អាត កាលពីថ្ងៃទី១៦ ធ្នួ កន្លងមកនេះ។ ក្រោយពីឃើញទិដ្ឋភាពមង្គលការតារាហុងកុងមួយគូនេះបានធ្វើឱ្យហ្វេនៗទាំងក្នុងនិងក្រៅប្រទេសចូលរួមអបអរសាទរយ៉ាងច្រើនពេញបណ្តាញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAdrfaUygQcwH6ufXENmu0Xgjv0GVBtaSRuJDHi8dXv-cELBMAZ5Ok0wMXU7PE8laD0-gCcPw4PQ_GsBeyCuYGmaQh5PlOBmcSEXdW7Z1lsxD58zq4CpKeJyFt7EjcRPhDkBIQtdkDhcS1KKOkhCUNR14C0pAurEdP5g8_XntZ2pOemSNDWKKDSrc3nI/s1280/photo_2023-12-16_14-32-10.jpg

Kenneth Ma ជាតារាសម្តែងដ៏ល្បីឈ្មោះប្រចាំ TVB ដែលលេចមុខជាតួឯកក្នុងរឿងភាគជាច្រើនដូចជា អ្នកខ្លាំងអាវស , អ្នកប្រមាញ់ចិត្តសាស្រ្ត, ភ្នាក់ងារ POTT បង្រ្កាបបទល្មើស , តាក់ស៊ីចាប់ខ្មោច រួមទាំងរឿងភាគល្បីៗជាច្រើនទៀត ខណៈអ្នកគាំទ្រកម្ពុជាក៏ស្គាល់លោកច្រើនផងដែរតាមរយៈសាច់រឿងកន្លងមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNR-1QNbM6yc98XtQ8u5-xv1zvqwW2ihgf5REweKryplwNO2fuddantoHYWNjIs0P6gwlR5xm_BqQn0pzJdkqsGmuYbqwfqETc4q-gMIPp6-RddDqz4A8M-C3XwkWbwL6ApNEjSOb6IkxPg9RinQgfRKEEqLMSnC3PHyp6fmIbvPzgUIzBbeWWalhdXM/s1169/kenneth_ma_roxanne_tong_6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjgEYFhgptUVdeJmhUELkO7-vhhRNpOTrgLRk8EZWl3VKl0pFru-r-9Cy1zZ9KRD0poqt-Cgw3XVZ6OOuxx1MKGu0DgxxXaLAuD35W8iLfRUb6_Ion7X09n5KKJi1jqvo8-O0m_QrRgCVUUApC7F7KPSmOKezT6guhDzMK3IHTg8uWdo22REfTzBA1mBI/s1160/kenneth_ma_roxanne_tong_9.png