Home Blog Page 1376

ហេតុតែល្បី ត្រឹមមួយម៉ោង Kylie Jenner កើបលុយបានខ្ទង់លានដុល្លារពីការលក់សំលៀកបំពាក់

0

Kylie Jenner រកចំណូលបានចំនួន១ លានដុល្លារ ត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ពីការលក់សំលៀកបំពាក់ក្នុងម៉ោងដំបូងនៃម៉ាកយីហោរបស់នាងមានឈ្មោះថា Khy ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី people នៅថ្ងៃទី៣ ខែវិច្ឆិកា។Kylie Jenner attends the WSJ. Magazine 2023 Innovator Awards sponsored by Harry Winston, Hyundai Motor America, Montblanc, Remy Martin and Roche Bobois at MoMA on November 01, 2023 in New York City.

ម៉ាក Khy ផ្តោតលើសំលៀកបំពាក់ធ្វើពីស្បែកក្លែងក្លាយ មានតម្លៃចន្លោះពី៤៨ដុល្លារដល់១៩៨ដុល្លារ។ Kylie Jenner បានបើកដំណើរការម៉ាកយីហោ Khy នៅថ្ងៃទី២៥ ខែតុលា មួយសប្តាហ៍មុនពេលដាក់លក់សំលៀកបំពាក់។ ម៉ាករបស់នាងបានសហការជាមួយ Namlia ដែលជាអ្នកច្នៃម៉ូតមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង។

កាលពីថ្ងៃទី ៣១ ខែតុលា Kylie បានចូលរួម ក្នុងពិធីប្រគល់រង្វាន់ទស្សនាវដ្ដី WSJ ជាមួយមិត្តប្រុស ដោយអ្នកទាំងពីរស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយទស្សនិកជនជាច្រើនជឿថា តារារូបនេះអាចនឹងដើរម៉ូត ឬពាក់ផលិតផលថ្មីរបស់ Khy នាពេលខាងមុខ។KHY line

គួរបញ្ជាក់ថា Kylie Jenner មានវ័យ២៦ឆ្នាំ ជាប្អូនស្រីរបស់ Kim Kardashian និង Kendall Jenner ដែលល្បីល្បាញតាមរយៈកម្មវិធីទូរទស្សន៍។ នាងត្រូវបានគេកោតសរសើរចំពោះម៉ូតសម្លៀកបំពាក់ និងរបៀបរស់នៅទាន់សម័យ ខណៈនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង ៣៩៨លាននាក់។ Kylie Jenner ស្រ្តីជំនួញដ៏មានឥទ្ធិលជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetic ផងដែរ៕

ចំប៉ាសក្តិ ដែនដីដ៏ស្រស់ស្អាត ដែលខ្មែរបានបាត់បង់ទៅឱ្យប្រទេសឡាវ

0

ចំប៉ាសក្តិ ជាខេត្តមួយនៅភាគខាងត្បូងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា នៅភាគខាងត្បូង។Champasak Province
ខេត្តនេះ ជាអតីតទឹកដីរបស់ខ្មែរ ចាប់ពីពាក់កណ្ដាលសតវត្សទី ១ ដល់ទី ៩ គ.ស នៃនគរភ្នំ និងបន្ទាប់មកនគរចេនឡា។ លុះដល់ចន្លោះសតវត្សទី ១០ និងទី ១៣ ខេត្តនេះត្រូវបានស្តេចខ្មែរ ចាត់ទុកជាដែនដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពខ្មែរ។Design your Champasak trip online | Timbuktu Travelខេត្តចំប៉ាសក្តិ គ្របដណ្តប់លើផ្ទៃដី ១៥៤១៥ គីឡូម៉ែត្រការ៉េ ដែលមានទន្លេមេគង្គ ជាប្រភពទឹកដ៏សំខាន់មិនអាចខ្វះបាន របស់អ្នកខេត្តនេះ។

នៅក្នុងខេត្តនេះមានកន្លែងទេសចណ៍ជាច្រើន មិនចាញ់ខេត្តហ្លួងព្រះបាងប៉ុន្មាននោះទេ ដោយមានទឹកជ្រោះ ហូរចាក់ចុះមកទឹកជ្រោះសុភ័ក្រមិត្ត នៃខេត្តស្ទឹងត្រែងថែមទៀតផងដែរ។Champasak Waterfalls | We Are Lao
ក្រៅពីនេះ ប្រសិនបើប្រជាជនកម្ពុជាចង់ទៅកម្សាន្តនៅខេត្តចំប៉ាសក្តិ ហាមដាច់មិនគួរំលងការទៅទស្សនាប្រាសាទវត្តភូ ដែលធ្លប់ជាប្រាសាទមួយរបស់ខ្មែរ កំពុងអណ្តែតខ្លួនលើភ្នំមួយនៅប្រទសឡាវនោះទេ៕

 

Explore Champasak 2023/2024 - Historical Laos | AU InsideAsia ToursVisit Champasak: 2023 Travel Guide for Champasak, Champasak Province |  Expedia

៥ វិធីសម្រាប់បុរសក្នុងការថែរក្សាសក់ឱ្យដុះលឿន និងកាត់បន្ថយបញ្ហាសក់ស្តើងយ៉ាងមានប្រសិទ្ធភាព

0

បុរសវ័យក្មេងជាច្រើនមានការព្រួយបារម្ភពីបញ្ហាសក់ស្តើង និងជ្រុះសក់។ ដូច្នេះ ដើម្បីចិញ្ចឹមសក់របស់អ្នកឱ្យលូតលាស់លឿន ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងនោះ យើងសូមណែនាំវីធីសាស្ត្រ ៥ យ៉ាងដូចខាងក្រោម៖

១.កក់សក់ឱ្យបានទៀងទាត់៖ ជាដំបូងបុរសគួរតែកក់សក់ឱ្យបានទៀងទាត់ ក៏ដូចជាត្រូវបានណែនាំឱ្យជ្រើសរើសសាប៊ូកក់សក់ណាដែលទន់ភ្លន់ និងមិនមានសារធាតុគីមីធ្ងន់ធ្ងរ ដែលវាអាចកម្ចាត់អង្គែ ជួយឱ្យសក់លូតលាស់លឿន។How Often Should You Wash Your Hair During Coronavirus? Experts Weigh in -  The Manual

២.ញ៉ាំអាហារដែលបំប៉នសក់៖ ការទទួលទានអាហារក៏ជួយបំប៉នសរសៃសក់ឱ្យដុះលឿន និងកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងដែរ។ ចំពោះអាហារដែលជួយបំប៉នសក់ រួមមានអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣, សាច់ក្រហម, ស៊ុត, និងគ្រាប់អាល់ម៉ុន។How many eggs can I safely eat? - Harvard Health

៣.បន្ថែមជាមួយ biotin៖ Biotin ត្រូវបានគេស្គាល់ថាជាវីតាមីន B7 ដែលវាគឺជាសារធាតុចិញ្ចឹមជួយឱ្យសក់លូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើយុវជន ចង់ចិញ្ចឹមសក់ឱ្យមានសុខភាពល្អពីខាងក្នុង ចូលជ្រើសរើសអាហារដែលមានសារធាតុ biotin ដូចជាអាហារសមុទ្រ ទឹកដោះគោ និងយ៉ាអ៊ួ។What Does Biotin Do? Health Benefits of Biotin | fatty15

៤.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលគឺជាវិធីមួយជួយឱ្យសក់របស់អ្នកដុះលឿនផងដែរ ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងជ្រុះសក់ទៀតផង។ សម្រាប់ការម៉ាស្សាស្បែកក្បាល ដំបូងប្រើដៃរបស់អ្នកម៉ាស្សាស្បែកក្បាលរយៈពេល ៥ នាទីក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃជាប់ៗគ្នា នោះអ្នកនឹងឃើញលិទ្ធផល។Indian Head Massage Aftercare Advice | Sarah Cooper Reflexology

៥.កាត់បន្ថយភាពតានតឹង៖ ស្ត្រេសមានឥទ្ធិពលខ្លាំងលើការបាត់បង់សក់។ នេះគឺដោយសារតែកម្រិតនៃ cortisol ឬអរម៉ូនស្ត្រេសត្រូវបានកើនឡើង ដែលនឹងធ្វើឱ្យឫសសក់មិនប្រក្រតី ហើយវាក៏កាត់បន្ថយសមត្ថភាព នៃការលូតលាស់សក់ផងដែរ៕
ប្រភព៖sanook

កសិករដាំស្រូវពូជផ្កាមិ្លះខ្មៅដោយមិនប្រើប្រាស់ជីគីមី

0

ប្រទេសថៃ ៖ នេះគឺជាស្រូវពូជផ្កាមិ្លះខ្មៅ ដែលកំពុងចេញផ្លែល្អនៅក្នុងស្រែរបស់លោក ផុងសាក់ នួនបាត់ ជាកសិកររស់នៅស្រុកខាវវង ខេត្តកាឡាស៊ីន ប្រទេសថៃ ដែលលោកបានដាំដុះដោយមិនប្រើប្រាស់ជីគីមី ។ ដើមស្រូវក្នុងស្រែបានចេញផ្លែល្អៗគ្រប់ដើម ហើយលោក ផុងសាក់ នឹងត្រៀមច្រូតកាត់នៅពេលវាធំលូតលាស់ពេញលេញ ។พันธุ์ข้าวมะลิดำหนองคาย กข83(1กก.) | Shopee Thailandលោក ផុងសាក់ និយាយថា លោកបានធ្វើស្រែ និងដាំដំណាំជាច្រើនប្រភេទនៅលើផ្ទៃចំនួន១៧រ៉ៃ (ឬស្មើប្រមាណជាង២ហិកតា) ។ ពូជស្រូវដែលលោកយកមកដាំក្នុងស្រែ គឺជាពូជផ្កាមិ្លះខ្មៅ ហើយមូលហេតុដែលលោកជ្រើសរើសយកពូជនេះមកដាំ ដោយសារលោកយល់ឃើញថា វាមានគុណសម្បត្តិពិសេសជាច្រើនយ៉ាង ដូចជា មានក្លិនក្រអូប និងផ្តល់ផលប្រយោជន៍ដល់សុខភាព ។

ចំណែកការដាំដុះវិញ លោកមិនបានប្រើប្រាស់ជីគីមីទេ គឺលោកបានប្រើប្រាស់ជីធម្មជាតិផ្សំឡើងដោយខ្លួនឯង ។ លើសពីនេះ លោកបានជីកប្រឡាយនៅជុំវិញស្រែផងដែរ ដើម្បីយកទឹកស្រោចស្រពដំណាំស្រូវ និងចិញ្ចឹមត្រីក្នុងប្រឡាយ ។ ស្រូវពូជផ្កាមិ្លះខ្មៅអាចដុះលូតលាស់ និងចេញផ្លែល្អ ហើយលោកនឹងប្រមូលផលវាមុនពេលកំណត់បន្តិច ។ ចំណុចសំខាន់ ផ្ទៃដីស្រែនៅស្រុកខាវវង ខេត្តកាឡាស៊ីន មានគុណសម្បត្តិពិសេស រួមផ្សំជាមួយការដាំដុះមិនប្រើជីគីមីផងនោះ បានធ្វើឱ្យស្រូវផ្កាមិ្លះខ្មៅដែលលោកដាំនេះមានសភាពទន់ និងរសជាតិឆ្ងាញ់ ។มูลนิธิชีวิตไท - ข่าว - มะลิดำ..หนองคาย ธัญโอสถพันธุ์ใหม่

លោក ផុងសាក់ បន្តទៀតថា ៖ «ស្រូវពូជផ្កាមិ្លះខ្មៅ គឺជាអង្ករខ្សាយដែលមានជាតិស្ករតិច ហើយវាផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ។ វាផ្តល់គ្រាប់អង្ករពណ៌ខ្មៅ ខណៈដើមស្រូវពណ៌បៃតង ដូច្នេះ នៅពេលយើងបានបរិភោគវាឃើញថា យើងនឹងសម្រាកលក់ស្រួល និងអាចកាត់បន្ថយភាពតានតឹងទៀតផង ។ ចំណុចសំខាន់ គឺយើងនឹងមានសុខភាពល្អ និងទទួលបានប្រាក់ចំណូលច្រើន» ៕ ប្រភព ៖ CNews

តារាចម្រៀង និងសម្ដែង Park Yoo chun មានទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ថៃ

0

យោងតាមរបាយការណ៍កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានឱ្យដឹងថា តារាចម្រៀង និងជាតារាសម្តែង Park Yoo chun បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីជំនួញម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសថៃ។ គូស្នេហ៍របស់តារាប្រុសរូបនេះត្រូវបានដឹងថាមានអាជីវកម្មជាច្រើននៅក្នុងដៃ។Park Yoo-chun Dilarang Promosi, Film Baru Batal Tayang di Bioskop

បន្ថែមពីលើនេះផងដែរ មិត្តស្រីរបស់តារាប្រុសរូបនេះត្រូវបានគេដឹងថាទើបតែបានបើកអាជីវកម្មម៉ាកផលិតផលថែរក្សាសម្រស់ ដែលនាងធ្វើជាតារាម៉ូដែលសម្រាប់ម៉ាកយីហោ ខ្លួនឯង ខណៈនារីនោះត្រូវបានគេដឹងថាបានបើកអាជីវកម្មជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ។ Park Yoo chun ត្រូវបានគេរាយការណ៍ថាបានដើរតួជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះមុខជំនួញរបស់មិត្តស្រីដោយចូលរួមក្នុងព្រឹត្តិការណ៍របស់នាងផ្ទាល់ ស្របពេលមានពាក្យចចាមអារ៉ាមថាទំនាក់ទំនងរបស់ពួកគេអាចនឹងឈានដល់ការរៀបការ។

អ្នកក្នុងវិស័យកម្សាន្តថៃវិញបាននិយាយថាគូស្នេហ៍មួយគូនេះបានទាក់ទងគ្នាជាងមួយឆ្នាំមកហើយ។ ទោះបីជា Park Yoo chun ត្រូវបានគេរាយការណ៍ថាមានជម្លោះជាមួយភ្នាក់ងារ Logbook Entertainment របស់ខ្លួនក្តី ប៉ុន្តែគូស្នេហ៍លោកកំពុងជួយតារាប្រុសរូបនេះជាមួយភ្នាក់ងារក្នុងស្រុកនៅប្រទេសថៃ។Hoàng tử gác mái' Park Yoo Chun bị tòa án cấm lên truyền hình, cấm hoạt  động showbiz vì bê bối - Tuổi Trẻ Online

គួរបញ្ជាក់ថា Park Yoo chun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងព្យួរទោស២ ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀនជាមួយអតីតគូដណ្តឹងរបស់ខ្លួនកាលពីដើមឆ្នាំ២០១៩ ។ បច្ចុប្បន្នលោកក៏នៅតែត្រូវបានហាមឃាត់ពីសកម្មភាពផ្សព្វផ្សាយនៅក្នុងរបស់កូរ៉េបន្ទាប់ពីការស្នើសុំដកបម្រាមនេះត្រូវបានបដិសេធកាលពីខែកញ្ញា ឆ្នាំ២០២២។

ដំណឹងនៃទំនាក់ទំនងស្នេហារបស់អតីតសមាជិក TVXQ និង JYJ ជាមួយកូនស្រីមន្រ្តីជាន់ខ្ពស់របស់ថៃ អ្នកលេងបណ្តាញសង្គមកូរ៉េបានបញ្ចេញមតិជាច្រើន។ អ្នកខ្លះបានសរសេរដោយសង្ឃឹមថា Park Yoo chun ទទួលបានជោគជ័យក្នុងការរៀបការលើកនេះ រស់នៅដោយស្ងប់ស្ងាត់នៅប្រទេសថៃដោយមិនបង្កបញ្ហាអ្វីឡើយ និងចាប់ផ្តើមជីវិតថ្មីម្តងទៀត៕Park Yoo-chun returns to the big screen in new film 'On The Edge'

តាមការស្ទង់មតិបានរកឃើញថា ៤៥% នៃយុវជននៅក្នុងប្រទេសជប៉ុនមានគំនិតចង់ធ្វើអត្ត..ឃាត

0

ជប៉ុនគឺជាប្រទេសមហាអំណាច និងជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនបំផុត ទោះជាយ៉ាងណាក៏ដោយប្រជាជនជប៉ុនភាគច្រើនសុទ្ធតែប្រឈមនឹងបញ្ហាផ្លូវចិត្ត ដោយសារសម្ពាធការងារ និងបរិយាកាសជុំវិញខ្លួនរបស់ពួកគេ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន បានឱ្យដឹងថា ការធ្វើអត្តឃាតគឺជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងជាច្រើនក្នុងអំឡុងឆ្នាំ ២០១៩ ដល់ ២០២២។Stress test to join annual health checks as mental problems rise in  corporate Japan - The Japan Timesការស្ទង់មតិនេះបានធ្វើឡើងដោយ Nippon Foundation ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបង្ហាញថា ៤៤.៨% ក្នុងចំណោមមនុស្ស ១៤,៥៥៥ នាក់ដែលមានអាយុពី ១៨ ដល់ ២៩ ឆ្នាំ សុទ្ធតែមានបទពិសោធន៍នៃការធ្វើអត្តឃាតនៅពេលប្រឈមមុខនឹងបញ្ហាដូចជាទំនាក់ទំនងពិបាកជាមួយមនុស្សជិតស្និទ្ធ ការសម្លុត ការបំពាន និងព្រួយបារម្ភអំពីផ្លូវអប់រំ ឬអាជីពនាពេលអនាគត។ ដូច្នេះប្រហែល ៤០% នៃយុវជន ៤៤.៨% “សុទ្ធតែបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង “។Clocking off: Japan calls time on long-hours work culture | Japan | The  Guardian

យោងតាមការស្ទង់មតិបានរកឃើញទៀតថា “ការប៉ះទង្គិចផ្លូវចិត្ត ដូចជាពីការរំលោភបំពានផ្លូវភេទ និងការសម្លុតគម្រាមបានដើរតួនាទីយ៉ាងធំ ហើយនៅពេលដែលរួមបញ្ចូលគ្នា បង្កើនឱ្យមានលទ្ធភាពនៃគំនិតបែបនេះ”។
បច្ចុប្បន្នការមានគំនិតចង់ធ្វើអត្តឃាតក្នុងចំនោមមនុស្សវ័យក្មេងរបស់ប្រទេសជប៉ុនបានធ្លាក់ចុះកំណត់ត្រាចំនួនជាង ០.៥ លាននាក់នៅក្នុងចំនួនប្រជាជនដែលបានធ្លាក់ចុះរួចទៅហើយនៅឆ្នាំ ២០២២ ដែលជាការកត់សម្គាល់នូវការថយចុះ ១២ ឆ្នាំជាប់គ្នា។Suicide claimed more Japanese lives in October than 10 months of COVID -  CBS News
ទន្ទឹមនឹងនេះ ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញដែរថា ចំនួនប្រជាជនសរុបរបស់ប្រទេសនេះមាន ១២៤,៩ លាននាក់បានធ្លាក់ចុះ ៧៥០,០០០នាក់ ទៅ ១២២ លាននាក់ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៩៥០៕

Rosé មានកាដូជូនហ្វេន ខណៈការចុះកុងត្រាថ្មីរបស់ BLACKPINK កាន់តែសង្ឃឹមខ្ពស់

0

ការចុះហត្ថលេខាកុងត្រាថ្មីរបស់ BLACKPINK នៅតែស្ថិតក្នុងភាពអាថ៌កំបាំងចាប់តាំងពីកិច្ចសន្យាផ្តាច់មុខរបស់ពួកគេបានបញ្ចប់កាលពីខែសីហា ហើយនៅតែមិនទាន់ប្រកាសបន្តឬបញ្ចប់នៅឡើយគិតត្រឹមខែវិច្ឆិកានេះ។ ចំពេលមានភាពមិនប្រាកដប្រជានេះ ដំណឹងនៃការប្រកាសស្វាគមន៍រដូវកាលថ្មីរបស់សមាជិក Rosé បានកើតឡើងដែលជាហេតុធ្វើឱ្យមានការរំពឹងខ្ពស់ ស្ថានភាពបន្តកុងត្រារបស់ក្រុមចម្រៀងនេះ។BLACKPINK's Rose Talks How She Keeps Her Solo Sound Different – Billboard

YG Entertainment បានប្រកាសនៅថ្ងៃទី ៣ វិច្ឆិកា នៃការស្វាគមន៍រដូវកាលឆ្នាំ ២០២៤ របស់ Rosé ជាមួយសត្វចិញ្ចឹមសំណព្វចិត្តរបស់នាង។ ការស្វាគមន៍រដូវកាលនេះត្រូវបានគ្រោងជាមួយនឹងគំនិត ‘Magical Christmas Vacation’ ដែលត្រូវបានបំផុសគំនិតដោយបំណងប្រាថ្នារបស់ Rosé ក្នុងការផ្តល់កាដូដល់ BLINKs នាថ្ងៃទី៦ ខែធ្នូ ខាងមុខសម្រាប់រីករាយបុណ្យណូអែល។ ការប្រកាសនេះដែរបានជំរុញឱ្យមានការរំពឹងទុកជាថ្មីអំពីការចុះហត្ថលេខាឡើងវិញរបស់ក្រុម BLACKPINK ដោយកាលពីមុន YG បានបដិសេធចំពោះការលើកឡើងថា Rosé គឺជាសមាជិកតែមួយគត់ដែលបានចុះកុងត្រាជាមួយ YG ម្តងទៀត។4 most controversial moments of BLACKPINK's Rose

កាលពីខែមុន Rosé ក៏ត្រូវបានគេប្រទះឃើញនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងលោក Ron Perry ប្រធានក្រុមហ៊ុនផលិតកំណត់ត្រាអាម៉េរិក Columbia Records ដែលបានជំរុញឱ្យមានការរំពឹងទុកអំពីការបណ្តាក់ទុនអន្តរជាតិដ៏មានសក្ដានុពលរបស់នាង។BLACKPINK's ROSÉ Is the Latest Global Ambassador for a Major K-Beauty Brand  | See Photos | Allure

គួរបញ្ជាក់ថា BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំបំផុតរបស់ ក្រុមចម្រៀងនារី K Popដែលមានឈ្មោះថា [BORN PINK] ដោយទាក់ទាញទស្សនិកជនជិត២ លាននាក់។ ក្នុងនាមជាក្រុមចម្រៀងនារីលំដាប់ពិភពលោក ការចុះហត្ថលេខាឡើងវិញបានទាញយកការចាប់អារម្មណ៍ជាសកលពីអ្នកគាំទ្រ K-pop ព្រោះតែចង់ដឹងយ៉ាងខ្លាំងពីជោគវាសនាក្រុមចម្រៀងដ៏មានឥទ្ធិពលនេះ៕

បុរសវាយសត្វឈ្លូសមិនត្រូវបានដាក់ពន្ធនាគារទេ ដោយពិន័យជាថវិការជំនួស

0

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង បានសម្រេចពិន័យជាថវិកា៣លាន៩សែនរៀល ជំនួសការដាក់បុរសវាយឈ្លូសនោះទៅពន្ធនាគារ ដោយឃើញថាបុរសនោះ បានដឹកកំហុសខ្លួននឹងបានចូលខ្លួនមកទទួលទោស។ការពិន័យត្រឹមតែជាទឹកប្រាក់ ក៏ព្រោះតែសត្វឈ្លូស១ក្បាលទម្ងង់១៣គីឡូក្រាមនោះ មិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។តាមបុរសជាជនសង្ស័យឈ្មោះតាន់ អ៊ុខុន អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខ នៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់ទេសចរណ៍តារាសាគរ បានឱ្យដឹងថាការដែលទៅវាយសម្លាប់សត្វឈ្លូសនោះ ដោយសារលង់ជឿតាមការញះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលបុរសនេះបានវាយសត្វឈ្លូសកំពុងហែលទឹកនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ៕

 

ពលរដ្ឋថៃចាប់អារម្មណ៍ទៅកម្សាន្តនៅប្រទេសទាំងនេះច្រើនបំផុត

0

ប្រទេសថៃ ៖ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាគោលដៅ ដែលភ្ញៀវទេសចរថៃចាប់អារម្មណ៍ទៅកម្សាន្តច្រើនបំផុតនៅដំណាច់ឆ្នាំ២០២៣ ។ នេះបើតាមការស្ទង់មតិចុងក្រោយអំពីដំណើរកម្សាន្តនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន Visa Global Travel Intentions ។ លទ្ធផលស្ទង់មតិនេះ បានសិក្សាស្រាវជ្រាវស៊ីជម្រៅអំពីឥរិយាបថ និងគម្រោងការធ្វើដំណើររបស់ភ្ញៀវទេសចរ ហើយក្រុមហ៊ុន Visa ដែលផ្តល់សេវាកម្មទូទាត់ប្រាក់ឌីជីថលឈានមុខគេនៅលើពិភពលោក បានចំណាយពេលធ្វើការស្ទង់មតិយូរបំផុត ។Suvarnabhumi International Airport - The Main Bangkok Airport... and  Thailand's Biggest – Go Guides

លទ្ធផលស្ទង់មតិនេះបង្ហាញឱ្យឃើញពីប្រទេសចំនួន៥ ដែលជាប្រទេសពេញនិយមសម្រាប់ភ្ញៀវទេសចរថៃនៅឆ្នាំ២០២៣ គឺប្រទេសជប៉ុន, កូរ៉េខាងត្បូង, ចិន, អូស្ត្រាលី និងសិង្ហបុរី ។ ចំណែកហុងកុង, អង់គ្លេស, តៃវ៉ាន់, ឡាវ និងបារាំង គឺស្ថិតក្នុងលំដាប់១០ប្រទេសដំបូងគេ ដែលភ្ញៀវទេសចរថៃចាប់អារម្មណ៍ទៅកម្សាន្ត ។

Serene Gay ជានាយកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកឡើងថា ៖ «ប្រទេសថៃនៅតែមានការទទួលស្គាល់ថា គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងពេញនិយមសម្រាប់ការដើរកម្សាន្តនៅលើពិភពលោក ។ ចំណែកពលរដ្ឋថៃវិញ ក៏ចូលចិត្តទៅដើរកម្សាន្តនៅក្រៅប្រទេសផងដែរ ហើយក្រុមហ៊ុន Visa គឺជាសមាជិកសំខាន់ក្នុងក្រុមឧស្សាហកម្មទេសចរណ៍ ។ យើងរីករាយណាស់ដែលបានបែងចែកទិន្នន័យដ៏មានប្រយោជន៍នេះ ហើយវានឹងជួយលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងផ្តល់បទពិសោធន៍ការធ្វើដំណើរដល់ភ្ញៀវទេសចរ ដែលបានចំណាយប្រាក់តាមរយៈក្រុមហ៊ុន Visa ផងដែរ » ។Airport review: Bangkok Suvarnabhumi Airport, Thailand

លទ្ធផលស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរថៃដែលធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ពួកគេបានប្រើប្រាស់កាតជំនួសប្រាក់សុទ្ធ ជាពិសេស ការចំណាយផ្សេងៗក្នុងការធ្វើដំណើរ ដូចជា ការកក់កន្លែងស្នាក់នៅជាមុន (ស្មើ៧៨%) និងការកក់សំបុត្រយន្តហោះ (ស្មើ៦២%) ។ ចំណែកការស្នាក់នៅតាមទីកន្លែងនានានៅក្រៅប្រទេស ភ្ញៀវទេសចរថៃក៏បានទូទាត់ប្រាក់តាមរយៈកាតផងដែរ ក្នុងនោះពួកគេប្រើប្រាស់កាតទូទាត់ថ្លៃទំនិញ (ស្មើ៤៤%), ថ្លៃម្ហូបអាហារ (ស្មើ៤១%) និងសេវាកម្មផ្សេងៗ (ស្មើ៤០%) ៕ ប្រភព ៖ Bangkok biznews

គិតគូរពីបរិស្ថាននិងសេដ្ឋកិច្ចជាតិ លោក អូលីវ៉ា គង់ ដឹកនាំក្រុមម៉ូដែលចូលរួមសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ

0

មិនត្រឹមតែពូកែច្នៃម៉ូតឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែលោក អូលីវ៉ា គង់ ក៏គិតគូរពីបរិស្ថានដូចគ្នា ដោយលោកត្រៀមដឹកនាំក្រុមម៉ូដែលលោកចូលរួមបេសកកម្មសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុនាថ្ងៃទី១១ វិច្ឆិកា ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះលោកនឹងមានកម្មវិធីពិសេសការដើរម៉ូតរបស់កុមារជាមួយសំលៀកបំពាក់ច្នៃពីថង់ផ្លាស្ទិក រួមទាំងមានវិញ្ញាសារប្រកួតរើសសំរាមបានរង្វាន់ទៀត។May be an image of 3 people

ខេត្តព្រះសីហនុគឺជាខេត្តគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្រដ៏សំខាន់សម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តជាមួយឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ទេសចរមកកម្សាន្តច្រើនដូច្នេះ តារារះនាទិសនិរតីនេះត្រូវការជាចាំបាច់មានការយកចិត្តទុកខ្ពស់លើការសំអាតបរិស្ថានដើម្បីឱ្យនៅមានសោភ័ណភាពស្រស់ស្អាត។

ជាមួយគ្នានេះដែរ ព្រោះតែគិតគូរបរិស្ថាននិងសេដ្ឋកិច្ចជាតិលោក អូលីវ៉ា ដែលជាអ្នកច្នៃម៉ូតល្បីឈ្មោះបានប្រកាសថាលោកនឹងដឹកនាំក្រុមម៉ូដែលចូលរួមសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ។
តាមការប្រកាសរបស់លោក អូលីវ៉ា គង់ លើបណ្តាញសង្គមហ្វេកប៊ុកនាយប់ថ្ងៃទី៣ វិច្ឆិកា បានឱ្យដឹងថា «នៅថ្ងៃទី១១ ខែវិច្ឆកា វេលាម៉ោង៧ព្រឹក ខាងមុខនេះក្រុមម៉ូដែលពួកយើងមានបេសកកម្មមួយដើម្បីចូលរួមសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុដែលជាតំបន់មួយដ៏សំខាន់សម្រាប់ទេសចរណ៍ដែលជួយជំរុញក្នុងវិស័យសេដ្ឋកិច្ចជាតិ ។ យើងទាំងអស់គ្នាបានដឹងហើយថា សំរាមបណ្តាលឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងប្រទេសជាតិ និងគុណភាពបរិសា្ថន ក៏ដូចជាសុខភាពមនុស្សផងដែរ ។ លើសពីនេះសំរាមក៏បានប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ពិសេសវិស័យទេសចរណ៍»។May be a graphic of text

អ្នកច្នៃម៉ូតរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលពិសេសមានកម្មវិធីដើរបង្ហាញម៉ូដកុមារជាមួយសំលៀកបំពាក់ច្នៃពីថង់ផ្លាស្ទិក និងមានវិញ្ញាសារប្រកួតអ្នកដែលរើសសំរាមបានច្រើនជាងគេនឹងទទួលបានពាន លិខិតថ្លែងអំណរគុណនិងប្រាក់រង្វាន់ផងដែរ។ លោកបានបន្ថែមទៀតថា សាធារណជនអាចចូលរួមជាមួយលោកបានបើទោះបីជាមិនបានចូលរួមផ្ទាល់ក៏អាចរួមចំណែកឧបត្ថម្ភជា សៀវភៅសំភារៈការសិក្សា បាយ ទឹកសុទ្ធ ឬជានំចំណីផ្សេងៗដល់ក្រុមការងារលោកដើម្បីចែកជូនអ្នកចូលរួមផងដែរ។

ជាចុងក្រោយ លោក អូលីវ៉ា គង់ បានបញ្ចប់ជាមួយនឹងពាក្យស្លោកថា «បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា »៕May be an image of 1 person and text that says 'ជីវិតចុងក្រោយ របស់អូហ្សន VICTORIA SPRING QEVIAI/ /SUMMER SUMCL223 COLLECTION THE LAST LIFE Û OF OZONE'