នៅខែធ្នូ ឆ្នាំ២០២៣ នេះ មានទំព័រហ្វេសប៊ុករបស់ជនជាតិថៃម្នាក់ឈ្មោះ «Natcha NCS» ដែលស្ត្រីជាម្ចាស់ទំព័រហ្វេសប៊ុកនេះបានបង្ហោះវីដេអូពីការបើកបររថយន្តរបស់ខ្លួន និងថតបង្ហាញពីទិដ្ឋភាពនៅប្រទេសកម្ពុជា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍នោះ គឺភាគច្រើន នាងពុំបានលើកឡើងពីចំណុចល្អនៅកម្ពុជា ប្រាប់ទៅអ្នកទស្សនាទេ ។ ផ្ទុយទៅវិញ នាងបានលើកឡើងពីចំណុចអវិជ្ជមានយ៉ាងច្រើននៅក្នុងវីដេអូ ជាពិសេស នាងរិះគន់ផ្លូវល្បឿនលឿននៅកម្ពុជា ថាថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigwxyWcIOaahMhsZmpLk20bHtoYT23lQrRO7udf5wQa4CT58bgTQFIvR8ZmZC0CJwpA64pRR7FRzg-AbHjuC8j6kui8XPJmkBNzWP0FFSs5x4eWc2lQK89185Oo-3H_8Hpx3Ae3GKx0yVg3r37XqpqiIC1dgt2tJBADjlN9BdjxC3G1-m2Rk9U8f70sc4/s347/Screenshot%202023-12-20%20143906.png

នៅក្នុងវីដេអូនេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «Natcha NCS» ដែលនាងជា YouTubers ម្នាក់បានដាក់ចំណងជើងថា «ទស្សនាផ្លូវល្បឿនលឿននៅកម្ពុជា» តើវាមានលក្ខណៈបែបណាខ្លះ? ។ ក្នុងវីដេអូនេះ គេបានឃើញនាងកំពុងតែបើកបររថយន្ត ហើយនិយាយថា ផ្លូវនៅកម្ពុជាស្អាត ហើយគ្មានរថយន្តបើកបរផងដែរ ។ នាងបន្តថា ការបើកបរនៅប្រទេសកម្ពុជាប្រកាន់ស្តាំ ហើយនៅតាមផ្លូវមានការផ្សព្វផ្សាយគ្រឿងស្រវឹងទៀតផង គ្រាន់តែឃើញផ្ទាំងឃោសនាគ្រឿងស្រវឹង ក៏ហៀរទឹកមាត់ដែរ ។

បន្ទាប់មក នាងក៏បានចតរថយន្តនៅចំណតមួយកន្លែង ដែលចំណតនេះមានស្ថានីយចាក់ប្រេង, ភោជនីយដ្ឋាន បន្ទប់ទឹក និងមានកន្លែងគោរពផងដែរ ។ នាងប្រាប់ថា អ្នកដំណើរអាចចុះមកសំពះនៅទីនេះបាន ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0RhVC_09iUAKJhp6xVwqtBfHp_S8xoZ9UwFBk_4DXNoaLU_-W_nHGXAuODkR46TwH792-WqCtfFmzZ9gf4yoBDeLgVCtYsXDlEBEvGD3EtFmu4QsegHoUqvtd5E1F5h2DDaeZ8UW_X-Zhp18RHhkpT1jv_m1Hmhp_LX8zIaFi1q5YSX1xOFpSFpQs60g/s285/Screenshot%202023-12-20%20143949.png

នារីដដែលនេះក៏បានបង្ហាញពីសំបុត្រធ្វើដំណើរតាមផ្លូវល្បឿនលឿន គឺស្មើនឹង១១.៩៧ដុល្លារអាមេរិក (ឬស្មើនឹង៤១៨បាត) សម្រាប់ចម្ងាយផ្លូវ ២០០គីឡូម៉ែត្រ ។ នាងនិយាយថា តម្លៃនេះថ្លៃខ្លាំងណាស់ ហើយបើថ្លៃបែបនេះ នាងគ្មានប្រាក់ចាក់ប្រេងរថយន្តរបស់នាងទេ ។ បន្ទាប់មក នាងក៏បានចតរថយន្តនៅស្ងៀមមួយកន្លែង និងដើរត្រឡប់ទៅផ្ទះវិញ ។

ក្រោយនារីថៃខាងលើបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម ធ្វើឱ្យពលរដ្ឋខ្មែរចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋខ្មែរម្នាក់និយាយថា ៖ «សូមនិយាយឱ្យសមរម្យបន្តិច ប្អូនស្រី ។ ស្ថានភាពប្រទេសខុសគ្នា ការរស់នៅ ក៏ខុសគ្នា ។ ការនិយាយខ្លះ បានត្រឹមតែបង្កើតការស្អប់ខ្ពើមជាតិសាសន៍ប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqioLb7hT_DcAaVp5w0h9bqmwLNLFR4NIB7K2OZ-m6NoM_SISBaO1kZPTUj-1S70UNJLMwe4fzSFQ6PQ3aNcgIK91sl-3Kzw6DY6giEGXZxQdwaDLtbUMXXZo9bUB3QlO3j4Qy0uw2g-ORoqpXI8jE67lUuQkKsG6g_2q9BokI6m-SfcNe4U6o_JHBLyc/s342/Screenshot%202023-12-20%20144016.png

ពលរដ្ឋខ្មែរម្នាក់ទៀតនិយាយថា ៖ «គាត់និយាយមានចំណុចល្អច្រើនពីខាងដើមវីដេអូ ប៉ុន្តែនៅចុងវីដេអូ គាត់បញ្ចេញអាកប្បកិរិយា សំឡេង និងទឹកមុខរបៀបចំអកឱ្យប្រទេសយើង ។ គោលការណ៍ និងស្ថានភាពស្រុកទេសមិនដូចគ្នាទេ ហើយសេដ្ឋកិច្ច GDP ក៏ខុសគ្នាដែរ ។ ប៉ុន្តែបើគាត់និយាយធម្មតា ប្រៀបធៀបបែបធម្មតាៗ វាមិនអីទេ ព្រោះវាជាការយល់ឃើញរបស់គាត់ ។ តែនេះ គឺគាត់បង្ហាញចេញជាការចំអក តើគាត់ធ្វើក្នុងចេតនាអ្វី? បើជាតិសាសន៍ដទៃគេឃើញវីដេអូរបស់គាត់ គេលែងចង់មកលេងប្រទេសយើង យើងជាអ្នកខាត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtAwkf_Mmmh2uxTffWf2RaDOZQyaERTHDjh3aDeI3TxNm3pE0qsaQ25Mmq_xKNzcQaj_WNIPy_OTqtECWS_o0iZnyTbedW_Tlobxk7hTcFGq3ioxlWR7dYfY8Hzc35hS7WsXclUeClb46fTbvSiZ9kI7zRfDafysP9X_5w0qaZa7hkzNkT3Emqoqqm4o/s366/Screenshot%202023-12-20%20143930.png

ពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា ៖ «ខ្ញុំពិតជាខ្មាស់អ្នកណាស់ ដែលនៅក្នុងប្រទេសរបស់យើងមិនអាចមានថ្លៃសេវាល្អជាងប្រទេសរបស់អ្នក ។ ក្នុងនាមខ្ញុំជាប្រជាជនម្នាក់នៅប្រទេសកម្ពុជា ខ្ញុំមិនអាចធ្វើអីបានទេ តែខ្ញុំសូមណែនាំថា អ្នកអាចដើរកម្សាន្តនៅកន្លែងផ្សេងៗទៀតបាននៅប្រទេសខ្ញុំ ។ បើអ្នកនៅតែមិនពេញចិត្ត ខ្ញុំក៏មិនអាចជួយអ្នកបានដែរ តែសូមអ្នកបើកចិត្តឱ្យទូលាយ និងរីករាយក្នុងការមកកម្សាន្តនៅប្រទេសរបស់ខ្ញុំ ។ បើនៅតែពិបាក ឬអ្នកគិតថាមិនល្អ គឺមានតែឈប់មក» ៕ ប្រភព ៖ Natcha NCS